ជាតិ
News & ជាតិ

ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង ពិធីនេះ ត្រូវបានកំណត់ប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]
News & ជាតិ

ធនាគារ ARDBបញ្ជាក់ពីការបន្តការគាំទ្រ និងជំរុញការនាំចេញអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិន
រដ្ឋធានីប៉េកាំង, ប្រទេសចិន៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ កូហ្វកូ ហ្គ្រេន (COFCO Grains) នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។ កិច្ចពិភាក្សាបានផ្តោតសំខាន់លេីការពង្រឹងសមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលេីកិច្ចការនេះ។ ធនាគារ ARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ (Cross Border Settlement) ដេីម្បីសម្រួលរំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន កូហ្វកូ ហ្គ្រេន បានសន្យាជួយផ្សព្វផ្សាយ និងបន្តជំរុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ។ សូមរំឭកថា ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១ នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦,២២លានដុល្លារ […]
News & ជាតិ

ម្ចាស់ចម្ការក្នុងស្រុកអះអាងថា ដូងក្រអូបនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់ ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពេញនិយម និងចូលចិត្តពិសា ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប និងអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។ លោក ផុន សម្បត្តិ ម្ចាស់ចម្ការដូងក្រអូបយាយណៃ ស្ថិតនៅក្នុងភូមិអូរជំាក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អនឡាញ ARDBថា តាមរយៈការសង្កេតជាក់ស្តែងរបស់លោក ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជា មានកំណើនខ្ពស់ ព្រោះនៅពេលលោកបង្ហោះដូងនៅក្នុងចម្ការរបស់លោកលើបណ្តាញសង្គម មានពលរដ្ឋកម្ពុជាជាច្រើនបានទាក់ទង និងផ្ញើសារទិញជាហូរហែ។ លោកសង្កត់ធ្ងន់ទៀតថា ទំហំនៃតម្រូវការដូងក្រអូបរបស់កម្ពុជា គឺមានកម្រិតខ្ពស់ដែលធ្វើឱ្យលោកកំពុងតែពិនិត្យលទ្ធភាព និងសិក្សាពង្រីកផ្ទៃដីដំាដុះប្រមាណបីហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះ និងកំពុងប្រមូលផលចំនួនបីហិកតារួចហើយ។ លោកបន្ថែមថា តាមផែនការ លោក នឹងដាំដូងក្រអូប ដូចធំ ឬគេហៅថាដូចខ្មែរ ព្រោះទីផ្សារដូងធំ នៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះ មានតម្រូវខ្ពស់ដូចទៅនឹងដូងក្រអូបដូចគ្នា ។ ដូងធំនេះ មានតម្រូវការទាំងដូងខ្ចី ដូងចាស់ និងដូងទុំជាដើម។ បើតាមលោក ផុន សម្បត្តិ ចំពោះការបោះដុំនៅក្នុងចម្ការ តម្លៃដូងក្រអូបនាពេលបច្ចុប្បន្ន ចន្លោះពី១ ២០០រៀល ទៅ១ ៤០០រៀល […]
News & ជាតិ

អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន
ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕
News & ជាតិ

ARDB និងធនាគារចិន (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន
ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅពេលខាងមុខ ដេីម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច ស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតងនៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា
ណាននីង, ប្រទេសចិន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោងបៃតង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និងគម្រោងកសិកម្មឆ្លាតវៃ “Smart Agriculture” របស់ក្រុមហ៊ុន Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃទស្សនកិច្ច៖ – ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជញ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។ – ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព និងបៃតង។ – ការគ្រប់គ្រងកសិកម្មតាមបែបវៃឆ្លាត “Smart Agriculture / Agri-Tech” អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ […]
News & ជាតិ

