Tag: trending
News & ព័ត៌មានពេលព្រឹក

កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងនៅខេត្តសៀមរាប សាកល្បងខ្លួនឯងបានជោគជ័យ រហូតពង្រីកបាន ២០អាង
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូរស្រ្តាលី លោក ថាំង លីណា បានមើលឃើញការចិញ្ចឹមបង្កងអូរស្ត្រាលីនៅតាមប្រព័ន្ធផ្សព្វផ្សាយ YouTube ទើបជំរុញឱ្យលោកសិក្សាពីទីផ្សារបង្កងនោះនៅក្នុងស្រុករបស់ខ្លួនឃើញថាមិនទាន់មានអ្នកចិញ្ចឹម។ លោក លីណា បានស្រឡាញ់ការចិញ្ចឹមបង្កងនេះ បន្ទាប់មកក៏ស្វែងរកអ្នកចិញ្ចឹមបង្កងនៅខេត្តបន្ទាយមានជ័យ ដើម្បីសុំការណែនាំ និងផ្ដល់យោបល់ដើម្បីយកមកចិញ្ចឹមសាកល្បង។ លោក ថាំង លីណា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅភូមិព្រីងលើ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប បានចាប់ផ្ដើមចិញ្ចឹមបង្កងតាំងពីចុងឆ្នាំ២០២០មក។ លោកមើលឃើញថា នៅស្រុករបស់ខ្លួនមិនទាន់មានអ្នកចិញ្ចឹមបង្កង ទើបលោកចាប់របរមួយនេះ។ ការដែលជំរុញទឹកចិត្តរបស់លោកឱ្យចាប់របរមួយនេះ គឺដោយសារលោកឃើញគេផ្សព្វផ្សាយតាម យូធូប។ បន្ទាប់ពីចិញ្ចឹមសាកល្បងទទួលបានផលិតផលល្អ លោក ថាំង លីណា ក៏បានពង្រីកការចិញ្ចឹមម្ដងបន្តិចៗ រហូតពង្រីកការចិញ្ចឹមបានដល់ ២០អាង ក្នុងនោះមានអាងបង្កាត់ពូជ និងអាងភ្ញាស់កូន។ ខណៈពេលដែលបង្កងគ្រប់អាយុ គឺត្រូវយកទៅដាក់ចិញ្ចឹម និងទម្លាក់ទៅក្នុងស្រះចិញ្ចឹមចំនួន ១០ស្រះ ហើយស្រះដែលទម្លាក់កូនបនច្ចុប្បន្ន ទើបតែសម្រេចបាន ៥ស្រះប៉ុណ្ណោះ។ ចាប់តាំងពីពេលចិញ្ចឹមរហូតមកដល់បច្ចុប្បន្ននេះ លោក លីណា បានប្រមូលផលបង្កងចំនួន ៣ដងហើយ ប៉ុន្តែពុំសូវទទួលបានផលដូចការគ្រោងទុកនោះទេ។ ដោយមានបង្កងខ្លះអាចយកទៅលក់លើទីផ្សារបាន និងខ្លះទៀតត្រូវប្រលែងចូលក្នុងស្រះវិញ ព្រោះលោក លីណា មានបញ្ហាខ្វះបច្ចេកទេសក្នុងការចិញ្ចឹម […]
News & ព័ត៌មានពេលព្រឹក

រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ចំនួនជាង ២លានតោនកើន ១៦២,៥៣%
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោនកើន ១៦២,៥៣% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោន កើនឡើង ១៦២,៥៣ភាគរយ ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមានប្រមាណ៧០ម៉ឺនហិកតា។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើងចង់ឲ្យមានការវិនិយោគកែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។ សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករដំឡូងមីខ្មែរបានថ្លែងថា ដំឡូងមីយើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយទីផ្សារឡើងចុះមិនមានស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើផ្ទៃដី ជាង ៨ពាន់ហិកតា ឆ្នាំនេះដោយសារតែទីផ្សារមិនល្អចាប់ពីខែ៤មករហូតដល់ខែសីហានេះហើយកន្លងមកយើងមានរោងចក្រច្រើនរហូតដល់១០ […]
News & ព័ត៌មានពេលព្រឹក

ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ
បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។ លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។ លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។ ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕ […]