News & ជាតិ
photo_2025-11-07_11-25-06
រោងម៉ាស៊ីនកិនស្រូវ២២ កំពុងតែសម្រុកទិញស្រូវពីកសិករ ​តាមបណ្តាខេត្ត មានបរិមាណសរុបជិតមួយម៉ឺនតោន
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ២២ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងសប្តាហ៍នេះ បាន​​បញ្ចេញសកម្មភាព ស្រូបទិញស្រូវពីប្រជាកសិករយ៉ាងសកម្មនៅ​តាមបណ្តាខេត្ត បរិមាណសរុប ចំនួន៩២៧០តោន។ របាយការណ៍ខាងលើឲ្យដឹងថា សកម្មភាពនៃការទិញស្រូវរបស់រោងម៉ាស៊ីនចំនួន២២ នៅថ្ងៃទី៦  ខែវិច្ឆិកា​ ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ១- រោងម៉ាស៊ីន ហ្វាងលីទិញរំដួលចូល ៥០០តោន 2.  Amru Rice ទិញចូលសរុប 1200 តោន 3. រោងម៉ាស៊ីនងួនហុង 300 តោន 4. Signature Rice ទិញចូល 170 តោន 5.រោងម៉ាស៊ីន ថន ជា 300តោន 6. 1688 Rice Mill 280តោន 7. ម៉ាស៊ីនស្រូវ យិន ម៉ាន់ 250តោន។ លើសពីនេះ រោងម៉ាស៊ីន ទី 8. រោងម៉ាស៊ីនកិនស្រូវ ហួង […]
News & ជាតិ
photo_2025-11-12_10-32-24
សិប្បកម្ម​ដើមត្នោតអង្គរ ពង្រឹងការផលិតផលទឹកត្នោតផ្អែមលក់​លើទីផ្សារ​​ឱ្យបានចំណូលដល់​៩០ម៉ឺនរៀល​​ក្នុងមួយថ្ងៃ​
ដោយ ឡុង សារេត​ ខេត្តតាកែវ​៖ ​​សិប្បកម្មដើមត្នោតអង្គរ​លក្ខណៈគ្រួសារមួយ​ មានទីតាំង​នៅភូមិ​ត្រពាំងតាសោម ឃុំត្រពាំង​ធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានគម្រោង​បង្កើនការផលិតផល​ទឹកត្នោតផ្អែម​ធម្មជាតិ​សម្រាប់លក់នៅលើទីផ្សារឱ្យបានដល់​៣០០ដប​ក្នុងមួយថ្ងៃ​ឬបាន​​ប្រាក់ចំណូលប្រមាណ​​​​៩០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​ដើម្បីផ្គត់ផ្គង់គ្រួសារ​ក្នុងពេលបច្ចុប្បន្ន​។​ លោក គួង សុធា ម្ចាស់សិប្បកម្មដើមត្នោតអង្គរ​បានឱ្យដឹង​ថា សិប្បកម្ម​ដើមត្នោតអង្គរចាប់ផ្តើមដំណើរការលក់ទឹកត្នោតផ្អែម​ធម្មជាតិ​នៅឆ្នាំ​២០១៣​ តែការលក់ទឹកត្នោតផ្អែមកាលនោះ ​ពេលខ្លះ​លក់បានច្រើន តែថ្លៃខ្លះទៀត​លក់បានចំនួន​តិចតួច​ ក្នុងមួយថ្ងៃ ដោយសារ​ប្រជាពលរដ្ឋនៅតាម​តំបន់ប្រជុំជន​ឆ្ងាយៗ មិនទាន់មានទំនុកចិត្ត​លើគុណភាព​ទឹក​ផ្អែម​ ជាហេតុនាំឱ្យមានការបាក់ទឹកចិត្ត​ជាច្រើនដង​​​។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើម​ដំណើរការលក់ឡើងវិញ​នៅ​​ពាក់កណ្តាលឆ្នាំ​២០២៤ ​មានទាំង​​មានសម្ភារៈប្រើប្រាស់​ និងដើមទុន​មួយចំនួន​សម្រាប់ធ្វើទីផ្សារ​​ឃើញថាការគាំទ្រមានសន្ទុះកើនឡើង​។​ លោក គួង សុធា ​អះអាងថា បន្ទាប់ពីចាប់ផ្តើម​ឡើងវិញ​នៅឆ្នាំ​២០២៤ រហូតមកដល់ឆ្នាំ​២០២៥​នេះ​ ផលិតផល​ទឹកត្នោតផ្អែម​ធម្មជាតិ​របស់សិប្បកម្ម​ដើមត្នោត​អង្គរ​ ទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ​ អ្នកចូលចិត្តពិសារទឹកត្នោតផ្អែម​ច្រើនគួរសម​។ តួយ៉ាង​ចូលមកដល់ឆ្នាំ​២០២៥ មួយថ្ងៃ​លក់ទឹកត្នោតផ្អែម​បានប្រមាណ​២០០ដប ហើយក្នុងមួយដប​លក់បានថ្លៃ​៣០០០រៀល​​។​ ​បើតាមម្ចាស់សិប្បកម្ម​ដើមត្នោតអង្គរខាងលើ, ផ្នែកលើប្រាក់ចំណូល​ដែលទទួលបានពីការលក់ទឹកត្នោតផ្អែមធម្មជាតិ​សព្វថ្ងៃនេះ​ មិនទាន់អាចទទួលយកបាន​នោះទេ ក្រោយពីកាត់ចំណាយ​ហើយ​។ដូចនេះ​ ទាមទារឱ្យមានការ​ពង្រឹងការផលិត​ទឹកត្នោតកើនដល់​៣០០ដប​ ទើប​ឆ្លើយតបទៅនិងការចង់បាននាពេលសព្វថ្ងៃ​​។​ លោកលើកឡើងងថា “កាលពីដើមការលក់ទឹកត្នោតផ្អែម​យើងមានការពិបាក​​ ទាមទារជំរុញឱ្យការលក់ខ្លាំងជាងការផលិត​។ ប៉ុន្តែបច្ចុប្បន្ន​មានបងប្អូនខ្មែរជួយគាំទ្រ​ច្រើន ការលក់មានភាពងាយស្រួល​ តម្រូវ​ឱ្យយើងងាកមកជំរុញការផលិតឱ្យបាន​​ ច្រើន ហើយ​ធ្វើបែបនេះវានឹងជួយឱ្យយើងបានប្រាក់ចំណូលច្រើនជាង៦០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​​​​។ ជារួមត្រូវធ្វើយ៉ាងណា​ បង្កើនការផលិតទឹកត្នោតផ្អែមធម្មជាតិ​ថ្មីៗ ឱ្យកើនដល់៣០០ដ​ប​ឬបានប្រាក់ចំណូលសរុប៩០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​​ ដើម្បីបានចំណូលបន្ថែម​សម្រាប់ផ្គត់ផ្គង់គ្រួសារ […]
News & ជាតិ
photo_2025-11-12_17-54-37
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចែករំលែកនូវទស្សនទានគន្លឹះសំខាន់ៗចំនួន៥ ដល់ម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា  ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមចែករំលែកដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុ តាមរយៈសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។ សម្រាប់សិក្ខាសាលានេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន១៦៧នាក់។ ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥ គឺការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន, នវានុវត្តន៍កសិកម្ម សំដៅដល់ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជាបច្ចេកវិទ្យាដ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform […]
News & ជាតិ
photo_2025-11-12_10-31-28
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត
កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងខេត្តកំពត។ នៅក្នុងសិក្ខាសាលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពត គឺមានការអញ្ជើញចូលរួមពីឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច  បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា និងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម ឃុន ហេង និងឧកញ៉ា ប៉ិច […]
News & ជាតិ
2025-11-10 12.01.37
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន  រ៉ូតា​ (ROTA) ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងសិស្សនិទ្ទេសA ចំនួន២៣នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល​ ដោយមានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេសA សរុបប្រមាណជាង​១ ០០០នាក់។ ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កេីត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកេីតមានដោយខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ […]
