អន្តរជាតិ
News & អន្តរជាតិ

ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករ ស្ករ និងពោត នៅឆ្នាំ២០២៦
ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។ លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។ លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។ តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។ លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន […]
News & អន្តរជាតិ

អង្គការ FAO បើកកម្មវិធីឆ្នាំនៃស្ត្រីកសិកម្ម ២០២៦ ដើម្បីរំលេចពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យកសិកម្ម
អ៊ីស្លាម៉ាបាដ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការ ឆ្នាំអន្តរជាតិនៃកសិករស្ត្រី ឆ្នាំ២០២៦ ដែលជាយុទ្ធនាការសកលក្នុងគោលបំណងទទួលស្គាល់ស្ត្រី ដែលមិនអាចខ្វះបាន ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងចំពោះការរួមចំណែកក្នុងប្រព័ន្ធកសិអាហារសកល និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបិទគម្លាតយេនឌ័រ។ ស្ត្រីមានសមាមាត្រយ៉ាងសំខាន់នៃកម្លាំងពលកម្មកសិកម្មរបស់ពិភពលោក និងដើរតួនាទីស្នូលក្នុងខ្សែច្រវាក់តម្លៃកសិអាហារ រាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងពាណិជ្ជកម្ម ព្រមទាំងធានាបាននូវសន្តិសុខស្បៀងអាហារក្នុងគ្រួសារ និងអាហារូបត្ថម្ភផងដែរ។ កាលពីឆ្នាំ២០២១ ប្រព័ន្ធកសិអាហារបានជួលស្ត្រីធ្វើការចំនួន៤០ភាគរយនៃចំនួនស្ត្រីទូទាំងពិភពលោក ដែលជិតស្មើនឹងបុរស។ ថ្វីត្បិតតែតួនាទីដ៏សំខាន់បែបនេះក៏ដោយ ការរួមចំណែករបស់ស្ត្រីនៅតែខ្វះការឱ្យតម្លៃ ហើយលក្ខខណ្ឌការងាររបស់ស្ត្រីច្រើនតែមិនប្រាកដប្រជា៖ ការងារមិនទៀងទាត់ ក្រៅផ្លូវការ ការងារក្រៅម៉ោង ការងារមានប្រាក់ឈ្នួលទាប ដែលពឹងផ្អែកលើការងារច្រើន និងងាយរងគ្រោះខ្លាំង។ ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធ រួមទាំងលទ្ធភាពទទួលបានដីធ្លី ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអប់រំ សេវាផ្សព្វផ្សាយ និងការចូលរួមក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត។ នៅប្រទេសប៉ាគីស្ថាន ស្ត្រី និងកុមារី ប្រមាណ៧៤ភាគរយ បានចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ដោយបង្កើតប្រាក់ចំណូលក្នុងគ្រួសារប្រមាណ៤០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹងការការពារកសិករជាស្ត្រី នៅតែមានឯកសារមិនគ្រប់គ្រាន់ និងដោះស្រាយមិនបានច្បាស់លាស់។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ស្តីពីកសិករជាស្ត្រីនៅប្រទេសប៉ាគីស្ថាន បានបង្ហាញពីតម្រូវការក្នុងការធ្វើវិសោធនកម្មគោលនយោបាយការងារ និងកសិកម្មនៅថ្នាក់សហព័ន្ធ និងថ្នាក់ខេត្ត ដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ ដែលបំពេញការងារទាក់ទងនឹងការដំណាំ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ ដើម្បីជំរុញទិន្នផលស្រូវ
ហ្សាកាតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានសង្កត់ធ្ងន់ថា ការពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រកសិកម្ម គឺជាគន្លឹះក្នុងការបង្កើនផលិតកម្មស្រូវ ធានាបាននូវការផ្គត់ផ្គង់ទឹក និងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃទិន្នផលស្រូវរបស់ជាតិប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុនថា «កត្តាកំណត់សម្រាប់ភាពជោគជ័យ គឺស្ថិតនៅក្នុងការកែលម្អគ្រាប់ពូជ និងជី ក៏ដូចជាប្រភពនៃទឹកស្រោចស្រពផងដែរ»។ លោកបានមានប្រសាសន៍ទៀតថា កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្តារបណ្តាញធារាសាស្ត្រនៅតែបន្តពង្រឹង ព្រោះវាគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីមានស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯង ជាពិសេសនៅក្នុងផលិតកម្មដំណាំស្រូវ។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ថា ដោយមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រល្អកាន់តែល្អ ការបង្កើតស្បៀងអាហាររបស់ជាតិបានបង្ហាញនិន្នាការវិជ្ជមាន ដោយផលិតកម្មស្រូវ នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណ៤៣,៧៩លានតោន។ ចំណែក អង្ករបម្រុងក្នុងស្រុករបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងកើនដល់៣,៣លានតោន នៅដើមឆ្នាំ២០២៦។ លោកបានមានប្រសាសន៍ថា «ចំណុចសំខាន់បំផុតមួយ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាពិសេសបណ្តាញធារាសាស្ត្រ ដែលជាសសរស្តម្ភនៃនិរន្តរភាពផលិតកម្ម និងសុខុមាលភាពកសិករ»។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានកត់សម្គាល់ថា ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់ភាពជោគជ័យនៃវិស័យកសិកម្ម។ ព្រមជាមួយគ្នានេះ អគ្គនាយកគ្រប់គ្រងដីកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ បានមានប្រសាសន៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិវឌ្ឍ និងស្តារឡើងវិញនូវបណ្តាញធារាសាស្ត្រកសិកម្ម ជាទ្រង់ទ្រាយធំ […]
News & អន្តរជាតិ

អាជ្ញាធរខេត្តអាត់តាពឺ របស់ឡាវ កាត់បន្ថយភាពក្រីក្របានជិតបួនម៉ឺនគ្រួសារ
ខេត្តអាត់តាពឺ៖ តាមរយៈបទបង្ហាញក្នុងសម័យប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអាត់តាពឺ (Attapeu) របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋឡាវចំនួន២៩ ២៨៩គ្រួសារ បានចាកផុតពីភាពក្រីក្រ។ ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត លោក តានុសៃ ចាន់ដាណាលីត (Tanuxay Chandanalith) បានមានប្រសាសន៍នៅបទបង្ហាញថា បច្ចុប្បន្ននេះ ខេត្តអាត់តាពឺរបស់ឡាវមានប្រាំស្រុក និងមានភូមិសរុបចំនួន១៤០ ដែលមានគ្រួសារសរុបចំនួន៣២ ២៥៧គ្រួសារ។ ក្នុងចំណោមនោះ ប្រជាជនចំនួន២៩ ២៨៩គ្រួសារ មានជីវភាពធូរធាឆ្លងផុតបន្ទាត់ភាពក្រីក្រ។ ជាលទ្ធផល ភូមិចំនួន១២៧ និងស្រុកចំនួនបី របស់ខេត្តឥឡូវនេះ ត្រូវបានចាត់ថ្នាក់ជាផ្លូវការថា បានចាកផុតពីបន្ទាត់ពីភាពក្រីក្រ។ ទន្ទឹមនឹងការរីកចម្រើននេះ ជីវភាពរស់នៅទូទាំងខេត្តបានបន្តល្អប្រសើរឡើងជាលំដាប់។ ប្រជាជនសរុបចំនួន២៤,៤៥៥គ្រួសារ ត្រូវបានទទួលស្គាល់ជាគ្រួសារអភិវឌ្ឍន៍ ខណៈភូមិចំនួន៨០ទទួលបានឋានៈជាភូមិអភិវឌ្ឍន៍។ លើសពីនេះភូមិធំៗចំនួនបីនៅតាមជនបទ បានវិវត្តន៍ទៅជាទីប្រជុំជន ហើយស្រុកចំនួនបី ត្រូវបានកំណត់ជាស្រុកអភិវឌ្ឍន៍។ កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពគំរូ ក៏ទទួលបានសន្ទុះរីកចម្រើនផងដែរ តាមរយៈកម្មវិធីគ្រួសារគំរូ ដែលបានអនុវត្តនៅក្នុងភូមិចំនួនប្រាំពីរ។ គ្រាន់តែនៅស្រុក សាយសេដ្ឋា (Saysettha) នៃខេត្តអាត់តាពឺ មានប្រជាជនចំនួន៩៧គ្រួសារ ត្រូវបានទទួលស្គាល់ថា ជាគ្រួសារគំរូ […]
News & អន្តរជាតិ

ការនាំចេញបន្លែ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨,៥ពាន់លានដុល្លារ
ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ នៅក្នុងខែធ្នូ និងចំនួន៧, ៧៥ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម អេចប្រេស បានឱ្យដឹងថា កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម នៅក្នុងឆ្នាំ២៩២៥ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៥ […]
News & អន្តរជាតិ

ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ
កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។ វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានមានប្រសាសន៍ទៀតថា […]
News & អន្តរជាតិ

កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល
រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។ លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។ លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។ ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។ លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន […]
News & អន្តរជាតិ

អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន
ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោកបានបន្តថា អាកាសធាតុចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ បានបង្កក្តីបារម្ភដល់ កសិករហ្វីលីពីន ព្រោះទឹកកកអាចបំផ្លាញដំណាំ និងប៉ះពាល់ដល់ការប្រមូលផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជនភាគខាងជើងនៃទីក្រុង បេងហ្គេត នៅតែជាអ្នកផលិតបន្លែ តំបន់ខ្ពង់រាបធំជាងគេរបស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់យ៉ាងហោចណាស់បាន៨៥ភាគរយនៃតម្រូវការទីផ្សារនៅក្នុងតំបន់៕
News & អន្តរជាតិ

ការនាំចេញផលិតផលសាកវប្បកម្មនូវែលសេឡង់ នឹងឈានដល់ទឹកប្រាក់៥,៥ពាន់លានដុល្លារ
វែលីងតោន៖ យោងតាមរបាយការណ៍បឋមស្តីពីស្ថានភាព និងទស្សនវិស័យឧស្សាហកម្ម របស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មរបស់ប្រទេសនូវែលសេឡង់ នឹងកើនឡើងនៅក្នុងឆ្នាំ២០២៥នេះ និងបន្តកើនឡើងរហូតដល់ពាក់កណ្តាលឆ្នាំ២០២៦។ ការព្យាករណ៍នេះបង្ហាញថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលសាកវប្បកម្មនឹងកើនឡើង៥ ភាគរយ ក្នុងទំហំទឹកប្រាក់ប្រហែល៥ ៥០០លានដុល្លារ។ ផ្លែគីវីនៅតែជាផលិតផលធំបំផុតនៅក្នុងវិស័យសាកវប្បកម្ម ដោយផ្តល់ប្រាក់ចំណូលប្រហែល២,៦ ពាន់លានដុល្លារ។ ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីរដូវវប្រមូលផលិតកម្មដ៏ល្អ ដែលនឹងទិន្នផលខ្ពស់ និងមានតម្លៃល្អនៅលើទីផ្សារ។ ចំណែកការនាំចេញផ្លែប៉ោម ក៏ត្រូវបានគេរំពឹងថា នឹងមានដំណើរការល្អផងដែរ ដោយសារអាកាសធាតុអំណោយផលល្អ នៅឆ្នាំ២០២៥ ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ។ ជាលទ្ធផល ការនាំចេញផ្លែប៉ោមត្រូវបានគេព្យាករថា នឹងទទួលបានប្រាក់ចំណូលដល់ប្រហែល៦០០លានដុល្លារ។ រីឯការនាំចេញផ្លែឈើរី ត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបានប្រហែល៧៨លានដុល្លារ។ នាយកប្រតិបត្តិផ្នែកសាកវប្បកម្មនូវែលសេឡង់ បានមានប្រសាសន៍ថា ទស្សនវិស័យនាំចេញនឹងត្រូវបានកត់សម្គាល់ដោយអ្នកដាំដុះ និងសហគមន៍ក្នុងតំបន់។ លោកស្រីបានមានប្រសាសន៍ថា «ខណៈពេលទស្សនវិស័យនាំចេញមានសន្ទុះល្អ ប្រាក់ចំណូលបានមកពីនាំចេញក៏ច្រើនដែរ។ ប៉ុន្តែ អ្នកដាំដុះនៅតែបន្តប្រឈមមុខនឹងសម្ពាធថ្លៃដើមខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ប្រាក់ចំណូល»។ លោកស្រីបានបន្ថែមថា «ដើម្បីឱ្យវិស័យនេះរីកចម្រើន និងវិនិយោគដោយមានទំនុកចិត្ត អាជីវកម្មសាកវប្បកម្មត្រូវមានប្រាក់ចំណេញ។ ការធានាថា អ្នកដាំដុះអាចទទួលបានតម្លៃបន្ថែមពីភាពរឹងមាំ និងនិរន្តរភាពរយៈពេលវែងរបស់ឧស្សាហកម្ម»។ លោកស្រីក៏បាននិយាយផងដែរថា ទស្សនវិស័យនេះបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយ ដែលអនុញ្ញាតឱ្យអ្នកដាំដំណាំហូបផ្លែ និងបន្លែ អាចគ្រប់គ្រងសម្ពាធថ្លៃដើម និងហានិភ័យ។ […]
News & អន្តរជាតិ

