Phann

News & អន្តរជាតិ
image_2025-09-19_10-50-49
កូរ៉េខាងត្បូង​នឹង​​ចែកចាយ​កសិផល​តាមប្រព័ន្ធឌីជីថល ​នៅ​ឆ្នាំ​២០៣០ ដើម្បីកាត់បន្ថយចំណាយ
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសផែនការកាត់បន្ថយការប្រែប្រួលតម្លៃផលិតផលកសិកម្ម ត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ តាមរយៈការធ្វើឌីជីថលនៃខ្សែសង្វាក់ចែកចាយ។  យុទ្ធសាស្ត្រនេះនឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីកសិដ្ឋានទៅកាន់អ្នកប្រើប្រាស់ ដោយមានបំណងធានាបាននូវផលចំណេញសមរម្យសម្រាប់អ្នកផលិត និងការចំណាយទាបសម្រាប់អ្នកទិញ។ គោលបំណងសំខាន់នៃផែនការកែលម្អរចនាសម្ព័ន្ធការចែកចាយផលិតផលកសិកម្ម គឺជាការលក់ដុំផលិតផលកសិកម្មតាមអ៊ីនធឺណិត។  ជំនួសឱ្យការប្រមូលផ្តុំលំហូរតាមរយៈទីផ្សារលក់ដុំ ផែនការតភ្ជាប់រវាងកសិករ និងអ្នកប្រើប្រាស់ដោយផ្ទាល់តាមរយៈវេទិកាអនឡាញ។ បច្ចុប្បន្ននេះ តម្លៃចែកចាយមានចំនួនជិតពាក់កណ្តាលនៃតម្លៃអ្នកប្រើប្រាស់។  នៅឆ្នាំ ២០២៣ តម្លែចែកចាយតំណាងឱ្យ៤៩,២ភាគរយនៃតម្លៃសរុប។  អស្ថិរភាពតម្លៃក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងអាកាសធាតុមិនប្រក្រតីផងដែរ។  ជាឧទាហរណ៍ ការផលិតផ្លែប៉ោមបានធ្លាក់ចុះ ៣០ភាគរយ កាលពីឆ្នាំមុន ដោយសារការខូចខាតក្នុងអាកាសធាតុត្រជាក់ពេក និងកើតជំងឺ ដែលនាំឱ្យតម្លៃផ្លែប៉ោមលក់ដុំកើនឡើង៦២ភាគរយ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​ថា​ «​យើង​បាន​វិនិច្ឆ័យ​ថា ​ការ​បង្កើន​ប្រសិទ្ធភាព​ការ​ចែកចាយ ​គឺ​ចាំបាច់​ព្រោះ​អាកាសធាតុ​មិន​ប្រក្រតី​ក្លាយ​ជា​ទម្លាប់​»។ រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងពង្រីកទីផ្សារលក់ដុំតាមអ៊ីនធឺណិត ដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពីទំហំទឹកប្រាក់៧៣០លានដុល្លារ ក្នុងប្រតិបត្តិការបានកើនទៅដល់៥,១ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ វានឹងស្មើនឹងពាក់កណ្តាលនៃការចែកចាយលក់ដុំទាំងអស់។  ការរឹតបន្តឹងការចូលនឹងត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យមានការចូលរួមពីកសិដ្ឋានខ្នាតតូច ហើយប័ណ្ណបញ្ចុះតម្លៃនឹងត្រូវបានផ្តល់ជូនសម្រាប់គ្របដណ្តប់លើផ្នែកដឹកជញ្ជូន និងទីផ្សារ។  ទម្រង់ប្រតិបត្តិការនឹងធ្វើពិពិធកម្មដើម្បីរួមបញ្ចូលការដេញថ្លៃផងដែរ។ ដើម្បីគាំទ្រការចែកចាយឌីជីថល មជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មឆ្លាតវៃចំនួន៣០០នឹងត្រូវបានបង្កើតឡើង ដែលមជ្ឈមណ្ឌលទាំងនេះនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យផលិតកម្ម និងដឹកជញ្ជូន និងស្លាកសម្គាល់ផលិតផល ដើម្បីតាមដានចលនារបស់ផលិតផល។  នៅឆ្នាំ២០៣០ រដ្ឋាភិបាលមានបំណងកាត់បន្ថយការប្រែប្រួលតម្លៃប្រចាំថ្ងៃសម្រាប់ដំណាំសំខាន់ៗ មានដូចជា ស្ពៃក្តោប […]
News & អន្តរជាតិ
unnamed
វៀតណាមអាចបាត់បង់ប្រាក់ចំណូល២៥ពាន់លានដុល្លារ ដោយសារពន្ធអាម៉េរិក
