អន្តរជាតិ
News & អន្តរជាតិ

បារាំងរឹតបន្តឹងច្បាប់ស្តីពីសំណល់ថ្នាំពុល តែអ្នកនាំចូលថាស្របតាមអនុលោមភាព
ប៉ារីស៖ ការចេញបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ មានសំណល់សារធាតុថ្នាំគីមីលើសកម្រិតមួយចំនួន បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំងនៅដើមឆ្នាំ២០២៦នេះ។ បទប្បញ្ញត្តិថ្មី ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរដ្ឋកិច្ចផ្លូវការរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី៥ ខែមករា និងចូលជាធរមាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់កម្រិតសំណល់អតិបរមាសម្រាប់សារធាតុថ្នាំគីមីពុល មានឈ្មោះដូច កាបង់ដាហ្សីម (Carbendazim) ត្យូផាណាត-មេទីល (Thiophanate-methyl) គ្លុយហ្វូស៊ីណាត (Glufosinate) និងសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប (Mancozeb) ដែលប្រើធ្វើឱ្យផ្លែឈើស្រស់ៗ និងសម្រាប់កែច្នៃបន្លែជាច្រើនប្រភេទ។ ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុប ឈ្មោះ ម៉ុងតូសា (Montosa) បាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។ ចំណែកសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប ត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នាយកផ្នែកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនម៉ុងតូសា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៧ មន្ទីរពិសោធន៍មីក្រូជីវសាស្រ្តបានអនុញ្ញាតឱ្យប្រើលើផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួន ហើយត្រូវបានអនុញ្ញាតឱ្យប្រើ ដើម្បីអនុវត្តការវិភាគសំណល់សារធាតុគីមីផងដែរ។ លោកស្រីបាននិយាយថា សារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប គឺស្ថិតក្នុងចំណោមសារធាតុសកម្ម ដែលត្រូវបានវិភាគជាផ្នែកមួយនៃផែនការត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយផលិតផលបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនមិនមានសំណល់នៃសារធាតុនេះទេ។ ស្ត្រីតំណាងក្រុមហ៊ុន […]
News & អន្តរជាតិ

ហ្វីលីពីន និងអេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជំរុញការនាំចេញបន្លែផ្លែឈើ
មានីល៖ ប្រទេសហ្វីលីពីន និងអេមីរ៉ាត់អារាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការទីផ្សារទំនិញ និងសេវាកម្ម ព្រមទាំងផលិតផលកសិកម្មផងដែរ។ ប្រធានាធិបតីហ្វីលីពីន និងប្រធានាធិបតីអេមីរ៉ាត់អារាប់រួម បានធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ នៅខាងក្រៅនៃពិធីសប្តាហ៍និរន្តរភាពនៃទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) សម្រាប់ឆ្នាំ២០២៦ នៅក្នុងមជ្ឃមណ្ឌលតាំងពិព័រណ៍ជាតិ អាប៊ូ ដាប៊ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ម៉ា គ្រីស្ទីណា រូហ្គេ (Ma. Cristina