ផ្លែប័រនៅរដ្ឋសាបាប្រទេសម៉ាឡេស៊ី កំពុងមានតម្រូវការទីផ្សារ
រដ្ឋសាបា ភាគខាងកើតប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារផលិតផលផ្លែឈើតំបន់ត្រូពិចចម្រុះប្រភេទ ដែលភាគច្រើនដាំដុះនៅលើកោះ បូណេអូ (Borneo)។ ប៉ុន្តែបច្ចុប្បន្ន មានផ្លែឈើមួយប្រភរទទៀត កំពុងធ្វើឱ្យអ្នកបរិភោគចាប់អារម្មណ៍ គឺផ្លែប័រ។ កសិករក្នុងស្រុកមានក្តីសង្ឃឹមថា ផ្លែឈើដែលមានរសជាតិ និងសម្បូរសារធាតុចិញ្ចឹមនេះ អាចក្លាយជាទំនិញសម្រាប់នាំចេញដ៏សំខាន់មួយទៀតរបស់រដ្ឋសាបា។ នៅតាមផ្សារក្នុងស្រុកមានដាក់តាំងលក់យ៉ាងរស់រវើកអំពីភាពសម្បូរបែបនៃផ្លែប័រនេះ។ ផ្លែឈើឃើមានតាមគ្រប់ភូមិ និងតែងតែមានមនុស្សច្រើនកុះករនៅក្ននុងផ្សារទាំងនេះ ដែលពោរពេញទៅដោយផ្លែទុរេន ចេក និងផ្លែឈើក្នុងស្រុកដទៃទៀត។ ផ្លែទៀបបារាំង ដែលមានទម្ងន់លើសពី២,៥គីឡូក្រាម អាចមានតម្លៃ២,៤០ដុល្លារ។ ដោយទទួលស្គាល់សក្តានុពលកសិកម្មរបស់តំបន់នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំពុងអភិវឌ្ឍកសិដ្ឋានទ្រង់ទ្រាយធំ សម្រាប់ផលិតផ្លែឈើ ដែលមានតម្លៃខ្ពស់ផងដែរ។ ផ្លែប័រដែលលេចធ្លោជាងគេ ដែលកំពុងរីកដុះដាលនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋសាបាស។ ផ្លែប័រមកពីកោះបូណេអូ លេចធ្លោដោយសារទំហំ និងរសជាតិរបស់វា។ ផ្លែប័រនីមួយៗអាចមានទម្ងន់រហូតដល់កន្លះគីឡូក្រាម គឺធំជាងផ្លែប័រ ដែលតែងតែនាំចូលពីប្រទេសអូស្ត្រាលី ឬពីទ្វីបអាហ្វ្រិក ហើយត្រូវបានគេឱ្យតម្លៃចំពោះរសជាតិក្រែម និងរសជាតិប័រ។ កសិករម្នាក់ បានដាំដើមប័រប្រហែល៥០០ដើម នៅក្នុងចម្ការរបស់ខ្លួន ដោយប្រមូលផលផ្លែប័របានប្រហែល២០តោនជារៀងរាល់ឆ្នាំ។ ដើម្បីទទួលបានផ្លែប័រ តាំងពីផ្ការហូតដល់ផ្លែទុំ ត្រូវចំណាយពេលប្រមាណប្រាំមួយខែ ហើយមុនចូលរដូវផ្កា កសិករត្រូវតាក់តែងមែក ដាក់ជី និងគ្រប់គ្រងសត្វល្អិត ដើម្បីទទួលបានទិន្នផលផ្លែប័រល្អ។ ចំណែកផ្លែប័រនីមួយៗត្រូវបានប្រមូលផលដោយដៃ និងប្រុងប្រយ័ត្នបំផុត ដើម្បីការពារកុំឱ្យជាំ មុនហ្វឹងវាយតម្លៃអំពីទំហំ និងគុណភាពរបស់ផ្លែ។ […]
News & អន្តរជាតិ

