ជាតិ
News & ជាតិ

អ្នកលក់ប៉ិកួៈនៅភ្នំប្រសិទ្ធ អាចរកចំណូលបានចាប់ពី២ ០០០ ទៅដល់ជិត៦ ០០០ដុល្លារក្នុងមួយឆ្នាំ
ដោយ ជិន ម៉ាដេប៉ូ កណ្តាល៖ បើគេធ្វើដំណើរតាមផ្លូវកាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ចំណុចភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះយើងនឹងបានឃើញអ្នកលក់ប៉ិកកួៈមិនតិចជាង១០កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួកគាត់តែងចាប់ផ្តើមដាក់លក់ពីពាក់កណ្តាលខែកញ្ញា រហូតដល់ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើបអស់ទៅវិញ ដែលមានន័យថា ផុតរដូវកាលលក់ប៉ិកួៈហើយ។ ប៉ិកួៈដែលទើបដកថ្មីៗពីចំការអ្មកស្រុក មានសភាពសខ្ចី និងជាប់ទងមានស្លឹកយ៉ាងខៀវស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំបានសោះឡើយ។ កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យអតិថិជន អ្នកស្រី ហៀង ចន្នី ដែលកំពុងលក់ប៉ិកួៈលើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះចាប់ផ្តើមមានលក់ពីខែកញ្ញា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែលខកខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈនេះតាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថាសម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ ហេតុនេះការដកលក់មើមតូចៗពុំសូវបានថវិការច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។ ស្រ្តីអ្នកលក់ប៉ិកួៈរូបនេះបានប្រាប់ឱ្យដឹងដែរថា សម្រាប់ការដាំប៉ិកួៈចាប់ពីបីខែកន្លះ ទៅបួនខែ ជាទូទៅវាអាចហុចផល ដោយគេអាចដកវាមកលក់បានហើយ។ យុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ប៉ិកួៈនេះមួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម តម្លៃចាប់ពី៤ ០០០ ទៅ៥ […]
News & ជាតិ

ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។ ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។ ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាងដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម […]
News & ជាតិ

ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៣០ លានដុល្លារ ពីការនាំចេញម្រេច ដោយបានធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៣ លានដុល្លារ។ […]
News & ជាតិ

ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]
News & ជាតិ

ធនាគារ ARDBបើកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព»
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ដោយផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាទីប្រឹក្សា អគ្គនាយករង ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ធនាគារ ARDB តែងតែរៀបចំកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបូកសរុប និងផ្សព្វផ្សាយអំពីសមិទ្ធផលដែលធនាគារ ARDB សម្រេចបានប្រចាំឆ្នាំ និងការលើកទិសដៅឆ្នាំបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ ២០២៤-២០៣៣ ផែនការអាជីវកម្មបីឆ្នាំរំកិល ដែលត្រូវបានដាក់ចេញក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយនានា […]
News & ជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ៧ចំណុច ដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្តល់នូវយោបល់សំខាន់ៗចំនួន៧ចំណុចដល់ជូនគ្រប់ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០» នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]
News & ជាតិ

សិប្បកម្មលីហួន ហ្វូដ ឈរជើងរឹងមាំបានដោយសារប្រាក់កម្ចីពីធនាគារ ARDBធ្វើជាទុនបង្វិលក្នុងអាជីវកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ម្ចាស់សិប្បកម្ម លីហួន ហ្វូដ មានទីតាំងនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលស្គាល់ថា បន្ទាប់ពីទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្វើជាទុនបង្វិលនៅក្នុងអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំកន្លមកនេះ បានជួយឱ្យមុខរបររបស់ខ្លួនបន្តឈរជើងយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន ពោលចាប់តាំងវិបត្តិជំងឺកូវីដ១៩មក។ អ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្មខាងលើបានឱ្យដឹងថា មុននឹងឈានដល់ការបង្កើតជាសិប្បកម្មកែច្នៃផលិតផលផ្សេងៗចេញពីសាច់ជ្រូកមានដូចថ្ងៃនេះ គឺកើតចេញមកពីការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារខ្នាតតូច មានជ្រូកបួនប្រាំក្បាលនៅឆ្នាំ២០០៣ និងជាអ្នកប្រកបមុខរបរលក់សាច់ជ្រូកនៅក្នុងខេត្តសៀមរាប។ ពីឆ្នាំ២០១៦ ដល់២០១៨ បន្ទាប់ពីទទួលបានកម្ចីពីធនាគារ ARDB អ្នកស្រីបានសម្រេចចិត្តបើកជាកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្មមួយ ដែលអាចចិញ្ចឹមជ្រូករស់បានចន្លោះពី៨០០ ដល់១០០០ក្បាល ដោយសារមើលឃើញអំពីតម្រូវការសាច់ជ្រូកកើនឡើង នៅតាមភោជនីយដ្ឋាន សណ្ឋាគារ នៅក្នុងខេត្តសៀមរាប។ អ្នកស្រីបន្តថា ចូលដល់ឆ្នាំ២០១៩ កម្ពុជាមានវិបត្តិជំងឺកូវីដ១៩កើតឡើង ធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងខេត្តត្រូវបានបិទទ្វារ ធ្វើឱ្យកប់ដើមទុនមួយចំនួន។ ប៉ុន្តែអ្នកស្រីបានបង្វែរពីការផ្គត់ផ្គង់សាច់ជ្រូកទៅភោជនីយដ្ឋាន ងាកមកកែច្នៃសាច់ជ្រូធ្វើជាផលិតផលផ្សេងដោយខ្លួនឯង និងមានការគាំទ្រពីពលរដ្ឋក្នុងស្រុកកើនឡើងជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអាជីវកម្មឈរជើងរឹងមាំរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនិងសិប្បកម្មបន្តមានភាពរឹងមាំ សុខភាពផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្មមានដំណើរការល្អប្រសើរ អ្នកស្រី សុង លីហួន បានសម្តែងនូវការអំណរគុណ និងដឹងគុណទៅដល់ការទទួលបានប្រាក់កម្ចីរបស់ធនាគារ […]
News & ជាតិ

