News
THN2 copy
ផលិតផលកសិកម្មចំនួន៦មុខកា្លយជាគ្រឿងផ្សំសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤
  ភ្នំពេញ៖ផលិតផលកសិកម្មដែលជាគ្រឿងផ្សំផលិតឡើងនៅក្នុងស្រុកម្រាប់ធ្វើជាម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់មួយចំនួនស ត្រូវបានជ្រើសយកមកធ្វើជាគ្រឿងទេសសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤  ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាទនិងពិព័រណ៍កោះពេជ្រកាលថ្មីៗនេះ។ ក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ  ផ្សារភ្ជាប់ជាមួយនិងព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបនិងបដិសណ្ឋាកិច្ចប្រចាំឆ្នាំ២០២៤, លោក តុង សេង ប្រធានសមាគមចុងភៅនៅកម្ពុជាបានឱ្យដឹងថា”គ្រឿងផ្សំដែលយើងជ្រើសយកមកធ្វើជាម្ហូបអាហារនៅពេលនេះមាន ប្រហុក ទឹកត្រី គ្រាប់ស្វាយចន្ទី ទឹកសាអ៊ីវ ទឹកម្ទេស ប្រេងខ្យង  ហើយនៅក្នុងគ្រឿងផ្សំទាំងនេះ យើងយកប្រហុកខ្មែរឱ្យចុងភៅដែលបានចូលរួមប្រកួតច្នៃប្រឌិតធ្វើម្ហូបអឺរ៉ុបពាក់កណ្តាល ម្ហូបខ្មែរពាក់កណ្តាលលាយចូលគ្នាផងដែរ”។ លោកបញ្ជាក់ថា “ព្រឹត្តិការណ៍ប្រកួប្រជែងធ្វើម្ហូបអាហារនិងបដិសណ្ឋារកិច្ចរៀបចំជាលើកទី១១ ដែលមានចុងភៅចាប់អារម្មណ៍ចូលរួមប្រកួតធ្វើម្ហូបអាហារច្រើនជាងពេលមុនៗ ដោយសារសមាគមបានផ្សព្វផ្សាយយកបន្លែផ្លែឈើឆ្លាក់ជារូបផ្សេងៗ។ នៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារនេះ បើចុងភៅចេះយកផលិតផលខ្មែរមកធ្វើ ជាមុខម្ហូបថ្មីហើយប្លែកៗដែលមានរសជាតិឆ្ងាញ់ ខ្ញុំយល់ថាវាអាចទាក់ទាញភ្ញៀវបានច្រើនឱ្យ ចង់មកសាកល្បងភ្លក្សម្ហូបអាហារខ្មែរយើង”។ តែទោះជាបែបនេះក្តី លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្នការកែច្នៃម្ហូបខ្មែរ មានការរីកចម្រើនច្រើនពីមួយឆ្នំាំទៅមួយឆ្នាំ តាមរយៈចុងភៅដែលបានចូលរួមប្រកួតប្រជែងម្តងៗ ខាងសមាគមតម្រូវឱ្យមានការបង្កើតមុខម្ហូបថ្មីមានរសជាតិឆ្ងាញ់ ហើយប្លែក។ លោកលើកឡើង ចុងភៅដែលបានចូលរួមប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤នេះបើទទួលបានការវាយតម្លៃជាប់ជាជ័យលាភី នឹងទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្ត កាដូ និង បណ្ណ័សរសើរមួយ ហើយបណ្ណសរសើរដែលខាងសមាគមចុងភៅកម្ពុជាផ្តល់ជូននេះ អាចជួយលើកស្ទួយអាជីបចុងភៅរបស់គាត់បាន បើគាត់ចង់ទៅធ្វើការងារនៅកន្លែងផ្សេង  គ៏អាចទទួលបានប្រាក់ខែច្រើនគួរសមផងដែរ។ អ្នកស្រី ថុល ស្រីហាន […]
News
THN1 copy
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃស្រូវវស្សាកសិករប្រមូលផលល្អសម្រាប់ស្រូវផ្ការំដួល​​
