News & អន្តរជាតិ
images
សមាជិកព្រឹទ្ធសភាហ្វីលីពីន សុំហាមការ​នាំ​ចូល​អង្ករឱ្យបានយូរជាង​៦០ថ្ងៃ ដើម្បីជួយកសិករ
ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ (Francis Pangilinan) កាលពីថ្ងៃទី១៨​​ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បម្រាមការនាំចូលអង្កររយៈពេល៦០ថ្ងៃ គឺមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការពឹងផ្អែករបស់ប្រទេសហ្វីលីពីន លើអង្ករនាំចូលពីបរទេសនោះទេ។ សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ការហាមឃាត់នាំអង្កររយៈពេល៦០ថ្ងៃ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលហ្វីលីពីន នឹងជួយការពារផលប្រយោជន៍របស់កសិករហ្វីលីពីនពីការធ្លាក់ចុះតម្លៃស្រូវ​ នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាវិធានការល្អដើម្បីបញ្ឈប់គម្លាតតម្លៃអង្ករក្នុងស្រុក ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ហេតុ​អ្វី​បាន​ជា​យើង​ផ្អាក​ការ​នាំ​ចូល​?​ ព្រោះ​កសិករហ្វីលីពីននឹង​ប្រមូល​ផល​រួច​ នៅ​ក្នុង​ខែ​តុលា​ វិច្ឆិកា​ និងខែធ្នូ​»។ លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ បានមានប្រសាសន៍ទៀងថា​ លោកនឹងជំរុញឱ្យមានការបង្កើនថវិកាឱ្យបានចំនួន១០០ពាន់លានដុល្លារ​​ សម្រាប់ក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងវិស័យកសកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត​ ដោយលោក​ចង្អុល​បង្ហាញ​ពី​គម្លាត​ដ៏​ធំ​រវាង​ការ​ចំណាយ​ផ្នែក​កសិកម្ម​របស់​ហ្វីលីពីន និង​ការចំណាយប្រទេស​ជិតខាង។ លោកបានលើកជាឧទាហរណ៍ថា កោះតៃវ៉ាន់ចំណាយបថវិកាចំនួន៦០០ពាន់លានដុល្លារក្នុងមួយឆ្នាំលើវិស័យកសិកម្ម​ សម្រាប់ជួយប្រជាជនចំនួន២៣លាននាក់ របស់កោះតៃវ៉ាន់​ ចំណែកប្រទេសហ្វីលីពីនចំណាយត្រឹមតែ៤​០០០លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំសម្រាប់ជួយប្រជាជនហ្វីលីពីនចំនួន១២០លាននាក់។ លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ បានបន្តទៀតថា ប្រទេសថៃក៏បានចំណាយច្រើនជាងហ្វីលីពីណដង លើវិស័យកសិកម្មសម្រាប់ជួយប្រជាជនថៃចំនួន៧០​ លាននាក់ ខណៈប្រទេសវៀតណាមចំណាយលើសហ្វីលីពីបីដងសម្រាប់ជួយប្រជាជនចំនួន៩០លាននាក់។ ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្ករពីបរទេសរយៈពេល៦០ថ្ងៃ […]
News & អន្តរជាតិ
images
ឥណ្ឌូណេស៊ី និងជប៉ុន បង្រៀនជនជាតិប៉ាឡេស្ទីន ឱ្យចេះដាំដំណាំបឺរ
ហ្សាការតា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី និងប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា អង្គការចៃកា (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីបច្ចេកទេសការដាំដំណាំបឺរ ដើម្បីចែករំលែកចំណេះដឹងដល់ជនជាតិប៉ាឡេស្ទីន ឱ្យមានសមត្ថភាពក្នុងផលិតកម្មផ្លែប៊ឺរ និងរកទីផ្សារ។ ប្រធានការិយាល័យអន្តរជាតិនៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីសម្ពោធកម្មវិធីបណ្តុះបណ្តាល នៅទីក្រុងម៉ាឡាង ក្នុងកោះជ្វាខាងកើតថា ផ្លែបឺរ គឺជាទំនិញកសិកម្ម ដែលមានតម្លៃខ្ពស់ប្រកបដោយជោគជ័យនៅប៉ាឡេស្ទីន ហើយអាចរួមចំណែកដល់សេដ្ឋកិច្ចប៉ាឡេស្ទីន។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែសីហា មានអ្នកចូលរួមចំនួន១៥នាក់ ដែលតំណាងឱ្យរដ្ឋាភិបាលប៉ាឡេស្ទីន បាននិងកំពុងចូលវគ្គសិក្សាអំពីដំណើរការទាំងមូលនៃបច្ចេកទេសដាំដុះ និងជំនាញរកទីផ្សារផ្លែបឺរ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ ចៃកា នៅទីក្រុងហ្សាកាតា បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីរីករាយក្នុងការចែករំលែកចំណេះដឹងអនុវត្តផ្ទាល់ និងបទពិសោធន៍ដ៏ល្អបំផុត ក្នុងការផលិតផ្លែបឺរ។ ចំណែកឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសម្តែងការពេញចិត្តចំពោះជំនួយពីរដ្ឋាភិបាលឥណ្ឌូណេស៊ី និងអង្គការ ចៃកា​រ ដល់ប្រជាជនប៉ាឡេស្ទីនសម្រាប់យកទៅពង្រឹងវិស័យកសិកម្មរបស់ខ្លួន។ តំណាងជាន់ខ្ពស់របស់អង្គការ ចៃកា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសប៉ាឡេស្ទីន តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីឆ្នាំ២០០៧។ កម្មវិធីបណ្តុះបណ្តាលនេះ ដែលមានឈ្មោះថា «ការបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការត្រីកោណខាងត្បូង-ខាងត្បូង ស្តីពីការគ្រប់គ្រងការដាំដុះផ្លែឈើតំបន់ត្រូពិច អាវ៉ូកាដូ […]
News & អន្តរជាតិ
Celtuce
ការផ្គត់ផ្គង់បន្លែនៅតៃវ៉ាន់ធ្លាក់ចុះរហូតដល់៤០ភាគរយបន្ទាប់ពីមានព្យុះទីហ្វុង
តៃប៉ិ៖ ក្រសួងកសិកម្មរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ការផ្គត់ផ្គង់បន្លែសរុបរបស់ខហលួនបានធ្លាក់ចុះពី៣០ទៅ៤០ភាគរយ បន្ទាប់ពីមានព្យុះទីហ្វុងវាយប្រហារ កាលពីដើមខែកក្កដា ឆ្នាំ២០២៥នេះ។ ទួរទស្សន៍ឆាណែល​ ញូវស៍ អេស៊ា របស់សិង្ហបុរី​ បានផ្សាយថា ការធ្លាក់ចុះនេះ បន្ទាប់ពីការខូចខាតដំណាំដោយសារឥទ្ធិពលពីព្យុះទីហ្វុង ឈ្មោះ ដាណាស (Danas) កាលពីដើមខែកក្កដា រួមផ្សំដោយភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឱ្យការប្រមូលផល​ និងការដាំដុះឡើងវិញជួបការលំបាក។ ក្រសួងកសិកម្មតៃវ៉ាន់ បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយផលិតកម្មនៅក្នុងតំបន់ ដែលដីមានកម្ពស់ខ្ពស់ និងមានផ្ទះកញ្ចក់ ស្ថិតនៅភាគខាងជើងទីក្រុងតៃប៉ិ មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរប៉ុនហមានទេ។ ខណៈពេលព្យុះទីហ្វុង ដាណាស ទើបតែកន្លងផុតទៅ ព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះ ពូឌុល (Podul) កំពុងតែខិតជិតមកដល់ ហើយអាជ្ញាធរកោះតៃវ៉ាន់កំពុងអនុវត្តវិធានការដើម្បីរក្សាស្ថិរភាពទីផ្សារ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ខ្លួនកំពុងតែធ្វើការជាមួយក្រុមកសិករ ដើម្បីបញ្ចេញបន្លែក្នុងទូត្រជាក់ទៅកាន់ផ្សារទំនើបធំៗ និងទីផ្សារលក់ដុំបន្លែ និងផ្សារលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការ និងរក្សាស្ថិរភាពតម្លៃ។ នៅ​ទីផ្សារ​លក់ដុំ​នៅទីក្រុងតៃប៉ិ តម្លៃ​ស្ពៃក្តោប​ជា​មធ្យម​នៅ​ចន្លោះ​ពី២០ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង០,៦៧ ដុល្លារ​អាម៉េរិក ដល់៣៥ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង១,១៧ ដុល្លារអាម៉េរិក […]
News & អន្តរជាតិ
6fa5f042-5a7d-4f70-bd8f-f085f827ee02
