អន្តរជាតិ
News & អន្តរជាតិ

ហ្វីលីពីននឹងបញ្ឈប់ការនាំចូលសាច់មាន់ពីប្រេស៊ីល ខ្លាចឆ្លងជំងឺផ្តាសាយបក្សី
ទីក្រុងម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងផ្អាកការនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីលជាបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ដែលបណ្តាលឱ្យងាប់អស់មាន់រាប់ពាន់ក្បាល។ យោងតាមសារព័ត៌មានជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្ម ហ្វីលីពីន ដែលបានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងដាក់បម្រាមនៅទូទាំងប្រទេសមិនឱ្យនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញផលិតផលបសុបក្សីធំជាងគេបំផុតលើពិភពលោក។ ប្រទេសចិន ម៉ិកស៊ិក ឈីលី និងអ៊ុយរូហ្គាយ បានហាមមិនឱ្យនាំចូលសាច់មាន់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសប្រេស៊ីល ដែលបណ្តាលឱ្យងាប់មាន់អស់ជិត៧ ៤០០ក្បាល។ ចំណែកប្រទេសហ្វីលីពីន ក៏បានចេញបម្រាមមិនឱ្យនាំចូលសាច់បក្សីជាបណ្តោះអាសន្នពីបណ្តាប្រទេស ដែលមានការឆ្លងជំងឺផ្តាសាយបក្សី ដើម្បីការពារកុំកើតជំងឺឆ្លងនៅក្នុងប្រទេស។ ប្រទេសប្រេស៊ីល គឺជាអ្នកផ្គត់ផ្គង់សាច់បសុបក្សីដ៏ធំសម្រាប់ហ្វីលីពីន ជាពិសេសសម្រាប់ឧស្សាហកម្មកែច្នៃសាច់ ដែលប្រហែល៦០ភាគរយ សម្រាប់ធ្វើសាច់ក្រក និងនំប៉័ងសាច់។ ការហាមមិនឱ្យនាំចូលផលិតផលសាច់បក្សីពីប្រទេសប្រេស៊ីល អាចធ្វើឱ្យហ្វីលីពីនជួបបញ្ហាខ្លះដែរ ដូច្នេះត្រូវនាំចូលសាច់មាន់ពីប្រទេសប៉ូឡូញ រុស្ស៊ី និងអាល្លឺម៉ង់។ ចំណែកបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប និងប្រទេសចិនបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល ដោយសារការផ្ទុះជំងឺផ្ដាសាយបក្សី។ ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពីទីក្រុង ប្រាស៊ីលីយ៉ា (Brasilia) ប្រទេសប្រេស៊ីល បានឱ្យដឹងថា ក្រសួងកសិកម្មប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុបបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល។ ចំណែកប្រទេសចិន ក៏បានផ្អាកការនាំចូលរយៈពេល៦០ថ្ងៃ ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។ យោងតាមទិន្នន័យផ្លូវការពីសមាគមអ្នកនាំចេញសាច់របស់ប្រេស៊ីល បានបង្ហាញថា កាលពីឆ្នាំ២០២៤ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបាននាំចូលសាច់មាន់ជាង២៣១ ០០០តោន ពីប្រទេសប្រេស៊ីល។ […]
News & អន្តរជាតិ

រដ្ឋបាលជលផលថៃចាប់ផ្តើមធ្វើយុទ្ធនាការទិញត្រីទីឡាព្យ៉ាខ្មៅ ក្នុងខេត្ត១០ ដើម្បីលុបបំបាត់ត្រីប្រភេទនេះពីតំបន់ធម្មជាតិ