News & ជាតិ
Screenshot 2025-11-03 142732 copy
របរកសិកម្ម និងជំនឿផ្សេងៗរបស់ប្រជាកសិករ ដែលជាជនជាតិភាគតិច ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់ខ្ជួន
មណ្ឌលគិរី៖  តាមរយៈការធ្វើស្រែចម្ការ ដូចជាការដាំស្រូវ ការដាំដំណាំ នៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន គឺជាទម្លាប់ ដែលជនជាតិភាគតិចនៅកម្ពុជាតែងប្រកាន់ខ្ជាប់។ ការធ្វើចម្ការនេះត្រូវបានជនជាតិភាគតិចហៅថា ចម្ការវិលជុំ ដែលជាមុខរបរកសិកម្មតាំងតែពីដូនតាយូរលង់មកហើយ។ ទោះបីទំនៀមទម្លាប់នេះមានរយៈកាលដ៏យូរលង់មកហើយ តែការដាំស្រូវ ការធ្វើស្រែចម្ការ និងការគោរពនូវជំនឿដែលដូនតាបានបន្សល់ទុកឱ្យមកនេះ ត្រូវបានពួកគាត់ប្រកាន់ខ្ជាប់ ហើយគេឃើញតំបន់ ដែលជាការគោរពបូជារបស់ពួកគាត់ជាច្រើននៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន។ លោក ថុល វីរៈ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង បានប្រាប់ថា បើទោះបីជាពិភពលោករីករចម្រើន និងវិទ្យាសាស្រ្តជឿនលឿនបែបណាក្តី ពួកគាត់នៅតែប្រកាន់ប្រពៃណីបុរាណរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការដាំស្រូវ ការធ្វើស្រែចម្ការ សែនព្រេន ការគោរពព្រៃអារក្ខ ជំនឿ និងរក្សាដីកប់ខ្មោច ការធ្វើចម្ការវិលជុំ និងការគោរពជំនឿផ្សេងៗទៀត។ ជាពិសេសជាងនេះ ពួកគាត់នៅរក្សាបាននូវភាសាជនជាតិដើមភាគតិចព្នង ដោយភាគច្រើនអាចនិយាយភាសាដើមកំណើតបានទាំងចាស់ទាំងក្មេង។ លោកបានបញ្ជាក់ប្រាប់ថា​ «រៀងរាល់ការរៀបចំពិធីអ្វីមួយ គឺជនជាតិដើមភាគតិចព្នង តែងរក្សាប្រពៃណី ទំនៀមទម្លាប់របស់ចាស់បុរាណរៀងរហូតមក។ ការគោរពនេះតែងធ្វើឱ្យការរស់នៅ និងពិធីអ្វីមួយរបស់ពួកគាត់តែងជួបសេចក្តីសុខ និងចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច»។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាងវិញ បានប្រាប់ឱ្យដឹងថា ចំពោះមុខរបររបស់បងប្អូនជនជាតិព្នង សព្វថ្ងៃដូចជាដាំស្រូវ […]
News & ជាតិ
564543773_1114576227463038_3862231034037237458_n
សហគមន៍កសិកម្មតាសីសាមគ្គី កំពុងកែប្រែកសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់
