News

photo_2025-08-08_15-21-51
ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិក​ស្តីពី “ការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​ ”

រាជធានីភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាត​ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ នៅទីស្នាក់ការកណ្តាល​ធនាគារ​ ARDB ​នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៥នេះ​ បានរៀបចំវគ្គបណ្តុះបណ្តាល​ចំនួន​៣ថ្ងៃ​ដល់បុគ្គលិក​​​ស្តីពីការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​។ វគ្គបណ្តុះបណ្តាល​នេះ មានការអញ្ចើញចូលរួម​ជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​, លោក កៅ ភិរុណ ទីប្រឹក្សា​បច្ចេកទេស​ នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាន​នាយកដ្ឋានផ្នែកលក់និងទីផ្សារ​នៃធនាគារ ARDB​ រួមនិងសិក្ខាកាម​ចូលរួមសិក្សា​ផ្ទាល់ និងប្រយោលសរុបជាង​១០០នាក់​។​​ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​បាន​សម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ​ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព​, ការលក់ប្រកបដោយប្រសិទ្ធភាព​ និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ ​ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]

p10
ការ​នាំ​ចេញ​បន្លែ​របស់​ប៉ាគីស្ថាន កើនដល់​១,៤​លាន​តោន​ បានចំណូលជាង៣៥៣លានដុល្លារ

ការ៉ាជី៖ នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់១,៣៩៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៥៣លានដុល្លារ កើនឡើងលើសពីតួលេខ ឆ្នាំ២០២៣ ដែលមានបរិមាណ១,៣៣៦លានតោន មានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃក្នុងបន្លែមួយតោន បានធ្លាក់ចុះពី៣៤៣ដុល្លារ មកនៅត្រឹម២៥៣ដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសរុបជារូបិយប័ណ្ណបរទេស។ យោងតាមគេហទំព័របន្លៃ និងផ្លែឈើ បានឱ្យដឹងថា​ រវាងឆ្នាំ២០១៨ និងឆ្នាំ២០២៥ ការនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថាន បានចំណូលចាប់ពី២៣៤លានដុល្លារ ទៅ៤៣០លានដុល្លារ ក្នុងបរិមាណពី៨២៥ ២៥៧តោន ទៅ១,៣៣៦លានតោន។ កសិផលនាំចេញសំខាន់ៗ រួមមានដំឡូងបារាំង និងខ្ទឹមបារាំង ដោយដឹកជញ្ជូនតាមសមុទ្រ និងផ្លូវគោក ចំណែកបន្លែស្រស់ មានដូចជាការ៉ុត ម្ទេសបៃតង និងទំនិញកសិផលផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស។  ការប្រែប្រួលតម្លៃអ្នកប្រើប្រាស់នៅក្នុងចំណោមម្ហូបអាហារចម្បងៗបានកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតផលិតកម្ម និងការនាំចេញ រួមជាមួយនឹងផលប៉ះពាល់តម្លៃរបស់ខ្ទឹមបារាំងនៅលើទីផ្សារអន្តរជាតិ។  ចំណែកការនាំចូលខ្ទឹមបារាំងវិញ ជាធម្មតាតែងតែកើតឡើង នៅពេលផលិតកម្មក្នុងប្រទេសប៉ាគីស្ថាន ធ្លាក់ចុះដោយសារពេលខ្លះទីផ្សារក្នុងស្រុករងផលប៉ះពាល់ពីឈ្មួញកណ្តាលទិញស្តុកទុកច្រើនពេក។ យោងតាមសមាគមអ្នកនាំចេញបន្លែ និងផ្លែឈើ និងសមាគមអ្នកនាំចូល និងពាណិជ្ជករ ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមបរិមាណនាំចេញជិត១,៤លានតោន នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណដំឡូងបារាំង […]

image_2025-07-01_09-31-18
វៀតណាមវ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោក

ហាណូយ៖ សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ បាននិយាយថា​ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ សមាគមបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួន១១,៦៨68 លានតោន កើនឡើងចំនួន៣៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយប្រទេសវៀតណាម ដែលបាននាំចេញអង្ករចំនួន៤,៧២លានតោន កើនឡើងចំនួន៣,៦ភាគរយ។ ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញះអង្ករចំនួន៣,៧៣លានតោន ធ្លាក់ចុះចំនួន២៧,៣ភាគរយ ខណៈប្រទេសប៉ាគីស្ថាន​ បាននាំចេញអង្ករចំនួន២,៧៦លានតោន ធ្លាក់ចុះចំនួន២០,២ភាគរយ។  ចំណែកសហរដ្ឋអាម៉េរិក បាននាំចេញអង្ករចំនួន១,៤លានតោន ធ្លាក់ចុះចំនួន២៣,៥ភាគរយ។ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ៧៥០ ០០០តោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ចំណូលចំនួន៣៦៦,១លានដុល្លារ។  តួលេខនេះបាននាំឱ្យការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ មានចំនួនរហូតដល់ប្រហែល៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបានចំនួន២,៨១ពាន់លានដុល្លារ​ គឺកើនឡើងចំនួន៣,១ភាគរយ ប៉ុន្តែតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម១៥,៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​សន្មត់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​នាំ​ចេញ​ជា​មធ្យម។  ក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៥១៤ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះចំនួណ១៨,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រទេសហ្វីលីពីននៅតែជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដែលស្មើនឹង៤២,៦ភាគរយនៃទំហំនាំចេញសរុប ទោះបីជាតម្លៃនាំចេញទៅកាន់ទីផ្សារនេះបានធ្លាក់ចុះចំនួន១៣,៥ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ ផ្ទុយទៅវិញ ទីផ្សារអាហ្រ្វិកជាច្រើនបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍។  ការ​នាំ​ចេញ​អង្ករទៅ​កាន់ប្រទេស​ហ្គាណា​ បាន​កើន​ឡើង៥៣,៥ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​កូតឌីវ័រ​ បាន​កើន​ឡើង​ជិត​ពីរ​ដង […]

rice-export
ប្រាំពីរខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាងបួនសែនតោន គិតជាទឹកប្រាក់ជាង៣០៩លានដុល្លារ

ភ្នំពេញ៖ យោងតាម​​សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែ នៃដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន៣០៩,៣២លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន៦២,១៣ លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ។ ទន្ទឹមនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ណូវ៉ែលហ្សេឡង់ បានចំនួន៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារ។ ចំពោះប្រភេទអង្ករត្រូវបាននាំចេញ មានដូចជាអង្ករក្រអូបចំនួន៧៧,៦៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៥,៦១ភាគរយ អង្ករចំហ៊ុយ […]

1941878ce19f3e0b13192b0616587d41667158b5493af64c0c1447637dcfce0c
ចិនបន្តស៊ើបអង្កេតលើការនាំចូលសាច់គោ ដើម្បីកាត់បន្ថយក្តីព្រួយបារម្ភ ពីអ្នកផ្គត់ផ្គង់លើពិភពលោក

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២៥ថា ខ្លួននឹងបន្តការស៊ើបអង្កេតលើការនាំចូលសាច់គោរយៈពេលបីខែ ដើម្បីជួយកាត់បន្ថយក្តីកង្វល់ពីអ្នកផ្គត់ផ្គង់ពីបរទេស ខណៈឧស្សាហកម្មសាច់គោក្នុងស្រុកជួបបញ្ហាលើការផ្គត់ផ្គង់នាពេលកន្លងមក។ ទីភ្នាក់ងារសារព័ត៌មាន​អាម៉េរិក AFP បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ថា ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃការធ្លាក់ចុះតម្រូវការសាច់គោរួចមក។ ក្រសួងបានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតមិនសំដៅទៅលើប្រទេសណាមួយនោះទេ ប៉ុន្តែការកាត់បន្ថយការនាំចូលអាចប៉ះពាល់ដល់ដំណើរអ្នកផ្គត់ផ្គង់សាច់ធំៗ ដូចជាប្រទេសអាហ្សង់ទីន អូស្ត្រាលី និងប្រទេសប្រេស៊ីល។ ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយលើងឡើងថា ការស៊ើបអង្កេតនឹងបន្តរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារការងារច្រើនពេក និងមានបញ្ហាភាពស្មុគស្មាញ។ ប្រទេសចិនក៏បានសន្យាថា នឹងបង្កើតបរិយាកាសពាណិជ្ជកម្មពិភពលោកមួយប្រកបដោយស្ថិរភាព និងរឹងមាំតាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីទាំងអស់។ លោកស្រី អ៊ីវែន រ៉ូជើសផេ​ (Ewen Rogers Pay) អ្នកវិភាគផ្នែកកសិកម្មនៃប្រទេសចិនមួយរូប បាននិយាយថា ការពន្យារពេលនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងរយៈពេលពីរបីខែ ដើម្បីធានាថា ឧស្សាហកម្មក្នុងស្រុកអាចរកប្រាក់ចំណេញឡើងវិញ ស្របពេលវិធានការពាណិជ្ជកម្មដូចជាការគ្រប់គ្រងកូតា មិនត្រូវបានដកចេញទាំងស្រុងនៅឡើយទេ។ ប្រទេសចិនទំនងជានឹងស្វែងរកដំណោះស្រាយស្ងប់ស្ងាត់ រួមទាំងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។ គួរបញ្ជាក់ថា ប្រទេសចិនបាននាំចូលសាច់គោចំនួន២,៨៧លានតោន​ ក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការនាំចូលមានត្រឹមតែ១,៣ លានតោនប៉ុណ្ណោះ […]

