News
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន
ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់
ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិន ពង្រឹងការផ្គត់ផ្គង់អគ្គិសនី ដើម្បីគាំទ្រដល់ការប្រមូលផលដំណាំរបស់កសិករ
ខេត្តហឺណាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចិន កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ក្នុងអំឡុងរដូវប្រមូលផលដំណាំររបស់កសិករ ចិន នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលឈៀងខាងកើតប្រទេសចិន។ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចុះទៅជួបសហគ្រាសកែច្នៃកសិផល ហើយបង្កើនកម្លាំងថាមពលស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាសនីមួយៗ រួមមានការវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ថាមពល ការណែនាំអំពីការផ្លាស់ប្តូរពេលវេលាប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយបន្ទុកនៅម៉ោងមានតម្រូវការខ្ពស់ និងការត្រួតពិនិត្យហានិភ័យសុវត្ថិភាពអគ្គិសនី ដែលធានាដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យមានស្ថិរភាពពេញមួយរដូវប្រមូលផល។ តម្រូវការថាមពលអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់ប្រមូលផលកសិកម្ម ដោយសារសហគ្រាសខ្នាតតូច និងមីក្រូ ដែលប្រកបអាជីវកម្មស្តុកទុកគ្រាប់ធញ្ញជាតិ និងកែច្នៃផលិតផលកសិកម្ម ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីស្រូបយកផលិតផលរបស់កសិករឱ្យអស់ពីសមត្ថភាព។ ដូច្នេះ ដើម្បីធានាថា ការផ្គត់ផ្គង់អគ្គិសនីមិនមានការរំខានក្នុងអំឡុងពេលដ៏សំខាន់នេះ ក្រុមហ៊ុនផ្គត់ផ្គង់ថាមថាមពលអគ្គិសនី បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតប្រព័ន្ធគាំទ្រដ៏មានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បុគ្គលិកផ្តល់សេវាកម្មអគ្គិសនី បានចុះទៅតាមភូមិ និងតាមសួនឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអាជីវកម្មខ្នាតតូច និងដីស្រែចម្ការ។ ក្រុមជំនាញបានប្រើប្រាស់បច្ចេកវិទ្យាវាស់កម្ដៅ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីបញ្ជូនចរន្តខ្ពស់ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី។ នៅពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមបញ្ចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ការវិភាគបញ្ហាដោយផ្អែកលើទិន្នន័យ និងសេវាកម្មអគ្គិសនីនៅតាមជនបទ ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ី ចរចាសុំដឹកជញ្ជូនផ្លែទុរេនស្រស់ៗតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅចិន
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសបួន ជាសមាជិកសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា ដើម្បីបង្កើតច្រកដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោក សម្រាប់នាំចេញផ្លែទុរេនស្រស់ៗ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនលទ្ធភាពឆាប់ចូលដល់ទីផ្សារចិន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនតាមផ្លូវគោក អាចចំណាយពេលពី៣ ទៅ៤ថ្ងៃ ដែលជាជម្រើសល្អមួយអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមយន្តហោះ ដែលមានតម្លៃថ្លៃ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តារ (The Star) របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀង កំពុងសហការជាមួយក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចចរចាជាមួយប្រទេសទាំងបួន រួមមានកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។ លោកបានឱ្យដឹងទៀតថា កិច្ចពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទាំងនេះ បានដំណើរការចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កិច្ចចរចាពាក់ព័ន្ធនឹងប្រទេសជាច្រើនអាចប្រឈមនឹងការលំបាក ដោយសារប្រទេសទាំងនោះក៏ជាអ្នកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដូចគ្នា។ ម៉ាឡេស៊ីក៏កំពុងសិក្សាលទ្ធភាពដឹកជញ្ជូនផ្លែទុរេនតាមផ្លូវសមុទ្រជាជម្រើសមួយទៀត ប៉ុន្តែរយៈពេលដឹកជញ្ជូនមានរយៈពេលយូរ ដូច្នេះធ្វើឱ្យផ្លែទុរេនមិនសូវស្រស់ល្អ។ លោក មូហាម៉ាដ សាប៊ូ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តុលាការអ៊ុយក្រែន ចោទប្រធានកប៉ាល់រុស្ស៊ី ពីបទលួជគ្រាប់ធញ្ញជាតិទៅលក់ឱ្យស៊ីរី
គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។ នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។ ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បង់ក្លាដែសគ្រោងទិញស្រូវសើមដោយផ្ទាល់ពីកសិករ មិនត្រូវការឈ្មួញកណ្ដាល
ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។ លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊ លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។ លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។ លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមផ្តល់ជំនួយ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអែលនីញ៉ូ
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសត្រៀមខ្លួនផ្តល់ជំនួយដល់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ ដែលកំពុងតែបង្កើនឥទ្ធិលពលបង្កឱ្យពិភពលោកជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ លោក អែនទ្រូ ជែហ្វ្រី (Andrew Jeffries) នាយកធនាគារធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសហ្វីលីពីន បានថ្លែងថា «យើងមានថវិកាបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានបន្ទាន់ ដែលបានរៀបចំទុកជាស្រេច ហើយរដ្ឋាភិបាលហ្វីលីពីនអាចដកយកមកប្រើប្រាស់បាននៅពេលចាំបាច់ ប្រសិនបើមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន»។ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី អាចផ្តល់ការគាំទ្រតាមរយៈឥណទានជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ក្រោមគម្រោងកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ដំណាក់កាលទី២ ក្នុងគោលបំណងជួយប្រទេសហ្វីលីពីន អាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យបង្កឡើងដោយគ្រោះមហន្តរាយ តាមរយៈការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលទទួលបានហិរញ្ញប្បទានយ៉ាងឆាប់រហ័ស នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។ ទោះជាយ៉ាងណា លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញពីតម្រូវការស្នើសុំជំនួយបែបនេះនៅឡើយទេ។ លោកបានបន្ថែមថា កញ្ចប់ថវិកាត្រៀមទុកនេះ គឺសម្រាប់ផ្តល់ជាហិរញ្ញប្បទានរយៈពេលខ្លី និងជាបន្ទាន់ បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសហ្វីលីន។ លោកបានបញ្ជាក់ទៀតថា ឥណទានបន្ទាន់នេះអាចប្រើប្រាស់បានបន្ថែមពីលើការគាំទ្រជាប្រចាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះវិស័យកសិកម្មហ្វីលីពីន ដែលផ្តោតលើការពង្រឹងភាពធន់ និងការបង្កើនផលិតភាពក្នុងរយៈពេលវែង។ លោកនាយកប្រចាំប្រទេសហ្វីលីពីន បាននិយាយថា បាតុភូតអែលនីញ៉ូ គឺជាហានិភ័យក្នុងរយៈពេលខ្លី កើតឡើងនៅត្រីមាសទី៤ ឆ្នាំ២០២៦នេះ និងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ។ កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ស្ថានភាពអាកាសធាតុរាំងស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ព្រឹទ្ធសភាហ្វីលីពីនឱ្យស៊ើបអង្កេតរកមូលហេតុតម្លៃជ្រូក និងមាន់ ក្នុងស្រុកចុះថោក ខណៈថ្លៃដើមផលិតកម្មកើនឡើង