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃល្អសម្រាប់ស្រូវផ្ការំដួល បើគិតតាំងពីរសៀលថ្ងៃទី 9 វិច្ឆិកា 2024 ហើយថ្មីៗនេះបានទៅជួបកសិករប្រើប្រាស់ពូជសុទ្ធផ្ការំដួលតាមរយៈការសម្របសម្រួលដោយមន្រ្តីកសិកម្មឃុំនៅស្រុកជើងព្រៃដែលកំពុងច្រូតកាត់ស្រូវដោយទទួលបានផលល្អ និងមានទីផ្សារល្អដោយមានអ្នកត្រូវការទិញច្រើននិងហ៊ានឲ្យតម្លៃខ្ពស់គឺជាង 1300 រៀលក្នុងមួយគីឡូក្រាមតម្លៃនៅតាមវាលស្រែ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា តម្លៃនេះអាចនឹងកើនថែមទៀតដោយសារបរិមាណស្រូវផ្ការំដួលពូជសុទ្ធមានតិច តែតម្រូវការមានច្រើន នៅទូទាំងស្រុកជើងព្រៃនៅឆ្នាំនេះមានកសិករចំនួន 618 គ្រួសារបានប្រើគ្រាប់ពូជសុទ្ធផ្ការំដួល ហើយចំនួននេះនឹងកើនឡើងកាន់តែច្រើនថែមទៀតនៅឆ្នាំខាងមុខដោយកសិករកាន់តែយល់ពីផលចំណេញពីការប្រើពូជសុទ្ធ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិត បញ្ជាក់ថា នេះអាច​​ចាត់ទុកជាការចាប់ផ្តើមដ៏ល្អរបស់មន្រ្តីកសិកម្មក្នុងការធ្វើការបម្រើកសិករ។ខ្ញុំបានណែនាំឲ្យមន្រ្តីកសិកម្មឃុំចាប់ផ្តើមចុះឈ្នោះកសិករដើម្បីចូលរួមក្រុមផលិតស្រូវផ្ការំដួលផ្សារភ្ជាប់មកទីផ្សារនៅរដូវក្រោយ។ រោងម៉ាស៊ីនក្នុងស្រុកទិញស្រូវផ្ការំដួលដឹកដល់ឃ្លាំងដោយឲ្យតម្លៃពី ១៣៥០ ទៅ ១៤០០ រៀលក្នុងមួយគីឡួទៅតាមគុណភាព ។ ជាពិសេសនោះ កាលពីនៅថ្ងៃទី 6 វិច្ឆិកា 2024នេះ រោងម៉ាស៊ីន City Rice បាន​​​ទិញចូលចំនួន 600 តោន ហើយ​​តម្លៃស្រូវផ្ការំដួលគុណភាពល្អគឺ 1380រៀល ក្នុងមួយគីឡូក្រាមតម្លៃស្រូវស្រង៉ែ 1220 រៀលមួយគីឡូក្រាម។ បន្ថែមពីនេះ រោងម៉ាស៊ីនកិនស្រូវ City Rice ថ្មគោលបាត់ដំបង ត្រូវការទិញស្រូវផ្ការំដួល 50000 តោនក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។ […]
News
THn3 copy
ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់នៅឆ្នាំ២០២៥
ភ្នំពេញ៖បើសិនដំណើរការរៀបចំឯកសារផ្នែកបច្ចេកទេស ក៏ដូចជានីតិវិធីចរចារស្តីពីការនាំចេញផ្លែទុរេនទៅប្រទេសចិនអាចប្រព្រឹត្តិទៅដោយរលូនដោយពុំមានការរាំងស្ទះណាមួយកើតឡើង ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាននៅឆ្នំាំ២០២៥ ហើយដល់ពេលនោះវានឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបានច្រើន។ សម្រាប់កម្ពុជាមានទីផ្សារជាក់លាក់ ហើយចំណែកភាគីចិននិងទទួលបាននូវផលិតដែលមានគុណភាពល្អ និងមានតម្លៃសមរម្យបើប្រៀបធៀបទៅនិងការនាំចូលផ្លែទុរេនរបស់ខ្លួនកាលពីពេលមុនៗ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៥ខែតុលាថា “អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងរៀបចំឯកសារប្រូតូកូលសម្រាប់ដំណាំទុរេន ហើយយើងសង្ឃឹមថានៅឆ្នាំក្រោយនេះអាចនាំចេញផ្លែទុរេនទៅប្រទេសចិន។ បច្ចុប្បន្នខាងភាគីចិនកំពុងតែពិនិត្យលើឯកសារនេះ ក្រោយពីពិនិត្យរួចហើយ យើងនឹងឈានទៅពិនិត្យលើពិធីសារបច្ចេកទេស ពេលត្រួតពិនិត្យហើយ ខាងភាគីចិននឹងចុះមកត្រួតពិនិត្យនៅតាមចំការទុរេនដែលយើងបានដាំដុះនិងទីតាំងវេចខ្ចប់សម្រាប់ធ្វើការនាំចេញ”។ លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន ក្រៅពីសម្តែងនូវការគាំទ្រនិងសាទរ លោកថែមទាំងបានចាត់ទុកជារឿងមួយដ៏ល្អសម្រាប់អ្នកផលិតនិងអ្នកប្រមូលទិញទុរេនសម្រាប់នាំចេញ ហើយនៅពេលកន្លងមក លោកថែមទាំងបានជំរុញការនាំចេញផ្លែទុរេនទៅប្រទេសចិនតាមរយៈអ្នកបញ្ជាទិញ និងបានផ្តល់ព័ត៌មានទៅក្រសួងពាក់ព័ន្ធអំពីភាពជាក់ស្តែងនៃចំការទុរេន ព្រមទាំងផលលំបាកនៃការនាំចេញ ឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។ លោក ឃឹម ប៊ុនឡែន លើកឡើងថា “បើចិនទិញផ្លែទុរេនផ្ទាល់ពីកម្ពុជា ចិននឹងទទួលបានតម្លៃល្អជាងទិញបន្តពីវៀតណាមនិងថៃ ដែលបច្ចុប្បន្នវៀតណាមក៏ដូចជាថៃ គេទទួលបានប្រាក់ចំណេញចន្លោះពី៣០ទៅ៥០% ។ ផ្ទុយទៅវិញបើឈ្មួញចិនទិញផ្លែទុរេនពីកម្ពុជាផ្ទាល់ គេចំណេញបានតម្លៃ និងផលិតផលមានគុណភាព ហើយខ្មែរយើងចំណេញបានទីផ្សារមានស្ថិរភាពនិងតម្លៃល្អ និងមានឱកាសទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ពេលដែលកម្ពុជាបើកទីផ្សារបាននៅប្រទេសចិន” ។ ទាក់ទងនិងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន លោកធ្លាប់ឡើងថា បើកម្ពុជាអាចបើកទីផ្សារទៅប្រទេសចិនបាន អាចរកចំណូលរាប់ពាន់លានដុល្លារអាម៉េរិកចាក់ចូលមកប្រទេសកម្ពុជា […]
News
THN2 copy
ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃប្រទេសចិន
(សៀងហៃ, ចិន)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាជាង ១០០មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក។ ការដាក់តាំងបង្ហាញនេះធ្វើ​ឡើងរសៀលនៅទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមដាក់តាំងបង្ហាញក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ការនាំយកផលិតផលកម្ពុជាទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី ១៧
  ឥណ្ឌូនេស៊ី ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ” ។ វេទិកាអន្តរជាតិនេះ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិករបស់សមាគម ADFIAP ដែល ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថា គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិចហើយជាវេទិកាមិនត្រឹមតែសម្រាប់ការផ្លាស់ប្តូរគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បង្កើតភាពជាដៃគូដែលនឹងកំណត់អនាគតរួមរបស់យើង។ ឯកឧត្តមបណ្ឌិត […]

កាលវិភាគផ្សព្វផ្សាយ