ធនាគារ ADB គាំទ្រការធ្វើកសិកម្មប្រកបដោយចីរភាព និងកសិសហគ្រឹនដឹកនាំដោយស្ត្រីនៅវៀតណាម
ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន២៥០លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ និងពង្រីកការទទួលបានឥណទានសម្រាប់សហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី នៅក្នុងប្រទេសវៀតណាម។ កញ្ចប់ថវិកានេះរួមមាន១០០លានដុល្លារ បានពីធនធានមូលធនធម្មតារបស់ធនាគារអភិវឌ្ឍន៍អាស៊ីុ, ថវិកាចំនួន២០លានដុល្លារ បានពីមូលនិធិអាកាសធាតុ និងធម្មជាតិកាណាដា សម្រាប់វិស័យឯកជននៅអាស៊ី, ប្រាក់កម្ចីស្របគ្នាចំនួន៥០លានដុល្លារ បានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រាក់កម្ចីសម្រាប់ពាណិជ្ជកម្មរួមគ្នាចំនួន៨០លានដុល្លារ បានពីធនាគារ កាថេ យូណាយធីត (CATHAY UNITED), សាខាធនាគារ ស៊ីធីប៊ីស៊ី (CTBC) របស់សិង្ហបុរី និងធនាគារពាណិជ្ជកម្មតៃប៉ិ ហ្វូប៉ុន (FUBON) របស់កោះតៃវ៉ាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដើរតួនាំមុខគេជាស្ថាប័នរៀបចំចាត់ចែងកម្ចី និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកផ្តល់កម្ចី ដោយរៀបចំឥណទានសហកម្ម ដើម្បីកៀរគរដើមទុនពីឯកជនទៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម។ លោក សានតានូ ចក្រាបូទី (Shantanu Chakraborty) នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា «ប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ក្នុងការលើកកម្ពស់កំណើនប្រកបដោយភាពវៃឆ្លាត និងប្រកបដោយបរិយាបន្នក្នុងវិស័យកសិកម្មរបស់វៀតណាម»។ លោកបានមានប្រសាសន៍បន្ថែមថា ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចម្រុះនឹងពង្រឹងសមត្ថភាពរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម […]
News & អន្តរជាតិ

ការនាំចូលអង្កររបស់ហ្វីលីពីន នៅឆ្នាំ២០២៥ បានធ្លាក់ចុះទាបជាងការរំពឹងទុក
ម៉ានីល៖ ការនាំចូលអង្កររបស់ហ្វីលីពីន នឹងធ្លាក់ចុះ៥,៤ភាគរយ ទាបជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់បណ្តោះអាសន្ន កាលខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានការព្យាករណ៍ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន ពីបរទេសនៅក្នុងឆ្នាំ២០២៥ មកនៅត្រឹម៣,៥លានតោន គឺធ្លាក់ចុះពីចំនួន៣,៧លានតោន កាលពីឆ្នាំមុន។ សម្រាប់ឆ្នាំទីផ្សារអង្ករពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានកំណត់ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នឹងមកនៅត្រឹម៥,៥លានតោន។ ឆ្នាំទីផ្សារនៅក្នុងប្រទេសហ្វីលីពីន ត្រូវចាប់ផ្តើមនៅខែកក្កដា ហើយបញ្ចប់នៅខែកក្កដានៃឆ្នាំបន្ទាប់។ ប្រធានាធិបតីហ្វីលីពីន បានបន្តហាមឃាត់នាំចូលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីការពារកសិករក្នុងស្រុកពីសម្ពាធ្លាក់ចុះតម្លៃអង្ករ ដែលបណ្តាលមកពីអង្ករនាំចូលពីបរទេស។ ចំណែកក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានរាយការណ៍ថា តម្លៃស្រូវសើមក្នុងស្រុកបានធ្លាក់ចុះមកត្រឹម៨ប៉េសូ ឬស្មើឹនឹង០,១៤ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក។ រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញនូវបទបញ្ជាផ្អាកការនាំចូលអង្ករនេះ ដំបូងឡើយនៅថ្ងៃទី១ ខែកញ្ញា ដោយគ្របដណ្តប់លើអង្ករធម្មតា ដោយមិនរាប់បញ្ចូលពូជអង្ករប្រណីត ដែលកសិករក្នុងស្រុកមិនសូវផលិត មានដូចជាអង្ករជប៉ុន អង្ករខ្មៅ និងអង្ករបាសម៉ាទីរបស់ឥណ្ឌា។ ក្រសួងកសិកម្មមុននេះបាននិយាយថា រដ្ឋាភិបាលនឹងបន្តហាមនាំចូលអង្កររយៈពេលបួនខែ នៅដើមខែមករា ឆ្នាំ២០២៦ ឬប្រហែលមួយខែមុនពេលរដូវប្រមូលផល ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា ផលិតកម្មអង្ករក្នុងប្រទេសហ្វីលីពីន អាចថយចុះមួយភាគរយ មកនៅសល់ត្រឹម១២,៣លានតោន […]