ដោយ ឡុង សារេត បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី សិ្ថតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានជោគជ័យលើការផលិត និងផ្គត់ផ្គង់បន្លែទៅលើទីផ្សារ សហគមន៍បាននិងកំពុងធ្វើការយ៉ាងសកម្មទៅលើការបណ្តុះបណ្តាលជំនាញដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ បើយោងតាមប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៥នេះ សហគមន៍មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន៤៦០ខ្នង អាចផ្គត់ផ្គង់បន្លែទៅលើទីផ្សារបានចន្លោះពី៦ ទៅ៨តោនក្នុងមួយថ្ងៃ ហើយនៅក្នុងផែនការអាជីវកម្ម សហគមន៍គ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២២៥ខ្នងទៀត។ លោករំពឹងថា នៅចុងឆ្នាំ២០២៥នេះ នឹងអាចសម្រេចបានផ្ទះសំណាញ់ចំនួន១០០ខ្នង ដាក់បញ្ចូលទៅក្នុងផែនការដាំដុះរបស់ខ្លួនបាន។ ដូចនេះនៅក្នុងឆ្នាំ២០២៦ សហគមន៍កាន់តែមានសមត្ថភាពផ្គត់ផ្គង់បន្លែកើនឡើងរហូតដល់៣០តោនក្នុងមួយថ្ងៃ។ លោក ណុប នុន ប្រធានសហគមន៍ខាងលើ បានឱ្យដឹងថា ដោយមើលឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងការដាំដុះបន្លែ និងការសាងសង់ផ្ទះសំណាញ់មានតម្លៃខ្ពស់, ក្នុងនាមជាជាកសិករ និងជាប្រធានសហគមន៍ លោកបានបង្កើតក្រុមសាងសង់ផ្ទះសំណាញ់ ដែលមានតម្លៃសមរម្យសម្រាប់ដាំដុះបន្លែ ដែលរហូតមកសព្វថ្ងៃនេះ មានចំនួនប្រាំពីរក្រុម។ បន្ថែមពីនេះទៀត សហគមន៍បានបង្កើតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ លោកបានលើកឡើងបែបប្រៀបធៀបថា «បើយើងរៀនជំនាញមួយៗវាងាយស្រួល។ ប៉ុន្តែជំនាញគ្រប់គ្រងចម្រុះនៅនឹងកសិដ្ឋាន នៅសហគមន៍នេះ គឺជារឿងមួយ ដែលត្រូវចុះអនុវត្តផ្ទាល់។ ពីមុនសហគមន៍ផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋ ដែលចាប់អារម្មណ៍លើជំនាញកសិកម្មនេះ មួយវគ្គមានរយៈពេលបីខែ តែដល់ពេលកំណើននៃការចូលរួមមានការកើនឡើងពីបងប្អូនកសិករមកពីបណ្តាខេត្តផ្សេងៗមកច្រើន ហើយកន្លែងមានកំណត់ ខាងសហគមន៍ធ្វើការបណ្តុះបណ្តាលត្រឹមតែរយៈពេល១៥ថ្ងៃ ហើយយើងបញ្ជូនពួកគាត់ទៅអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន អមជាមួយគ្រូជំនាញម្នាក់ដើរតាមបង្ហាញនៅកន្លែងផ្ទាល់ […]
News & ជាតិ
572764568_1273214894848796_2291219796817680984_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១
ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖  * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។  * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ […]
News & ជាតិ
photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]
News & ជាតិ
572471014_1261001669163411_5938612347078468667_n
កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី តានីយ៉ា ម៉ីយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ ជាការឆ្លើយតប លោកស្រី តានីយ៉ា ម៉ីយ័រ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប […]
News & ជាតិ
photo_2025-10-30_10-48-55
ឧកញ៉ា សុង សារ៉ន កំពុងតែជំរុញទាក់ទាញទុនវិនិយោគគម្រោងកែថ្នៃផលិតផលចំណីអាហារ និងខ្សែសង្វាក់ស្រូវអង្ករ ដើម្បីលើកកម្ពស់តម្លៃបន្ថែម