Roque) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសរបស់អេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អះម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណេន ម៉ាកុស (Ferdinand Marcos) ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ យោងតាមមន្រ្តីទំនាក់ទំនងសាធារណៈរបស់លោកប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះក៏បានកាត់បន្ថយពន្ធនាំចូល និងធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការទីផ្សារសម្រាប់ទំនិញ និង សេវាកម្មរបស់ប្រទេសហ្វីលីពីន […]
News & អន្តរជាតិ

ដោយសារបញ្ហាអាកាសធាតុ និងការផ្គត់ផ្គង់មិនគ្រប់ធ្វើឱ្យតម្លៃប៉េងប៉ោះឡើងខ្លាំង ក្នុងឱកាសចូលឆ្នាំចិន
ប៉េកាំង៖ យោងតាមអ្នកវិភាគទីផ្សារបន្លែ ផ្លែឈើ បានឱ្យដឹងថា តម្លៃផ្លែប៉េងប៉ោះនៅប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល នៅដើមរដូវប្រមូលផល និងធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលទីផ្សារមានតម្រូវការខ្ពស់។ តម្លៃផ្លែប៉េងប៉ោះបានចាប់ផ្តើមធ្លាក់ចុះបន្តិច នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ហើយត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះតាមរដូវកាល និងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ តម្លៃផ្លែប៉េងប៉ោះរបស់ចិនលក់រាយនៅក្នុងផ្សារទំនើបមួយចំនួន នៅទីក្រុងប៉េកាំង មានតម្លៃជិត២០យន់ ស្មើនឹង២,៨៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយផ្លែប៉េងប៉ោះពូជខ្លះមានតម្លៃខ្ពស់ជាង។ ចំណែកទិន្នន័យពីទីផ្សារលក់ដុំ បានបង្ហាញថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះមួយប្រអប់ ជាមធ្យមមានតម្លៃដល់៦,៧យន់ ឬប្រហែលនឹង០,៩៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី២,៥យន់ ឬប្រហែលនឹង០,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីមួយឆ្នាំមុន។ ចំណែកនៅទូទាំងប្រទេសចិនវិញ បើយោងតាមទិន្នន័យតាមដានរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ចិន បានឱ្យដឹងថា កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះលក់ដុំជាមធ្យម បានឡើងថ្លៃដល់៨,៥៩យន់ ឬប្រហែល១.២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺខ្ពស់ជាងកាលពីខែមុនចំនួន២៣,៤ភាគរយ និងខ្ពស់ជាងឆ្នាំមុនចំនួន៧៦,៤ភាគរយ។ តម្លៃផ្លែប៉េងប៉ោះបានឡើងខ្ពស់បំផុត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ […]
News & អន្តរជាតិ

នូវែលសេឡង់បង្កើនការឃ្លាំមើល បន្ទាប់ពីរកឃើញសត្វរុយទិចផ្លែ ក្នុងទីក្រុងអូក្លែន