សិប្បកម្មសំណាងសុធា ទទួលបានជ័យលាភីលេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ២០២៥
ដោយ ឡុង សារេត ភ្នំពេញ៖ ម្ចាស់សិប្បកម្មយីហោ សំណាងសុធា មានទីតាំងនៅក្រុមទី៧ ភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ទទួបាលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៥ រៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រកាសលទ្ធផលឱ្យដឹងកាលថ្ងៃទៅ៩ ខែធ្នូ ឆ្នាំ២០២៥។ លោក យន់ សំណាង ម្ចាស់សិប្បកម្មសំណាងសុធា ក្រៅពីសម្តែងការរំភើបរីករាយនូវលទ្ធផល ដែលសិប្បកម្មរបស់ខ្លួនទទួលបានពេលនេះ លោកក៏មានក្តីរំពឹងផងដែរថា ជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំឆ្នាំ២០២៥នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសបានស្គាល់សិប្បកម្មកាន់តែច្រើន និងមានទំនុកចិត្តខ្ពស់មកលើផលិតផលរបស់ខ្លួន ខុសប្លែកពីពេលមុនៗ អ្នកប្រើប្រាស់នៅមានចិត្តរារែកក្នុងការគាំទ្រផលិតផល ដែលកែច្នៃដោយសិប្បកម្មសំណាងសុធា។ លោក យន់ សំណាង បញ្ជាក់ថា «បច្ចុប្បន្ននេះផ្អែកលើផលិតផលយើង (ប្រហុក)ចូលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ហើយពេលនេះសិប្បកម្មជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ២០២៥ទៀត ខ្ញុំសង្ឃឹមថា អាជីវកម្មរបស់យើងនឹងរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ»។ តាមម្ចាស់សិប្បកម្មកែច្នៃខាងលើ កម្មវិធីប្រកួតប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥ បានចំណាយពេលវេលា៣៩ថ្ងៃ គិតចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកាសលទ្ធផល កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលរៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្ម។ យោងតាមនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
News & ជាតិ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ
ដោយ ហៃ សីណា ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី តានីញ៉ា មីយើ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]
News & ជាតិ

កម្ពុជា និងវៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ។ តាមរយៈនៃការចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។ គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា។ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនវៀតណាមចំនួន ៤ […]
News & ជាតិ

សមាគមបណ្តាញកសិករតេជោ និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធទ្វេភាគី
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ (Techo Farmer Network Association) និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (Supply Chain Business Association Cambodia) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាប្រធានសមាគមបណ្តាញកសិករតេជោ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជកម្មករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ។ ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗរួមមាន ទី១)- ការភ្ជាប់ទំនាក់ទំនង ឬផ្គូផ្គូងអាជីវកម្មរវាងសមាជិក TFNA និង LOSCBA, ទី២)-ការផ្តល់ជូនពិសេស ឬលក្ខខណ្ឌអនុគ្រោះ,ទី៣)-ការផ្លាស់ប្តូរចំណេះដឹង និងទី៤)-ការជួយផ្សព្វផ្សាយទីផ្សារជូនគ្នារវាងសមាជិក TFNA និង LOSCBA។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ […]
