ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ តែថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត

IMG_20251126_110256_946-941x628

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានចាត់ទុកសហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិនថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត អញ្ជើញបើកសិក្ខាសិលានឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតពោល គឺសហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។

ការថ្លែងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសិក្ខាសិលាមួយ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ ដែលក្នុងនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្ត ដែលជាតំណាងឱ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សខេត្ត, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល និងឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង២០០នាក់។

នៅក្នុងឱកាសសិក្ខាសិលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា កម្មវិធីនាថ្ងៃនេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាអំពីសហគ្រិនភាព, កសិកម្ម ឬហិរញ្ញប្បទានតែប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសម្យបំផុតសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាក្នុងការពិភាក្សាអំពីអនាគត ជាពិសេសការវិនិយោគសម្រាប់អនាគត។

លើសពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែកនូវទស្សនចំនួនពីរ ពោលគឺដំណើវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គរ រហូតដល់បច្ចុប្បន្ន និងសរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលជាប្រភពមូលនិធិសម្រាប់អាជីវកម្ម និងនាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ថា «នៅពេលយើងនិយាយអំពីពាក្យ “វិនិយោគ”មនុស្សភាគច្រើននឹកឃើញភ្លាមអំពីលុយ ដូចជាប្រាក់ចំណេញមូលធន ឬផលចំណេញហិរញ្ញវត្ថុ។ ប៉ុន្តែសម្រាប់ពាក្យ “វិនិយោគសម្រាប់អនាគត” មានអត្ថន័យធំធេងជាងនេះខ្លាំងណាស់ ពោលគឺអត្ថន័យនៃពាក្យ “វិនិយោគសម្រាប់អនាគត” រួមបញ្ចូលទាំងថាមពល, ជំនាញ, គុណតម្លៃ, និងចក្ខុវិស័យ ដែលសំដៅការរួមគ្នាកសាងប្រទេសជាតិ ឱ្យកាន់តែមានបរិយាប័ន្ន,មានចីរភាព,មានភាពប្រកួតប្រជែង និងមានភាពធន់នឹងការកត្តាខាងក្រៅជាដើម»។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកថា «សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត ស្របពេលការវិវត្តនៃបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងវិបត្តនៃការប្រែប្រួលអាកាសធាតុ, សហគ្រិនមានតួនាទីសំខាន់លើកពីម្ចាស់អាជីវកម្ម ដែលមានន័យថាសហគ្រិន គឺជាអ្នកកសាងភាពធន់, អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស»។

ជុំវិញពាក្យការវិនិយោគ ដើម្បីអនាគត ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់សហគ្រិនវ័យក្មេងដែរថា ការវិនិយោគ ដើម្បីអនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើទស្សនវិស័យការ ច្នៃប្រឌិត និងសុចរិតភាព។ បន្ថែមពីនេះ ការវិនិយោគដើម្បីអនាគត ក៏មានន័យថា ការវិនិយោគលើមនុស្សចីរភាព បច្ចេកវិទ្យា និងភាពជឿជាក់។ ជាក់ស្តែង ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់កំពុងឈានចូលយុគសម័យ សេដ្ឋកិច្ចថ្មីមួយ ដែលការច្នៃប្រឌិត គឺជាមូលដ្ឋានគ្រឹះ ហើយកិច្ចសហប្រតិបត្តិការ គឺជារូបិយប័ណ្ណ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ «សហគ្រិនមិនត្រឹមតែកសាងនិងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនថែមទៀត»៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