News & ជាតិ
photo_2026-02-17_11-28-22
ក្រុមហ៊ុន​ផលិតចំណីសត្វ ឌឹ ហឺស្ស  (DE HEUS)មានគម្រោង​​ទិញវត្ថុធាតុ​ដើមពីកសិករ​ខ្មែររហូតល់ ​១៣ម៉ឺនតោន ​ក្នុងឆ្នាំ២០២៦​
ដោយ ឡុង សារេត​ ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់​លើការផលិតចំណីសត្វ​ផ្គត់ផ្គង់​នៅកម្ពុជា ក្រុមហ៊ុន​ ឌឹ ហឺស្ស (DE HEUS TMH)នៅឆ្នាំំ​២០២៦នេះមានគម្រោងផែនការប្រមូលទិញវត្ថុធាតុ​ដើម​ពីកសិករសម្រាប់ផលិតចំណីសត្វ​រហូតដល់​១៣ម៉ឺនតោន ឬស្មើប្រមាណ​​៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប​​។​ លោក សុខ ភ័ក្ត្រ បុគ្គលិក​ឯកទេស​ផ្នែទិញវត្ថុធាតុ​ដើម​នៃក្រុមហ៊ុន​ DE HEUS TMH បានឱ្យដឹ​ងថា​នៅឆ្នាំ២០២៥កន្លងទៅ​​​នេះ​ក្រុមហ៊ុនមានភាពជោគជ័យ​ ហើយ​បានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក​មានបរិមាណច្រើនលើសពីផែនការ​រហូតដល់​៨ម៉ឺនតោន​ ឬប្រហាក់ប្រហែល​៥០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​​ក្នុងឆ្នាំ​២០២៥​។​ លោកបានគូសបញ្ជាក់ថា «នៅក្នុងផែនការឆ្នាំ​២០២៦​ យើងមានផែនការ​ប្រមូលទិញវត្ថុធាតុ​ដើម​សម្រាប់កែច្នៃផលិតជាចំណីសត្វ​ ឱ្យបានដល់​១២ម៉ឺនទៅដល់​១៣ម៉ឹនតោន​ ឬប្រហាក់ប្រហែល​៦០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​។​ មូលហេតុ​ ដោយសារ​យើងមើលឃើញ​នៅឆ្នាំ​កន្លងទៅ​ការផ្គត់ផ្គង់​វត្ថុដើមក្នុងស្រុក​មានការកើនឡើង​ កសិករធ្វើការដាំដុះមានការកើនឡើង​ទាំងគុណភាព​ និង​បរិមាណ​។ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ DE HEUS ​​ របស់យើង​មានផែនការបញ្ជាទិញឱ្យបាន​ច្រើន​​​សម្រាប់បំពេញ​ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន»។​ បើតាម​តំណាងក្រុមហ៊ុនខាងលើ, នៅពេលកន្លងមក​ ​​វត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុន​ប្រមូលទិញពីកសិករ​​មានដូចជា ពោត ដំឡូងមីស្ងួត កន្ទុ កញ្ចុងអង្ករ​ អង្កាម កាកស្ករ​ រួមនិងវត្ថុធាតុដើមមួយចំនួនផ្សេងទៀត​ ហើយ​ការផ្គត់ផ្គង់វត្ថុធាតុដើម​មួយចំនួន​​មកខាងក្រុមហ៊ុន​​មកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ​ និងខេត្តព្រះវិហារ​ជាដើម​ ហើយ​នៅក្នុងឆ្នាំ​២០២៥កន្លងទៅនេះ​ក្រុមហ៊ុនបាន​បង្រៀន​ពីបច្ចេកទេស និងការប្រើប្រាស់ពូជ​ដល់កសិករដាំពោតចំនួន​២ពាន់នាក់​ និងបានបង្រៀន​ឱ្យ​កសិករ​យល់ដឹងពីការបន្សុំាខ្លួនទៅនិងការប្រែប្រួលអាកាសធាតុ​ផងដែរ៕
News & ជាតិ
photo_2026-02-13_12-44-04
អូស្ត្រាលីគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​​ ដើម្បីពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ តាមស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 […]
News & ជាតិ
photo_2026-02-16_07-06-17