ស្ត្រីចូលរួមបង្កើតអាជីវកម្មការកែច្នៃផលិតផលមានកាន់តែច្រើននៅក្នុងប្រទេស
ដោយ ឡុង សារេត ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដែលមហាជនស្គាល់ថា ជាសហគ្រិនស្ត្រីឆ្នើមម្នាក់នៅក្នុងប្រទេស បានសង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះ ស្ត្រីគឺមានសក្តានុពលកាន់តែច្រើននៅក្នុងគ្រួសារ ក្រៅពីមានតួនាទីធ្វើជាស្ត្រីមេផ្ទះ មើលរក្សាកូនចៅ និងស្វាមី។ ពោលស្ត្រីបានចូលរួមបង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារ តាមការបង្កើតអាជីវកម្មកែច្នៃផលិតផលមានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ មានប្រសាសន៍ថា “ចំពោះប្រជាជនខ្មែរយើង ដែលជាស្ត្រី យើងឃើញថា ម្ចាស់អាជីវកម្មជាអ្នកលក់ដូរ ស្ត្រីធ្វើជាម្ចាស់អាជីវកម្មមានច្រើន។ ចំណែកខ្នាតឧស្សាហកម្មស្ត្រីបានចូលរួមជាច្រើននៅក្នុងដំណើរការនៃការកែច្នៃ ឬបង្កើតផលិតផលក្នុងស្រុកផ្សេងៗ ព្រោះស្ត្រីចូលចិត្តធ្វើអ្វី ដែលមានការច្នៃប្រឌិតផលិតផលមានគុណភាពល្អ ស្អាត និងមានរសជាតិឆ្ងាញ់។ ដូចនេះផ្អែកលើការកែច្នៃផលិតផលរបស់ស្ត្រី បានជំរុញឱ្យគាត់មានផែនការផលិតកាន់តែច្រើនសម្រាប់ឆ្លើយតបទៅនិងតម្រូវការនៅក្នុងប្រទេសកម្ពុជា”។ លោកជំទាវបានគូសបញ្ជាក់ថា “យើងមើលឃើញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ម្ចាស់សិប្បកម្ម ម្ចាស់ឧស្សាកម្មទាំងខ្នាតតូច មធ្យមភាគច្រើនគឺជាស្ត្រី រហូតដល់ជាង៦០ភាគរយ”។ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានបន្តទៀតថា ក្រៅពីបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការរួមចំណែកសម្រាប់ផ្គត់ផ្គង់ និងជួយទ្រទ្រង់ដល់សុខភាពនៅក្នុងគ្រួសារជាច្រើន។ ស្ត្រីបច្ចុប្បន្នបាននិងកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិបានច្រើនតាមរយៈការគិតល្អិតល្អន់ ហ្មត់ចត់ ច្បាស់លាស់ សច្ចធម៌ គុណធម៌ សុជីវធម៌។ បើតាមលោកជំទាវឧកញ៉ាបណ្ឌិត កែវ […]