528191726_1071040405204301_6360955327121363588_n
មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាលជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកពង្រឹងគុណភាពផលិតផលដើម្បីប្រកួតប្រជែងជាមួយផលិតទំនិញនាំចូល

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ម្ចាស់អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកតម្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃល្អ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល កាលពីពេលមីៗកន្លងមកនេះ។ ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា ខេត្តកណ្ដាលជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការទទួលគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នគរូបនីយកម្ម សំណង់ ទេសចរណ៍ សេវាកម្ម និងបណ្តាវិស័យផ្សេងៗទៀត។ គោលដៅអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល គឺខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើ បង្កើនប្រាក់ចំណូល និងមានជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។ ឯកឧត្តមគូសបញ្ជាក់ថា ផលិតផលសក្កានុពលរបស់ខេត្តកណ្តាលមានចំនួនប្រាំពីរមុខ ក្នុងនោះមានដូចជា ចម្លាក់ប្រាក់ស្ពាន់ តម្បាញសូត្រ តម្បាញក្រមា កន្ទេលកក់ ឆៃប៉ូវ កន្ត្រកធ្វើពីវល្លិ៍ថ្នឹង ស្លឹកទ្រាំង មួក ផ្លិត ធ្វើពីស្លឹកត្នោត ដែលផលិតផលទាំងនេះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ […]

528333597_1160498539456683_523998238558537691_n
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ បើកដំណើរការដើម្បីជំរុញឧស្សាហកម្មអាហារក្នុងស្រុក

ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។ គម្រោងសហប្រតិបត្តិការនេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និង​ជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារ ដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «មជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច»។ ឯកឧត្តមក៏បានលើកទឹកចិត្តវិស័យឯកជន ជាពិសេសសិប្បកម្ម និងសហគ្រាសកម្មន្តសាលក្នុងស្រុក ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ​​ ដើម្បីពង្រឹងសមត្ថភាពនវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្ដង់ដាជាតិ និងអន្ដរជាតិ។ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូ […]

528071278_1685550865454422_3318514256904022809_n
​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើមបែបទំនើប

កំពង់ស្ពឺ ៖ យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ​ ថ្មីៗនេះបានបង្ហាញថា មាន​ឃុំចំនួនប្រាំនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (Agricultural Wet and Dry) នៃក្រុមហ៊ុន  Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)។ ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅវិមានរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តតាមរយ:មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ រវាងក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ​ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោង។ តាមរយៈនេះបានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានា ពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានជាធរមានក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។ ឯកឧត្តមបណ្ឌិត​​បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ដោយក្នុងមួយឆ្នាំៗ ប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុន និងអង្គការសម្ព័ន្ធភាព […]

528305639_1197193842450902_7379833579743614849_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរស បន្តអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

ខេត្តព្រះវិហារ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងសហការី តំណាងសប្បុរសជនពីក្រុមហ៊ុន ស៊ីធីរ៉ាយស៍ រោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនមកពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងក្រុងហកស្បេ ប្រទេសនូវែលហ្សេឡង់ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយកនូវថវិកា ផ្លែឈឺ ម្ហូបអាហារ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសម្តែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។ ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេស បានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាពតស៊ូប្ដូរជីវិតដើម្បីការពារបូរណភាពទឹកដី និងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ យើងខ្ញុំសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង។ បន្ទាប់អញ្ជើញជួបបងប្អូនជាកងទ័ពរួចមកនៅថ្ងៃដដែលនោះ គឺថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ […]

