News & ជាតិ
photo_2025-08-24_11-39-54
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីចូលរួមអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអញ្ជើញចុះបំពេញបេសកកម្ម ក្នុងគោលបំណង ដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការជំរុញលើកទឹកចិត្ត និងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំង​ការអនុវត្ត​សេដ្ឋកិច្ច​មូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ ក្រោយមក​ទៀត នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញចុះត្រួតពិនិត្យសន្និធិស្រូវអង្ករ សកម្មភាពប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និង​រោងម៉ាស៊ីនកិនស្រូវ ហុង អេង ។ បេសកកម្មនេះ គឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ គឺផ្តល់អត្រាការប្រាក់សមរម្យ៥ភាគរយ ក្នុងមួយឆ្នាំ និងទទួលយកសន្និធិស្រូវអង្ករជាទ្រព្យធានាបំណុល និងជាមូលដ្ឋានកំណត់ទំហំឥណទាន ដែលទទួលបានរហូត៧០ភាគរយនៃតម្លៃសន្និធិ។ ដើមរដូវឆ្នាំនេះ កត្តាអាកាសធាតុអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមាណប្រមូលផលកើនឡើងកាន់តែច្រើន នៅចុងខែសីហានេះ។ […]
ជាតិ
photo_2025-08-24_16-28-48
ធនាគារ  ARDB ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករ 
ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ​​ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ សូមបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ។ ការស្នើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញមកពី ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គោលបំណងនៃកិច្ចជុំនេះ គឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖ ១)-អំពីស្ថានភាពតម្លៃស្រូវសើម ដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះ ដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រងែ ធៀបនឹងឆ្នាំមុន​ ២)-អំពីបញ្ហាប្រឈមរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្និធិស្តុកស្រូវ-អង្ករសល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់ ៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជាទិញអង្ករពីកម្ពុជា ពីទីផ្សារអន្តរជាតិ ៤)-អំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ និង​អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធវិស័យស្រូវអង្ករ និងសំណូមពរនានា។ ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូ […]
News & ជាតិ
536144731_1269967971591392_9042224261842341212_n
ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាជាមួយសហគមន៍៦ និងក្រុមផលិតរបស់គម្រោងអេមស៍ 
ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មផលិតកម្ម ជាមួយសហគមន៏កសិកម្មចំនួន៦ និងក្រុមផលិតរបស់គម្រោងអេមស៍ចំនួន ១៨ ក្រុម។ នៅក្នុងនោះមានកិច្ចសន្យាផលិតស្រូវសរីរាង្គប្រភេទប្រកាន់រដូវសរុបចំនួន ៤.០៧៦ តោន លើផ្ទៃដីផលិតសរុបចំនួន ៤.១៩៧ ហិកតា សមាជិកសរុបចំនួន ១.៣៦៤ គ្រួសារ និងប្រភេទពូជស្រូវសែនក្រអូបសរុបចំនួន ១.០០០ តោន លើផ្ទៃដីផលិតសរុបចំនួន ៣៩៦.៨៥ ហ.ត ស្មើនឹង ៥៧២ គ្រួសារ ដែលសរុបស្មើនឹង ៥.០៧៦ តោន និងមានកសិករចូលរួមផលិត ២.១១៦ គ្រួសារ និងមានបងប្អូនជនជាតិភាគតិច ប្រមាណ ៧០%នៃអ្នកផលិតសរុប។ ពិធីចុះកិច្ចសន្យាទិញលក់នេះ រៀបចំឡើង មានការ​​ចូលរួមពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម លោកបណ្ឌិតសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី, លោក មូល សារិទ្ធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មណ្ឌលគិរី, លោក […]
News & ជាតិ
533752282_1407772554690755_7462184427569223652_n
ក្រុមក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ ប្តេជ្ញាបន្តទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច
