Phann
Author Social Media
News & អន្តរជាតិ

ឥណ្ឌូណេស៊ីចង់ដើរតួនាទីជាមជ្ឈមណ្ឌលចែកចាយកាហ្វេលើពិភពលោក
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បានប្រកាសកាលពីថ្ងៃចទី៩ ខែមករា ឆ្នាំ២០២៦នេះថា ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលចែកចាយកាហ្វេនៅលើពិភពលោក។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ដែលបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតកាហ្វេធំជាងគេរបស់ពិភពលោក ដូច្នេះគួរដើរតួនាទីកាន់តែធំថែមទៀតចំពោះឥទ្ធិពលតម្លៃកាហ្វេលើទីផ្សារពិភពលោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា យើងនឹងចាត់វិធានការ ដើម្បីជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីអាចក្លាយជាមជ្ឈមណ្ឌលចែកចាយកាហ្វេ បន្ទាប់ពីសម្ពោធការិយាល័យក្រុមប្រឹក្សាពាណិជ្ជកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចអាស៊ី នាទីក្រុងហ្សាការតា។ ដោយសារគំនិតរបស់ឥណ្ឌូណេស៊ីក្នុងការកំណត់តម្លៃកាហ្វេលើពិភពលោក លោក ប៊ូឌី សាន់តូសូ បានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងពិនិត្យមើលសំណើនេះដោយប្រុងប្រយ័ត្ន ដោយសារយន្តការទីផ្សារកាហ្វេរបស់ឥណ្ឌូណេស៊ីធ្លាប់មានជាយូរយាណាស់មកហើយ។ លោកបានសង្កត់ធ្ងន់ថា គោលគំនិតណាមួយត្រូវតែបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលជាមួយសមាគមអន្តរជាតិ ជាមួយប្រទេសប្រើកាហ្វេ និងប្រទេសផលិតកាហ្វេដូចគ្នា។ លោក ប៊ូឌី សាន់តូសូ បានទទួលស្គាល់ថា ការផ្លាស់ប្តូរមជ្ឈមណ្ឌលសម្រាប់កំណត់តម្លៃកាហ្វេលើសកលលោក មិនអាចធ្វើឡើងក្នុងរយៈពេលខ្លីនោះទេ។ ជាជំហានដំបូង ប្រទេសឥណ្ឌូណេស៊ីនឹងពង្រឹងកិច្ចសហការជាមួយវេទិកាកាហ្វេអន្តរជាតិ ដើម្បីកសាងភាពជឿជាក់ និងពង្រីកឥទ្ធិពលរបស់ខ្លួន។ លោកសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់គោលជំហររបស់ឥណ្ឌូណេស៊ីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេលើទីផ្សារពិភពលោក ព្រមទាំងជំរុញឱ្យមានការប្រកួតប្រជែងនៃផលិតផលជាតិ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ បានមានប្រសាសន៍ដូច្នេះថា «តាមរយៈវិធីនេះ កាហ្វេឥណ្ឌូណេស៊ីនឹងមានការទទួលស្គាល់កាន់តែច្បាស់នៅបរទេស។ យើងមានពូជកាហ្វេជាច្រើន […]
News & អន្តរជាតិ

វៀតណាមនឹងកាត់បន្ថយបរិមាណនាំចេញអង្ករ ចាប់ពីឆ្នាំ២០២៦
ហាណូយ៖ ប្រទេសវៀតណាមគ្រោងនឹងនាំចេញអង្ករក្នុងបរិមាណ៧លានតោន នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះពី៨លានតោន នាំចេញកាលពីឆ្នាំមុន ដោយកាត់បន្ថយបន្តិចម្តងៗមកនៅត្រឹម៤លានតោន នៅឆ្នាំ២០៣០ នេះបើយោងតាមសមាគមស្បៀងអាហារវៀតណាម។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ឆ្នាំ២០២៦ បង្ហាញពីការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយការផ្គត់ផ្គង់ជាសកលមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនាំចេញអង្ករទាំងអស់ រួមទាំងប្រទេសវៀតណាមផងដែរ។ យោងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះមិនមែនដោយសារតែលក្ខខណ្ឌទីផ្សារលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មស្រូវអង្ករនេះតែម្តង។ ទន្ទឹមនឹងការកាត់បន្ថយនេះ ប្រទេសវៀតណាមនឹងផ្តោតលើការកែលម្អគុណភាព