ចិនរៀបចំពិព័រណ៍ផ្លែឈើអន្តរជាតិ ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ និងហុងកុង

images (1)

សៀងហៃ៖ កាលពីថ្ងៃទី២៧ ខែសីហា ពិព័រណ៍ផ្លែឈើអន្តរជាតិចិន ឆ្នាំ២០២៥ បានបើកជាសាធារណៈនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ទីក្រុងសៀងហៃ ដែលជាពិព័រណ៍ផ្លែឈើដ៏ធំបំផុត និងប្រកបដោយវិជ្ជាជីវៈបំផុតរបស់ចិន។

 ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញចំណីអាហារ ប្រភពផលិតផលដើម និងផលិតផលសត្វ ដែលបានទាក់ទាញអ្នកតាំងពិព័រណ៍ និងអ្នកអាជីពមកពីជាង៤០ប្រទេស និងតំបន់។  ការតាំងពិព័រណ៍ឆ្នាំនេះបង្ហាញពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មផ្លែឈើទាំងមូល ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យផ្លែឈើរបស់ប្រទេសចិន។

ពិធីបើកនេះមានការចូលរួមពីស្ថានកុងស៊ុល និងតំណាងធុរកិច្ចមកពី១០ប្រទេស រួមមានប្រទេសឈីលី ប៉េរូ អូស្ត្រាលី នូវែលសេឡង់ ថៃ ហ្វីលីពីន បារាំង អេស្ប៉ាញ សហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា។

នៅក្នុងពិព័រណ៍នេះ ក៏មានសាលដាក់តាំងពិព័រណ៍អំពីការបង្កាត់ពូជដំណាំលំដាប់ពិភពលោក ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឧស្សាហកម្មផ្លែឈើរបស់ប្រទេសចិន តាមរយៈការផ្តោតលើ “ការការពារសិទ្ធិ” ទៅជា “កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ដែលជួយឱ្យវិស័យនេះផ្លាស់ប្តូរពីកំណើនដែប្រកបដោយទិន្នផលខ្ពស់ ទៅជាការអភិវឌ្ឍប្រកបដោយគុណភាព។

តាមរយៈដំណោះស្រាយផ្នែកអាជ្ញាបណ្ណស្តង់ដារ ដែលគ្របដណ្តប់លើបណ្តុះកូនឈើ បច្ចេកវិទ្យា និងម៉ាកយីហោ គំនិតផ្តួចផ្តើមនេះនឹងជួយអ្នកដាំដំណាំហូបផ្លែអាចបង្កើនប្រសិទ្ធភាពដាំដុះ ពង្រីកសក្តានុពលទីផ្សារ និងធានាបាននូវប្រាក់ចំណូលប្រកបដោយនិរន្តរភាព។

ព្រមជាមួយគ្នានេះដែរ តាមរយៈការពង្រឹងទំនាក់ទំនងរវាង “ពូជល្អ ចម្ការល្អ និងទីផ្សារល្អ” អគារបង្កាត់ពូជត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសថ្មីសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ឧស្សាហកម្មនេះ។

ការតាំងពិពណ៌នៅឆ្នាំ២០២៥នេះផ្តោតកាន់តែខ្លាំងលើការគាំទ្រផ្នែកផលិតកម្មក្នុងស្រុក លើកទឹកចិត្តដល់ការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់ និងការពង្រីកទីផ្សារតាមរយៈសាលពិសេស និងព្រឹត្តិការណ៍ជាបន្តបន្ទាប់។

សាលពិព័រណ៍ពិសេសរបស់យូណាន មានដាក់តាំងបង្ហាញពីភាពសម្បូរបែបនៃ «អាណាចក្រផ្លែឈើនៃខេត្តយូណាន» ដែលដាំដុះលើផ្ទៃដីទំហំជាង៧៦ ៦៦៦ហិកតា ដោយផ្តល់ទិន្នផលប្រចាំឆ្នាំចំនួន១៣លានតោន ព្រមទាំងគុណល្អនាំចេញ ដូចជាផលិតផលផ្លែឈើសម្គាល់ភូមិសាស្ត្រ ដូចជាផ្លែប៉ោម ឆាវយ៉ាងហុង “Zhaoyanghong” និងផ្លែស្វាយលីជៀង “Lijiang Mangoes” ដែលកំពុងផ្សព្វផ្សាយទៅកាន់ទីផ្សារអន្តរជាតិ។

ចំពេលការផ្លាស់ប្តូរដែលកំពុងបន្តនៅក្នុងឧស្សាហកម្មផ្លែឈើពិភពលោក ការតាំងពិពណ៌នៅឆ្នាំនេះ ប្រធានបទ “ផ្លែឈើពិភពលោក ទីផ្សារប្រទេសចិន” បម្រើជាវេទិកាសម្រាប់ការទំនាក់ទំនង និងកិច្ចសហការ។  វាលើកកម្ពស់ការច្នៃប្រឌិតនៅទូទាំងសង្វាក់ឧស្សាហកម្ម គាំទ្រអាជីវកម្មក្នុងការពង្រីកបណ្តាញលក់ និងការពង្រឹងម៉ាកយីហោរបស់ពួកគេ និងបញ្ចូលភាពរឹងមាំថ្មីទៅក្នុងទីផ្សារអ្នកប្រើប្រាស់។  អ្នកតាំងពិព័រណ៍ និងអ្នកទស្សនារំពឹងថានឹងសម្រេចបានលទ្ធផលជាផ្លែផ្កា ហើយព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនទៀតកំពុងរង់ចាំក្នុងរយៈពេលពីរថ្ងៃខាងមុខ។

