Phann

News & ជាតិ
495694770_1110571251101324_951665588051654173_n
ក្រុមហ៊ុនជប៉ុនកំពុងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ សម្រាប់នាំចេញទៅក្រៅប្រទេស
ភ្នំពេញ៖  ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុហ៊ុន​ មីរ៉ាត អាហ្គ្រីតិច (MIRARTH Agritech)​​ របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ មានទីតាំងស្ថិតក្នុងភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជាការជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន មីរ៉ាត អាហ្គ្រីតិច និងបងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកជំទាវ កុយ ពិសី, លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។ លោក រីយ៉ូហេ តាកេសាវ៉ា (Ryohei Takesawa) អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន មីរ៉ាត អាហ្គ្រីតិចបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរអំពីខ្សែច្រវាក់នៃការកែច្នៃគ្រប់ស្វាយចន្ទី ដោយរួមទាំងបច្ចេកទេសរបស់ក្រុមហ៊ុនមួយចំនួនទៀត។ បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក […]
News & ជាតិ
494679318_1089407923217029_8142223213915729492_n
ក្រុមហ៊ុនខ្មែរក្នុងស្រុកពីរនាំចេញគ្រាប់ស្វាយចន្ទី និងស្វាយរមៀតស្ងួត ទៅកាន់ម៉ាឡេស៊ី
រាជធានីភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្ម កាលពីពេឡថ្មីៗបានបង្ហាញថា មានក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ក្នុងនោះមានក្រុមហ៊ុន អ៊ែមភល អាហ្គ្រោប្រដាក់ និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន បាននាំចេញគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតស្ងួតលើកដំបូង ទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន​ ត្រាគិនតិច សូលូសិន (TRACKINTECH SOLUTIONS SND BHD) ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ក្រសួងពាណិជ្ជកម្មបង្ហាញអំពីការនាំចេញផលិតផលរបស់ក្រុមហ៊ុនទាំងពីរខាងលើ ធ្វើឡើងក្នុងកំពុងពេលលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងផែស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក​ ក្នុងរាជធានីភ្នំពេញ ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា “នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ ហើយការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង១០ ០០០កញ្ចប់ […]
News & អន្តរជាតិ
Picture3
ចិន​ផ្អាក​ការ​នាំចូល​សាច់គោ​អាហ្វ្រិក​ខាងត្បូង ក្រោយផ្ទុះជំងឺអុតក្តាម
ទីក្រុងខេប៖ ឧស្សាហកម្មសាច់គោរបស់អាហ្រ្វិកខាងត្បូង បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសចិន បានដាក់បម្រាមឱ្យផ្អាកជាបន្ទាន់នូវការនាំចូលសាច់គោទាំងអស់ បន្ទាប់ពីរកឃើញថា មានករណីផ្ទុះជំងឺអុតក្តាម។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន ​ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូង ចំំពោះវិធានការហាមឃាត់បែបនេះ បើទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០២៤ក៏ដោយ ព្រោះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យការនាំចេញសាច់គោពីតំបន់គ្មានជំងឺឆ្លង។ កាលពីសប្តាហ៍មុន សេវាឧស្សាហកម្មសាច់គោ បាននិយាយថា ការផ្អាកនាំចូលនេះកំពុងប៉ះពាល់ដល់ជីវភាពរបស់កសិករ ម្ចាស់សត្តឃាដ ម្ចាស់កសិដ្ឋាន និងអ្នកនាំចេញ។ សារព័ត៌មានផ្នែកកសិកម្មរបស់ប្រទេសអា្វហ្វ្រិកខាងត្បូង បានដកស្រងសម្តីរបស់នាយកប្រតិបត្តិនៃឧស្សាហកម្មសាច់គោ  ដែលបាននិយាយថា “ការវិវត្តបែបនេះ គឺជាករណីគួរឱ្យកត់សម្គាល់យ៉ាងច្បាស់ពីភាពផុយស្រួយនៃទីផ្សារនាំចេញរបស់យើង នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកជីវសុវត្ថិភាព។  យើងគោរពពិធីសារជីវសុវត្ថិភាពរបស់ប្រទេសចិន ប៉ុន្តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់កសិករអាហ្រ្វិកខាងត្បូង និងខ្សែសង្វាក់តម្លៃសាច់គោកទាំងមូល គឺធ្ងន់ធ្ងរ និងគួរឱ្យខកចិត្ត។” ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ពីករណីផ្ទុះជំងឺអុតក្តាមថ្មី​ នៅក្នុងកសិដ្ឋានពីរកន្លែង។​​  កសិដ្ឋានមួយទៀតត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ ហើយទោះបីជាមិនមានរោគសញ្ញា ដែលអាចមើលឃើញក៏ដោយ ប៉ុន្តែក្រោយមកមេរោគត្រូវបានរកឃើញនៅក្នុងកសិដ្ឋានជាប់គ្នានេះ។ ក្រសួងកសិកម្ម បានបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ព្រមទាំងកោះប្រជុំបន្ទាន់ជាមួយមន្ត្រីឧស្សាហកម្ម និងបសុពេទ្យ ដើម្បីសម្របសម្រួលវិធានការត្រួតពិនិត្យ។ ការផ្អាកការនាំចូលរបស់ប្រទេសចិន គ្របដណ្តប់ទាំងស្រុងលើសាច់គោ និងផលិតផលសត្វ ដែលមានក្រចកជើង ទាំងអស់មកពីអាហ្វ្រិកខាងត្បូង។  ការហាមប្រាមនេះ គឺជាការធ្លាក់ចុះដ៏សំខាន់សម្រាប់ឧស្សាហកម្មសាច់គោក្នុងស្រុក ដែលបានបង្កើតក្តីសង្ឃឹមលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដើម្បីការពារកុំឱ្យបិទការនាំចេញដោយសារករណីផ្ទុះជំងឺរាតត្បាត។ នៅក្នុងឆ្នាំ២០២៤ […]
News & ជាតិ
IMG_20250513_201437_646
ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា
ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)​ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិមាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕
News & ជាតិ
១
ឯកអគ្គរដ្ឋទូតចិន សរសើរផ្លែស្វាយកែវចិន របស់ខ្មែរ​ថា ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់
ភ្នំពេញ៖​​ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២៥ បានផ្សព្វផ្សាយលើកតម្កើងផ្លែស្វាយខ្មែរ​នៅទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ ដើម្បីបង្ហាញជាសាធារណៈថា​ ពូជស្វាយមួយប្រភេទឈ្មោះ កែវចិន ពិតជាមានរសជាតិផ្អែមឆ្ងាញ’។ នៅក្នុងឃ្លីបវីដេអូ​ មានរយៈ៣នាទី​ និង៦០វិនាទី​ អមដោយចំណងជឿងថា «ស្វាគមន៍មកភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពកម្ពុជាដ៏ស្រស់ស្អាត!» ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញអំពីចម្ការស្វាយ ផ្លែស្វាយកែវចិនមួយកន្ត្រក និងផ្លែស្វាយទុំស្រស់មួយចំណិតនៅក្នុងចាន​ ដាក់លើតុយ៉ាងស្អាត បន្ទាប់មកលោកលើកផ្លែស្វាយទុំបង្ហាញអ្នកទស្សនា។ ដៃកាន់ផ្លែស្វាយទុំ ឈរនៅពីមុខតុមួយមានដាក់តម្កល់ចម្លាក់ផ្តិលថ្មខ្មែរមួយគូ​ លោកបានមានប្រសាសន៍ជាភាសាចិន ដែលត្រូវបានបកប្រែជាភាសាខ្មែរថា​ «ខែឧសភា ជារដូវកាលប្រមូលផលផ្លែស្វាយ។ ស្វាយជាផលិតផល ដែលមានលក្ខណៈពិសេសមួយ។​ មិត្តភក្តិកម្ពជាបានប្រាប់ខ្ញុំថា នៅកម្ពុជាមានផ្លែស្វាយមួយប្រភេទ ដែលគេហៅថា​​​​ កែវចិន។​ ឆ្នាំ២០២៥ ក៏ជាឆ្នាំទេសចរណ៍ចិន-កម្ពុជាផងដែរ។ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្ពុជា​ ភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់​ និងទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា»។ ក្រោយពីមានប្រសាសន៍រៀបរាប់ដូច្នេះ ឃ្លីបវីដេអូ​ ចាប់ផ្តើមបង្ហាញអំពីប្រាសាទអង្គរវត្ត ទេសភាពទឹកជ្រោះ និងសត្វដំរី​ពីរក្បាល។ តាមរយៈសកម្មភាពផ្សព្វផ្សាយអំពីផ្លែឈើរបស់ខ្មែរនេះ​ ឯកឧត្តម វ៉ាង​ វិនពីន កាលពីថ្ងៃទី១០​​ ខែឧសភា […]