កូរ៉េជំរុញប្រទេសសមាជិកអាប៉ិច ឱ្យប្តេជ្ញាចិត្តចំពោះសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
អ៊ីនឈុន៖ ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អាប៉ិច បានយល់ព្រមស្វែងរកវិធានការកសិកម្មប្រកបដោយនិរន្តរភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយអនុម័តសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោកស្រី សុង មីរីយុង (Song Mi-ryung) បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិសុខស្បៀងសកល ដោយការប្តេជ្ញាចិត្តឡើងវិញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ចំពោះវិធានការកសិកម្មប្រកបដោយនិរន្តរភាព ដោយបន្ថែមថា រដ្ឋជាសមាជិកទាំងអស់បានកំណត់យកបច្ចេកវិទ្យាជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុង អ៊ីនឈុន រដ្ឋមន្ត្រីកសិកម្ម២១រូមមកពីប្រទេសសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគោលនយោបាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធានាភាពជាអ្នកដឹកនាំជាសាកលក្នុងការបង្កើតសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ដោយជំរុញប្រទេសនានាឱ្យទទួលយកសេចក្តីថ្លែងការណ៍រួម ស្តីពីការច្នៃប្រឌិតកសិកម្ម ដែលពឹងផ្អែកលើឌីជីថល និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកស្រីបានបន្តទៀតថា «មុនពេលដំណើរការកិច្ចប្រជុំ ប្រទេសចំនួន១៦បានរៀបចំ និងដាក់ជូនរបាយការណ៍បណ្តោះអាសន្នយ៉ាងលម្អិត និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផែនទីបង្ហាញផ្លូវ ឆ្នាំ២០២១-២០៣០ ដែលយើងបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១។ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះសំខាន់ណាស់ ដោយពិចារណាលើប្រទេសជាច្រើន ដែលជាធម្មតាត្រូវអនុម័តរបាយការណ៍បណ្តោះអាសន្ននេះ»។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីដើមខែសីហា ឆ្នាំ២០២៥នេះ បានដោះស្រាយករណីគំរូ […]
News & អន្តរជាតិ
images
​អាម៉េរិក​ចាប់ផ្តើម​អនុវត្ត​ពន្ធ១៥ភាគរយ ​លើ​ទំនិញ​អ៊ីស្រាអែល ​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា
តែលអាវី៖ ការនាំចេញទំនិញរបស់អ៊ីស្រាអែល ទៅកាន់សហរដ្ឋបានប្រឈមនឹងអត្រាពន្ធ១៥ភាគរយ ខណៈពេលវិធានការថ្មី ប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ (Donald Trump) បានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការផ្លាស់ប្តូរនេះអាចនាំឱ្យមានការកាត់បន្ថយបរិមាណនាំចេញ ការបាត់បង់ការងារ និងប្រាក់ចំណូលពន្ធអាជីវកម្មផងដែរ។ ប្រទេសអ៊ីស្រាអែលបានស្វែងរកការធានានូវអត្រាទាបជាង១០ភាគរយ ដែលធ្លាក់ចុះពី១៧ភាគរយ ដែលបានស្នើឡើងដំបូង ដើម្បីរក្សាការប្រកួតប្រជែងលើប្រទេស ប្រឈមនឹងពន្ធខ្ពស់ បន្ទាប់ពីការចរចាសម្រាប់ការពិចារណាពិសេសមិនបានជោគជ័យទេ។ ប្រធានសមាគមអ្នកផលិតអ៊ីស្រាអែល បាននិយាយថា «យើងអាចស្ថិតក្នុងស្ថានភាពដូចគ្នានឹងប្រទេសជាច្រើនផ្សេងទៀតដែរ ប៉ុន្តែយើងបាត់បង់អត្ថប្រយោជន៍ ដែលយើងទទួលបានជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយត្រូវការការប្រកួតប្រជែងជាមួយប្រទេសដូចជាទួរគី ដែលពីមុនបានបង់ពន្ធ និងមានតម្លៃផលិតកម្មទាបជាងប្រទេសអ៊ីស្រាអែល។  