វែលីងតោន៖ អាជ្ញាធរនូវែលសេឡង់កំពុងតែចាតវិធានការការពារសន្តិសុខជីវសាស្រ្ត បន្ទាប់ពីរកឃើញសត្វរុយឈ្មោលទិចផ្លែមួយក្បាល នៅទីក្រុងអូក្លែន(Auckland) រួមទាំងបង្កើនការត្រួតពិនិត្យអន្ទាក់ឱ្យបានញឹកញាប់ និងត្រួតពិនិត្យផ្លែដំណាំដាំដុះក្នុងស្រុកឱ្យបានជាប្រចាំ។ លោក ម៉ៃ អីងគ្លីស (Mike Inglis) ប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកកំពុងខិតខំប្រឹងប្រែងតាមដាន ព្រមទាំងដំឡើងអន្ទាក់បន្ថែមទៀត និងធ្វើតេស្តលើផ្លែដំណាំ។ លោកបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែមមាញឹក ដើម្បីបញ្ចប់ការដំឡើងផ្លាកសញ្ញា និងដាក់អន្ទាក់បន្ថែមទៀត ព្រមទាំងរៀបចំធុងដាក់បន្លែផ្លែឈើ និងចែករំលែកព័ត៌មានជាមួយសហគមន៍នៅតាមទីផ្សារក្នុងមូលដ្ឋាន។ វិធានការត្រួតពិនិត្យគ្រប់គ្រងការបោះចោលកាកសំណល់បន្លែផ្លែឈើ ត្រូវបានអនុវត្តនៅក្នុងតំបន់រងផលប៉ះពាល់ ដោយដាក់ពង្រាយធុងសំរាមពិសេស ដើម្បីគ្រប់គ្រងការចោលកាកសំណល់បន្លៃ និងផ្លែឈើ។ សម្រាប់គ្រួសារនីមួយៗនៅក្នុងតំបន់ A ទទួលបានធុងសំរាមពិសេសមួយ ហើយធុងសំរាមអាចរកបានជាសាធារណៈនៅទូទាំងតំបន់ B។ ចំណែកក្រុមជំនាញកំពុងប្រើមន្ទីរពិសោធន៍ចល័តនៅក្នុងតំបន់នោះ ដើម្បីពិនិត្យលើបន្លែ និងផ្លែឈើ រកមុខសញ្ញាសត្វរុយទិចផ្លែ ដែលមានប្រភពពីរដ្ឋឃ្វីនឡែន (Queensland) ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី។ លោកប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ដូច្នេះថា ក្រុមជំនាញធ្វើការនៅក្នុងមន្ទីរពិសោធន៍ចល័ត នៅក្នុងតំបន់នេះ ដោយប្រមូល និងត្រួតពិនិត្យមើលបន្លែផ្លែឈើ ដើម្បីរកមេរោគសត្វរុយទិចផ្លែ។ ពួកគេបានចិតបន្លែផ្លែឈើជាចំណិតៗ និងពិនិត្យមើលបន្លែផ្លែឈើជិត៥៥គីឡូក្រាម ប៉ុន្តែពួកគេរកមិនទាន់ឃើញពងកូនសត្វល្អិតចង្រៃនេះនៅលើបន្លែផ្លែឈើនៅឡើយ។ ចំណែកការត្រួតពិនិត្យតាមផ្លូវច្បាប់វិញ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីរឹតត្បិតការដឹកជញ្ជូនបន្លែ និងផ្លែឈើនៅក្នុង និងទៅក្រៅតំបន់គ្រប់គ្រង ដោយមានគោលបំណងការពារការរីករាលដាលនៃរុយទិចផ្លែ។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីចង់ដើរតួនាទីជាមជ្ឈមណ្ឌលចែកចាយកាហ្វេលើពិភពលោក
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បានប្រកាសកាលពីថ្ងៃចទី៩ ខែមករា ឆ្នាំ២០២៦នេះថា ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលចែកចាយកាហ្វេនៅលើពិភពលោក។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ដែលបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតកាហ្វេធំជាងគេរបស់ពិភពលោក ដូច្នេះគួរដើរតួនាទីកាន់តែធំថែមទៀតចំពោះឥទ្ធិពលតម្លៃកាហ្វេលើទីផ្សារពិភពលោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា យើងនឹងចាត់វិធានការ ដើម្បីជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីអាចក្លាយជាមជ្ឈមណ្ឌលចែកចាយកាហ្វេ បន្ទាប់ពីសម្ពោធការិយាល័យក្រុមប្រឹក្សាពាណិជ្ជកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចអាស៊ី នាទីក្រុងហ្សាការតា។ ដោយសារគំនិតរបស់ឥណ្ឌូណេស៊ីក្នុងការកំណត់តម្លៃកាហ្វេលើពិភពលោក លោក ប៊ូឌី សាន់តូសូ បានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងពិនិត្យមើលសំណើនេះដោយប្រុងប្រយ័ត្ន ដោយសារយន្តការទីផ្សារកាហ្វេរបស់ឥណ្ឌូណេស៊ីធ្លាប់មានជាយូរយាណាស់មកហើយ។ លោកបានសង្កត់ធ្ងន់ថា