News & អន្តរជាតិ
image_2025-05-13_10-08-34
អាម៉េរិកបិទច្រកព្រំដែនភាគខាងត្បូង មិនឱ្យនាំចូលសត្វពាហនៈ ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីសត្វរបោម
អាមេរិក៖ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ កំពុងតែដាក់បម្រាមហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលគោ ក្របី និងសេះ តាមបណ្ដោយព្រំដែនភាគខាងត្បូង ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបង្កឡើងដោយសត្វរបោម។ យោងតាមការចេញផ្សាយលើបណ្តាញព័ត៌មាន បានឱ្យដឹងថា​ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោកស្រី ប្រូក រ៉ូល្លីន ​(Brooke Rollins) កាលពីថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសអំពីការបិទព្រំដែនជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កឡើងរបោម​ ដែលខាំ ហើយពងដាក់សត្វគោក្របី។ លោកស្រីបានសរសេរប្រកាសនៅលើបណ្តាញសង្គមថា “ដោយសារតែការគំរាមកំហែងពីសត្វរបោម ខ្ញុំកំពុងប្រកាសពីការផ្អាកនាំចូលសត្វគោរស់ សេះ និងគោព្រៃ ឆ្លងកាត់តាមច្រកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយចាប់អនុវត្តភ្លាមៗតែម្តង។  នាពេលកន្លងមក​ សត្វល្អិតដ៏សាហាវនេះ បានលុកលុយទឹកដីអាមេរិក ហើយត្រូវចំណាយពេលអស់៣០ឆ្នាំ ដើម្បីស្តារឧស្សាហកម្មចិញ្ចឹមសត្វគោរបស់យើងឡើងវិញ។ ករណីនេះមិនអាចបណ្តោយឱ្យកើតឡើងម្តងទៀតឡើយ”។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក  បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីផ្ទុះជំងឺដំបូង​ ដែលបង្កឡើងដោយសត្វរបោមនៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានជូនដំណឹងដល់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ​ បាននិយាយទៀតថា មេរោគនឹងកើតឡើងនៅសត្វរបោមខាំ ហើយពងដាក់ បង្កើតជាដង្កូវនៅក្នុងសាច់គោ​ ដែលបង្កគ្រោះថ្នាក់រហូតធ្វើឱ្យគោងាប់តែម្តង។ ប្រភេទសត្វ​ ដែលអាចឆ្លងមរោគប្រភេទនេះ រួមមាន សត្វឆ្កែឆ្មា គោក្របី […]
News & អន្តរជាតិ
tg_image_3661637669
ចិនចុះកិច្ចព្រមព្រៀងទិញសណ្តែកសៀង ពោត និងប្រេងឆា ពីអាហ្សង់ទីន ទំហំទឹកប្រាក់៩០០លានដុល្លារ
ប៉េកាំង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញសណ្តែកសៀង ពោត និងប្រេងឆា ពីប្រទេសអាហ្សង់ទីន មានតម្លៃទឹកប្រាក់ចំនួន៩០០លានដុល្លារ ដែលជាសញ្ញានៃការផ្លាស់ប្តូរកាន់តែឆ្ងាយពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ចំពេលមានជម្លោះពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មន្ត្រីចិន បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយមន្ត្រីអាហ្សង់ទីន កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនធំរបស់ចិន នឹងនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្សង់ទីន​ ទៅកាន់ទីផ្សារក្នុងប្រទេសចិន ជំនួសការនាំចូលពីសហរដ្ឋអាម៉េរិក ដោយរបាំងពាណិជ្ជកម្មធ្ងន់ធ្ងរពេក។ សារព័ត៌មានអាហ្សង់ទីន បានរាយការណ៍ព័ត៌មាននេះថា គណៈប្រតិភូមកពីក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បានធ្វើទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី៧ ខែឧសភា ហើយបានជួបពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកទីផ្សារពាណិជ្ជកម្ម និងកសិកម្មអន្តរជាតិ របស់អាហ្សង់ទីនផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថាប័នពាណិជ្ជកម្មរដ្ឋាភិបាល អាហ្សង់ទីន បានលើកឡើងថា គណៈប្រតិភូចិនក៏បានពិភាក្សាជាមួយតំណាងធុរកិច្ចនៅប្រទេសអាហ្សង់ទីន ដោយផ្តោតលើប្រធានបទ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងការពារពាណិជ្ជកម្មសេរី។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេស​ចិន​ គឺជា​អ្នក​ទិញ​សណ្តែកសៀង​​មិន​ទាន់​កែច្នៃ​ធំ​បំផុត​របស់​អាអាហ្សង់ទីន ព្រមទាំងទិញផលិតផលប្រេងសណ្តែកមួយចំនួនទៀត ហើយកាលពីឆ្នាំមុន ក៏បាននាំចេញពោតយ៉ាងច្រើនផងដែរ។ ចំណែករបាយការណ៍នាំចេញរបស់អាហ្សង់ទីន បានបង្ហាញថា ការលក់ស្រូវសាលីមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏ប្រទេសអាហ្សង់ទីន នៅត្រឹមជាអ្នកផ្គត់ផ្គង់កសិផលតិចតួចនៅឡើយ ហើយក៏មិនបាននាំចេញសណ្តែកសៀងច្រើន ទៅកាន់ទីផ្សាររបស់ចិនដែរ […]
News & អន្តរជាតិ
Sample Front
វៀតណាមចាប់ខ្លួនបុរសពីរនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងទុកកុំឱ្យឆាប់ស្អុយរលួយ
វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា​ កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។ បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម​​ ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ។ តាមរយៈការបញ្ជាទិញពីឈ្មោះ​ ​ង្វៀង ថៃង្វៀង នៅក្នុងប្រទេសវៀតណាម ឈ្មោះ ត្រាន វ៉ាន់ង៉ា បានទាក់ទងក្រុមហ៊ុនមួយ នៅក្នុងប្រទេសថែ​​​​ ដើម្បីវេចខ្ចប់ទំនិញ និងបិតស្លាកសញ្ញា រួចដឹកនាំចូលទៅក្នុងទឹកដីវៀតណាម​​ តាមច្រករបៀងនៅតាមព្រំដែន។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនល្មើសទាំងពីរនេះ […]
News & អន្តរជាតិ
image_2025-05-08_18-44-55
ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស
ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្ម​សត្វ​ នៃក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​ជាលើកដំបូងនូវមេរោគ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ A (H5N9) នៅ​ក្នុង​ខេត្តខាម៉ានីរ៉េស លើ​កោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជូន​ដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ក្នុងការ​តាម​ដាន​លទ្ធភាព​ដែលក្រុម​មនុស្ស​អាច​ប៉ះពាល់​នឹង​មេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ  ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។       គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]
News & អន្តរជាតិ
image_2025-05-08_15-41-47
ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ
ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ ​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]
News & ជាតិ
2025-05-08 18.09.54
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង​ លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច […]
News & អន្តរជាតិ
image_2025-05-08_10-53-36
កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ
ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។ អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត […]
កាលវិភាគផ្សព្វផ្សាយ