ភ្នំពេញ៖ ក្រុមក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌីប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ការប្តេជ្ញាចិត្តនេះធ្វើ​ឡើង ខណៈដែលកាលពីថ្ងៃទី ២១ សីហា ២០២៥នេះ ប្រជាកសិករមាន​សភាព​សប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ពេលគាត់ឃើញស្រូវក្នុងរោងម៉ាស៊ីនពាស​ពេញទៅដោយគំនរនិង​ស្ទះ​គ្រប់​កន្លែង​គាត់មានអារម្មណ៍អរគុណដល់ម្ចាស់រោងម៉ាស៊ីន ដែលនៅតែបន្តទិញស្រូវរបស់ខ្លួន និងកសិករផ្សេងៗដទៃទៀត។​ ទន្ទឹមនោះ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd​(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ​) បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់​ថ្ងៃ​នេះ​ក្រុមហ៊ុន​ប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលើសកម្រិតបន្តិច […]
News & ជាតិ
photo_2025-08-22_07-42-19
សមាគមអ្នកផលិត និងនាំចេញសប្បុកត្រចៀកកាំកម្ពុជា សម្តែងទឹកចិត្តត្រេកអរជាខ្លាំងពេលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន
រាជធានីភ្នំពេញ៖ លោកជំទាវ  វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា មានមោទនភាពនៅពេលឃើញមន្ត្រីជំនាញខាងគយចិន បង្ហាញឈ្មោះប្រទេសកម្ពុជាថា នឹងអាចនាំចេញផលិតផលធ្វើពីសម្បុកត្រចៀកកាំនិងផលិតផលកែច្នៃចេញពីទឹកមាត់ត្រចៀកកាំ ដោយផ្ទាល់ទៅកាន់ប្រទេសចិននៅពេលខាងមុខដ៏ខ្លីនេះ។ ប្រធានសមាគមបានសម្តែងចិត្តត្រេកអរ និងមានមោទនភាពបែបនេះ បន្ទាប់ពីដឹកនាំសមាជិក  ជាអ្នកកែច្នៃសម្បុក និងអ្នកមានផ្ទះអភិរក្សសត្វត្រចៀកកាំ  បានទៅចូលរួមការតាំងពិព័រណ៍សម្បុកត្រចៀកកាំ  និងកិច្ចប្រជុំជាមួយប្រធានសមាគមសមាជិកតំណាងប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា ថៃ និងប្រទេសវៀតណាម ដែលរៀបចំឡើងនៅក្រុងកូឡាំពួ ប្រទេសម៉ាឡេស៊ី កាលថ្មីៗកន្លងមកនេះ។ លោកជំទាវប្រធានសមាគម បានមានប្រសាសន៍ថា «ខ្ញុំបានដើរចូលរួមក្នុងវិស័យកែច្នៃសម្បុកត្រចៀកកាំ និងទឹកមាត់ត្រចៀកកាំ អស់រយៈពេលជាង១៥ឆ្នាំកន្លងមកមិនដែលធ្លាប់បានឃើញឈ្មោះប្រទេសកម្ពុជាមានក្នុងបញ្ជីឈ្មោះរបស់មន្ត្រីជំនាញគយចិនសម្រាប់ការនាំចេញផលិតផលកែច្នៃពីត្រចៀកកាំនោះទេ។ ទើបតែចូលរួមកម្មវិធីនៅខែសីហា ឆ្នាំ២០២៥នេះទេ បានឃើញមន្ត្រីជំនាញគយចិនធ្វើការបង្ហាញតាមរយៈវីដេអូពីចម្ងាយ បាននិយាយថា ផលិតផលកែច្នៃពីទឹកមាត់ត្រចៀកកាំនឹងអាចនាំចេញទៅចិនបានផ្ទាល់»។ បើតាមប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមាននៅក្នុងបញ្ជីឈ្មោះប្រទេសសម្រាប់អ្នកនាំចេញសម្បុកត្រចៀកាំរបស់មន្ត្រីជំនាញគយចិន គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំយកចិត្តទុកជំរុញការនាំចេញផលិតផលត្រចៀកកាំរបស់កម្ពុជាទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិននៅក្នុងតំបន់ ហើយរាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអនុវត្តតាមគោលការណ៍នៃអន្តរកម្ម។ រដ្ឋាភិបាលចិនតែងតែជួយលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ហើយការនាំចេញនៅផលិតផលត្រចៀកកាំ  ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបានផ្តល់ជូនឱកាសទីផ្សារដល់ផលិតផលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ៕ […]
News & ជាតិ
533107652_1266670105254512_2877057639976192580_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាពជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបង សហគមន៍កសិកម្មទំនប់ម្កាក់អភិវឌ្ឍន៍ថ្មី និងសហគមន៍កសិកម្មព្រៃនៃក្តីសង្ឃឹម ក្នុងបរិមាណចន្លោះពី១៥,០០០ តោន ទៅ២០,០០០តោន។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមការចូលរួមជាវត្តមានកិត្តិយពីសំណាក់លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ តំណាងមន្ទីរពាណិជ្ជកម្មបាត់ដំបង តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រុមប្រឹក្សាស្រុកសង្កែ ភូមិឃុំ តំណាងគម្រោងដៃគូ ដែលមានដូចជា៖ គម្រោងអេមរុរ៉ាយស៍ គម្រោង Wat4Cam តំណាងសហភាពសហគមន៍កសិកម្មចំនួន១៤ នៃខេត្ដបាត់ដំបង ពោធិសាត់ សៀមរាប និងកំពង់ធំ សរុបប្រមាណ៥៥រូប។ នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហភាពសហគមន៍កសិកម្មបាត់ដំបង