គោលគំនិតណាមួយត្រូវតែបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលជាមួយសមាគមអន្តរជាតិ ជាមួយប្រទេសប្រើកាហ្វេ និងប្រទេសផលិតកាហ្វេដូចគ្នា។ លោក ប៊ូឌី សាន់តូសូ បានទទួលស្គាល់ថា ការផ្លាស់ប្តូរមជ្ឈមណ្ឌលសម្រាប់កំណត់តម្លៃកាហ្វេលើសកលលោក មិនអាចធ្វើឡើងក្នុងរយៈពេលខ្លីនោះទេ។ ជាជំហានដំបូង ប្រទេសឥណ្ឌូណេស៊ីនឹងពង្រឹងកិច្ចសហការជាមួយវេទិកាកាហ្វេអន្តរជាតិ ដើម្បីកសាងភាពជឿជាក់ និងពង្រីកឥទ្ធិពលរបស់ខ្លួន។ លោកសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់គោលជំហររបស់ឥណ្ឌូណេស៊ីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេលើទីផ្សារពិភពលោក ព្រមទាំងជំរុញឱ្យមានការប្រកួតប្រជែងនៃផលិតផលជាតិ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ បានមានប្រសាសន៍ដូច្នេះថា «តាមរយៈវិធីនេះ កាហ្វេឥណ្ឌូណេស៊ីនឹងមានការទទួលស្គាល់កាន់តែច្បាស់នៅបរទេស។ យើងមានពូជកាហ្វេជាច្រើន […]
News & អន្តរជាតិ

វៀតណាមនឹងកាត់បន្ថយបរិមាណនាំចេញអង្ករ ចាប់ពីឆ្នាំ២០២៦
ហាណូយ៖ ប្រទេសវៀតណាមគ្រោងនឹងនាំចេញអង្ករក្នុងបរិមាណ៧លានតោន នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះពី៨លានតោន នាំចេញកាលពីឆ្នាំមុន ដោយកាត់បន្ថយបន្តិចម្តងៗមកនៅត្រឹម៤លានតោន នៅឆ្នាំ២០៣០ នេះបើយោងតាមសមាគមស្បៀងអាហារវៀតណាម។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ឆ្នាំ២០២៦ បង្ហាញពីការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយការផ្គត់ផ្គង់ជាសកលមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនាំចេញអង្ករទាំងអស់ រួមទាំងប្រទេសវៀតណាមផងដែរ។ យោងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះមិនមែនដោយសារតែលក្ខខណ្ឌទីផ្សារលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មស្រូវអង្ករនេះតែម្តង។ ទន្ទឹមនឹងការកាត់បន្ថយនេះ ប្រទេសវៀតណាមនឹងផ្តោតលើការកែលម្អគុណភាព និងការបង្កើនតម្លៃបន្ថែម ដោយផ្តោតលើការផលិតអង្ករមានគុណភាពខ្ពស់ជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ឆ្នាំ២០២៦បង្ហាញពីបញ្ហាប្រឈមមួយចំនួន។ នៅដើមខែមករា ឆ្នាំ២០២៦នេះ ប្រទេសវៀតណាមបាននាំចេញអង្ករប្រហែល២៥០,០០០តោន ទៅកាន់ប្រទេសហ្វីលីពីន ប៉ុន្តែតម្លៃមិនបានប្រែប្រួលខ្លាំងនោះទេ ដោយសារអង្ករក្នុងស្តុកឆ្នាំ២០២៥ របស់ហ្វីលីពីននៅសល់ច្រើន។ លើសពីនេះ ប្រព័ន្ធកូតានាំចូលអង្កររបស់ហ្វីលីពីន បានធ្វើឱ្យវៀតណាមពិបាកក្នុងការនាំចេញ ជាពិសេសក្នុងអំឡុងពេលប្រមូលផលស្រូវរបស់កសិករវៀតណាម។ លោកប្រធានសមាគមស្បៀងអាហារវៀតណាម បានមានប្រសាសន៍ទៀតថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវសម្រាប់កសិករក្នុងរដូវប្រមូលផលខាងមុខនេះ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរបស់វៀតណាម គួរតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការស្តុកស្រូវជាបណ្តោះអាសន្នក្នុងរដូវប្រមូលផល។ លើសពីនេះ ការលើកកម្ពស់កិច្ចសន្យារវាងថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយបណ្តាប្រទេសត្រូវការអង្ករ ដូចជាប្រទេសហ្គាណា និងប្រទេសសិង្ហបុរី ដើម្បីផ្តល់ប្រយោជន៍ដល់កសិករវៀតណាម។ កាលពីឆ្នាំ២០២៤ ការនាំចេញអង្កររបស់វៀតណាមបានឈានដល់កំណត់ត្រា៩,២លានតោន ដែលបង្កើតប្រាក់ចំណូលបាន៥,៨ពាន់លានដុល្លារ។ […]