News & ជាតិ

តម្រូវការសាច់មានគុណភាពចាប់ផ្តើមបង្ហាញសញ្ញាកើនឡើងនៅលើទីផ្សារក្នុងស្រុក
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពេលវិស័យចិញ្ចឹមសត្វក្នុងស្រុកមានការរីកចម្រើន គេសង្កេតឃើញមានការកែច្នៃសាច់សត្វ ដែលចិញ្ចឹមដោយកសិករទៅជាផលិតផលផ្សេងៗគ្នា សម្រាប់ឆ្លើយតបតម្រូវទីផ្សារ។ ជាក់ស្តែងម្ចាស់ហាង រូមីនិន២៨ (RUMINANT 28) បានអះអាង អ្នកប្រើប្រាស់ក្នុងស្រុកចាប់ផ្តើមទទួលស្គាល់ និងគាំទ្រសាច់ ដែលមានគុណភាពកើនឡើងទ្វេដង បើប្រៀបធៀបទៅនិងពេលកន្លងទៅ។ លោក ប៊ី ម៉ារិន ម្ចាស់ហាងសាច់ធម្មជាតិយីហោ ខាងលើបានឱ្យដឹងថា បន្ទាប់ពីហាង រូមីនិន២៨ ចាប់ផ្តើមនៅឆ្នាំ២០២២ ដំបូងគឺមានការប្រកួតប្រជែងគ្នាខ្លាំង ដោយសារការកែច្នៃសាច់មានស្តង់ដា តម្លៃខ្ពស់ទ្វេដង បើប្រៀបធៀបទៅនិងសាច់ដាក់លក់នៅលើទីផ្សារធម្មតា។ ប៉ុន្តែបច្ចុប្បន្នអ្នកប្រើប្រាស់នៅក្នុងស្រុកចាប់ផ្តើមទទួលស្គាល់សាច់ជ្រូក ឬសាច់គោដែលមានគុណភាព និងមានតម្លៃខ្ពស់។ លោកបានអះអាងថាយ៉ាងខ្លីថា “ចូលមកដល់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ការលក់របស់ខ្ញុំបានកើនឡើងបរិមាណគុណនិងពីរ ដោយសារប្រជាពលរដ្ឋក្នុងស្រុកចាប់ផ្តើមទទួលស្គាល់គុណតម្លៃ និងគុណសម្បត្តិរបស់សាច់ រូមីនិន២៨ យើង”។ បើតាមម្ចាស់ហាងខាងលើ ក្នុងដំណាក់កាលដំបូង លោកមានការផ្គត់ផ្គង់ប្រភេទសាច់ចៀម និងសាច់ពពែ។ តែចូលមកដល់ឆ្នាំ២០២៤ លោកបានអភិវឌ្ឍន៍កែច្នៃសាច់ជ្រូក និងសាច់គោ រហូតទទួលបានម្ចាស់កសិដ្ឋានធំៗធ្វើដៃគូផ្គត់ផ្គង់សត្វ ដែលមានគុណភាព និងមានស្តង់ដា ដែលឆ្លើយតបទៅភោជនីយដ្ឋាន និងសណ្ឋាគារបាន។ លោកបានបន្តទៀតថា ពាក់ព័ន្ធនិងតម្លៃ សម្រាប់សាច់ជ្រូមានតម្លៃថ្លៃជាងសាច់ជ្រូកលក់នៅតាមផ្សារចន្លោះពី២៥ […]
News & ជាតិ

ចិននាំចូលគ្រាប់ស្ពៅពីប្រេស៊ីលជាលើកដំបូង ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ
សៅប៉ូឡូ៖ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ ប្រទេសប្រេស៊ីលបាននាំចេញគ្រាប់ស្ពៅ ទៅកាន់ប្រទេសចិនជាលើកដំបូង ចាប់តាំងពីដើមឆ្នាំ២០១៤ ប៉ុន្តែនាំចេញក្នុងបរិមាណតិចតួចដោយផ្ទុកក្នុងកុងតឺន័រមួយគ្រឿង។ យោងតាមទិន្នន័យរដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា ការនាំចេញគ្រាប់ស្ពៅនេះ មានបរិមាណចំនួន២៥,៨៣តោន ឬមួយទូកុងតឺន័រ បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មចំនួន១០ ត្រូវបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមកំណត់ត្រាផ្លូវការ ដែលប្រទេសចិនបានទិញគ្រាប់ស្ពៅ ប្រេស៊ីលនៅឆ្នាំ២០១៤ មានចំនួនសរុប ១,៣៧៤តោន ក្នុងមួយឆ្នាំ។ ប៉ុន្តែចាប់តាំពីពេលនោះមក មិនមានឃើញប្រទេសប្រេស៊ីលនាំចេញគ្រាប់ស្ពៅទៅប្រទេសចិនទៀតឡើយ។ ក្រុមហ៊ុននាំចេញ និងកសិករដាំគ្រាប់ស្ពៅ រំពឹងថាបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិន នឹងកើនឡើងនាពេលខាងមុខ ស្របពេលប្រទេសប្រេស៊ីលព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាប្រទេសអ្នកផ្គត់ផ្គង់ គ្រាបប់ស្ពៅ ដ៏ច្រើនជាងគេបំផុតរបស់ចិន។ នាយកប្រតិបត្តិនៃសមាគមអ្នកដាំពោត និងស្ពៅ ប្រេស៊ីល បាននិយាយថា លោករំពឹងថា ប្រទេសចិននឹងចាប់ផ្តើមទិញគ្រាប់ស្ពៅប្រេស៊ីល បន្ទាប់ពីបានដោះស្រាយបញ្ហាភូតគាមអនាម័យរបស់ប្រទេសចិន។ លោកប្រធានសមាគមបាននិយាយដោយសំដៅទៅលើបេសកកម្មរបស់ចិន ទៅកាន់ប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាអនាម័យ ព្រមទាំងជួយសម្រួលដល់ពាណិជ្ជកម្មគ្រាប់ស្ពៅ ទោះបីជាប្រេស៊ីលក៏មានតម្រូវការក្នុងស្រុកច្រើនដេរ ដោយសារតែការពង្រីកឧស្សាហកម្មផលិតមេអេតាណុល ផលិតចេញពីគ្រាប់ពោត និងគ្រាប់ស្ពៅ។ ប្រទេសប្រេស៊ីលនាំចេញគ្រាប់ស្ពៅតិចតួចណាស់ បើធៀបនឹងដំណាំសំខាន់ៗផ្សេងទៀត ដូចជាសណ្តែកសៀង និងពោត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ដំណាំបច្ចុប្បន្ន […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច ជំរុញការនាំចេញផ្លែទុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំ នៅទីក្រុងហ៊ូណាន ប្រទេសចិន
ទីក្រុងហ៊ូណាន, ប្រទេសចិន៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីបន្តដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកលហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់ និងផលិតផលកសិកម្មនានា។ ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកច្រកចេញសម្រាប់ផ្លែឈើស្រស់របស់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំចូលផ្លែទុរេន និងផ្លែខ្នុរ ពីកម្ពុជាបន្ថែមទៀត ដើម្បីដាក់លក់ក្នុងទីផ្សារបោះដុំខ្នាតធំមួយនេះ។ លើសពីនេះ ឯកឧត្ដមបណ្ឌិតក៏បានគោរពអញ្ជើញ និងស្នើឱ្យតំណាងក្រុមហ៊ុនមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយកសិករ និងអ្នកផលិតនៅកម្ពុជា ព្រមទាំងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអ្នកលក់នៅកម្ពុជា និងអ្នកបញ្ជាទិញនៅប្រទេសចិន។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណើរបស់ឯកឧត្ដមបណ្ឌិត ហើយបានបញ្ជាក់ពីឆន្ទៈក្នុងការមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យផ្លែឈើនៅកម្ពុជា ក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើន។ គួររំលឹកផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលបោះដុំកសិផលហុងស៊ីង កំពុងដំណើរការនាំចូលផលិតផលពីកម្ពុជារួចជាស្រេច រួមមានអង្ករ ផ្លែចេកស្រស់ និងផ្លែមៀនប៉ៃលិន ដែលកំពុងទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសចិន៕
News & ជាតិ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជំរុញការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់
ភ្នំពេញ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (CABS) ឆ្នាំ២០២៦ ត្រូវបានបើកដំណើរនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះមានការចូលពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល អ្នកធ្វើគោលនយោបាយក្នុងតំបន់ និងនាយកប្រតិបត្តិអាជីវកម្មជាច្រើនរូប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនេះគឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាបានឱបក្រសោបគំរូនៃ “យុទ្ធសាស្ត្របើកចំហ” ដែលមានគោលបំណងអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មរីកចម្រើននៅក្នុងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាក្នុងការសម្រេចឱ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ប្រកបនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ លើសពីនេះសម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ដែលមានការតភ្ជាប់ និងឯកភាពគ្នាកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពធន់ និងការប្រកួតប្រជែងឥឡូវនេះគឺជាចំណុចកណ្តាលនៃគោលនយោបាយជាតិក្នុងពេលសេដ្ឋកិច្ចពិភពលោកផ្តោតលើឌីជីថល និងនិរន្តរភាពកាន់តែខ្លាំងឡើង»។ សម្រាប់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលនេះត្រូវបានប្រារព្ធឡើង នៅចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា។ ទន្ទឹមនេះ អ្នកឧកញ៉ា […]
News & ជាតិ

សមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅដើមឆ្នាំ២០២៦នេះ តម្លៃសំបុកត្រចៀកកាំប្រសើរជាងចុងឆ្នាំមុន
ភ្នំពេញ៖ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្នុងដើមឆ្នាំ២០២៦នេះពោលគឺរយៈពេលជាង២ខែកន្លងមកនេះ តម្លៃសំបុកត្រចៀកកាំកម្ពុជាគឺមានតម្លៃល្អជាងចុងឆ្នាំ២០២៥។ លោកបានលើកឡើងទៀតថា ចាប់ពីដើមឆ្នាំ២០២៦នេះមកសំបុកត្រចៀកកាំកម្ពុជាមានតម្លៃទីផ្សារល្អប្រសើរពោលគឺតម្លៃហក់ឡើងខ្ពស់ជាងចុងឆ្នាំ២០២៥។សម្រាប់សំបុកធម្មតាមានជាប់រោមលាយឡំគឺបានតម្លៃ៣០០-៣៥០ដុល្លារ និងសំបុកត្រចៀកកាំល្អលេខ១វិញបានតម្លៃមួយគីឡូក្រាម៥០០ដុល្លារឡើងទៅ។តម្លៃនេះចាត់ទុកថាល្អ ដែលធ្វើឱ្យអ្នកចិញ្ចឹមសប្បាយចិត្ត។ ទោះជាតម្លៃត្រចៀកកាំពេលនេះល្អក្តីតែ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានឱ្យដឹងដែរថាបើគិតក្នុងរយៈពេលជាង២ខែនៃដើមឆ្នាំ២០២៦នេះដែរចំនួនអ្នកសាងសង់ផ្ទះត្រចៀកកាំបានធ្លាក់ចំនួនចុះ និងអ្នកសាងសង់ផ្ទះត្រចៀកកាំមួយចំនួនទៀតក៏បានផ្អាកសំណង់របស់ខ្លួនផងដែរ។ជាមួយការផ្អាកសំណង់ និងការសាងសង់មានចំនួនតិចតួចនេះដែរត្រូវបានសមាគមត្រចៀកកាំកម្ពុជាពន្យល់ថាដោយសារកត្តាសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស ហើយពិសេសថែមទាំងសង្រ្គាមព្រំដែនកម្ពុជា-ថៃក៏ដូចជាការផ្ទុះសង្រ្គាមថ្មីៗនេះនៅមជ្ឍិមបូព៌ាជាដើម។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ថាក្នុងចំណោមផ្ទះត្រចៀកកាំដែល បានផ្អាកការសាងសង់គឺ ភាគច្រើននៅតាមតំបន់ក្បែរព្រំដែនកម្ពុជា-ថៃនិងតំបន់មួយចំនួនទៀតនៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា។ការផ្អាក និងការមិនបានសាងសង់ថ្មីនេះលោកមើលឃើញថាដោយសារតែកត្តាច្រើនរួមផ្សំក្នុងនេះដូចជាកត្តាសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស សភាពការណ៍ព្រំដែន និងពិសេសនាពេលនេះជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ សុទ្ធសឹងជះផលអាក្រក់មួយចំនួនដល់វិស័យនេះទាំងអស់។បើគេគិតចំនួនអ្នកសាងសង់ថ្មីគឺមានចំនួនតិចតួចណាស់ ហើយភាគច្រើនពួកគាត់មិនគិតពីបញ្ហាជម្លោះព្រំដែន និងសង្រ្គាមនៅមជ្ឈឹមបូព៌ាទេ។ លោកប្រធានសមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅពេលដែលតម្លៃត្រចៀកកាំល្អ និងសភាពការណ៍ស្ងប់ស្ងាត់ពិសេសបញ្ហាសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាជម្លោះនៅមជ្ឈមបូព៌ាបញ្ចប់នោះលោករំពឹងថាម្ចាស់អាជីវកម្មសំណង់ផ្ទះត្រចៀកកាំនឹងចាប់ផ្តើមសាងសង់វិញជាក់ជាពុំខាន។ ដោយឡែកទាក់ទិនទៅនឹងការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិននោះត្រូវបានលោក ស៊ុយ កុកធានរំពឹងថានឹងអាចនាំទៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦ពោលគឺអាចនៅចន្លោះរវាងខែមិថុនាដល់ខែសីហាឆ្នាំ២០២៦ខាងមុខ ពីព្រោះថាពេលនេះទាំង ក្រសួងជំនាញ និងវិស័យឯកជនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីចុះបញ្ជីក្រុមហ៊ុនដែលអាចនាំទៅកាន់ទីផ្សារប្រទេសចិន។ទោះបីយ៉ាងណានីតិវិធីការនាំចេញមានច្រើនហើយបញ្ហាស្មុគស្មាញក៏ច្រើនដែរ។ ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាលក៏ច្រើនផងដែរ ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម។នេះបើតាមការលើកឡើងពីសំណាក់ លោក […]
