របាំងទីផ្សាររបស់ចិនរុញច្រានផ្លែឈើរី របស់អាម៉េរិកទៅកាន់ហុងកុង និងវៀតណាម
ហាណូយ៖ ទោះបីជាប្រទេសចិនបានពន្យាពេលជាបណ្តោះអាសន្ននូវការដំឡើងពន្ធបន្ថែម ចាប់ពីថ្ងៃទី១៤ ខែឧសភា ដល់ដើមខែសីហា ក៏ដោយ ភាពមិនប្រាកដប្រជាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តធ្វើឱ្យឧស្សាហកម្មផ្លែឈើរីរបស់អាម៉េរិក មិនទាន់មានភាពប្រាកដប្រជានៅឡើយ។ ប្រទេសចិនធ្លាប់ជាគោលដៅសំខាន់សម្រាប់ផ្លែឈែរីរបស់អាម៉េរិក ជាពិសេសក្នុងអំឡុងពេលមានការកើនឡើងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកនាំចេញជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ទីផ្សារអាស៊ីផ្សេងទៀតដូចជា វៀតណាម កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសកាណាដានៅតែជាប្រទេសនាំចូលធំបំផុត ដែលមានចំនួន៣៧ភាគរយនៃការនាំចេញផ្លែឈើរីរបស់សហរដ្ឋអាម៉េរិក។ ចំពេលភាពមិនប្រាកដប្រជាទាក់ទងនឹងពន្ធគយ ដែលកំពុងបន្តជាមួយប្រទេសចិន អ្នកនាំចេញផ្លែឈើរី របស់អាម៉េរិកបានងាកទៅរកទីផ្សារជំនួសវិញ មានដូចជាប្រទេសវៀតណាម ដោយរួមចំណែកដល់ការកើនឡើងនៃការផ្គត់ផ្គង់ និងតម្លៃទាបបំផុត។ នៅក្នុងហាងមួយចំនួនរបស់វៀតណាម តម្លៃបានធ្លាក់ចុះមកត្រឹមតែ៧,២០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំ២០២៤។ ផ្សារទំនើប វីនម៉ាត (WinMart) ដែលជាបណ្តាញលក់រាយដ៏ធំបំផុតមួយរបស់វៀតណាមបានធ្វើយុទ្ធនាការលក់បញ្ចុះតម្លៃ ចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី២៣ ខែកក្កដា ដោយកាត់បន្ថយតម្លៃមកត្រឹម១១,៤០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺ៦,១០ដុល្លារអាម៉េរិកទាបជាងតម្លៃធម្មតា។ ជាលទ្ធផល ការលក់ផ្លែឈើរី បានកើនឡើង១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ យោងតាមសមាគមន៍បន្លែ និងផ្លែឈើ វៀតណាម ការនាំចូលផ្លែឈើរី ឈានដល់២៨លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូង នៃឆ្នាំ២០២៥នេះ គឺកើនឡើង៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ វៀតណាមក៏កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយពន្ធគយពី៤៦ភាគរយ មកនៅត្រឹម២០ភាគរយ […]