ចិនប្រមូលផលស្រូវរដូវក្តៅ ឆ្នាំ២០២៥ បាន១៤៩លានតោន ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ
ប៉េកាំង៖ ទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិនអាចប្រមូលផលស្រូវរដូវក្តៅ ប្រកបដោយស្ថិរភាព ដោយទទួលទិន្នផលសរុបប្រហែល១៤៩,៧៤លានតោន។ យោងតាមការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា ទិន្នផលស្រូវនៅក្នុងរដូវក្តៅបានធ្លាក់ចុះបន្តិច គឺស្មើនឹង០,១ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលស្រូវប្រមូលបាន កាលពីឆ្នាំ២០២៤ ដែលលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ មន្ត្រីជំនាញប្រចាំការនៅការិយាល័យស្ថិតិជាតិ បាននិយាយថា ការថយចុះតិចតួចនៃទិន្នផលគ្រាប់ធញ្ញជាតិ ប្រមូលផលបាននៅរដូវក្តៅ ដោយកសិករអាចប្រមូលកសិផលទាំងមូលបានដូចបណ្តាឆ្នាំកន្លងមក។ មន្ត្រីដដែលនេះបាននិយាយដូច្នេះថា «ការប្រមូលផលស្រូវរដូវក្តៅនៅឆ្នាំ២០២៥នេះ ប្រកបដោយស្ថិរភាពល្អ និងរឹងមាំរបស់ប្រទេសចិន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផលិតកម្មគ្រាប់ធញ្ញជាតិប្រចាំឆ្នាំទាំងមូល ដោយផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ការទប់ទល់នឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចចិនប្រកបដោយចីរភាព»។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់តំបន់ផលិតសំខាន់ៗ ដូចជានៅក្នុងខេត្ត ហឺណាន និងខេត្ត ហ្សានស៊ី បង្កើតជាបញ្ហាប្រឈមមួយចំនួនផងដែរ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែកសាងងប្រព័ន្ធធារាសាស្រ្ត រួមទាំងការបង្វែរទឹកក្នុងទ្រង់ទ្រាយធំ អាចជួយធានាបាននូវការស្រោចស្រពប្រកបដោយប្រសិទ្ធភាពលើដីស្រែដាំដុះភាគច្រើននៅក្នុងប្រទេសចិន។ នៅពេលអាកាសធាតុប្រទេសចិនឈានចូលដល់រដូវទឹកជំនន់ដំបូង ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១០០ថ្ងៃ ដើម្បីបង្កើនទិន្នផលស្រូវ កាត់បន្ថយគ្រោះមហន្តរាយ និងធានាផលិតកម្មគ្រាប់ធញ្ញជាតិ នៅរដូវស្លឹកឈើជ្រុះ ដែលជាកត្តាសំខាន់សម្រាប់ថែរក្សាសន្តិសុខគ្រាប់ធញ្ញជាតិគ្រប់គ្រាន់របស់ប្រទេសចិន។ ដើម្បីសម្រេចបាននូវគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ប្រមាណ៧០០លានតោននៅឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន នឹងដាក់ពង្រាយក្រុមជំនួយបច្ចេកទេស ដើម្បីជួយណែនាំលើការគ្រប់គ្រងវាលស្រែសម្រាប់ស្រូវឱ្យលូតលាស់ល្អ ការការពារគ្រោះមហន្តរាយ និងការគ្រប់គ្រងសត្វល្អិតបំផ្លាញថែមទៀតផង។ […]