ហាណូយ៖ យោងតាមការប៉ាន់ស្មានដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលចូលធរមានក្នុងខែសីហា ឆ្នាំ២០២៥នេះ បានកាត់បន្ថយចំណូលរហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័ររបស់អង់គ្លេស បានផ្សាយថា ទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បង្ហាញឱ្យដឹងថា វៀតណាម គឺជាប្រទេសនាំចេញធំជាងគេទីប្រាំមួយ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ដែលនាំចេញទំនិញមានតម្លៃជាទឹកប្រាក់ចំនួន១៣៦,៥ពាន់លានដុល្លារ។  ទំនិញទាំងនោះភាគច្រើនត្រូវបានផលិតនៅក្នុងរោងចក្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនពហុជាតិបរទេស។ ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា​ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតនៃអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលបង្កឡើងដោយអត្រាពន្ធគយខ្ពស់រហូតដល់២០ភាគរយ ដែលបង់លើទំនិញវៀតណាមអាចបណ្តាលឱ្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះលើសពី២៥ពាន់លានដុល្លារ ឬសើជិតមួយភាគប្រាំនៃចំណូលសរុបប្រចាំឆ្នាំ។ យោងតាមនាយកដ្ឋានគយរបស់វៀតណាម​ បានឱ្យដឹងថា  ទិន្នន័យវៀតណាម ដែលចេញផ្សាយចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះពីរភាគរយ រវាងខែកក្កដា​ និងខែសីហា ពីខែកក្កដា ដោយធ្លាក់ចុះ ៥,៥ភាគរយសម្រាប់ផលិតផលស្បែកជើង ដែលក្នុងនោះប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ពិភពលោក។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីសប្តាហ៍មុន អំពីការប៉ាន់ប្រមាណជាសាធារណៈលើកដំបូងនៃផលប៉ះពាល់លើលំហូរពាណិជ្ជកម្ម ចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន បានបង្ហាញថា ការធ្លាក់ចុះច្រើនបំផុត១៩,២ភាគរយនៃការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក នឹងកើនឡើងជិតពីរដង […]
News & ជាតិ
IMG_9864 (2)
សមាគមបណ្តាញកសិករ និងធម្មជាតិ ផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”ដើម្បីពង្រឹងការផលិតពូជនៅក្នុងស្រុក
ដោយ ឡុង សារេត ខេត្តកំពង់ឆ្នាំង៖ សមាគមបណ្តាញកសិករ និងធម្មជាតិ ហៅកាត់ FNNរួមជាមួយអង្គការដៃគូ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”,ការជំរុញប្រព័ន្ធគ្រាប់ពូជស្រូវក្នុងស្រុកនៅប្រទេសកម្ពុជា និងអាស៊ី និងការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីកសិករប្រមាណ៨០នាក់។ លោក ប៉ាន សុភាព នាយកប្រតិបត្តិនៃសមាគមបណ្តាញកសិករ និងធម្មជាតិ បានឱ្យដឹងថា កម្មវិធីនេះចែកចេញជាពីរ គឺទី១ ការផ្សាយជាផ្លូវការអំពីគម្រោង គ្រាប់ពូជមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករ ដែលមានការគាំទ្រមូលនិធីអង្គការកសិករ និងការស្តារឡើងវិញ (FFORA)តាមរយៈបណ្តាញកសិករអាស៊ី។ សមាគមបណ្តាញកសិករ និងធម្មជាតិ ធ្វើការជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដ និងទី២ ដំណើរទស្សនកិច្ចសិក្សារបស់កសិករអាស៊ី ដែលជាបណ្តាញសមាគមកសិកររបស់ FNNនៅកម្ពុជា។ ទាក់ទងនិងគម្រោងគ្រាប់ពូជមានភាពធន់សម្រាប់កសិករ, លោក ប៉ាន សុភាព បានចាត់ទុកជាគម្រោងសំខាន់មួយ ព្រោះវាបានផ្តោតជាចម្បងទៅលើការផលិតពូជដោយខ្លួនឯង ដើម្បីមានឯករាជភាពលើពូជស្រូវ តាមរយៈការផលិតពូជស្រូវក្នុងស្រុក។ លោកបន្តថា ខេមស៊ីដ គឺជាសហគមន៍កសិកម្មទំនើបមួយ […]
News & អន្តរជាតិ
image_2025-09-30_10-53-47
ម៉ាឡេស៊ី​យល់ព្រម​លើក​លែងពន្ធខ្លះលើការនាំចូល​ផលិតផល​ចំណីអាហាររបស់​ប៉ាឡេស្ទីន​