បើគ្មានអត្ថប្រយោជន៍ប្រៀបធៀបទេ យើងនឹងបាត់បង់ការលក់»។ ពន្ធគយត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយការនាំចេញរបស់អ៊ីស្រាអែលពី២​ ០០០លានដុល្លារទៅ៤ ០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។  ប្រសិនបើផលិតផលសម្រាប់ផ្សំឱសថ និងផលិតផលអង្គធាតុចម្លង ត្រូវរាប់បញ្ចូលផងដែរ នោះនឹងបាត់បង់ឪកាសការងារប្រហែលពី ២០ ០០០ ទៅ៣៣ ០០០កន្លែង។ លោកប្រធានសមាគមបាន​និយាយ​ថា ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​សហរដ្ឋ​អាម៉េរិក ប្រទេសអ៊ីស្រាអែ បានកំណត់អត្រាពន្ធសូន្ស ប៉ុន្តែឥឡូវ​នេះ ​បាន​បាត់បង់​អត្ថប្រយោជន៍​របស់ខ្លួន ជាមួយ​​ប្រទេស​តួកគី ជប៉ុន អង់គ្លេស […]
News & អន្តរជាតិ
P2in
ឡាវ-សិង្ហបុរី ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងសន្តិសុខស្បៀង
វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ និងសិង្ហបុរី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងវិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខស្បៀង ថាមពលស្អាត ឥណទានកាបូន និងកម្មវិធីស្ម័គ្រចិត្ត ជាពិសេសការបញ្ជូនអ្នកស្ម័គ្រចិត្តសិង្ហបុរីទៅកាន់ប្រទេសឡាវ។ យោងតាមសារព័ត៌មាន វៀងច័ន្ទន៍ ថែមស៍​របស់ឡាវ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក ថុងសាវ៉ាញ ភុំវីហាន (Thongsavanh Phomvihane) តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី គឺលោក វីវាន បាឡាគ្រឹស្នាន់ (Vivian Balakrishnan)។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាគ្នានៅឯក្រសួងការបរទេសសិង្ហបុរី ដោយបានពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នាពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល៥១ឆ្នាំកន្លងមក ដោយបានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាការរួមចំណែកដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ ប្រមុខការទូតទាំងពីរក៏បានទទួលស្គាល់ផងដែរនូវភាពជោគជ័យនៃការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតឡាវ-សិង្ហបុរី ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីព្រឹត្តិការណ៍ដ៏រស់រវើក និងប្រកបដោយអត្ថន័យ ដែលពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។ នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់ […]
News & អន្តរជាតិ
fsmm-image2
កូរ៉េជំរុញប្រទេសសមាជិកអាប៉ិច ឱ្យប្តេជ្ញាចិត្តចំពោះសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
អ៊ីនឈុន៖ ប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អាប៉ិច បានយល់ព្រមស្វែងរកវិធានការកសិកម្មប្រកបដោយនិរន្តរភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយអនុម័តសេចក្តីថ្លែងការណ៍រួមបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទរបស់កូរ៉េខាងត្បូង លោកស្រី សុង មីរីយុង (Song Mi-ryung) បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិសុខស្បៀងសកល ដោយការប្តេជ្ញាចិត្តឡើងវិញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ចំពោះវិធានការកសិកម្មប្រកបដោយនិរន្តរភាព