និងការបង្កើនតម្លៃបន្ថែម ដោយផ្តោតលើការផលិតអង្ករមានគុណភាពខ្ពស់ជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ឆ្នាំ២០២៦បង្ហាញពីបញ្ហាប្រឈមមួយចំនួន។ នៅដើមខែមករា ឆ្នាំ២០២៦នេះ ប្រទេសវៀតណាមបាននាំចេញអង្ករប្រហែល២៥០,០០០តោន ទៅកាន់ប្រទេសហ្វីលីពីន ប៉ុន្តែតម្លៃមិនបានប្រែប្រួលខ្លាំងនោះទេ ដោយសារអង្ករក្នុងស្តុកឆ្នាំ២០២៥ របស់ហ្វីលីពីននៅសល់ច្រើន។ លើសពីនេះ ប្រព័ន្ធកូតានាំចូលអង្កររបស់ហ្វីលីពីន បានធ្វើឱ្យវៀតណាមពិបាកក្នុងការនាំចេញ ជាពិសេសក្នុងអំឡុងពេលប្រមូលផលស្រូវរបស់កសិករវៀតណាម។ លោកប្រធានសមាគមស្បៀងអាហារវៀតណាម បានមានប្រសាសន៍ទៀតថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវសម្រាប់កសិករក្នុងរដូវប្រមូលផលខាងមុខនេះ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរបស់វៀតណាម គួរតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការស្តុកស្រូវជាបណ្តោះអាសន្នក្នុងរដូវប្រមូលផល។ លើសពីនេះ ការលើកកម្ពស់កិច្ចសន្យារវាងថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយបណ្តាប្រទេសត្រូវការអង្ករ ដូចជាប្រទេសហ្គាណា និងប្រទេសសិង្ហបុរី ដើម្បីផ្តល់ប្រយោជន៍ដល់កសិករវៀតណាម។ កាលពីឆ្នាំ២០២៤ ការនាំចេញអង្កររបស់វៀតណាមបានឈានដល់កំណត់ត្រា៩,២លានតោន ដែលបង្កើតប្រាក់ចំណូលបាន៥,៨ពាន់លានដុល្លារ។ […]
News & អន្តរជាតិ

ផ្លែពុទ្រាតៃវ៉ាន់ស្រស់ឈានជើងចូលទីផ្សារសឹង្ហបុរី ជាលើកដំបូង
តៃប៉ិ៖ ផ្លែពុទ្រាស្រស់ ដែលដាំដុះនៅកោះតៃវ៉ាន់ បានឈានជើងចូលទីផ្សាររបស់ប្រទេសសឹង្ហបុរី ជាលើកដំបូង តាមរយៈការដឹកចេញតាមកប៉ាល់ កាលពីដើមសប្តាហ៍មុន។ យោងតាមរដ្ឋបាលក្រុងតៃណាន (Tainan) របស់កោះតៃវ៉ាន់ បានបញ្ជាក់ថា ការនាំចេញផ្លែពុទ្រាស្រស់នេះកំពុងត្រូវបានសម្របសម្រួល ដោយមានកិច្ចសហការជាមួយសហគមន៍ផលិតបន្លែ និងផ្លែឈើក្នុងស្រុក។ ចំពោះ ការផ្គត់ផ្គង់ផ្លែពុទ្រាស្រស់ដ៏សំខាន់នេះ បានមកពីការដាំដុះដោយផ្ទាល់របស់កសិករតៃវ៉ាន់។ កម្មវិធីនាំចេញផ្លែពុទ្រាស្រស់នេះ នឹងរួមបញ្ចូលទាំងផ្លែផាស្សិនផងដែរ ដោយមានការផ្គត់ផ្គង់ពីសមាគមកសិករតៃវ៉ាន់។ ចំណែកផ្លែត្របែកបានមកពីសហគមន៍កសិករក្នុងស្រុកផ្សេងទៀត ដែលទទួលបន្ទុកចាត់ចំណាត់ថ្នាក់ និងដោះស្រាយតម្រូវការនាំចេញ។ ការិយាល័យកសិកម្ម នៃក្រុងតៃណាន បានឱ្យដឹងថា ផ្លែឈើស្រស់ ដែលនាំចូលក្នុងទីផ្សាររបស់ប្រទេសសឹង្ហបុរីនេះ គឺធ្វើតាមរយៈបណ្តាញហាងលក់ទំនិញជប៉ុន ដែលមានការដាក់តាំងលក់នូវផលិតផលស្រស់ៗលំដាប់ខ្ពស់។ ប្រភពដដែល បានរៀបរាប់ទៀតថា ការដឹកជញ្ជូនផ្លែពុទ្រាស្រស់តាមកប៉ាល់ ចូលក្នុងទីផ្សារសឹង្ហបុរីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរវាងអ្នកដាំដុះ សហគមន៍ និងអាជ្ញាធរមូលដ្ឋាននៅកោះតៃវ៉ាន់។ ប្រភពដដែល បានសង្កត់ធ្ងន់ទៀតថា ការនាំចេញផ្លែពុទ្រាស្រស់តាមផ្លូវអាកាស ស្ថិតក្រោមប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ជាមួយនឹងផែនការដឹកជញ្ជូនតាមកប៉ាល់ ដើម្បីរក្សាគុណភាព និងភាពនៅស្រស់។ ចំណែកការដឹកជញ្ជូនដូចគ្នានេះ ត្រូវបានប្រើសម្រាប់នាំចេញផលិតផលផ្លែឈើផ្សេងទៀតផងដែរ។ អភិបាលក្រុងតៃណាន បាននិយាយថា ការវេចខ្ចប់ដាក់ក្នុងកន្ត្រកនាំចេញតាមរដូវកាលរួមមាន ផ្លែពុទ្រា ផ្លែត្របែក ផ្លែផាស្សិន និងផ្លែត្រសក់ផ្អែម។ លោកបានកត់សម្គាល់ថា ទីក្រុងតៃណាន […]