MANGO-2
ផ្លែស្វាយបង់ក្លាដែស ចាប់ផ្តើមពេញនិយមតាមទីផ្សារប្រទេសចិន ដោយសារគ្មានសារធាតុគីមីហាមឃាត់

ទីក្រុងឆាងសា៖ អ្នកដើរទិញឥវ៉ាន់នៅតាមផ្សារក្នុងប្រទេសចិន កំពុងតែចាប់ផ្តើមពេញនិយមរសជាតិផ្លែស្វាយនាំចូលពីប្រទេសបង់ក្លាដែស ដោយសារតែក្លិនក្រអូបប្លែក សម្បករលោង និងមានរសជាតិផ្អែមឆ្ងាញ ថ្វីបើ​​សម្រស់សម្បកផ្លែស្វាយភាគច្រើនមើលទៅរៀងពពាលពព្រុសបន្តិចក៏ដោយ ក៏ផ្លែសា្វយប្រភេទនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅតាមទីប្រជុំជនធំៗរបស់ចិន ដូចជាទីក្រុង​ ឆាងសា ជាដើម។ ប្រទេសបង់ក្លាដែសបានទទួលការយល់ព្រមជាផ្លូវការក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន កាលពីក្នុងខែកក្កដា ឆ្នាំ២០២៤។​ ចំណែក អ្នកនាំចេញបាននិយាយថា ផ្លែស្វាយរបស់បង់ក្លាដែស មានចំណុចលេចធ្លោជាងគេ ចំពោះរបៀបដាំដុះតាមបែបធម្មជាតិ ផ្លែស្វាយស្ទើរតែគ្មានជាតិសរសៃ និងការប្រមូលផល ធ្វើឡើងដោយមានសារធាតុគីមីតិចតួចបំផុត ដូច្នេះ ទើបគុណភាពជួយបង្កើនការទាក់ទាញអ្នកទិញទំនិញចិន ដែលយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។ សារព័ត៌មានបង់ក្លាដែស បានផ្សាយថា ដំបូង​ឡើយ​អ្នក​នាំ​ចូល​ផ្លែស្វាយបង់ក្លាដែស ចាប់ផ្តើម​ចែក​ចាយ​ផ្លែ​ស្វាយតាមរយៈការលក់អនឡាញ​ ផ្សារ​ទំនើប និង​បណ្តាញអ្នកលក់ផ្លែឈើ​ស្រស់ប៉ុណ្ណោះ ​ដើម្បី​ផ្សព្វផ្សាយលើទីផ្សារ។​ ប៉ុន្តែក្រោយមកក៏មានការទទួលស្គាល់ពីគុណភាព រសជាតិ និងសុវត្ថិភាពរបស់ផ្លែស្វាយនេះ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ ប្រទេសបង់ក្លាដែស អាចផលិតផ្លែស្វាយបានប្រហែល២,៧លានតោន ហើយគ្រោងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួនប្រហែល៥ ០០០តោន នៅក្នុងឆ្នាំ២០២៥នេះ ដែលអ្នកនាំចេញជឿជាក់ថា ទីផ្សារនៅក្នុងប្រទេសចិន អាចជួយជំរុញកំណើនសម្រាប់វិស័យផ្លែឈើរបស់ប្រទេសបង់ក្លាដែស ព្រមទាំងជួយបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករបង់ក្លាដែសនៅតាមទីជនបទ។ ចំណែកមន្ត្រីជំនាញផ្នែកពាណិជ្ជកម្មនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសបង់ក្លាដែស ​បានចាត់​ទុក​ពាណិជ្ជកម្ម​នាំផ្លែស្វាយ​ចេញទៅក្រៅប្រទេស គឹជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចរវាង​ប្រទេស​បង់ក្លាដែស និង​ប្រទេស​ចិន។ ព្រមជាមួយគ្នានេះដែរ មន្ត្រីពាក់ព័ន្ធមកពីប្រទេសទាំងពីរកំពុងតែពិភាក្សាគ្នា […]


កាលវិភាគផ្សព្វផ្សាយ