ដោយបន្ថែមថា រដ្ឋជាសមាជិកទាំងអស់បានកំណត់យកបច្ចេកវិទ្យាជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នាទីក្រុង អ៊ីនឈុន រដ្ឋមន្ត្រីកសិកម្ម២១រូមមកពីប្រទេសសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងគោលនយោបាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា និងជំនួយអភិវឌ្ឍន៍ផ្លូវការ។ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធានាភាពជាអ្នកដឹកនាំជាសាកលក្នុងការបង្កើតសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ដោយជំរុញប្រទេសនានាឱ្យទទួលយកសេចក្តីថ្លែងការណ៍រួម ស្តីពីការច្នៃប្រឌិតកសិកម្ម ដែលពឹងផ្អែកលើឌីជីថល និងវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ»។ លោកស្រីបានបន្តទៀតថា «មុនពេលដំណើរការកិច្ចប្រជុំ ប្រទេសចំនួន១៦បានរៀបចំ និងដាក់ជូនរបាយការណ៍បណ្តោះអាសន្នយ៉ាងលម្អិត និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផែនទីបង្ហាញផ្លូវ ឆ្នាំ២០២១-២០៣០ ដែលយើងបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅឆ្នាំ២០២១។ កម្រិតនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងនោះសំខាន់ណាស់ ដោយពិចារណាលើប្រទេសជាច្រើន ដែលជាធម្មតាត្រូវអនុម័តរបាយការណ៍បណ្តោះអាសន្ននេះ»។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីដើមខែសីហា ឆ្នាំ២០២៥នេះ បានដោះស្រាយករណីគំរូ […]
News & អន្តរជាតិ
images (2)
តម្លៃ​បន្លែ និង​ផ្លែឈើ​ ​អ៊ីស្រាអែល ឡើងថ្លៃ​១៦ភាគរយ ​បន្ទាប់ពីផ្អាកកំណែទម្រង់​ និងបន្ធូរ​ពន្ធ​នាំចូល
តែលអាវី៖ ប្រទេសអ៊ីស្រាអែល បានផ្អាកជាផ្លូវការនូវកំណែទម្រង់កសិកម្មរបស់ខ្លួន ក្នុងគោលបំណងធ្វើសេរីភាវូបនីយកម្មទីផ្សារកសិផលស្រស់ៗ ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលពន្ធនាំចូល និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃកសិផល។ យោងតាមការិយាល័យស្ថិតិ របស់ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា តម្លៃបន្លែ និងផ្លែឈើស្រស់ បានកើនឡើងចំនួន១៦,៣ភាគរយនៅចន្លោះខែមករា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៥ ដែលច្រើនជាងទ្វេដងនៃការកើនឡើងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សរុបចំនួន៦,២ ភាគរយក្នុងអំឡុងពេលដូចគ្នានេះ។ កំណែទម្រង់ដំបូងត្រូវបានអនុវត្តនៅឆ្នាំ២០២២ តាមផែនការកាត់បន្ថយអត្រាពន្ធគយជាបណ្តើរៗមកលើបន្លែ និងផ្លែឈើ​ ដែលនាំចូលរហូតដល់ឆ្នាំ២០២៧ ក្នុងគោលបំណងជំរុញការប្រកួតប្រជែង និងកាត់បន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់។  ស្របពេលការធ្វើកំណែទម្រង់កំពុងតែដំណើរការទៅមុខ ក្នុងឆ្នាំ២០២៣ ដោយគ្រោងកាក់បន្ថយពន្ធបន្ថែមទៀត សម្រាប់ឆ្នាំ ២០២៤ សម្រាប់តែផែនការនោះត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល បច្ចុប្បន្នសម្រេចឱ្យផ្អាកសិន។ ជំនួសឱ្យការកាត់បន្ថយពន្ធលើការការពារផលិតផលក្នុងស្រុក រដ្ឋាភិបាលអ៊ីស្រាអែល នៅតែបន្តប្រមូលពន្ធ បានប្រហែល៤៥លានដុល្លារ ជារៀងរាល់ឆ្នាំលើការនាំចូលផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលការចំណាយទាំងនេះជាបន្ទុកសម្រាប់អ្នកនាំចូល