សិប្បកម្មមួយកន្លែងនៅខណ្ឌកំបូល​មានមហិច្ឆតានាំចេញផលិតផលកសិកម្ម ដើម្បីកែច្នៃទៅទីផ្សារចិន និងកូរ៉េ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ម្ចាស់សិប្បកម្មដៃមាស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ​មហិច្ឆ ចង់​នាំចេញផលិតផលកសិកម្មកែច្នៃទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងកូរ៉េ ខណៈបច្ចុប្បន្ន សិប្បកម្មមានផលិតផលកសិកម្មកែច្នៃមួយចំនួន មានដូចជា គ្រាប់ស្វាយចន្ទី នំផលិតពីបន្លែ និងផលិតផលកសិកម្មផ្សេងទៀត។ អ្នកស្រី ជា សារ៉ឹម  ម្ចាស់សិប្បកម្មដៃមាស បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កន្លងមក អ្នកវិនិយោគចិន ក៏ធ្លាប់បានទស្សនកិច្ចសិក្សាសិប្បកម្មរបស់អ្នកស្រី ​ម្តងរួចហើយ ក្នុងការស្វែងរកឱកាសនាំចេញផងដែរ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី ​មានផលិតផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី នំទូកផលិតចេញពីបន្លែ និងគ្រាប់ធញ្ញជាតិខ្មែរ នំក្រៀបផលិតចេញពីដំឡូង និងល្ពៅ ហើយឥឡូវ ក៏កំពុងកែច្នៃអំបុកខ្មែរបន្ថែមមួយមុខទៀត។ អ្នកស្រី ​បានប្រាប់​ទៀត​ថា លោកស្រី មានបំណងចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យធំជាងនេះ ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មកែច្នៃទំាងអស់នេះ ចូលទៅកាន់ទីផ្សារបរទេស​ ប៉ុន្តែដោយសារបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រីកំពុងសំឡឹងមើលដៃគូរហិរញ្ញាវត្ថុនានា ដើម្បីពង្រីកខ្លួនឱ្យធំជាងនេះ។ បំណងនៃការបង្កើតសិប្បកម្មដៃមាសនេះឡើង លោកស្រី ជា សារ៉ឹម  […]
News & ជាតិ
photo_2026-02-11_16-25-41
កសិករ​​ចិញ្ចឹម​ត្រីក្នុងតង់​​ អំពាវនាវ​ដល់ស្ថាប័នពាក់ព័ន្ធ​​​ជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង​ ដើម្បីកាត់បន្ថយផលប៉ះពាល់​​
ដោយ ឡុង សារេត​ កំពត​៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ ៨៨៨៨ បាននិងកំពុង​ផលិតត្រីសាច់នៅក្នុងតង់​ និងផ្គត់ផ្គង់កូនត្រីអណ្តែងពូជ​មួយកន្លែងនៅ​ស្រុកកំពង់ត្រាច ខេត្តកំពត​ បាន​អំពាវនាវ​ទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ​ឱ្យ​ជួយទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់​មកលើ​កសិករប្រកបមុខរបរ​ចិញ្ចឹមត្រី​នៅក្នុង​ស្រុក​។​ លោក កុយ ឃាំង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ​ បានឱ្យដឹង​ថា ផលប៉ះពាល់ពីការ​នាំចូល​ត្រី​​ មកលើ​អ្នក​ចិញ្ចឹមត្រីក្នុងស្រុក​ចាប់តាំងពីខែកញ្ញា ឆ្នាំ​២០២៥​ រហូតមកដល់ខែមករា ឆ្នាំ​២០២៦នេះ​ ។​ តួយ៉ាង​តម្លៃត្រី​អណ្តែងកាល​​ពីមុន​ មួយគីឡូក្រាម​ថ្លៃ​៥ ៥០០រៀល​ ប៉ុន្តែបច្ចុប្បន្ននេះ​តម្លៃ​នៅសល់តែ​៤ ០០០រៀល​។ ការ​ធ្លាក់តម្លៃត្រី​​ក្នុងស្រុក​​អស់រយៈពេល​ច្រើនខែកន្លងទៅនេះ ​បាន​ធ្វើឱ្យ​ម្ចាស់កសិដ្ឋានក៏ដូចជា​អ្នកចិញ្ចឹមត្រី​​នៅ​​ក្នុងតំបន់​​ពិបាក​ក្នុងការបន្តអាជីវកម្មរបស់ខ្លួន​ ជាហេតុធ្វើឱ្យ​​អ្នកចិញ្ចឹមត្រីខា្នតធំ​ចំនួន​បីកន្លែង​​ បាន​ផ្អាក​អាជីវកម្ម​ដោយសាររងការខាតបង់​។ ​ដូច្នេះ លោកបាន​អំពាវនាវ​ដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ​ជួយទប់ស្កាត់ ក៏ដូចជារឹតបន្តឹង​ការនាំចូលត្រីមកពីខាងក្រៅ​ប្រទេសដើម្បី​កាត់បន្ថយផលប៉ះពាល់​ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក និងអំពាវនាវ​ដល់ប្រជាជនឱ្យ​ជួយគាំទ្រ​ និងប្រើប្រាស់ត្រីចិញ្ចឹមដោយ​កសិករក្នុងស្រុក​​ មានប្រភពច្បាស់លាស់​មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព​អ្នកបរិភោគ​។​ បើតាម​លោក កុយ ឃាំង, កសិដ្ឋានចិញ្ចឹមត្រី​​ធីខេ ​បង្កើតឡើងនៅខែតុលា ឆ្នាំ​២០២៥​ មាន​គោលបំណង​ផលិតត្រីសាច់ទៅលើទីផ្សារ​ និងផ្គង់ផ្គង់កូនត្រីពូជ​ជូន​កសិករនៅក្នុងស្រុក​។ នៅឆ្នាំ​២០២៥​ កសិដ្ឋានបាន​​ផ្គត់ផ្គង់​កូនត្រីពូជ​ក្នុងមួយខែ​បាន​ចន្លោះពី​មួយសែនទៅ​ពីរសែនកូន​ តែចូលមកដល់បច្ចុប្បន្ននេះ​ការផ្គត់ផ្គង់បាន​ធ្លាក់ចុះ​មកនៅ​ជាង​មួយសែនកូនប៉ុណ្ណោះ​។ ​ចំពោះការផ្គត់ផ្គង់ត្រីសាច់ នៅលើទីផ្សារ​ក៏មានការធ្លាក់ចុះដូចគ្នាដែរ​។​ បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមត្រី ធីខេ មានអាងសម្រាប់ចិញ្ចឹមត្រី​ចំនួន​៣៥អាង​ […]
News & ជាតិ
489693834_2460015961009095_9132583913009267218_n
គម្រោងវិនិយោគ៤៣ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៧៥២លានដុល្លារ ត្រូវបានចុះបញ្ជីនៅ CDC
ភ្នំពេញ៖គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ហើយនេះបើតយោងតាមសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ […]
News & ជាតិ
photo_2026_02_12_07_16_53_6b95d48719
សមាគមស្វាយចន្ទីកម្ពុជាជួបពិភាក្សាជាមួយក្រុមហ៊ុនអារ៉ាប់រួម និងពង្រីកទំនាក់ទំនងជាមួយអ្នកទិញឥណ្ឌា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា  កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយក្រុមហ៊ុននៅក្នុងប្រទេអារ៉ាប់រួម ដើម្បីពង្រឹងភាពជាដៃគូអន្តរជាតិ និងពង្រីកឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ ក្រុមហ៊ុនអារ៉ាប់ ឈ្មោះ  GREENWICH AFRI GENERAL TRADING FZ-LLC ដើម្បីស្វែងរកអ្នកប្រមូលទិញគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ដែលមានគុណភាពខ្ពស់ពីអ្នកផ្គត់ផ្គង់ល្បីៗនៅក្នុងប្រទេសកម្ពុជា។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានទទួលស្គាល់ថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាច្រើនតែមានតម្លៃខ្ពស់ជាងគូប្រជែងបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា អ្នកទិញកំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាព ជាជាងតម្លៃ។ លោកបានមានប្រសាសន៍ថា អ្នកទិញមិនព្រួយបារម្ភអំពីការហ៊ានថ្លៃខ្ពស់ជាងបន្តិចនោះទេ អ្វីដែលពួកគេចង់បាន គឺគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់ (Premium) សម្រាប់ទីផ្សារលំដាប់ខ្ពស់។ ការពង្រីកភាពជាដៃគូអន្តរជាតិឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើវិស័យស្វាយចន្ទីរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ទៅកាន់ទីផ្សារពិភពលោក។ ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការងារជាមួយដៃគូ ដែលមានប្រវត្តិការងារច្បាស់លាស់ក្នុងឧស្សាហកម្មនេះ និងអាចធានាបានថា គ្រាប់ស្វាយចន្ទីមានគុណភាពស្របតាមស្តង់ដារតឹងរឹង។ អ្នកប្រមូលទិញ ដែលត្រូវបានជ្រើសរើស ក៏នឹងត្រូវទទួលខុសត្រូវលើការរៀបចំការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីឆៅទៅកាន់ផែកម្ពុជា (FOB) រួចហើយបន្តទៅប្រទេសឥណ្ឌាសម្រាប់ធ្វើការកែច្នៃ។ លោក អួន ស៊ីឡុត បន្ថែមថា ក្រុមហ៊ុនអារ៉ាប់រួមមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូ ដែលផ្តល់អាទិភាពលើគុណភាព ភាពជឿជាក់ […]