បាងកក៖ ត្រីទីឡាព្យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានប្រភពដើមកំណើតមកពីទ្វីបអាហ្រិ្វកភាគខាងជើង ហើយពូជត្រីនេះឆាប់ធំ និងងាយសម្របខ្លួន ដើម្បីរស់នៅបានគ្រប់បរិស្ថានថ្មី ជាពិសេស វាស៊ីត្រីក្នុងស្រុកជាអាហារ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីខ្លះទៀត ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រូវខាតបង់លុយយ៉ាងច្រើនដោយសារត្រីមួយប្រភេទនេះ។ ប្រទេសថៃ បានចាត់ទុកត្រីទីឡាព្យ៉ាខ្មៅថា ជាពូជត្រីបង្កការខូចខាតដល់ត្រីធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ម្ល៉ោះហើយទើបបានជារដ្ឋាភិបាលបង្កើតគោលនយោបាយកម្ចាត់ចោលត្រីប្រភេទនេះពីទីធម្មជាតិ។ យោងតាមសារព័ត៌មានដេឡេញូ របស់ថៃ បានឱ្យដឹងនាដើមសប្តាហ៍នេះថា នាយកដ្ឋានជលផលរបស់ថៃបានចាប់ផ្តើមទទួលទិញត្រីទីឡាព្យ៉ាខ្មៅ ដែលប្រជាពលរដ្ឋចាប់បានពីស្រះចិញ្ចឹមត្រី និងប្រភពទឹកធម្មជាតិរបស់កសិករ ដោយចាប់ផ្តើមក្នុងខេត្តចំនួន១០ ជាង១០ម៉ឺនគីឡូក្រាម។ លោក សុវ៉ាត់ វង់សុវ៉ាត់ (Suwat Wongsuwat) អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានជលផលរបស់ថៃ បានឱ្យដឹងថា គម្រោងគ្រប់គ្រង និងលុបបំបាត់ពូជត្រីទីឡាព្យ៉ាខ្មៅ ត្រូវបានប្រកាសឱ្យអនុវត្ត ចាប់ថ្ងៃទី១៣ ខែឧសភា ក្នុងខេត្តចំនួន១០ ក្នុងចំណោមខេត្តចំនួន១៤ ដែលចូលរួមក្នុងគម្រោងនេះ រួមមានទីក្រុងបាងកក, សាមុតប្រាកាន, សាមុតសាខន, សាមុត ស៊ុងខាម ណាក់ខនប៉ាធុម ,រាជបុរី , ប្រាជួបគីរីខាន់ ,ឈុំផន ,ណាក់ខនស៊ីថាំរ៉ាតជាដើម។ លោក សុវ៉ាត់ វង់សុវ៉ាត់ បាននិយាយទៀតថា […]
News & អន្តរជាតិ

ផ្លែឈើរីចិនពេញនិយមនៅទីផ្សារវៀតណាម ដោយសារតម្លៃថោក តែមានគុណភាពល្អ
ទីក្រុងហូជីមិញ៖ ផ្លែឈើរីដាំតាមផ្ទះសំណាញ់នៅក្នុងប្រទេសចិន កំពុងតែសម្រុកចូលទីផ្សារនៅក្នុងប្រទេសវៀតណាម ដោយសារលក់ក្នុងតម្លៃទាបជាងផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា ផ្លែឈើរីនាំចូលពីប្រទេសចិន មានគុណភាពល្អធម្មតាលក់ក្នុងតម្លៃ៥០០ ០០០ដុង ឬស្មើនឹង១៩ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈផ្លែឈើរីល្អលេខ១ លក់ក្នុងតម្លៃត្រឹមតែ៦លានដុង ឬស្មើនឹង២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ផ្ទុយទៅវិញ ផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក មានតម្លៃខ្ពស់ជាងជិតពីរដង ម្យ៉ាងវិញទៀត អ្វីដែលអ្នកចូលចិត្តទិញផ្លែឈើរីរបស់ចិន មកបរិភោគ គឺដោយសារផលិតផលផ្លែឈើប្រភេទនេះ ដាំនៅក្នុងផ្ទះសំណាញ់ ដែលមានការគ្រប់គ្រងយ៉ាងម៉ត់ចត់ មិនប្រើជីគីមី ឬសារធាតុអកម៉ូនឡើយ។ អ្នកលក់ផ្លែឈើរីនៅក្នុងផ្សារវៀតណាម បាននិយាយថា ផ្លែឈើរីរបស់ចិន ចាប់ផ្តើមពេញនិយមនៅតាមទីផ្សារផ្លែឈើរបស់វៀតណាម។ ផ្លែឈើរីរបស់ចិននេះ ក៏មានទំហំប្រហាក់ប្រហែលផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី ព្រមទាំងមានរសជាតិផ្អែម និងមានក្លិនឈ្ងុយឆ្ងាញ់ថែមទៀតផង។ អ្នកលក់នៅផ្លែឈើរិមា្នក់ នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែឈើរីរបស់គាត់បេះមកពីកសិដ្ឋានផ្ទះសំណាញ់ រួចដឹកតាមយន្តហោះ មកដល់ប្រទេសវៀតណាមក្នុងរយៈពេលត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ ដូច្នេះផ្លែនៅស្រស់ល្អណាស់។ ចំណែកអ្នកនាំចូលផ្លែឈើរី នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ក្រុមហ៊ុនរបស់គាត់បញ្ជាទិញផ្លែឈើរីទាំងនេះ បានត្រឹមតែប្រហែល១០០កេសប៉ុណ្ណោះ។ យោងតាមរបាយការណ៍ពីទីផ្សារលក់ដុំផ្នែកផលិតផលកសិកម្មរបស់វៀតណាម បានបង្ហាញថា ផ្លែឈើរីចិនដាំក្នុងផ្ទះសំណាញ់មិនទាន់ទទួលបានការអនុញ្ញាតឱ្យនាំចូលជាផ្លូវការនៅឡើយទេ ដោយសារមិនទាន់មានបរិមាណគ្រប់គ្រាន់។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីឈានមុខគេក្នុងការផលិតអង្ករ ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) បានអះអាងថា តាមរយៈអង្ករបម្រុងរបស់រដ្ឋាភិបាលកើនឡើងដល់បរិមាណ៣,៧លានតោន បើគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមនាំមុខគេក្នុងផលិតកម្មស្រូវ នៅអាស៊ីអាគ្នេយ៍។ សារព័ត៌មានអានតារ៉ា (Antara News) របស់ឥណ្ឌូណេស៊ី បានដកស្រង់សម្តីលោករដ្ឋមន្ត្រី ដែលមានប្រសាសន៍អះអាងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា “លទ្ធផលនេះ គឺដោយសារការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកសិករ រដ្ឋាភិបាលកណ្តាល និងរដ្ឋបាលតាមតំបន់ ក៏ដូចជាទីភ្នាក់ងារភស្តុភារជាតិផងដែរ” ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ផ្អែកលើបរិមាណស្តុកស្រូវរបស់ជាតិ នាពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី អាចជាប្រទេសផលិតអង្ករច្រើនជាងគេក្នុងតំបន់ ដោយទទួលបានទិន្នផលស្រូវលើសប្រទេសផលិតអង្ករធំៗ ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ ចំណែករបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកវិញ ក៏បានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់កំពូលនៃអ្នកផលិតកម្មស្រូវរបស់អាស៊ីអាគ្នេយ៍ផងដែរ។ ផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ចេញផ្សាយខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងរដូវដាំដុះ ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៤៣,៦ លានតោន កើនឡើង៦០០ពាន់តោន ធៀបនឹងការព្យាករណ៍កន្លងមក […]
News & អន្តរជាតិ

ចិនចាប់ផ្តើមយកពន្ធលើការលក់បង្ខូចថ្លៃ លើសារធាតុគីមីនាំចូលពីឥណ្ឌា សម្រាប់ផលិតថ្នាំកម្ចាត់សត្វល្អិត
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះតទៅ ប្រទេសចិននឹងដាក់ពន្ធរយៈពេលប្រាំឆ្នាំ លើថ្នាំសម្លាប់សត្វល្អិតនាំចូលពីប្រទេសឥណ្ឌា ឈ្មោះ សាយពើមេទ្រីន (Cypermethrin) ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុក ពីការលក់បង្ខូចតម្លៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ឈ្មោះ ក្លូបល ថែមស៍ (Global Times) បានដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ ដែលបាននិយាយថា វិធានការនេះបង្ហាញយ៉ាងច្បាស់ អំពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ដោយត្រូវតែឆ្លើយតបចំពោះការធ្វើពាណិជ្ជកម្មអយុត្តិធម៌ពីសំណាក់ប្រទេសឥណ្ឌា។ ឆ្លើយតបទៅនឹងសំណើររបស់ឧស្សាហកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មចិន បានចាប់ផ្តើមស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះថ្នាំសម្លាប់សត្វល្អិត សាយពើមេទ្រីន ដែលនាំចូលពីប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ហើយបើគិតមកដល់ថ្ងៃត្រូវជាប់ពន្ធនេះ គឺមានរយៈពេលមួយឆ្នាំគត់។ ក្រសួងពាណិជ្ជកម្មចិន បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងអំឡុងពេលស៊ើបអង្កេត ក្រសួងពិតបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់របស់ចិន និងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយបានពិគ្រោះជាមួយភាគីពាក់ព័ន្ធយ៉ាងល្អិតល្អន់បំផុត ដើម្បីការពារសិទ្ធិរបស់អ្នកពាក់ព័ន្ធទាំងអស់ និងឈានដល់ការសន្និដ្ឋានដោយ យុត្តិធម៌ និងមិនលម្អៀង។ អ្នកនាំពាក្យដដែលនេះ បាននិយាយទៀតថា ការស៊ើបអង្កេតបានធ្វើសេចក្តីសន្និដ្ឋានថា ការនាំចូលសារធាតុ សាយពើមេទ្រីន ពីប្រទេសឥណ្ឌា សម្រាប់លក់បង្ខូចតម្លៃ ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក។ អ្នកនាំពាក្យរូបនេះ […]
News & អន្តរជាតិ

ឥណ្ឌូនេស៊ី ព្យាករណ៍ថា ឆ្នាំនេះអង្ករសល់ពីតម្រូវការក្នុងស្រុក៣៤លានតោន អាចនាំចេញទៅក្រៅប្រទេស
ហ្សាការតា៖ លោក សាម ហេរ៉ូឌៀន (Sam Herodian) ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយកសិកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូនេស៊ី បានឱ្យដឹងថា ការព្យាករណ៍ទិន្នផលស្រូវនៅឆ្នាំនេះ មានបរិមាណឡើងពី៣២លានតោន ទៅជាង៣៤លានតោន លើសពីតម្រូវការអង្ករក្នុងស្រុក ដែលមានប្រមាណ៣១លានតោន សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានព្យាករណ៍ថា ទិន្នផលស្រូវអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីមានការកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងពង្រីកប្រព័ន្ធបូមទឹកឲ្យបានលទ្ធផលកាន់តែប្រសើរឡើងទៀត។ ក្រៅពីនេះ ការបង្កើនផលិតភាព ដោយការប្រើប្រាស់គ្រាប់ពូជស្រូវ ដែលមានគុណភាពខ្ពស់ក៏ជាផ្នែកមួយបានជំរុញដល់លក្ខខណ្ឌរីកលូតលាស់ចម្រុះរបស់ប្រទេស ឥណ្ឌូនេស៊ី ដោយបានធ្វើឱ្យទុនបម្រុងអង្កររបស់ឥណ្ឌូនេស៊ី កើនឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ តាមការប៉ាន់ប្រមាណ ទិន្ផស្រូវនឹងកើនឡើងពី ៣,៥លានតោន ទៅ៤លានតោនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ ទាក់ទិនក្នុងបញ្ហានាំចេញអង្ករនេះវិញ លោក សាម ហេរ៉ូឌៀន ទីប្រឹក្សាពិសេស បាននិយាយថា ស្រូវនៅសល់លើសតម្រូវការក្នុងស្រុក ប្រទេសឥណ្ឌូណេស៊ី អាចនឹងពិចារណាលើការនាំចេញអង្ករទៅកាន់ប្រទេសម៉ាឡេស៊ី ដែលដាក់សំណើសុំនាំចេញអង្ករពីប្រទេសឥណ្ឌូនេស៊ី នៅដំណាច់ឆ្នាំនេះ។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ជាប្រទេសដ៏ធំមួយក្នុងប្រជាជាតិអាស៊ាន ត្រូវបានគេរំពឹងថា អាចផលិតស្បៀងបានច្រើន ជាពិសេសអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សារដ៏ធំនៅក្រៅប្រទេស។ កាលពីឆ្នាំ២០២៤ កន្លងទៅ […]
