ឆ្នាំ២០២៥ កម្ពុជារកចំណូលពីស្វាយចន្ទីឆៅបានប្រមាណ១,៥ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥កន្លងមកកម្ពុជាបានរកប្រាក់ចំណូលពីការលក់ស្វាយចន្ទីឆៅបានប្រមាណ ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥នេះដែរ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាងមួយលានតោន បើទោះបីមានការព្រួយបារម្ភពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុក៏ដោយ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ARDB TVឱ្យដឹងថា បើគិតពីតួលេខនោះបានបង្ហាញថា ផលិតកម្មចន្ទីឆៅក្នុងឆ្នាំ២០២៥ មានសរុបប្រមាណ១ ០២០ ៧៥៧តោន។ ក្នុងកំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ លោកបានប្រាប់ថា កាលពីអំឡុងដើមឆ្នាំ២០២៥ មានការព្រួយបារម្ភពីការរអាក់រអួលទាក់ទងនឹងអាកាសធាតុ ជាពិសេសក្នុងអំឡុងខែមីនា ដោយសារអាកាសធាតុអាក្រក់ បង្កការព្រួយបារម្ភដល់ការប្រមូលផលក៏ដោយ។ ទោះបីជាយ៉ាងណា ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញ នៅក្នុងខែមេសា, ខែឧសភា និងខែមិថុនា ធ្វើឱ្យទិន្នផលស្វាយចន្ទីល្អប្រសើរឡើងវិញ លើសពីការរំពឹងទុក។ បើតាមប្រធានសហគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា តម្លៃគ្រាប់ចន្ទី មានការប្រែប្រួលអាស្រ័យទៅលើគ្រាប់សើម ឬស្ងួត និងតម្រូវការទីផ្សារហើយតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា គឺក្នុងខែតុលា ឆ្នាំ២០២៥ ដែលចន្ទីស្ងួតមានតម្លៃ៨ ០០០រៀល។ ក្នុងនេះគ្រាប់ចន្ទីឆៅ […]