ម៉ានីល៖ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាហ្វីលីពីន ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ និងកំណែទម្រង់ដីធ្លី បានស្នើឱ្យមានការស៊ើបអង្កេតលើបញ្ហាធ្លាក់ចុះតម្លៃជ្រូក និងមាន់រស់ នៅតាមកសិដ្ឋាន ខណៈថ្លៃដើមផលិតកម្ម និងចំណាយលើចំណីសត្វកំពុងកើនឡើង។ កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភា លោក គីកូ ប៉ាងហ្គីលីណាន់ (Kiko Pangilinan) បានដាក់សេចក្ដីសម្រេចមួយទៅព្រឹទ្ធសភា ដើម្បីឱ្យគណៈកម្មាធិការរបស់លោកបើកការស៊ើបអង្កេត និងស្វែងរកវិធានការការពារប្រាក់ចំណេញរបស់កសិករក្នុងស្រុក ព្រមទាំងធានាការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយចីរភាព។ លោកបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា «ការបន្តធ្លាក់ចុះនៃតម្លៃលក់សត្វនៅតាមកសិដ្ឋាន ស្របពេលថ្លៃដើមផលិតកម្មនៅតែខ្ពស់ អាចបង្ខំឱ្យអ្នកចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ជាពិសេសកសិករខ្នាតតូច និងអ្នកចិញ្ចឹមតាមគ្រួសារ កាត់បន្ថយផលិតកម្ម ឬបោះបង់អាជីវកម្មចិញ្ចឹមសត្វតែម្តង។ ស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកាន់តែពឹងផ្អែកលើការនាំចូល និងប៉ះពាល់ដល់សន្តិសុខស្បៀងរយៈពេលវែង»។ លោកបានដាក់សេចក្ដីសម្រេចនេះ បន្ទាប់ពីមានរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបង្ហាញថា តម្លៃជ្រូករស់នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹម២,៥ដុល្លារ ក្នុងមួយគីឡូក្រាម ទាបជាងតម្លៃអប្បបរមា៣,៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលកំណត់ដោយក្រសួង និងក្រុមអង្គការតំណាងឧស្សាហកម្មចិញ្ចឹមជ្រូក។ ដោយយោងតាមតំណាងក្រុមអ្នកចិញ្ចឹមជ្រូក លោក គីកូ ប៉ាងហ្គីលីណាន់ បានលើកឡើងថា ថ្លៃដើមផលិតកម្មជ្រូករស់ស្ថិតនៅប្រមាណ៣ដុល្លារក្នុងមួយគីឡូក្រាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណែកអ្នកចិញ្ចឹមមាន់ក៏កំពុងប្រឈមនឹងការលំបាកដូចគ្នា ដោយតម្លៃលក់មាន់រស់បានធ្លាក់ចុះដល់កម្រិតទាបត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីខែមេសា ឆ្នាំ២០២៦ ទោះបីចំណាយលើការចិញ្ចឹមកូនមាន់កំពុងកើនឡើងក៏ដោយ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនស៊ើបអង្កេតករណីរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវ ពីប្រទេសចិន
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើករណីសង្ស័យរត់ពន្ធការ៉ុត និងផ្កាខាត់ណាខៀវពីប្រទេសចិន ដោយបារម្ភថា ការនាំចូលទំនិញទាំងនេះអាចបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ជាពិសេសនៅតាមតំបន់ខ្ពង់រាប។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរកឃើញផ្កាខាត់ណាខៀវនាំចូល ឬសង្ស័យថា ត្រូវបានរត់ពន្ធ កំពុងដាក់លក់លាយឡំជាមួយផលិតផលកសិកម្មក្នុងស្រុក។ យោងតាមរបាយការណ៍ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ផ្កាខាត់ណាខៀវ និងមើមការ៉ុត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ ដែលបិទស្លាកថា «Product of China» មានន័យថា «ផលិតផលមកពីប្រទេសចិន»។ តាមរយៈការសម្ភាសអ្នកលក់ និងអ្នកចែកចាយ អាជ្ញាធរហ្វីលីពីនទទួលបានព័ត៌មានថា បន្លែទាំងនេះត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកបន្លែចេញពីទីក្រុងម៉ានីល។ តម្លៃលក់រាយសម្រាប់ផ្កាខាត់ណាខៀវ ប្រហែល៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយថា តើបន្លែទាំងនេះពិតជាត្រូវបានរត់ពន្ធនាំចូលមកប្រទេសហ្វីលីពីន ឬយ៉ាងណានោះទេ។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានថ្លែងថា «យើងនឹងស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថាពិតជាមានការរំលោភច្បាប់ប្រឆាំងនឹងការបំផ្លាញសេដ្ឋកិច្ចកសិកម្មមែន យើងនឹងធានាថា អ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម»។ អ្នកទិញមួយចំនួនចូលចិត្តទិញបន្លែនាំចូល ដែលមានតម្លៃថោកជាងបន្លែក្នុងស្រុក ដួច្នេះធ្វើឱ្យកសិករហ្វីលីពីនពិបាកលក់ផលិតផលរបស់ខ្លួន ប្រកួតប្រជែងជាមួយផលិតផលបរទេសទេស។ ដើម្បីដោះស្រាយបញ្ហានេះ […]