News & អន្តរជាតិ

ចិនផ្អាកការនាំចូលសាច់គោអាហ្វ្រិកខាងត្បូង ក្រោយផ្ទុះជំងឺអុតក្តាម
ទីក្រុងខេប៖ ឧស្សាហកម្មសាច់គោរបស់អាហ្រ្វិកខាងត្បូង បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសចិន បានដាក់បម្រាមឱ្យផ្អាកជាបន្ទាន់នូវការនាំចូលសាច់គោទាំងអស់ បន្ទាប់ពីរកឃើញថា មានករណីផ្ទុះជំងឺអុតក្តាម។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូង ចំំពោះវិធានការហាមឃាត់បែបនេះ បើទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០២៤ក៏ដោយ ព្រោះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យការនាំចេញសាច់គោពីតំបន់គ្មានជំងឺឆ្លង។ កាលពីសប្តាហ៍មុន សេវាឧស្សាហកម្មសាច់គោ បាននិយាយថា ការផ្អាកនាំចូលនេះកំពុងប៉ះពាល់ដល់ជីវភាពរបស់កសិករ ម្ចាស់សត្តឃាដ ម្ចាស់កសិដ្ឋាន និងអ្នកនាំចេញ។ សារព័ត៌មានផ្នែកកសិកម្មរបស់ប្រទេសអា្វហ្វ្រិកខាងត្បូង បានដកស្រងសម្តីរបស់នាយកប្រតិបត្តិនៃឧស្សាហកម្មសាច់គោ ដែលបាននិយាយថា “ការវិវត្តបែបនេះ គឺជាករណីគួរឱ្យកត់សម្គាល់យ៉ាងច្បាស់ពីភាពផុយស្រួយនៃទីផ្សារនាំចេញរបស់យើង នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកជីវសុវត្ថិភាព។ យើងគោរពពិធីសារជីវសុវត្ថិភាពរបស់ប្រទេសចិន ប៉ុន្តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់កសិករអាហ្រ្វិកខាងត្បូង និងខ្សែសង្វាក់តម្លៃសាច់គោកទាំងមូល គឺធ្ងន់ធ្ងរ និងគួរឱ្យខកចិត្ត។” ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ពីករណីផ្ទុះជំងឺអុតក្តាមថ្មី នៅក្នុងកសិដ្ឋានពីរកន្លែង។ កសិដ្ឋានមួយទៀតត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ ហើយទោះបីជាមិនមានរោគសញ្ញា ដែលអាចមើលឃើញក៏ដោយ ប៉ុន្តែក្រោយមកមេរោគត្រូវបានរកឃើញនៅក្នុងកសិដ្ឋានជាប់គ្នានេះ។ ក្រសួងកសិកម្ម បានបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ព្រមទាំងកោះប្រជុំបន្ទាន់ជាមួយមន្ត្រីឧស្សាហកម្ម និងបសុពេទ្យ ដើម្បីសម្របសម្រួលវិធានការត្រួតពិនិត្យ។ ការផ្អាកការនាំចូលរបស់ប្រទេសចិន គ្របដណ្តប់ទាំងស្រុងលើសាច់គោ និងផលិតផលសត្វ ដែលមានក្រចកជើង ទាំងអស់មកពីអាហ្វ្រិកខាងត្បូង។ ការហាមប្រាមនេះ គឺជាការធ្លាក់ចុះដ៏សំខាន់សម្រាប់ឧស្សាហកម្មសាច់គោក្នុងស្រុក ដែលបានបង្កើតក្តីសង្ឃឹមលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដើម្បីការពារកុំឱ្យបិទការនាំចេញដោយសារករណីផ្ទុះជំងឺរាតត្បាត។ នៅក្នុងឆ្នាំ២០២៤ […]