ហើយដាក់សម្ពាធលើការប្រកួតប្រជែងនៅលើទីផ្សារ។ ប៉ុន្តែក្នុងឆ្នាំ២០២៤ ចំណូលពន្ធគយបានមកពីផលិតផលកសិកម្ម និងម្ហូបអាហារ មានចំនួនសរុបប្រហែល១៨០លានដុល្លារ ក្នុងចំណោមចំណូលប្រហែល៥២១លានដុល្លារ ដែលប្រមូលបានពីគ្រប់ការនាំចូលទាំងអស់។  អ្នកជំនាញក្នុងឧស្សាហកម្មបន្លែ និងផ្លែឈើ បានកត់សម្គាល់ថា ខណៈពេលការកាត់បន្ថយពន្ធនាំចូល មានផលប៉ះពាល់លើប្រាក់ចំណូលតិចតួច ប៉ុន្តែវាជះឥទ្ធិពលលើការបង្កើនតម្លៃ គឺមានសារៈសំខាន់។ ការចរចាពាណិជ្ជកម្មក៏កំពុងបន្តជាមួយសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីការដំឡើងពន្ធ ១០ភាគរយលើការនាំចេញរបស់អ៊ីស្រាអែល។  […]
News & អន្តរជាតិ
meat-export
ប្រេស៊ីល និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងទប់ស្កាត់ការរាំងស្ទះចំពោះពាណិជ្ជកម្មផលិតផលសត្វ
ម៉ានីល៖ ស្ថានទូតប្រេស៊ីល ប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នឹងចុះកិច្ចព្រមព្រៀងថ្នាក់តំបន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងនេះ ដើម្បីចៀសវាងការរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មលើផលិតផលសត្វ។ លោកឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងតែត្រៀមកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូលផលិតផលពីសត្វ មានប្រភពមកពីប្រទេសណាមួយ ដែលមានជំងឺឆ្លងដ៏គ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្រោមកិច្ចព្រមព្រៀងក្នុងតំបន់នេះ ការហាមឃាត់នាំចូលនឹងត្រូវកំណត់ចំពោះតំបន់ជាក់លាក់ណាមួយ ឬតំបន់មានការឆ្លងរីករាលដាលនៃជំងឺសត្វ ជាជាងរឹតបន្តឹងការនាំចូលនៅទូទាំងប្រទេសទាំងមូល។ លោករដ្ឋទូតប្រេស៊ីល បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនឹងចូលជាធរមានក្នុងរយៈពេលមួយខែ ប្រសិនបើមិនមានការជំទាស់ណាមួយទេនោះ។ ចំណែកប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូតប្រេស៊ីល ក្នុងទីក្រុងម៉ានីល បាននិយាយថា កិច្ចព្រមព្រៀងក្នុងតំបន់សម្រាប់ផលិតផលបសុបក្សីនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងក្នុងតំបន់ រួមទាំងវិសាលភាព និងព្រំដែនភូមិសាស្ត្រផងដែរ។ ចំណែកប្រធានសមាគមប្រូតេអ៊ីនសត្វប្រេស៊ីល ដែលតំណាងឱ្យអ្នកផលិត និងអ្នកនាំចេញសាច់ជ្រូក និងបសុបក្សីរបស់ប្រទេសប្រេស៊ីល បាននិយាយថា កិច្ចព្រមព្រៀងក្នុងតំបន់ នឹងផ្តល់ស្ថិរភាពបន្ថែមទៀតទាក់ទងនឹងការធ្វើពាណិជ្ជកម្មសាច់សត្វរវាងប្រទេសទាំងពីរ។ លោកបាននិយាយថា នៅពេលមានកិច្ចព្រមព្រៀងថ្មីនេះ អាចមានការធានាឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការរំខានដល់ការធ្វើពាណិជ្ជកម្ម។ ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រទេសប្រេស៊ីលនៅតែជាប្រភពនាំចូលសាច់ធំជាងគេរបស់ប្រទេសហ្វីលីពីន ដែលមានចំណែកចំនួន៤៣,០៤ភាគរយនៃបរិមាណសាច់នាំចូលចំនួន៤៧៣,៤៦លានគីឡូក្រាម។ នាពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្មហ្វីលីពីន បានហាមប្រាមការនាំចូលសត្វគោរស់ពីប្រទេសបារាំង និងពីប្រទេសអ៊ីតាលី ជាបណ្ដោះអាសន្ន […]
News & អន្តរជាតិ
Santina-32F-4wk-scaled
របាំងទីផ្សាររបស់ចិនរុញច្រានផ្លែឈើរី របស់អាម៉េរិកទៅកាន់ហុងកុង និងវៀតណាម