News

ជំងឺប៉េសជ្រូកអាហ្វ្រិកធ្វើឱ្យឡាវ អស់ជ្រូកជិត១៥ ០០០ក្បាល និងខាងបង់ជាង២,៥លានដុល្លារ
វៀងចន្ទន៍៖ ជំងឺប៉េសជ្រូកអាហ្វ្រិក ដែលឆ្លងរាលដាលនៅក្នុងខេត្តចំនួន៧ នាពេលថ្មីៗកន្លងមកនេះ នៅក្នុងប្រទេសឡាវ បានសម្លាប់សត្វជ្រូកចិញ្ចឹមអស់ជាង១៤ ០០០ក្បាល និងបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥លានដុល្លារ ត្រឹមក្នុងរយៈពេលដ៏ខ្លី។ ក្រសួងកសិកម្ម និងបរិស្ថានឡាវ បានចេញផែនការមួយ ដែលកំណត់វិធានការប្រយុទ្ធប្រឆាំង បង្ការ និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងប៉ះពាល់ដល់តំបន់មួយចំនួននៅទូទាំងប្រទេសឡាវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងខែកញ្ញា ឆ្នាំ២០២៦នេះ លោក បួហុង ខាំហា (Bouahong Khamha) អគ្គនាយកនៃនាយកដ្ឋានបសុសត្វ និងជលផលរបស់ឡាវ បានឱ្យដឹងថា កសិករនៅក្នុង៧រដ្ឋធានីខេត្តចំនួន៧ និងស្រុកចំនួន៩១ ទូទាំងប្រទេសឡាវ បានបាត់បង់សត្វជ្រូកអស់ជាង១៤ ០០០ក្បាល និងខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥ លានដុល្លារ។ រដ្ឋធានីខេត្តខាងលើនេះ មានខេត្តផុងសាលី សៃយ៉ាបរី សៃសំបូន ហួផាន់ ខេត្តឧដុមសៃ ហ្លួងព្រះបាង និងរដ្ឋធានីវៀងចន្ទន៍។ ក្នុងចំណោមជ្រូក ដែលបាត់បង់ទាំងអស់ ជ្រូកជាង១០ ០០០ក្បាលបានងាប់ដោយសារជំងឺឆ្លង ចំណែកជ្រូកជិត៤ ០០០ក្បាលទៀត ត្រូវបានសម្លាប់តាមនីតិវិធីបច្ចេកទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម។ លោក បួហុង ខាំហា បានមានប្រសាសន៍ថា មន្ត្រីគ្រប់លំដាប់ថ្នាក់កំពុងតាមដានការផ្ទុះឡើងនៃជំងឺនេះយ៉ាងដិតដល់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ភូមាប្រឹងរក្សាស្ថិរភាពតម្លៃ និងបង្កើនការនាំចេញទំនិញកសិផល
ណៃពីដោ៖ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឯកភាពគ្នាបង្កើតក្រុមការងារការពារតម្លៃទំនិញ និងសេវាកម្មចាំបាច់ ឱ្យមានតម្លៃសមរម្យ ព្រមទាំងមានរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ក្រុមរក្សាស្ថិរភាពតម្លៃស្បៀងអាហារនេះ មានគោលបំណងធានាសន្តិសុខស្បៀង សម្រួលឱ្យអ្នកប្រើប្រាស់ទទួលបានទំនិញចាំបាច់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ សម្រាប់វិស័យស្រូវអង្ករ សណ្តែក ប្រេងឆា ការចិញ្ចឹមសត្វ និងការផលិតចំណីសត្វ។ ក្រុមដដែលនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត រួមមានការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ និងទុនបង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងការចំណាយខ្ពស់លើការដឹកជញ្ជូន។ អ្នកចូលរួមក៏បានពិភាក្សាអំពីការជំរុញផលិតកម្មកសិកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ការបង្កើនការនាំចេញផលិតផលកសិកម្ម ការរៀបចំមធ្យោបាយផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការអភិវឌ្ឍប្រព័ន្ធឥណទានខ្នាតតូច សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ។ យោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា បានឱ្យដឹងទៀតថា បញ្ហាប្រឈមរបស់វិស័យឯកជននឹងត្រូវប្រមូលចងក្រងដោយមានភស្តុតាងច្បាស់លាស់ ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ អនុសាសន៍គោលនយោបាយសម្រាប់រក្សាស្ថិរភាពទីផ្សារ និងអត្រាប្តូរប្រាក់ នឹងត្រូវដាក់តាមរយៈការឆ្លើយតបរួមគ្នា។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មភូមា ដើរតួជាអ្នកជួយម្ចាស់អាជីវកម្ម ក្នុងដោះស្រាយការលំបាកនានា តាមរយៈការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ ចំណែកមន្ត្រីពាណិជ្ជកម្មភូមា ដែលបម្រើការនៅក្រៅប្រទេស ត្រូវជួយដល់សហគ្រាសក្នុងស្រុក អំពីទីផ្សារបរទេសដ៏មានសក្តានុពលសម្រាប់ផលិតផលរបស់សហគ្រាសមីក្រូ តូច និងមធ្យម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ រីឯសហគ្រិនក្នុងវិស័យសិប្បកម្ម ផលិតផលម្ហូបអាហារ […]