News & ជាតិ

សហគមន៍កសិកម្មតាសីសាមគ្គី បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាម២៥នាក់
បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលលើជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាមចំនួន២៥នាក់ នៅតាំងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។ ចំណុចសំខាន់វគ្គបណ្តុះបណ្តាល គឺផ្តោតលើការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី រហូតដល់ការប្រមូលផល ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ធ្លាប់លើកឡើងថា តាសីសាមគ្គី គឺជាសហគមន៍កសិកម្មសាមគ្គីមួយ បានផ្តោតសំខាន់លើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារនានាទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលរហូតមកដល់នឹងពេលនេះសហគមន៍កសិកម្មតាសីសាមគ្គី បានពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅក្នុងខេត្តបាត់ដំបង […]
News & អន្តរជាតិ

ប្រទេសហ្វីជី រកឃើញសត្វរុយទិចផ្លែ ជាលើកដំបូងលើដែនដីរបស់ខ្លួន
ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។ យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។ សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលសម្រេចរៀបចំនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជាបីផ្នែក រួមមាន ទី១ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លី ទៅមធ្យម។ ទី២ […]
News & ជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញដើម្បីពង្រឹងការអភិវឌ្ឍសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយ ឡុង សារេត ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីប័ណ្ណជំនាញ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ប័ណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ […]
News & អន្តរជាតិ

ឥណ្ឌានាំចេញផ្លែទទឹម រកចំណូលបាន៥៣លានដុល្លារ ក្នុងដើមរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦
ញូវដេលី៖ យោងតាមអ្នកនាំចេញផលិតផលផ្លែឈើស្រស់ៗរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការនាំចេញផ្លែទទឹមរបស់ឥណ្ឌាកំពុងបង្ហាញពីកំណើនដ៏រឹងមាំ បន្ទាប់ពីបាននាំចេញក្នុងបរិមាណជាង៦០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់៥៣លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូង នៃរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦។ ពាណិជ្ជករជនជាតិឥណ្ឌារូបនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបសើលោកកំពុងរៀបចំផែនការនាំចេញផ្លែទទឹមទៅក្រៅប្រទេស ចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្លែទទឹមនៅឆ្នាំនេះ មានទំហំធំជាមុន និងនៅស្រស់បានយូរជាមុន ហើយល្អសម្រាប់នាំចេញទៅកាន់ទីផ្សារឆ្ងាយៗ។ បុរសឥណ្ឌាដដែលនេះ បានបញ្ជាក់ថា ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសបង់ក្លាដែស គឺជាគោលដៅនាំចេញមុនគេដោយសារប្រើពេលវេលាដឹកជញ្ជូនខ្លី និងត្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគរសជាតិផ្លែទទឹមផ្អែម ខណៈទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីក៏មានសក្តានុពលល្អផងដែរ បន្ទាប់ពីបាននាំចេញសាកល្បង នៅចុងឆ្នាំ២០២៥។ លោកបានពន្យល់ថា អ្នកនាំចេញផ្លែទទឹមឥណ្ឌាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ជាបន្តទៀត ដោយកត់សម្គាល់ពីការកើនឡើងនៃការចាប់អារម្មណ៍លើផ្លែទទឹមលេខ១។ ប្រទេសនៅក្នុងតំបន់ទាំងនេះផ្តល់អាទិភាពដល់ភាពស៊ីសង្វាក់គ្នានៃដំណើរការផ្គត់ផ្គង់ផ្លែទទឹមធំៗ មានទម្ងន់២០០ក្រាម ក្នុងមួយផ្លែ ដែលតម្លៃនៅកសិដ្ឋានបានកើនឡើងពី១០ ទៅ១៥ភាគរយ នៅក្នុងរដូវប្រមូលផល ក្នុងឆ្នាំ២០២៦នេះ។ ក្រុមហ៊ុននាំចេញផ្លែទទឹម បានគូសបញ្ជាក់ពីតម្លៃផ្លែទទឹមនៅលើកប៉ាល់ (Free On Board) ក្នុងរង្វង់ពី៨០០ ទៅ៩០០ដុល្លារ ក្នុងមួយតោន ចំណែកផ្លែទទឹមធំៗបានឡើងថ្លៃ ដោយសារអ្នកវេចខ្ចប់ និងអ្នកនាំចេញចង់បានជាងគេ។ អ្នកទិញក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាចរក្សាបាននូវភាពនឹងនរតាមរយៈបណ្តាញមានស្រាប់ ដែលពេញចិត្តផ្លែទទឹមរបស់ឥណ្ឌា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB គោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានីភ្នំពេញ។ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន គឺជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន និងសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិផងដែរ […]
News & អន្តរជាតិ

ម៉ាឡេស៊ីកំណត់គោលដៅនាំចេញផ្លែម្នាស់ ទំហំទឹកប្រាក់៤២៥លានដុល្លារ នៅឆ្នាំ២០២៧
កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្កើនតម្លៃនាំចេញផលិតផលផ្លែម្នាស់ឱ្យកើនដល់ទឹកប្រាក់ប្រមាណ៤២៥លានដុល្លារ នៅឆ្នាំ២០២៧ នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងវិស័យនេះ ដែលត្រូវបានចាត់ទុកថា ជាទំនិញកសិកម្មមានតម្លៃខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍ថា ឧស្សាហកម្មម្នាស់មានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលប្រហែល១ ៩១៥ដុល្លារ ក្នុងមួយខែសម្រាប់ផ្ទៃដីមួយហិកតា តាមរយៈការអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបទំនើប។ យោងតាមអនុរដ្ឋមន្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា ការនាំចេញផ្លែម្នាស់ត្រូវបានគេរំពឹងថា នឹងបន្តពង្រីកទីផ្សារថែមទៀតតាមរយៈការស្វែងរកទិសដៅបន្ថែម ដូចជាប្រទេសនូវែលសេឡង់ជាដើម។ ការនាំចេញផ្លែម្នាស់របស់ម៉ាឡេស៊ីសម្រេចបានប្រាក់ចំណូលប្រមាណ២៩៨លានដុល្លារ ក្នុងឆ្នាំ២០២៥ តាមរយៈការនាំចេញសរុប៧៦ ០០០តោនទៅកាន់ទីផ្សារក្រៅប្រទេស រួមមានតំបន់មជ្ឈិមបូព៌ា ចិន និងទ្វីបអឺរ៉ុប។ លោក ចាន់ ហ្វុងហ៊ីន បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ក្នុងដំណើរទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលប្រមូលទិញផ្លែម្នាស់នៅក្នុងប្រទេសម៉ាឡេស៊ីថា «ដំណើរទស្សនកិច្ចនៅថ្ងៃនេះ ទៅកាន់គម្រោងចម្ការម្នាស់ពូជ អឹមដេ២ (MD2) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍឧស្សាហកម្មម្នាស់។ យើងមានបំណងឱ្យតម្លៃនាំចេញនេះបន្តកើនឡើង និងឈានដល់ទំហំទឹកប្រាក់៤៩៣លានដុល្លារ នៅឆ្នាំ២០២៧។ គម្រោងដំាម្នាស់ពូជ អឹមដេ២ របស់ម៉ាឡេស៊ី ដំណើរការដោយក្រុមហ៊ុនកសិកម្មក្នុងស្រុក និងគ្របដណ្តប់លើផ្ទៃដីសរុបជាង១០៩ហិកតា។ ការដាំដំណាំបច្ចុប្បន្នស្ថិតនៅលើផ្ទៃដីទំហំ១៦ហិកតា ដែលមានដើមម្នាស់ពូជ អឹមដេ២ ចំនួន […]
News & ជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផល ដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ថ្ងៃនេះដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរុំនានា ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា «យើងរួមគ្នាដើម្បីជាតិ» លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាធ្វើសកម្មភាពចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅលើដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន៕
News & ជាតិ

ចលនាគាំទ្រផលិតផលក្នុងស្រុក កំពុងជួយឱ្យសិប្បកម្មកែច្នៃមានឱកាសផលិតទំនិញកាន់តែច្រើនឆ្លើយតបតម្រូវការទីផ្សារ
ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានចលនាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកលើសលុបជាងផលិតផលនាំចូលពីប្រទេសជិតខាង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥មក គេសង្កេតឃើញម្ចាស់ក្រុមហ៊ុន សហគ្រាស រួមនិងសិប្បកម្មកែច្នៃក្នុងស្រុក មានការពេញចិត្តជាខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលមានគំនិតជាតិនិយមក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្រូវការផលិតផលនៅលើទីផ្សារមានការកើនឡើងជាលំដាប់។ តួយ៉ាងម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកមួយ នៅខេត្តសៀមរាប ដែលតែងតែនាំយកផលិតផលរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញ និងលក់នៅក្នុងពិពិរណ៍នានា នៅក្រុងភ្នំពេញ ជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រលើសពីការរំពឹងទុក។ អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សិប្បកម្មស្វាយអង្គរ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅពេលមានការបិទច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ អ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកបានធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរមានច្រើនលើសពីការរំពឹងទុករបស់ម្ចាស់សិប្បកម្ម។ ដូច្នេះក្នុងនាមអ្នកស្រីជាផលិតករម្នាក់ នៅខេត្តសៀមរាប ពិតជាកោតសរសើរប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលមានស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ និងបានងាកមកប្រើផលិតផលក្នុងស្រុកយ៉ាងច្រើន ជាហេតុធ្វើឱ្យការបញ្ជាទិញមានសន្ទុះកើនឡើង នៅតាមសិប្បកម្មក្នុងស្រុក។ អ្នកស្រីបន្តទៀតថា ទន្ទឹមនិងប្រជាពលរដ្ឋក្នុងស្រុក នាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ «ក្នុងនាមខ្ញុំជាផលិតករម្នាក់ តែងតែផលិតនូវផលិតផលដោយផ្នោតសំខាន់ទៅលើគុណភាព ដោយធ្វើយ៉ាងណាផលិតផល ដែលពលរដ្ឋទិញយកទៅប្រើប្រាស់ ឬទិញទុកសម្រាប់ទទួលទាននៅគ្រួសារ វាមិនធ្វើឱ្យនប៉ះពាល់ដល់សុខភាព»។ អ្នកស្រីបានមានប្រសាសន៍ទៀតថា ម្យ៉ាងវិញទៀតការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ បានជះផលជាវិជ្ជមានទៅដល់កសិករដាំដុះ អ្នកកែច្នៃ ក៏ដូចជាចូលរួមទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ យោងតាមអ្នកស្រី ងី […]