កូឡាឡាំពួរ៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានបញ្ចាក់កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសម៉ាឡេស៊ីបានយល់ព្រមជាគោលការណ៍ ដើម្បីលើកលែងពន្ធខ្លះលើផលិតផលកសិកម្ម និងម្ហូបអាហារសម្រាប់ប្រជាជនប៉ាឡេស្ទីន ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​​ឡើង​វិញ។ យោងតាមទីភ្នាក់ងារព័ត៌មានប៊ើណាម៉ា (Bernama) របស់ម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម បានបញ្ជាក់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងម៉ាឡេស៊ី និងប៉ាឡេស្ទីន ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបង្កើនទំនាក់ទំនង និងលើកលែងពន្ធមួយចំនួនលើផលិតផលកសិកម្មនាំចូលពីប៉ាឡេស្ទីន។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូប៉ាឡេស្ទីនរបស់យើង ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសសម្រាប់ប្រជាជនរបស់យើង»។ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួមគ្នារបស់ប្រជាជនម៉ាឡេស៊ី និងប្រជាជនប៉ាឡេស្ទីន ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ជាពិសេសក្នុងវិស័យដ៏មានសក្តានុពលខ្ពស់ ដូចជាឧស្សាហកម្មហាឡាល សេដ្ឋកិច្ចឌីជីថល និងសហគ្រាសធុនតូច និងមធ្យម។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាងដោយអគ្គលេខាធិការនៃក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី  និងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំប្រទេសម៉ាឡេស៊ី ក្រោមអធិបតីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម (Anwar Ibrahim)។ ប្រទេសម៉ាឡេស៊ី និងអាជ្ញាធរប៉ាឡេស្ទីន បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទ្វេភាគីទាំងផ្នែកវិស័យការទូត និងសេដ្ឋកិច្ច […]
News & ជាតិ
photo_2025-09-29_22-59-12
ក្រសួងកសិកម្មសិក្សាលើពូជស្រូវស្រងែ និងពូជដំឡូងមី ជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបញ្ចេញពូជស្រូវស្រងែ ក្នុងស្រឡាយ០៥ និងពូជដំឡូងមី ស្រឡាយ TMEB419 ដែលជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ ការដាក់ឱ្យប្រើប្រាស់ពូជទាំងពីរនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំដំឡូងមី ស្រឡាយ TMEB419 របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមការចូលរួមពីឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមកេ្សត្របរិស្ថានផ្សេងៗគ្នា សរុបចំនួនប្រាំបីកន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ តាមការធ្វើពិសោធសម្តែងកម្មនៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញ វិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមី ស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ ជាមធ្យមចន្លោះពី២៥ […]
News & អន្តរជាតិ
image_2025-09-25_10-13-30
តៃវ៉ាន់ផ្អាកការនាំចូលផ្លែទុរេនវៀតណាម ព្រោះមានសំណល់គីមីលើសកម្រិត