News & អន្តរជាតិ

អាម៉េរិកបិទច្រកព្រំដែនភាគខាងត្បូង មិនឱ្យនាំចូលសត្វពាហនៈ ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីសត្វរបោម
អាមេរិក៖ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ កំពុងតែដាក់បម្រាមហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលគោ ក្របី និងសេះ តាមបណ្ដោយព្រំដែនភាគខាងត្បូង ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបង្កឡើងដោយសត្វរបោម។ យោងតាមការចេញផ្សាយលើបណ្តាញព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោកស្រី ប្រូក រ៉ូល្លីន (Brooke Rollins) កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសអំពីការបិទព្រំដែនជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កឡើងរបោម ដែលខាំ ហើយពងដាក់សត្វគោក្របី។ លោកស្រីបានសរសេរប្រកាសនៅលើបណ្តាញសង្គមថា “ដោយសារតែការគំរាមកំហែងពីសត្វរបោម ខ្ញុំកំពុងប្រកាសពីការផ្អាកនាំចូលសត្វគោរស់ សេះ និងគោព្រៃ ឆ្លងកាត់តាមច្រកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយចាប់អនុវត្តភ្លាមៗតែម្តង។ នាពេលកន្លងមក សត្វល្អិតដ៏សាហាវនេះ បានលុកលុយទឹកដីអាមេរិក ហើយត្រូវចំណាយពេលអស់៣០ឆ្នាំ ដើម្បីស្តារឧស្សាហកម្មចិញ្ចឹមសត្វគោរបស់យើងឡើងវិញ។ ករណីនេះមិនអាចបណ្តោយឱ្យកើតឡើងម្តងទៀតឡើយ”។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីផ្ទុះជំងឺដំបូង ដែលបង្កឡើងដោយសត្វរបោមនៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានជូនដំណឹងដល់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បាននិយាយទៀតថា មេរោគនឹងកើតឡើងនៅសត្វរបោមខាំ ហើយពងដាក់ បង្កើតជាដង្កូវនៅក្នុងសាច់គោ ដែលបង្កគ្រោះថ្នាក់រហូតធ្វើឱ្យគោងាប់តែម្តង។ ប្រភេទសត្វ ដែលអាចឆ្លងមរោគប្រភេទនេះ រួមមាន សត្វឆ្កែឆ្មា គោក្របី […]
News & អន្តរជាតិ

ចិនចុះកិច្ចព្រមព្រៀងទិញសណ្តែកសៀង ពោត និងប្រេងឆា ពីអាហ្សង់ទីន ទំហំទឹកប្រាក់៩០០លានដុល្លារ
ប៉េកាំង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញសណ្តែកសៀង ពោត និងប្រេងឆា ពីប្រទេសអាហ្សង់ទីន មានតម្លៃទឹកប្រាក់ចំនួន៩០០លានដុល្លារ ដែលជាសញ្ញានៃការផ្លាស់ប្តូរកាន់តែឆ្ងាយពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ចំពេលមានជម្លោះពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មន្ត្រីចិន បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយមន្ត្រីអាហ្សង់ទីន កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនធំរបស់ចិន នឹងនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្សង់ទីន ទៅកាន់ទីផ្សារក្នុងប្រទេសចិន ជំនួសការនាំចូលពីសហរដ្ឋអាម៉េរិក ដោយរបាំងពាណិជ្ជកម្មធ្ងន់ធ្ងរពេក។ សារព័ត៌មានអាហ្សង់ទីន បានរាយការណ៍ព័ត៌មាននេះថា