News & អន្តរជាតិ

ផ្លែពុទ្រាតៃវ៉ាន់ស្រស់ឈានជើងចូលទីផ្សារសឹង្ហបុរី ជាលើកដំបូង
តៃប៉ិ៖ ផ្លែពុទ្រាស្រស់ ដែលដាំដុះនៅកោះតៃវ៉ាន់ បានឈានជើងចូលទីផ្សាររបស់ប្រទេសសឹង្ហបុរី ជាលើកដំបូង តាមរយៈការដឹកចេញតាមកប៉ាល់ កាលពីដើមសប្តាហ៍មុន។ យោងតាមរដ្ឋបាលក្រុងតៃណាន (Tainan) របស់កោះតៃវ៉ាន់ បានបញ្ជាក់ថា ការនាំចេញផ្លែពុទ្រាស្រស់នេះកំពុងត្រូវបានសម្របសម្រួល ដោយមានកិច្ចសហការជាមួយសហគមន៍ផលិតបន្លែ និងផ្លែឈើក្នុងស្រុក។ ចំពោះ ការផ្គត់ផ្គង់ផ្លែពុទ្រាស្រស់ដ៏សំខាន់នេះ បានមកពីការដាំដុះដោយផ្ទាល់របស់កសិករតៃវ៉ាន់។ កម្មវិធីនាំចេញផ្លែពុទ្រាស្រស់នេះ នឹងរួមបញ្ចូលទាំងផ្លែផាស្សិនផងដែរ ដោយមានការផ្គត់ផ្គង់ពីសមាគមកសិករតៃវ៉ាន់។ ចំណែកផ្លែត្របែកបានមកពីសហគមន៍កសិករក្នុងស្រុកផ្សេងទៀត ដែលទទួលបន្ទុកចាត់ចំណាត់ថ្នាក់ និងដោះស្រាយតម្រូវការនាំចេញ។ ការិយាល័យកសិកម្ម នៃក្រុងតៃណាន បានឱ្យដឹងថា ផ្លែឈើស្រស់ ដែលនាំចូលក្នុងទីផ្សាររបស់ប្រទេសសឹង្ហបុរីនេះ គឺធ្វើតាមរយៈបណ្តាញហាងលក់ទំនិញជប៉ុន ដែលមានការដាក់តាំងលក់នូវផលិតផលស្រស់ៗលំដាប់ខ្ពស់។ ប្រភពដដែល បានរៀបរាប់ទៀតថា ការដឹកជញ្ជូនផ្លែពុទ្រាស្រស់តាមកប៉ាល់ ចូលក្នុងទីផ្សារសឹង្ហបុរីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរវាងអ្នកដាំដុះ សហគមន៍ និងអាជ្ញាធរមូលដ្ឋាននៅកោះតៃវ៉ាន់។ ប្រភពដដែល បានសង្កត់ធ្ងន់ទៀតថា ការនាំចេញផ្លែពុទ្រាស្រស់តាមផ្លូវអាកាស ស្ថិតក្រោមប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ជាមួយនឹងផែនការដឹកជញ្ជូនតាមកប៉ាល់ ដើម្បីរក្សាគុណភាព និងភាពនៅស្រស់។ ចំណែកការដឹកជញ្ជូនដូចគ្នានេះ ត្រូវបានប្រើសម្រាប់នាំចេញផលិតផលផ្លែឈើផ្សេងទៀតផងដែរ។ អភិបាលក្រុងតៃណាន បាននិយាយថា ការវេចខ្ចប់ដាក់ក្នុងកន្ត្រកនាំចេញតាមរដូវកាលរួមមាន ផ្លែពុទ្រា ផ្លែត្របែក ផ្លែផាស្សិន និងផ្លែត្រសក់ផ្អែម។ លោកបានកត់សម្គាល់ថា ទីក្រុងតៃណាន […]
News & អន្តរជាតិ

ប្រទេសហ្វីជី រកឃើញសត្វរុយទិចផ្លែ ជាលើកដំបូងលើដែនដីរបស់ខ្លួន
ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។ យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។ សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ […]
News & អន្តរជាតិ

ឥណ្ឌានាំចេញផ្លែទទឹម រកចំណូលបាន៥៣លានដុល្លារ ក្នុងដើមរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦
ញូវដេលី៖ យោងតាមអ្នកនាំចេញផលិតផលផ្លែឈើស្រស់ៗរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការនាំចេញផ្លែទទឹមរបស់ឥណ្ឌាកំពុងបង្ហាញពីកំណើនដ៏រឹងមាំ បន្ទាប់ពីបាននាំចេញក្នុងបរិមាណជាង៦០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់៥៣លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូង នៃរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦។ ពាណិជ្ជករជនជាតិឥណ្ឌារូបនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបសើលោកកំពុងរៀបចំផែនការនាំចេញផ្លែទទឹមទៅក្រៅប្រទេស ចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្លែទទឹមនៅឆ្នាំនេះ មានទំហំធំជាមុន និងនៅស្រស់បានយូរជាមុន ហើយល្អសម្រាប់នាំចេញទៅកាន់ទីផ្សារឆ្ងាយៗ។ បុរសឥណ្ឌាដដែលនេះ បានបញ្ជាក់ថា ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសបង់ក្លាដែស គឺជាគោលដៅនាំចេញមុនគេដោយសារប្រើពេលវេលាដឹកជញ្ជូនខ្លី និងត្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគរសជាតិផ្លែទទឹមផ្អែម ខណៈទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីក៏មានសក្តានុពលល្អផងដែរ បន្ទាប់ពីបាននាំចេញសាកល្បង នៅចុងឆ្នាំ២០២៥។ លោកបានពន្យល់ថា អ្នកនាំចេញផ្លែទទឹមឥណ្ឌាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ជាបន្តទៀត ដោយកត់សម្គាល់ពីការកើនឡើងនៃការចាប់អារម្មណ៍លើផ្លែទទឹមលេខ១។ ប្រទេសនៅក្នុងតំបន់ទាំងនេះផ្តល់អាទិភាពដល់ភាពស៊ីសង្វាក់គ្នានៃដំណើរការផ្គត់ផ្គង់ផ្លែទទឹមធំៗ មានទម្ងន់២០០ក្រាម ក្នុងមួយផ្លែ ដែលតម្លៃនៅកសិដ្ឋានបានកើនឡើងពី១០ ទៅ១៥ភាគរយ នៅក្នុងរដូវប្រមូលផល ក្នុងឆ្នាំ២០២៦នេះ។ ក្រុមហ៊ុននាំចេញផ្លែទទឹម បានគូសបញ្ជាក់ពីតម្លៃផ្លែទទឹមនៅលើកប៉ាល់ (Free On Board) ក្នុងរង្វង់ពី៨០០ ទៅ៩០០ដុល្លារ ក្នុងមួយតោន ចំណែកផ្លែទទឹមធំៗបានឡើងថ្លៃ ដោយសារអ្នកវេចខ្ចប់ និងអ្នកនាំចេញចង់បានជាងគេ។ អ្នកទិញក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាចរក្សាបាននូវភាពនឹងនរតាមរយៈបណ្តាញមានស្រាប់ ដែលពេញចិត្តផ្លែទទឹមរបស់ឥណ្ឌា […]
News & អន្តរជាតិ

ម៉ាឡេស៊ីកំណត់គោលដៅនាំចេញផ្លែម្នាស់ ទំហំទឹកប្រាក់៤២៥លានដុល្លារ នៅឆ្នាំ២០២៧
កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្កើនតម្លៃនាំចេញផលិតផលផ្លែម្នាស់ឱ្យកើនដល់ទឹកប្រាក់ប្រមាណ៤២៥លានដុល្លារ នៅឆ្នាំ២០២៧ នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងវិស័យនេះ ដែលត្រូវបានចាត់ទុកថា ជាទំនិញកសិកម្មមានតម្លៃខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍ថា ឧស្សាហកម្មម្នាស់មានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលប្រហែល១ ៩១៥ដុល្លារ ក្នុងមួយខែសម្រាប់ផ្ទៃដីមួយហិកតា តាមរយៈការអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបទំនើប។ យោងតាមអនុរដ្ឋមន្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា ការនាំចេញផ្លែម្នាស់ត្រូវបានគេរំពឹងថា នឹងបន្តពង្រីកទីផ្សារថែមទៀតតាមរយៈការស្វែងរកទិសដៅបន្ថែម ដូចជាប្រទេសនូវែលសេឡង់ជាដើម។ ការនាំចេញផ្លែម្នាស់របស់ម៉ាឡេស៊ីសម្រេចបានប្រាក់ចំណូលប្រមាណ២៩៨លានដុល្លារ ក្នុងឆ្នាំ២០២៥ តាមរយៈការនាំចេញសរុប៧៦ ០០០តោនទៅកាន់ទីផ្សារក្រៅប្រទេស រួមមានតំបន់មជ្ឈិមបូព៌ា ចិន និងទ្វីបអឺរ៉ុប។ លោក ចាន់ ហ្វុងហ៊ីន បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ក្នុងដំណើរទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលប្រមូលទិញផ្លែម្នាស់នៅក្នុងប្រទេសម៉ាឡេស៊ីថា «ដំណើរទស្សនកិច្ចនៅថ្ងៃនេះ ទៅកាន់គម្រោងចម្ការម្នាស់ពូជ អឹមដេ២ (MD2) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍឧស្សាហកម្មម្នាស់។ យើងមានបំណងឱ្យតម្លៃនាំចេញនេះបន្តកើនឡើង និងឈានដល់ទំហំទឹកប្រាក់៤៩៣លានដុល្លារ នៅឆ្នាំ២០២៧។ គម្រោងដំាម្នាស់ពូជ អឹមដេ២ របស់ម៉ាឡេស៊ី ដំណើរការដោយក្រុមហ៊ុនកសិកម្មក្នុងស្រុក និងគ្របដណ្តប់លើផ្ទៃដីសរុបជាង១០៩ហិកតា។ ការដាំដំណាំបច្ចុប្បន្នស្ថិតនៅលើផ្ទៃដីទំហំ១៦ហិកតា ដែលមានដើមម្នាស់ពូជ អឹមដេ២ ចំនួន […]
News & អន្តរជាតិ

តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត
តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]
News & អន្តរជាតិ

ក្រសួងកសិកម្មហ្វីលីពីន បង្ក្រាបការដំឡើងថ្លៃម្ហូបអាហារ ដោយអយុត្តិធម៌
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានព្រមានដល់អ្នកលក់រាយថា ការដំឡើងថ្លៃម្ហូបអាហារចាំបាច់ណាមួយដោយអយុត្តិធម៌ នឹងមិនត្រូវអត់ឱនឡើយ ដោយកត់សម្គាល់ថា ការមិនអនុលោមតាមច្បាប់អាចប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវការ និងត្រូវស៊ើបអង្កេតបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងពង្រឹងការត្រួតពិនិត្យមើលតម្លៃទំនិញជាម្ហូបអាហារនៅក្នុងទីផ្សារធំៗ ជាពិសេសនៅតម្លៃទំនិញនៅផ្សារក្នុងក្រុងម៉ានីល (Metro Manila) ក្រុងសេប៊ូ (Cebu) និងក្នុងដាវ៉ៅ (Davao) ដែលការឡើងថ្លៃទំនិញនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ជាក់ថា ក្រសួងកសិកម្មនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ដែលតម្រូវឱ្យពាណិជ្ជករ និងអ្នកលក់រាយបកស្រាយអំពីការដំឡើងថ្លៃកសិផលចាំបាច់មួយចំនួន រួមមានអង្ករ បន្លែ ត្រី និងសាច់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «យើងបានចេញបញ្ជាឱ្យបង្ហាញមូលហេតុរួចហើយ។ ខ្ញុំចង់បានសេចក្តីពន្យល់បែបសង្ខេបរបស់ពួកគាត់ផ្ញើមកខ្ញុំ ដូច្នេះយើងអាចសិក្សាពីការកសាងសំណុំរឿង។ ខ្ញុំចង់ឱ្យដាក់ពាក្យបណ្តឹងតែម្តង»។ លោកបានបន្ថែមថា របាយការណ៍មិនច្បាស់លាស់ ឬបំភាន់ការកំណត់តម្លៃ និងប្រភពនៃការផ្គត់ផ្គង់អាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិត។ លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើគេមិនសហការ ហើយផ្តល់ព័ត៌មានមិនពិត ឬមិនច្បាស់លាស់ នោះនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតបន្ថែមទៀត។ នគរបាលកំពុងសួរយកចម្លើយ ហើយរកឃើញចំណុចខុសគ្នារួចទៅហើយ។ យើងមិននិយាយអំពីការចាប់ខ្លួនទេ ប៉ុន្តែបានហៅទូរស័ព្ទទៅសួរពួកគេឱ្យពន្យល់ថា […]
