បារាំងផ្អាកនាំចូលទំនិញកសិផលមកពីប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ដោយចោទថា មានសំណល់ថ្នាំគីមី
ប៉ារីស៖ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសបារាំងនឹងផ្អាកការនាំចូល និងលក់ចែកចាយនៅលើទឹកដីរបស់ខ្លួននូវផលិតផលម្ហូបអាហារមួយចំនួន នាំចូលពីបណ្តាប្រទេសខាងក្រៅសហភាពអឺរ៉ុប ដោយចោទថា មានសំណល់សារធាតុសកម្មប្រភេទ ដែលផ្ទុយពីការអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុប។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារបារាំង កំពុងណែនាំដល់អ្នកនាំចូលផលិតផលម្ហូបអាហារ និងពាណិជ្ជករឱ្យពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវខ្ពស់បំផុត រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំពុលសម្លាប់សត្វល្អិតផងដែរ។ វិធានការបន្ទាន់ត្រូវអនុវត្តចំពោះផលិតផលកសិកម្ម ដែលមានសំណល់សារធាតុថ្នាំពុលហាមឃាត់របស់សហភាពអឺរ៉ុប មានដូចជា ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim) ដែលមាននៅលើផលិតផលផ្លែ មានដូចជា ផ្លែប៉ោម, ផ្លែសារី, ផ្លែទន្លាប់, ផ្លែអាព្រីកូត, ផ្លែឈើរី, ផ្លែប៉េស, ផ្លែព្រូន, ទំពាំងបាយជូរ, កូរ៉ានខ្មៅ, ស្ត្រប៊ើរី។ ចំណែកបន្លែ មានដូចជា ប៉េងប៉ោះ, ផ្លែត្រប់វែង, ស្ពៃក្តោម, សណ្តែកសៀង, សណ្តែកបារាំង, ផ្សិត, ដំឡូងបារាំង, ម្រេច, ត្រសក់ និងសាឡាត់។ វិធានការដដែលនេះ ក៏អនុវត្តចំពោះទាំងផលិតផលស្រស់ […]