ហាណូយ៖ ទោះបីជាប្រទេសចិនបានពន្យាពេលជាបណ្តោះអាសន្ននូវការដំឡើងពន្ធបន្ថែម ចាប់ពីថ្ងៃទី១៤ ខែឧសភា ដល់ដើមខែសីហា ក៏ដោយ ភាពមិនប្រាកដប្រជាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តធ្វើឱ្យឧស្សាហកម្មផ្លែឈើរីរបស់អាម៉េរិក មិនទាន់មានភាពប្រាកដប្រជានៅឡើយ។ ប្រទេសចិនធ្លាប់ជាគោលដៅសំខាន់សម្រាប់ផ្លែឈែរីរបស់អាម៉េរិក ជាពិសេសក្នុងអំឡុងពេលមានការកើនឡើងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកនាំចេញជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ទីផ្សារអាស៊ីផ្សេងទៀតដូចជា វៀតណាម កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសកាណាដានៅតែជាប្រទេសនាំចូលធំបំផុត ដែលមានចំនួន៣៧ភាគរយនៃការនាំចេញផ្លែឈើរីរបស់សហរដ្ឋអាម៉េរិក។ ចំពេលភាពមិនប្រាកដប្រជាទាក់ទងនឹងពន្ធគយ ដែលកំពុងបន្តជាមួយប្រទេសចិន អ្នកនាំចេញផ្លែឈើរី របស់អាម៉េរិកបានងាកទៅរកទីផ្សារជំនួសវិញ មានដូចជាប្រទេសវៀតណាម ដោយរួមចំណែកដល់ការកើនឡើងនៃការផ្គត់ផ្គង់ និងតម្លៃទាបបំផុត។ នៅក្នុងហាងមួយចំនួនរបស់វៀតណាម តម្លៃបានធ្លាក់ចុះមកត្រឹមតែ៧,២០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំ២០២៤។ ផ្សារទំនើប វីនម៉ាត (WinMart) ដែលជាបណ្តាញលក់រាយដ៏ធំបំផុតមួយរបស់វៀតណាមបានធ្វើយុទ្ធនាការលក់បញ្ចុះតម្លៃ ចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី២៣ ខែកក្កដា ដោយកាត់បន្ថយតម្លៃមកត្រឹម១១,៤០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺ៦,១០ដុល្លារអាម៉េរិកទាបជាងតម្លៃធម្មតា។ ជាលទ្ធផល ការលក់ផ្លែឈើរី បានកើនឡើង១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមសមាគមន៍បន្លែ និងផ្លែឈើ វៀតណាម ការនាំចូលផ្លែឈើរី ឈានដល់២៨លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូង នៃឆ្នាំ២០២៥នេះ គឺកើនឡើង៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ វៀតណាមក៏កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយពន្ធគយពី៤៦ភាគរយ មកនៅត្រឹម២០ភាគរយ […]
News & អន្តរជាតិ
rice-workers
ហ្វីលីពីនផ្អាក​​នាំ​ចូល​អង្ករ​ពីបរទេសរយៈពេល៦០ថ្ងៃ ដើម្បីលើកកម្ពស់តម្លៃអង្ករក្នុងស្រុក
ម៉ានីល៖ ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្ករពីបរទេសរយៈពេល៦០ថ្ងៃ តាមបទបញ្ជារបស់លោកប្រធានាធិបតី ដោយលើកឡើងពីការផ្គត់ផ្គង់ក្នុងប្រទេសមានបរិមាណគ្រប់គ្រាន់សមល្មម និងដល់រដូវមូលផលស្រូវក្នុងប្រទេសផងហ្វីលីពីនផងដែរ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលស្តុកស្រូវនៅមានគ្រប់គ្រាន់ ហើយតម្លៃស្រូវនៅលើពិភពលោកក៏កំពុងធ្លាក់ចុះផងដែរ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងមិនរំពឹងថា ការផ្អាកនាំចូលនេះនឹងបង្កឱ្យមានអតិផរណានោះទេ។ ទោះបីជាយើងមិននាំចូលក្នុងខែកញ្ញា និងខែតុលាក៏ដោយ ក៏ដំណើរការផ្គត់ផ្គង់អង្ករគួរតែនៅមានបរិមាណគ្រប់គ្រាន់ ដោយសារតែអង្ករកំពុងនាំចូលជិតមកដល់ជាបន្តបន្ទាប់ ហើយយើងរំពឹងថា ការប្រមូលផលស្រូវនឹងទទួលបានទិន្នផលល្អផងដែរ»។ ការផ្អាករយៈពេល៦០ថ្ងៃលើការនាំចូលអង្ករនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ដូច្នេះប្រធានាធិបតីហ្វីលីពីន