ឯកឧត្តម បាន លឹម ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ធ្វើទស្សនៈកិច្ចនៅកសិដ្ឋានប្រសិទ្ធិ និងក្រុមហ៊ុនព្រីម្លិះ

photo_2025-11-27_17-47-39 (4)

ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC) ទៅស្សនកិច្ចស្វែងយល់នៅកសិដ្ឋានប្រសិទ្ធមានទីតាំងស្ថិតនៅភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល និងក្រុមហ៊ុនព្រីម្លិះ កែច្នៃអង្ករនាំចេញមានទីតាំងក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ទទួលបានស្វាគមន៍ពីលោកស្រី កៅ លីនដា ម្ចាស់កសិដ្ឋានប្រសិទ្ធប្រកបដោយភាពរុះរាយរាក់ទាក់ផងដែរ។

ក្នុងឱកាសនោះ លោកស្រី កៅ លីនដា ក៏បានចែករំលែកនូវព័ត៌មានអំពីកសិដ្ឋានមួយចំនួនតាមរយៈការធ្វើបទបង្ហាញដូចជាចំនួនផ្ទះសំណាញ់បច្ចុប្បន្ន, បច្ចេកទេសសាងសង់ផ្ទះសំណាញ់ឱ្យមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ធាតុចូល, ការជ្រើសរើសប្រភេទពូជបន្លែដាំនៅក្នុងផ្ទះសំណាញ់ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងស្រុក និងចំនួនកម្លាំងពលកម្មដែលបាននិងកំពុងមានសកម្មភាពនាពេលបច្ចុប្បន្ន។

លោកស្រីបង្ហាញថា ជាទូទៅការផ្គត់ផ្គង់បន្លែរបស់កសិដ្ឋានទៅលើទីផ្សារប្រចាំថ្ងៃបានចន្លោះពី៥០០គីឡូក្រាមដល់១០០០គីឡូក្រាម ហើយការផ្គត់ផ្គង់បន្លែ គឺផ្តោតលើស្តង់ដារអនុវត្តកសិកម្មល្អ (Good Agriculture Practice) តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកស្រីបានសម្តែងនូវការអរគុណដល់គណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ដែលបានចូលមកទស្សនកិច្ចនៅទីនេះ បានផ្តល់ឱកាសឱ្យលោកស្រីបង្ហាញពីផលិតផលក្នុងស្រុក ជាពិសេសផលិតផលខ្មែរធ្វើដោយដៃខ្លួនឯង តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះបែបបុរាណ រួមផ្សំជាបច្ចេកទេសបែបទំនើប ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងទៀតចង់បង្ហាញទៅដល់កសិករក្នុងស្រុកបានស្វែងយល់បន្ថែមអំពីការដាំបន្លែនៅលើទីវាលកាលពីមុន តែបច្ចុប្បន្នបានផ្តោតលើការដាំបន្លែនៅក្នុងផ្ទះសំណាញជាគោល។

លោកស្រីលើកឡើងថា ការដាំបន្លែនៅលើទីវាល និងការដាំបន្លែនៅក្នុងផ្ទះសំណាញ់សព្វថ្ងៃ វាខុសប្លែកពីគ្នាបែបណា? ការដាំបន្លែនៅក្នុងផ្ទះសំណាញ់ខុសគ្នាត្រង់ថា ការប្រើប្រាស់ធាតុចូលមួយចំនួនត្រូវកាត់បន្ថយបានច្រើន ហើយបន្លែមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ លើសពីនេះការដាំបន្លែនៅក្នុងផ្ទះសំណាញ់ក្នុងមួយឆ្នាំមាន១២ អាចផលិតបន្លែបានទៀងទាត់ជាជាងការដាំបន្លែនៅក្រៅផ្ទះសំណាញ់។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDBមានប្រសាសន៍លើកឡើងថា «ការដាំបន្លែនៅក្នុងផ្ទះសំណាញ់បច្ចុប្បន្ន យើងចង់បង្ហាញការធ្វើកសិកម្មគំរូបែបនេះជូនដល់ប្រជាកសិកររបស់យើង ក្នុងការផលិតបន្លែ ដែលមានគុណភាពសម្រាប់ទីផ្សារក្នុងស្រុក។ ដូច្នេះនេះ គឺជាបេសកម្មចម្បងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលផ្តល់ឥណទានជូនដល់កសិករក្នុងការរៀបចំដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជាជាងយកទៅដាំនៅខាងក្រៅ ដែលពឹងផ្អែកទៅលើអាកាសធាតុ»។

ឯកឧត្តមមានប្រសាសន៍គូសបញ្ជាក់ទៀតថា «ធនាគារ ARDB បាននិងកំពុងខិតខំក្នុងការពង្រីកការដាំដុះបន្លែប្រភេទនេះទៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក ដែលកំពុងមានតម្រូវការ ហើយការចូលរួមចំណែកមួយទៀត គឺការបង្កើតការងារ ដោយយើងឃើញថា កសិដ្ឋានដាំបន្លែនីមូយៗមានតម្រូវការកម្លាំងពលកម្មច្រើន ហើយពលកម្មទាំងនោះ គឺធ្វើពេញមួយឆ្នាំ វាខុសពីកម្លាំងពលកម្ម ដែលយើងធ្វើនៅខាងក្រៅ វាទៅតាមរដូវកាល»។

នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC)ទៅទស្សនកិច្ចស្វែងយល់នៅក្រុមហ៊ុនព្រីម្លិះនៅខេត្តកំពង់ស្ពឺ។

នៅក្នុងកំឡុងពេលនេះដែរ តំណាងក្រុមហ៊ុនក៏បានចែករំលែកព័ត៌មានអំពីផលិតផលរបស់ក្រុមហ៊ុន និងបានចូលទស្សនាដោយផ្ទាល់ពីដំណើរការផលិតកែច្នៃអង្ករសម្រាប់ធ្វើការនាំចេញផងដែរ។

បើតាមតំណាងខាងលើ ក្រុមហ៊ុន ព្រីម្លិះបានបង្កើតឡើងនៅឆ្នាំ២០១៣ គិតមកទល់បច្ចុប្បន្ននេះមានអាយុកាល១២ឆ្នាំហើយក្នុងបច្ចុប្បន្នក្រុមហ៊ុនមានស្រូវក្នុងស្តុកជាង២០ពាន់តោន និងអង្ករប្រមាណ១៤ពាន់តោន។ លើសពីនេះក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនបាននាំចេញអង្ករជាង៦០ពាន់តោនកើនឡើង៧០ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ ហើយអង្ករ ដែលក្រុមហ៊ុនបាននាំចេញមានទៅទីផ្សារអឺរ៉ុប, អាស៊ី, អាហ្វ្រីក និងប្រទេសអូស្ត្រាលី៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