ព្រមជាមួយគ្នានេះដែរ ក្នុងរយៈពេលពីរថ្ងៃ ការតាំងពិព័រណ៍បែបនេះនឹងចាប់ដៃគូជាមួយគណៈកម្មាការពាណិជ្ជកម្ម ក្រុងសៀងហៃ ដើម្បីបើកដំណើរការទីផ្សារផ្លែឈើស្រស់ពិភពលោក ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ពីវប្បធម៌ផ្លែឈើរស់រវើក ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។

ចំណែកការតាំងពិព័រណ៍មួយទៀត​ ស្តីពីការដឹកជញ្ជូនចរាចរណ៍ផ្លែឈើអាស៊ី នឹងប្រារព្ធឡើងនៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥  ខែកញ្ញា ដោយមានអ្នកចូលរួមជាង ៧៦០នាក់ មកពី៤៣ប្រទេស និងតំបន់។

ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទិញ និងអ្នកទស្សនាមកពីទូទាំងខ្សែសង្វាក់តម្លៃផលិតផលបន្លែ ផ្លែឈើស្រស់ជាសកលផងដែរ៕


images
ប្រាំពីរខែនៃឆ្នាំ​២០២៦កម្ពុជានាំចេញអង្ករជាងប្រាំពីរសែន​តោន គិតជាទឹកប្រាក់​ជាង៤១៥លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ ​បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥​លានដុល្លារ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយ​មិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។​​ ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន​ ធៀបនឹងឆ្នាំមុន​មានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការ​ផងដែរ។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ​ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន​ គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន […]

Screenshot 2026-08-07 073653
មុខរបរផ្តើមចេញពីអង្ករ១០កំប៉ុង​ បច្ចុប្បន្ន​រកចំណូលបាន​ជិត១០លានរៀលក្នុងមួយថ្ងៃ

ដោយ ឡុង សារេត​ សៀមរាប៖ ​អាជីវករ​​ធ្វើនំអាកោត្នោត​ម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប​ ​​ក្នុងឆ្នាំ​២០២០​ បានចាប់ផ្តើម​ដំបូង​ចេញពីអង្ករ​១០កំប៉ុង ឬមានទម្ងន់​ប្រហែល​បីគីឡូក្រាម រហូតមកដល់ឆ្នាំ​២០២៦នេះ អាច​លក់នំបាន​ពី៤ ០០០ ទៅ​៨០០០នំ​ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់​ប្រាំបីលានរៀល​ក្នុងមួយថ្ងៃ​។ អ្នកស្រី ថ្លុង ថាន ម្ចាស់ហាង​យីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បានឱ្យដឹង​ថា មុខរបរធ្វើនំអាកោត្នោត​លក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ​ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើម​នៅឆ្នាំ​២០២០​ ​ជាមួយនិងអង្ករ​ចំនួន​១០កំប៉ុង នៅ​ក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ​១៩​ នៅពេល​ប្រជាពលរដ្ឋភាគច្រើន​ ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយ​នំអាកោត្នោតជាចំណីមួយប្រភេទ​ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់​និយម​ពិសា។​ អ្នកស្រីលើកឡើង​ថា នៅក្នុងសម័យកូវីដ​១៩ ​នំចំណី​ដែលប្រជាពលរដ្ឋ​អាចហូបបានមានសភាព​ក្តៅ​ៗ​ មានតែនំអាកោត្នោត​ ហើយ​ក៏មិនបានសម័យថា​ មុខរបរ​តូចតាច​មួយនេះ​រីកចម្រើនបាន​ដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា​ មុខរបរលក់នំអាកោត្នោតនេះ បានត្រឹម​តែចិញ្ចឹមជីវភាពគ្រួសារ​ប៉ុណ្ណោះ​​ ដោយសារ​ចំណង់ចំណូលចិត្តធ្វើនំ​ រួមផ្សំ​វត្ថុធាតុដើម​ ឬគ្រឿងផ្សំ​ភាគច្រើន​មានស្រាប់​នៅក្នុងភូមិ ​និងមានតម្លៃធូរថ្លៃ​ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋ​រស់នៅជិតខាង​យកទៅពិសា។​ អ្នកស្រី ថ្លុង ថាន​ បានអះអាង​ថា​ កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗ​ប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែល​បីគីឡូក្រាម​ ​អាចធ្វើនំ​លក់បានប្រាក់​ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ​។ ​​បច្ចុប្បន្នបើគិត​ពីថ្ងៃចន្ទដល់សុក្រ ​​ក្នុងមួយថ្ងៃ​ប្រើប្រាស់អង្ករប្រមាណ​១០០​​​​​គីឡូក្រាម​ […]

z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

កាលវិភាគផ្សព្វផ្សាយ