នឹងរឹតបន្តឹងការបញ្ជាទិញអង្ករពីបរទេសជាបណ្តោះអាសន្នសិន ដើម្បីធ្វើឱ្យតម្លៃអង្ករក្នុងស្រុកមានស្ថេរភាព។  លោករដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ការដឹកជញ្ជូនអង្ករ ដែលត្រូវបានបញ្ជាទិញមុនៗ នឹងបានមកដល់មុនពេលការប្រកាសផ្អាកចូលធរមាន។ លោក​បាន​បន្ត​ថា​ «​តាមរយៈអង្ករកំពុងនាំ​ចូលនៅតាមផ្លូវ​បរិមាណ​​អង្ករក្នុងស្តុក​អាចរក្សា​​ស្ថិរភាព​បានយ៉ាងហោចណាសជាង៤០ថ្ងៃ បើ​ទោះ​ជា​គ្មាន​ការ​នាំ​ចូល​ថ្មី ​ក្នុង​អំឡុង​ពេល​ផ្អាក​រយៈពេល​ពីរ​ខែនេះ​ក៏​ដោយ​។ លោក​បានបញ្ជាក់ថា ក្រសួង​កសិកម្ម​រំពឹង​ថា​​ការ​ប្រមូល​ផលស្រូវនឹងទទួលបានទិន្នផលខ្ពស់​ ពី​ខែ​កញ្ញា​ដល់​ខែ​តុលា ឆ្នាំ២០២៥នេះ ដោយសារមិនសូវរងផល​ខូច​ខាតពី​ខ្យល់​ព្យុះ​ទីហ្វុង​​នៅ​ឆ្នាំ​នេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយព្រមានថា តម្លៃអង្ករលើពិភពលោកអាចប្រែប្រួលភ្លាមៗ ហើយគោលនយោបាយត្រូវតែមានភាពបត់បែន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារអង្ករលើពិភពលោក និងនៅក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមសប្តាហ៍នេះ ក្រសួងកសិកម្មហ្វីលីពីន បានពិពណ៌នាការសម្រេចចិត្តរបស់លោកប្រធានាធិបតី […]
News & អន្តរជាតិ
p10
ការ​នាំ​ចេញ​បន្លែ​របស់​ប៉ាគីស្ថាន កើនដល់​១,៤​លាន​តោន​ បានចំណូលជាង៣៥៣លានដុល្លារ
ការ៉ាជី៖ នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់១,៣៩៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៥៣លានដុល្លារ កើនឡើងលើសពីតួលេខ ឆ្នាំ២០២៣ ដែលមានបរិមាណ១,៣៣៦លានតោន មានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃក្នុងបន្លែមួយតោន បានធ្លាក់ចុះពី៣៤៣ដុល្លារ មកនៅត្រឹម២៥៣ដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសរុបជារូបិយប័ណ្ណបរទេស។ យោងតាមគេហទំព័របន្លៃ និងផ្លែឈើ បានឱ្យដឹងថា​ រវាងឆ្នាំ២០១៨ និងឆ្នាំ២០២៥ ការនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថាន បានចំណូលចាប់ពី២៣៤លានដុល្លារ ទៅ៤៣០លានដុល្លារ ក្នុងបរិមាណពី៨២៥ ២៥៧តោន ទៅ១,៣៣៦លានតោន។ កសិផលនាំចេញសំខាន់ៗ រួមមានដំឡូងបារាំង និងខ្ទឹមបារាំង ដោយដឹកជញ្ជូនតាមសមុទ្រ និងផ្លូវគោក ចំណែកបន្លែស្រស់ មានដូចជាការ៉ុត ម្ទេសបៃតង និងទំនិញកសិផលផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស។  ការប្រែប្រួលតម្លៃអ្នកប្រើប្រាស់នៅក្នុងចំណោមម្ហូបអាហារចម្បងៗបានកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតផលិតកម្ម និងការនាំចេញ រួមជាមួយនឹងផលប៉ះពាល់តម្លៃរបស់ខ្ទឹមបារាំងនៅលើទីផ្សារអន្តរជាតិ។  ចំណែកការនាំចូលខ្ទឹមបារាំងវិញ ជាធម្មតាតែងតែកើតឡើង នៅពេលផលិតកម្មក្នុងប្រទេសប៉ាគីស្ថាន ធ្លាក់ចុះដោយសារពេលខ្លះទីផ្សារក្នុងស្រុករងផលប៉ះពាល់ពីឈ្មួញកណ្តាលទិញស្តុកទុកច្រើនពេក។ យោងតាមសមាគមអ្នកនាំចេញបន្លែ និងផ្លែឈើ និងសមាគមអ្នកនាំចូល និងពាណិជ្ជករ ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមបរិមាណនាំចេញជិត១,៤លានតោន នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណដំឡូងបារាំង […]

កាលវិភាគផ្សព្វផ្សាយ