News & ជាតិ
photo_2026-02-13_09-06-15
តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យ​ដឹង​កាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ​ លោក ស្រ៊ុន ពៅ បន្ថែមថា  ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន  បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាម​នៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ​ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី  បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់  ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]
News & ជាតិ
photo_2026-02-05_14-50-22
សត្វផ្សោតក្បាលត្រឡោកមួយក្បាលត្រូវគេប្រទះឃើញងាប់ ដោយជាប់សំណាញ់នៅកោះអាចម៍សេះ
កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។ ​ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។ អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។ គួរបញ្ជាក់ថា ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​ជំនាញ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប ​ហើយ​មាន​រូបរាង​ប្រហាក់ប្រហែលគ្នា​។ ប្រវែង​ដងខ្លួនកូនផ្សោត​ទើប​កើតមានពី​៩០-១០០​ស​ង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥​ម៉ែត្រ និង​កូន​ទើប​កើតមាន​ទម្ងន់ពី១០ ​ទៅ១២​គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០​គីឡូក្រាម។ សត្វផ្សោតប្រភេទនេះ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល ចំណែក​ព្រុយ​ខ្នង​មាន​ទម្រង់​ផ្សេងៗ​គ្នា​​។ ចំណែកផ្នែក​ខាង​ខ្នង […]
News & ជាតិ
photo_2026-02-13_09-06-15 (3)
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកសប្បាយរីករាយ​ពេល​លក់បានថ្លៃ ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម​
ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងរដូវកាល​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិ​ចិន-វៀតណាម​ក្នុងឆ្នាំ​២០២៦នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក​សង្កេតឃើញ​ថា ​អ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយ​​នៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃ​​ជាងពេលធម្មតា​។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា​ “យើងឃើញថា តម្រូវការជ្រូករស់នៅក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាម​នេះ​ ជា​ពេលវេលា​មួយ ដែល​កសិករប្រកបមុខរបរចិញ្ចឹមសត្វ​ ពិសេសអ្នកចិញ្ចឹមជ្រូក​មានការ​សប្បាយរីករាយ​ ពីព្រោះ​​មានតម្រូវការ​​ជ្រូករស់កើនឡើង​ខ្ពស់​​”។ ​លោកបន្តទៀតថា នៅរដូវចូលឆ្នាំចិននេះ​ ពិតជាមានតម្រូវការជ្រូករស់កើនឡើងច្រើនគួរសម​​ ទាំងការបញ្ជាទិញ​ជ្រូកខ្វៃ ជ្រូកធំ ​បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើងផងដែរ​​។ តួយ៉ាង​នៅដើមឆ្នាំ​២០២៦មកនេះ​ តម្លៃជ្រូករស់​របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ​ បើប្រៀបធៀប និងពេលដូចគ្នា ឆ្នាំ​២០២៥​​។​ បើតាម​ប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ កសិករ​ចិញ្ចឹមជ្រូក​ មិនសម្រាប់តែ​​ផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-​វៀតណាម​ទេ។ បានន័យថា សម្រាប់ឆ្លើយតប​​​តម្រូវការ​នៅទូទាំងប្រទេស​ ក្នុងមួយថ្ងៃមានប្រមាណ​១០​ ០០០ក្បាល​ ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះ​ តម្រូវការជ្រូករស់​អាចកើនដល់​១២ ០០០ក្បាល​។​ ដូច្នេះទើបធ្វើឱ្យតម្លៃជ្រូក​រស់ឡើងថ្លៃដល់ជាង១០ ០០០រៀល​ក្នុងមួយគីឡូក្រាម ប៉ុន្តែ​ក្រោយពីបុណ្យចូលឆ្នាំចិន​បានបញ្ចប់​ តម្លៃជ្រូកនឹងធ្លាក់មកវិញ ​ចន្លោះពី៩ ០០០រៀល ទៅ១០ ០០០រៀល។​ ​លោក លី ឡាវីល បានលើកឡើង​ថា ក្នុងនាម​​ក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វ ​គឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វ​មានការរីកចម្រើន​ ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេស​ជួយគាំទ្រ […]
News & ជាតិ
photo_2026-02-12_08-23-16 (4)
សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖  ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។ លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។ បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ  “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ […]
News & ជាតិ
photo_2026-02-12_20-20-08
ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។ H.E. Dr. […]
News & ជាតិ
630943066_1311981214288219_5415979189052451604_n
គិតត្រឹមខែមករា ដើមឆ្នាំ​២០២៦ កម្ពុជានាំចេញអង្ករជាង១១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន៧០,៩៣លានដុល្លារ
ភ្នំពេញ៖ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលមួយខែ ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១១៥  ៧៨៤តោន​ មានកំណើន៤៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា តាមពិតនៅដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាមានសន្ទុះកើនឡើង បូករួមនិងចុងអង្ករផង បើធៀបនិងឆ្នាំមុន​ គឺកម្ពុជានាំចេញបាន​ចំនួន៥៩ ០០០តោន ។ ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានអំពាវនាវដល់កសិករទាំងអស់ ត្រូវនាំគ្នាដាំពូជស្រូវផ្ការំដួលចាប់ពីខែ៥ និងខែ៦ ខាងមុខនេះ និងពូជសែនក្រអូប សម្រាប់តម្រូវការទីផ្សារថ្មីមានដូចជា សហរដ្ឋអាម៉េរិក និងចិនជាដើម។ ពូជស្រូវទាំងនេះ បើធៀប​និងពូជស្រូវ OM មានទីផ្សារល្អជាង ប៉ុន្តែចំពោះពូជស្រូវស្រងែវិញ គឺជាជម្រើសដ៏ល្អសម្រាប់​កសិករផងដែរ។​​​​​​​ យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញអង្ករ កឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥០ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៤៥។ ក្នុងនេះការនាំចេញមានទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ ​បានបរិមាណអង្ករចំនួន៣៨ ១៥៦តោន គិតជាទឹកប្រាក់ចំនួន២៦,៥៣​លានដុល្លារ  ចំណែកនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង បានចំនួន២៥ ៤១៦តោន […]

កាលវិភាគផ្សព្វផ្សាយ