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ អេមរុ រោយស៍ កំពុងតែជំរុញទាក់ទាញទុនវិនិយោគគម្រោងកែច្នៃផលិតផលចំណីអាហារ និងខ្សែច្រវាក់ស្រូវអង្ករ ដើម្បីលើកកម្ពស់តម្លៃបន្ថែម ជំរុញកំណើនសេដ្ឋកិច្វកសិកម្មទាំងមូលពីការផលិតដល់ទីផ្សារ។ នៅក្នុងជំនួបជាមួយនឹងអ្នកវិនិយោគថ្មីៗនេះ លោកឧកញ៉ា បានលើកឡើងថា កម្ពុជាយើងគួរមានសួនឧស្យាហកម្ម ដែលមានរោងចក្រសំខាន់ៗដូចជា អភិវឌ្ឍន៍ពូជ និង ផលិតពូជស្រូវ កិច្ចសន្យាផលិតកម្មស្រូវ រោងចក្រសម្ថួតស្រូវ រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃ វិចខ្ចប់អង្ករ រោងចក្រកែច្នៃកន្ទក់ អង្កាម អុសអង្កាម និងជីសរីរាង្គ ។ លើសពីនេះលោកឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់ទៀត រោងចក្រកែច្នៃកន្ទក់សម្រាប់ធ្វើជាអាហាររបស់មនុស្ស រោងចក្រកែច្នៃម្សៅអង្ករសម្រាប់អាហារកុមារ និងគ្រឿងទេសសម្រាប់អាហារ រោងចក្រផលិតគុយទាវ រោងចក្រផលិតបាយ  ព្រមទាំងរោងចក្រផលិតបាយងាយស្រួលដាំ រោងចក្រកែច្នែអាហារពេលព្រឹកផលិតពីអង្ករ ពោត រោងចក្រផលិតនំអង្ករ ដែលអាចបង្កើនតម្លៃបន្ថែមខ្ពស់។ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនអាមរិក បានរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន អេមរុ រ៉ាយស៍  និងក្រុមហ៊ុន Stabil Nutrition […]
News & ជាតិ
photo_2025-10-30_09-37-05 (3)
ប្រទេសវៀតណាមត្រូវការនាំដំឡូងមីពីកម្ពុជា ក្នុងបរិមាណប្រាំបួនលានតោនក្នុងមួយឆ្នាំ
ដោយ ឡុងសារេត ភ្នំពេញ៖ បើពុំមានការប្រែប្រួលនោះទេ គម្រោងនៃការនាំចេញដំឡូងមីស្រស់របស់កម្ពុជាប្រមាណប្រមាណលានតោនក្នុងមួយឆ្នាំ ទៅកាន់ប្រទេសវៀតណាម សម្រាប់រយៈពេលប្រាំឆ្នាំ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥នេះ បន្ទាប់ពីសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ មមានប្រសាសន៍ថា ដំឡូងមីកម្ពុជានៅពេលកន្លងមក ក្រៅពីនាំចេញទៅប្រទេសថៃ គឺនាំចេញទៅប្រទេសវៀតណាម។ សម្រាប់ការចុះអនុស្សរណៈនៃកការយោគយល់គ្នា​រវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាមពេលនេះ គឺបង្ហាញពីសក្ខីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងការនាំចេញ នាំចូលដំឡូងមី។ បន្ថែមលើសពីនេះ ការចុះអនុស្សរណៈថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តថា នឹងនាំចេញដំឡូងមីកម្ពុជាឱ្យបានប្រាំបួនលានតោន ក្នុងមួយឆ្នាំផងដែរ។ ឯកឧត្តមបានបន្តថា ក្នុងបរិមាណដំឡូងមី ដែលគ្រោងនាំចេញចំនួនប្រាំបួនលានតោនក្នុងមួយឆ្នាំទៅប្រទេសវៀតណាម មានការចុះហត្ថលេខាជាក់ស្តែងលក់ដំឡូងមីស្រស់ជាង៣,៣លានតោន ពីមួយក្រុមហ៊ុនកែច្នៃដំឡូងមីវៀតណាមចំនួនបួន ក្នុងនោះ មានក្រុមហ៊ុន ហុង ដូទី (Hung Duty) ទទួលទិញចំនួន១,៥លានតោន,ក្រុមហ៊ុន សាម ញុត (Sam Nhut) ទទួលទិញ៧៥០ពាន់តោន, ក្រុមហ៊ុន រោងចក្រកែច្នៃដំឡូងមី ស៊ុយ […]

កាលវិភាគផ្សព្វផ្សាយ