គណៈប្រតិភូមកពីក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បានធ្វើទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី៧ ខែឧសភា ហើយបានជួបពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកទីផ្សារពាណិជ្ជកម្ម និងកសិកម្មអន្តរជាតិ របស់អាហ្សង់ទីនផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថាប័នពាណិជ្ជកម្មរដ្ឋាភិបាល អាហ្សង់ទីន បានលើកឡើងថា គណៈប្រតិភូចិនក៏បានពិភាក្សាជាមួយតំណាងធុរកិច្ចនៅប្រទេសអាហ្សង់ទីន ដោយផ្តោតលើប្រធានបទ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងការពារពាណិជ្ជកម្មសេរី។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀងមិនទាន់កែច្នៃធំបំផុតរបស់អាអាហ្សង់ទីន ព្រមទាំងទិញផលិតផលប្រេងសណ្តែកមួយចំនួនទៀត ហើយកាលពីឆ្នាំមុន ក៏បាននាំចេញពោតយ៉ាងច្រើនផងដែរ។ ចំណែករបាយការណ៍នាំចេញរបស់អាហ្សង់ទីន បានបង្ហាញថា ការលក់ស្រូវសាលីមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏ប្រទេសអាហ្សង់ទីន នៅត្រឹមជាអ្នកផ្គត់ផ្គង់កសិផលតិចតួចនៅឡើយ ហើយក៏មិនបាននាំចេញសណ្តែកសៀងច្រើន ទៅកាន់ទីផ្សាររបស់ចិនដែរ […]
News & អន្តរជាតិ

វៀតណាមចាប់ខ្លួនបុរសពីរនាក់ រត់ពន្ធសារធាតុគីមីពីថៃ សម្រាប់បន្ទុំផ្លែទុរេន និងទុកកុំឱ្យឆាប់ស្អុយរលួយ
វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។ បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ។ តាមរយៈការបញ្ជាទិញពីឈ្មោះ ង្វៀង ថៃង្វៀង នៅក្នុងប្រទេសវៀតណាម ឈ្មោះ ត្រាន វ៉ាន់ង៉ា បានទាក់ទងក្រុមហ៊ុនមួយ នៅក្នុងប្រទេសថែ ដើម្បីវេចខ្ចប់ទំនិញ និងបិតស្លាកសញ្ញា រួចដឹកនាំចូលទៅក្នុងទឹកដីវៀតណាម តាមច្រករបៀងនៅតាមព្រំដែន។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនល្មើសទាំងពីរនេះ […]
News & អន្តរជាតិ

ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស
ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្មសត្វ នៃក្រសួងកសិកម្មហ្វីលីពីន បញ្ជាក់ពីការរកឃើញជាលើកដំបូងនូវមេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) នៅក្នុងខេត្តខាម៉ានីរ៉េស លើកោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀមខ្លួនជាស្រេចដើម្បីជូនដំណឹងទៅក្រសួងសុខាភិបាល ក្នុងការតាមដានលទ្ធភាពដែលក្រុមមនុស្សអាចប៉ះពាល់នឹងមេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]
News & អន្តរជាតិ

ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ
ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគខាងត្បូងប្រទេសចិន។ ផ្លែទុរេនទាំងនេះ ត្រូវបានដឹកជញ្ជូនទៅក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេនមានសាច់ពណ៌លឿងមាស និងសាច់ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]