តៃប៉ិ៖ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បាននិយាយកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានផ្អាកការនាំចូលពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាមចំនួនបីសម្រាប់រយៈពេលមួយខែ បន្ទាប់ពីបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត​ ដែលត្រូវបានហាមឃាត់នៅក្នុងកោះតៃវ៉ាន់។ ប្រភេទថ្នាំសម្លាប់សត្វល្អិតខាងលើនេះ រួមមានថ្មាំឈ្មោះ មេទីដាទីយ៉ុង (Methidathion) ឌីធីយ៉ូកាបាម៉ាត (Dithiocarbamates) និងកាបូហ្វូរ៉ាន់ (Carbofuran) ត្រូវបានរកឃើញនៅលើផ្លែទុរេននាំចូលពីប្រទេសវៀតណាម។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានឱ្យដឹងថា គ្រាន់តែក្នុងចន្លោះពីថ្ងៃទី១៥ ខែមីនា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ផ្លែទុរេនវៀតណាមនាំចូលតាមកប៉ាល់ចំនួន២២ជើង នៃ៧១៦ជើង ភាគច្រើនមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសកម្រិត និងមានសារធាតុគីមី កាដមីញ៉ុម (Cadmium) ដែលបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។ ចាប់តាំងពីខែកក្កដារហូតមក ក្រោយពីការរកឃើញសារធាតុថ្នាំពុលបែបនេះ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានពង្រឹកការត្រួតពិនិត្យ១០០ភាគរយ លើផ្លែទុរេនវៀតណាម។ មន្ត្រីត្រួតពិនិត្យរបស់តៃវ៉ាន់បាននិយាយថា វិធានការត្រួតពិនិត្យនេះនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី២២ ខែតុលា បន្ទាប់ពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាម ត្រូវបានផ្អាកឈប់ឱ្យនាំចូលចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។ ភ្នាក់ងារនាំចូលផ្លែទុរេនវៀតណាមទៅកាន់កោះតៃវ៉ាន់ ក៏មានជាប់សង្ស័យករណីបំពាននីតិវិធីត្រួតពិនិត្យនៅតាមព្រំដែន ដូចជាផលិតផលចំណីអាហារចំនួន១៧ប្រភេទផ្សេងទៀត ដូចជាភេសជ្ជៈកូឡេជេនរបស់អាល្លឺម៉ង់ និងផ្លែក្រូចឃ្វិចរបស់អូស្ត្រាលី។  ផលិតផលទាំងនេះត្រូវបង្ខំឱ្យដឹកទៅវិញ ឬត្រូវបំផ្លាញចោល។ សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ […]
News & ជាតិ
photo_2025-09-26_09-58-12
ផលិតផលកែច្នៃ​ពីសាច់ជ្រូកចិញ្ចឹម​ក្នុងស្រុក​ កំពុង​ទទួលបាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ​
ដោយ ឡុង សារេត ភ្នំពេញ​៖ផលិតផលកែច្នៃចេញពីសាច់ជ្រូកចិញ្ចឹមក្នុងស្រុក​របស់រោងចក្រ​ អស្ចារ្យ ហ្វូដ​ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន M`s Pig ACMC កំពុងទទួលបានការចាប់អារម្មណ៍​ គាំទ្រច្រើន​ពី​ប្រជាពលរដ្ឋ។​ ជាក់ស្តែង​ក្នុងការដាក់តាំង​បង្ហាញផលិតផលក្នុងស្រុករយៈពេល​៣ថ្ងៃ​កន្លងទៅថ្មីៗនេះ​ ​​។​ ​បើយោងតាម ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​ បានឱ្យដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កែច្នៃ​សាច់ជ្រូកឱ្យទៅជាផលិ​តផលបរិភោគ​មានច្រើនប្រភេទ​​បានចុះបញ្ជីនិងទទួលបានវិញ្ញាបនបត្រដែល​​បញ្ជាក់​ពីស្តង់ដារ​ពីក្រសួងពាក់ព័ន្ធរួចរាល់​​ ហើយ​ផ្អែកលើ​គុណភាព​ផលិតផលទាំងអស់នេះ​នៅពេល​ដែល​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​ក្នុងពិព័រណ៍ផលិតផលខ្មែរ​ ត្រូវបានអ្នកបរិភោគ​ក្នុងស្រុក​ទិញយកទៅប្រើប្រាស់នៅតាមក្រុមគ្រួសារ​គ្រប់គ្នា​។​ ​លោក សយ ចាន់ប៊ុណ្ណា ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​​ បាន​ឱ្យដឹង​ថា​ ​ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែររយៈពេល​​៣ថ្ងៃ​​កន្លងមកនេះ ​​ក្រុមហ៊ុន​​ដាក់​លក់ផលិតផលកែច្នៃ​ចេញពីសាច់ជ្រូក​បានច្រើន​លើសពីការរំពឹងទុក​ ពីប្រជាពលរដ្ឋក្នុងស្រុក​ ដោយសារ​ក្រុមហ៊ុនបាន​​ចិញ្ចឹមជ្រូកនិងផលិតចំណីសត្វ​ដោយខ្លួនឯង ​ ដែលទទួលទិញកសិផលពីប្រជាពលរដ្ឋដែលជាអ្នកដាំដុះ​នៅតាមតំបន់​។ ​លោកបន្តថា “ពីមុន​ការតាំងពិព័រណ៍​ ខ្ញុំបានចូលរួមដែរ​មិនសូវលក់ដាច់បានច្រើនដូចពេលនេះ​ទេ។ ពីមុន​​​ពួកគាត់ចូលរួម​គ្រាន់តែដើរទស្សនាផលិតផល​ និងភ្លក្សរសជាតិ​ចំណីអាហារ​ ​មិនប្រាកដ​ក្នុងការទិញយកទៅប្រើប្រាស់នៅតាមគ្រួសារ​ទេ​។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន​គាត់មានស្មារតីជាតិនិយមខ្លាំង​ចំពោះផលិតផលដែលផលិតនៅក្នុងស្រុក​ ពិសេស​ផលិតផលខ្មែរ​ តួយ៉ាង​ដូចផលិតផលរបស់ក្រុមហ៊ុន M`s Pig​ ដែលមានអាយុកាល​ជិត​២០ឆ្នាំកន្លងមកនេះ​”។ ​បើតាម​លោក សយ ចាន់ប៊ុណ្ណា​, ​អស្ចារ្យ ហ្វូដ​មានទស្សនៈវិស័យមិនត្រឹមតែការកែច្នៃ​លើសាច់ជ្រូកមួយមុខនោះទេ ​នឹង​មាន​ផលិតផលផ្សេងទៀត ​ ផ្អែក​តាមសក្តានុពល​នៃការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងស្រុក​។ […]
News & អន្តរជាតិ
image_2025-09-19_10-44-45
ការនាំចេញកសិផលស្រស់ៗរបស់អាហ្វ្រិកខាងត្បូង កើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០២៥
ខេបថោន៖ បិរមាណការនាំចេញកសិផលស្រស់របស់ប្រទេសអាហ្រ្វិកខាងត្បូង ឈានដល់ 3.71 ពាន់លានដុល្លារក្នុងឆមាសទី១ នៃឆ្នាំ២០២៥ បានកើនឡើងចំនួន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤មុន ដែលឆ្លុះបញ្ចាំងពីបរិមាណកាន់តែខ្ពស់នៃការនាំចេញផលិតផលកសិកម្មផ្សេងៗ និងតម្លៃទំនិញកាន់តែរឹងមាំ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ផលិត​ផលកសិកម្ម​ស្រស់ៗ​ ដែលប្រទេសអាហ្វ្រិកខាងត្បូងនាំចេញច្រើនជាងគេ ​រួម​មាន ផ្លែក្រូច ផ្លែ​ប៉ោម ​ផ្លែ​សារី ផ្លែ​ប៊ើរ ផ្លែទំពាំង​បាយ​ជូរ ផ្លែ​ម្នាស់ ផ្លែស្វាយ ផ្លែ​ត្របែក និង​ផ្លែ​ប៊ើរី។  ចំណែកសមត្ថភាពកំពង់ផែវញ ទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ជួបប្រទះការរំខានតិចតួច បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។ បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលអាហ្វ្រិកខាងត្បូង ដែលស្រូបយកចំនួន៤០ភាគរយនៃតម្លៃនាំចេញ។  ផ្លែប៉ោម ផ្លែសារី ផ្លែក្រូចឆ្មារ និងទឹកផ្លែឈើ គឺជាផលិតផលចម្បងសម្រាប់តម្រូវការក្នុងទ្វីបនេះ។ ចំណែកទីផ្សារនៅសហភាពអឺរ៉ុប គឺជាគោលដៅធំទីពីរ ដែលបានស្រូបយកប្រមាណ២២ភាគរយនៃការនាំចេញកសិផល។  ផ្លែក្រូច ផ្លែប៉ោម ផ្លែសារី ផ្លែប៊ើរ ផ្លែទំពាំងបាយជូរ ផ្លែលម៉ើ ផ្លែម្នាស់ ផ្លែស្វាយ ផ្លែត្របែក និងគ្រាប់ដំណាប់ បានក្លាយជាទំនិញភាគច្រើនត្រូវនាំចេញទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប។ បណ្តាប្រទេសក្នុងទ្វីបអាស៊ី និងមជ្ឈិមបូព៌ា គឺជាទីផ្សារធំទី៣ […]
News & ជាតិ
photo_2023-10-07_18-41-06
ព្រឹត្តិការណ៍ម្ហូប​អាហារអន្តរជាតិ២០២៥​​​ ​នៅប្រទេសអាឡឺម៉ង់​នឹងផ្តល់អត្ថប្រយោជន៍ធំៗ​ចំនួន​៦សម្រាប់កម្ពុជា​