និងសហគមន៍កសិកម្ម នឹងនៅតែបន្ដបេសកម្មគាំទ្រកសិករឱ្យទទួលបានការគាំពារទីផ្សារ និងដាំដុះប្រកបដោយនិរន្ដភាព ដែលមានការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន តាមរយៈយន្ដការផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការដាំដុះតាមស្ដង់ដារ ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើពូជស្រូវសែនក្រអូប ផ្ការំដួល និងស្រង៉ែក្រអូប ជាមួយកសិករសរុបប្រមាណ២៩៤នាក់ ផ្ទៃដីផលិតកម្ម២,០៦៤ ហិកតា និងផលរំពឹងទុក ចន្លោះពី១៥,០០០តោន ទៅ២០,០០០តោន។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍បានសហការជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបង ដែលមានសហគមន៍ចំនួន០៧ ក្នុងនោះ […]
News & ជាតិ
535520098_1408829107918433_2924165995133033032_n
រោងម៉ាស៊ីនកិនស្រូវ ឡាយសែ និងមន្រ្តីកសិកម្មដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន ​និង​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd) លោក​ លី លាង​ អគ្គនាយក​រង និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ និងមន្រ្តីជំនាញកសិកម្មខេត្ត, លោក ហាក់ ង៊ិក ប្រធានផ្នែកគុណភាពស្រូវ បានដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន​ និង​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ​។ ក្នុងឱកាសជួបជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប លោក លី លាង បានលើកឡើងអំពីបញ្ហាតម្លៃអង្ករជាសកល​ ដែលកំពុងធ្លាក់ចុះ និងបញ្ហាដែលរោងម៉ាស៊ីនកំពុងប្រឈមមុខ ដូចជាកាកសំណល់​ អង្កាម កន្ទក់ និងកញ្ចុងអង្ករ ដែលបង្កឱ្យមានការរាំងស្ទះក្នុងដំណើរការ​ចង្វាក់​ផលិតកម្ម​កិនស្រូវ។ ដែល​នាំឲ្យ​ក្លាយ​ជា​របាំង​របស់​រោងម៉ាស៊ីន​ផ្សេង​ៗក្នុង​ការ​ប្រមូល​ស្រូវ​ពី​ប្រជាកសិករ​។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវមានយុទ្ធសាស្រ្ត និងដំណោះស្រាយ​ឲ្យទាន់ពេលវេលា កុំអោយស្ទះ​ដល់​ ប្រតិបត្តិការរបស់​រោងម៉ាស៊ីន​នីមួយៗ​។ បើសិន​ជា​រោងម៉ាស៊ីន​ក្នុង​ស្រុក​អសមត្ថភាព​ប្រមូល​ស្រូវ​ នោះ​វៀតណាម​និង​ទំលាក់​តំលៃ​ស្រូវ​របស់​កសិករ​យើង​បាន​តាម​ចិត្ត​។ លោក ហាក់ ង៊ិក […]
News & ជាតិ
535879557_1411538947647449_5761934885488439434_n
រោងម៉ាស៊ីន១៤ សហការគ្នាទិញស្រូវពីកសិករ នៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពតម្លៃ
ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ១៤ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហានេះ បាននិងកំពុងតែសហការប្រមូលទិញស្រូវសែនក្រអូប និងស្រូវស្រងែ ស្រូវ OM 5451ពីកសិករនៅតាមបណ្តាខេត្ត ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពតម្លៃ។ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ១៤នេះ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង កំពង់ចាម ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សកម្មភាពប្រមូលទិញស្រូវចូលប្រចាំថ្ងៃរបស់ក្រុម ស៊ីធីរ៉ាយស៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដែលមានទីតាំងនៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រមាណជា៥០ឡានធំ និង៦០ឡាន ប្រចាំថ្ងៃ បើគិតជាបរិមាណប្រហែលជា២០០០តោនក្នុងមួយថ្ងៃ ។ នៅរដូវដែលកំពុងច្រូតកាត់នេះ ក្រុមហ៊ុនបានប្រមូលទិញស្រូវស្រងែ ប្រហែលជាង៣០,០០០តោន និងសែនក្រអូបប្រហែល១០,០០០តោន ហើយមានគម្រោងបន្តការប្រមូលទិញស្រូវពីប្រជាកសិករប្រមាណ៦០, ០០០តោនទៀតក្នុងរដូវនេះ ។ ក្រុមហ៊ុននឹងបន្តទិញជារៀងរាល់ថ្ងៃពីកសិករ ដូច្នេះហេីយសូមបងប្អូនកុំបង្ខំសម្រុកច្រូតច្រេីនពេកក្នុងពេលតែមួយ ជៀសវាងការសល់ស្រូវនៅវាល ព្រោះសមត្ថភាពឡរសម្ងួតរបស់ម៉ាស៊ីននីមួយៗមានកំណត់ ។ សកម្មភាពក្រុម ស៊ីធីរ៉ាយស៍ ថ្ងៃទី២០សីហា ឆ្នាំ២០២៥ កំពង់ធំ បាត់ដំបង កោះញែក មមាញឹកប្រមូលស្រូវផងដែរ។​ ក្រុមហ៊ុនបៃតងកម្ពុជារបស់ឧកញ៉ា ភូ […]
News & ជាតិ
535535016_1165725402251947_5071179429827600884_n
ក្រុមហ៊ុនពីរស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មជុំវិញការកែច្នៃ និងការនាំចេញកសិផលកម្ពុជា
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd.ជួបពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិផលកម្ពុជា។ ជំនួបពិភាក្សាដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិកម្ម និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិកម្មខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្ត និងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត និងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ ក្នុងឱកាសនេះដែរលោកជំទាវរដ្ឋមន្រ្តី […]
News & ជាតិ
532773576_1407843218017022_6049902005167936862_n
ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ និងរោងម៉ាស៊ីនកិនស្រូវឡាយសែ មិនព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ
បាត់ដំបង៖ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ និងរោងម៉ាស៊ីនកិនស្រូវ ឡាយសែ​ កាលពីថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ២០២៥នេះ បាន​ជម្រាបជូនដំណឹងដល់ប្រជាកសិករ និងសាធារណជនជាទីគោរពថា ក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការប្រមូលទិញស្រូវពីកសិករឡើយ។ ទោះបីជា​សំណង់មួយចំនួននៅមិនទាន់បញ្ចប់ ក្រុមហ៊ុនក៏នៅតែខិតខំប្រឹងប្រែងប្រមូលស្រូវជាបន្តបន្ទាប់។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនខាងលើ គឺក្នុងកំឡុងពេលនេះ បុគ្គលិកគ្រប់ជាន់ថ្នាក់បានរួមគ្នាខិតខំប្រឹងប្រែង អស់ពីកម្លាំងពីកាយចិត្ត ទោះមានការលំបាក ឬឧបសគ្គក៏ដោយ ដើម្បីធានាថា ការប្រមូលស្រូវអាចធ្វើទៅបានពេញលេញ និងទាន់ពេលវេលា។ ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍​ អ៊ឹមផត​ អិចផត​ ខូ​ អិលធី និងរោងម៉ាស៊ីនកិនស្រូវ ឡាយ​សែ គឺយកចិត្តទុកដាក់ចំពោះផល​ប៉ះពាល់​របស់បងប្អូនកសិករ ព្រោះរោងម៉ាស៊ីនរស់នៅ និងធ្វើការជាមួយប្រជាកសិករ​ជារៀងរាល់ថ្ងៃ។ យើង​យល់ពីអារម្មណ៍ពេលមានភ្លៀងធ្លាក់ និងទឹកជន ដែលនាំឲ្យកសិករមានកង្វល់ និងបារម្ភជាច្រើន​អំពី​ស្រែ​ស្រូវ​របស់​បងប្អូន​។ ខាងរោងម៉ាស៊ីន សូមជម្រាបជូនដល់បងប្អូនប្រជាកសិករ​ឲ្យបានជ្រាបថា បើសិនស្រូវនៅខៀវ សូមកុំប្រញាប់ប្រញាល់ច្រូតកាត់ឡើយ។ សូមអត់ធ្មត់បន្តិចទៀត ដើម្បីឲ្យស្រូវទុំស្របពេល […]
News & ជាតិ
533055994_1073572184949154_3327431485072571736_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសសៀម ចំនួន២០៥នាក់
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី,នៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបត្រឡប់មកពីប្រទេសសៀម ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។ នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និងសមាជិក សមាជិកា និងលោក លោកស្រី ដែលជាតំណាងរោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស 7 NGផងដែរ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាកស្រុកមកពីប្រទេសថៃរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងយើង ដែលទើបវិលត្រឡប់មកពីប្រទេសសៀម ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខដល់បងប្អូនពលករយើងទាំងអស់ ជាពិសេស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខ ក៏ដូចជាសុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ចកាល។ ឯកឧត្តមបណ្ឌិត កៅ ថាច […]
News & ជាតិ
photo_2025-08-16_19-01-25 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាមបទដ្ឋានអនុវត្តកសិកម្មល្អ (Good Agricultural Practices-GAP) គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ ហើយកសិដ្ឋាននេះ មានដាំដុះខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្លែផ្ទះសំណាញ់បន្ថែមទៀត ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រដល់កសិករក្នុងស្រុក ជាពិសេស នាំគ្នាពង្រីកផលិតភាពនៃការដាំដុះបន្លែឲ្យបានវិលជុំពេញមួយរដូវកាល មានដូចជាបន្លែ ផ្លែឈើ […]

កាលវិភាគផ្សព្វផ្សាយ