ដោយ ឡុង សារេត​ ភ្នំពេញ​៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ កាលថ្ងៃទី​២៥ ខែកញ្ញា បានឱ្យដឹង​ថា សហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំ​​ក្រុមហ៊ុន​នាំចេញអង្ករ​ចំនួន​១៣​​​ ដើម្បីចូលរួម​តាំងបង្ហាញ​នូវផលិតផលអង្ករ​ ដែលមានគុណភាព​ល្អបំផុត​របស់កម្ពុជា​ និងធ្លាប់បានឈ្នះពានរង្វាន់​អង្ករល្អបំផុត​របស់ពិភពលោក ​ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ​អន្តរជាតិ​ដ៏ធំជាងគេ​​ ឈ្មោះថា ​ANUGA 2025 -International Foods Industry Trade Fair នៅទីក្រុង​កូឡូញ​ ប្រទេស​អាឡឺម៉ង់។ ពិធីនេះ​នឹងចាប់ផ្តើមពីថ្ងៃទី៤-៨ខែតុលា ឆ្នាំ​២០២៥​ខាងមុខ​ ដោយមានតំណាង​ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ(​ARDB) នឹងអញ្ចើញចូលរួម​ជាភ្ញៀវកិត្តិយស​ផងដែរ។​ ​ទាក់ទងនិងព្រឹត្តិការណ៍​ម្ហូបអាហារ​ ដែលត្រៀមរៀបចំ​នៅប្រទេសអាឡឺម៉ង់ នាពេលដ៏ខ្លីខាងមុខនេះ​, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានប្រាប់​ ARDB TV​ឱ្យដឹង​ថា​​ ការ​ចូលរួម​របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍នៅ​ប្រទេសឡឺម៉ង់​ខាងមុខនេះ លោករំពឹងថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ធំៗចំនួន​៦៖ ​(១)-បង្កើនឱកាសទីផ្សារនាំចេញ។ ពិព័រណ៍អាហារអន្តរជាតិ Anuga Foods គឺជាវេទិកាសំខាន់ក្នុងការបង្ហាញគុណភាពអង្ករកម្ពុជាដល់អ្នកទិញ និងអ្នកចែកចាយអន្តរជាតិ ព្រមទាំងជួយបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាំចូលថ្មីៗ ជាពិសេសទីផ្សារអ៊ឺរ៉ុប ដែលកំពុងមានតម្រូវការអង្ករគុណភាពខ្ពស់។ (២)-លើកកម្ពស់ម៉ាក “អង្ករកម្ពុជា”។ ការចូលរួមបែបនេះជួយធ្វើឱ្យពិភពលោកស្គាល់ និងទទួលស្គាល់អង្ករកម្ពុជាច្រើនឡើង ជាពិសេសពូជអង្ករពាណិជ្ជសញ្ញា […]
News & អន្តរជាតិ
image_2025-09-18_11-06-14
ទឹកជំនន់នៅប៉ាគីស្ថាន ធ្វើឱ្យបាតបង់ចំណួជាង១៥០លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ
ការ៉ាជី៖ សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។ លោក​ប្រធានសមាគម បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលប៉ាគីស្ថាន​ប្រកាស​ទឹកជំនន់​ជា​ភាពអាសន្ន​របស់ជាតិ ដោយ​ព្រមាន​ថា ការបំផ្លិចបំផ្លាញ​ចម្ការ និង​វាលស្រែ​ កំពុងតែគំរាមកំហែង​ដល់​ជីវភាព​រស់នៅរបស់ប្រជាជនតាម​ជនបទ និងបង្កអ​សន្តិសុខ​ស្បៀង​។ លោកបានមានប្រសាសន៍ថា «ភាពអសកម្មរៀងរាល់ឆ្នាំ មានន័យថា វាលស្រែនឹងស្ងួតហួតហែង ហើយចម្ការនឹងត្រូវបំផ្លាញធ្វើឱ្យកសិករឱ្យជួបទុក្ខធំ។ ដូច្នេះអ្វីដែលត្រូវការនៅថ្ងៃនេះ គឺការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះទំហំខូចខាតធំហួសពីគ្រោះមហន្តរាយធម្មតា»។ លោកបានសង្កត់ធ្ងន់ថា ការខូចខាតនេះលាតសន្ធឹងលើសពីការប្រមូលផលមួយរដូវ។   ការបំផ្លិចបំផ្លាញមិនអាចវាស់វែងបានក្នុងប្រមូលផលមួយរដូវទេ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីបង្កើតចម្ការឡើងវិញ ហើយកសិករត្រូវបង្ខំចិត្តចាប់ផ្តើមពីចំណុចសូន្ស។ រដ្ឋត្រូវតែចាត់វិធានការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីជួយគ្រួសារកសិករឱ្យរួចផុតពីភាពអាសន្ននាពេលបច្ចុប្បន្ននេះ បើមិនដូច្នេះទេ សហគមន៍ជនបទនឹងមិនត្រឹមតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែប្រឈមមុខនឹងគ្រោះថ្នាក់អន្តរាយដល់សេដ្ឋកិច្ចផងដែរ។ លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន ​បាន​ស្នើ​សុំ​ឥណទាន​គ្មាន​ការ​ប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីក​ជំនួយ​ដល់​ការ​ដាំ​ដើម​ឈើ​ឡើងវិញ និង​ធ្វើរោងសំណាញ់ការពារជាំ​ទឹក​ និង​ការ​កែលម្អ​ប្រព័ន្ធ​លូ។   លោក​បាន​លើក​ឡើង​ពី​ការ​ធានា​រ៉ាប់រង​ដំណាំ​របស់ប្រទេស​ឥណ្ឌាសម្រាប់​ការពារ​ទឹកជំនន់​តាម​ផ្កាយរណប និង​គម្រោង​ជំនួយ​សាច់ប្រាក់ ​ដែលប្រទេស​ប៉ាគីស្ថាន​គួរ​ពិចារណាយកគំរូតាម។ គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ស្បៀង​កាន់តែ​ខ្លាំងឡើង។ លោកបាននិយាយព្រមានថា ផលិតកម្ម និងការនាំចេញផ្លែក្រូវខ្វិច អាចរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឱ្យកើតជំងឺដល់ដំណាំ។   […]
News & ជាតិ
photo_2025-09-26_18-43-55
ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ “ខ្មែរធ្វើបាន”ចូលរួមពង្រឹងស្មារតីសាមគ្គីស្នេហាជាតិសំឡេងតែមួយ ជឿជាក់លើរាជរដ្ឋាភិបាល
ដោយ៖ ឡុង សារេត ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន ដែលផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេលបីថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណងចូលរួមប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ បន្តការជឿជាក់លើរាជរដ្ឋាភិបាល។ ថ្លែងនៅក្នុងពិពីបើកពិព័រណ៍ផលិតផលខ្មែរ, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា តបតាមសំណូមពរ និងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការគាំទ្រផលិតផលក្នុងស្រុក, សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ ដោយបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងគ្រប់រូបក្នុងការចូលរួមជំរុញការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ផលិតផល ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជំរុញកម្លាំងសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់ពាណិជ្ជករ អាជិវករ សហគ្រិន ក្រុមហ៊ុនក្នុងស្រុកអាចដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនបាន។ ជារួមព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជា ទាំងនៅក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ដើម្បីនាំមកនូវការរួបរួមគ្នាជំរុញស្មារតីជាមួយពាក្យគន្លឹះថា ខ្មែរធ្វើបាន ក៏ដូចជាការបង្ហាញសំឡេងរួមរបស់យើង, បង្ហាញពីការសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ ជាប្រមុខ និងវីរៈកងទ័ពរបស់យើងនៅជួរមុខ។ ពិព័រណ៍ផលិតផលខ្មែរ ផ្តោតលើប្រធានបទខ្មែរធ្វើបាន,ចូលរួមជំរុញ […]
News & ជាតិ
2025-09-28 17.38.50
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ចំនួន៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន៤៦២នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច  បានមានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជាកេរិ៍មរតកតាំងពីដូនតាយើងមក។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា […]
កាលវិភាគផ្សព្វផ្សាយ