All Program
News

អគ្គនាយកដ្ឋានកសិកម្ម អំពាវនាវដល់សហគមន៍កសិកម្មនិងកសិករផលិតស្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្មីៗបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុបបានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxamនៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាមក្នុងមួយគីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម ក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម ក្នុងមួយគីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាមក្នុងមួយគីឡូក្រាម។ បញ្ហានេះបាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ យោងតាមសេចក្តីជូនដំណឹងខាងលើលើកឡើងថា “ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនដូចជា៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប”។ អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ […]
News

រដ្ឋមន្ត្រីក្រសួងកសិកម្មចុះផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបដល់កសិករផលិតស្រូវនៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសំណេះសំណាលនេះរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ […]
News

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះរាជរដ្ឋាភិបាលតែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ធានាអំពីសន្តិសុខស្បៀង
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២០ ខែមករានេះថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបានកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរ។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះ រាជរដ្ឋាភិបាល តែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់របស់យើង ធានាអំពីសន្តិសុខស្បៀង ក្នុងនាមរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ២ អ្នកផលិត និងអ្នកប្រើប្រាស់ (អ្នកផលិត៖ ត្រូវធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើមផលិត) និង (អ្នកប្រើប្រាស់៖ ត្រូវធានាតម្លៃកុំឡើងថ្លៃពេក)។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ, […]
News

កសិករនៅតំបន់វាលទំនាបភាគខាងកើតទីរួមខេត្តតាកែវកំពុងសម្រុកផលិតស្រូវប្រាំងលើផ្ទៃដី៨ម៉ឺនហិកតា
តាកែវ៖ យោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឱ្យដឹងថា ចូលមកដល់ខែមករា ឆ្នាំ២០២៥នេះនៅតំបន់វាលទំនាបនៅប៉ែកខាងកើតទីរួមខេត្តតាកែវដែលមានផ្ទៃដីផលិតស្រូវប្រាំងប្រមាណ៨ម៉ឺនហិកតា ប្រជាកសិករកំពុងសម្រុកធ្វើស្រូវប្រាំងរបស់ខ្លួន ហើយនៅតាមតំបន់មួយចំនួនស្រូវប្រាំងរបស់កសិករកំពុងលូតលាស់និងមានការថែទាំយ៉ាងដិតដល់ពីកសិករផងដែរ។ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឱ្យដឹងថា ការធ្វើស្រូវប្រាំងនៅតំបន់វាលទំនាបនៅភាគខាងកើតទីរួមខេត្តតាកែវ ចាប់ផ្តើមដំណើរការទៅតាមទឹកស្រក ហើយនៅតំបន់ខ្លះបានចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២៤រហូតមកដល់សព្វថ្ងៃនេះកំពុងមមាញឹកការធ្វើស្រូវប្រាំងរបស់ខ្លួន។ លោកលើកឡើងថា តំបន់វាលទំនាបនៅប៉ែកខាងកើត ខេត្តតាកែវមានផ្ទៃដីដែលអាចផលិតស្រូវប្រាំងបានមានចំនួន៨ម៉ឺនហិកតា ហើយទទួលបានទិន្នផលស្រូវជាមធ្យម៥,២តោនក្នុងមួយហិកតា ។តួយ៉ាងកាលពីឆ្នាំ២០២៤កន្លងមកនេះការផលិតស្រូវប្រាំងបានចំនួន៥៩០ពាន់តោន។ លោកបន្តថា តំបន់វាលទំនាបនៅខាងកើតទីរួមខេត្តតាកែវ ពិសេសវាលទំនាបលិចទឹកពី៣ទៅ៦ខែនេះ ជាតំបន់ដែលមានសក្តានុពលភាពខ្លាំងជាងគេចំពោះដំណាំស្រូវ ហើយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់ទាំងនោះនិយមចូលចិត្តពូជស្រូវ OM 5451និងពូជស្រូវ IR 504ច្រើនជាងពូជស្រូវផ្សេងៗ។ បើតាមប្រធានមន្ទីរកសិកម្មខាងលើ ស្រូវ OM 5451 ជាពូជស្រូវរបស់ប្រទេសវៀតណាម ហើយប្រជាកសិករដែលផលិតស្រូវពូជនេះ ភាគច្រើនតែងតែលក់បានថ្លៃនៅពេលប្រមូលផលនាពេលកន្លងមក។ ដោយឡែកសម្រាប់តម្លៃស្រូវមានការធ្លាក់ចុះនៅតាមតំបន់មួយចំនួននាពេលបច្ចុប្បន្ន ក្រៅពីការប្រែប្រួលនៃបរិមាណផ្គត់ផ្គង់និងតម្លៃស្រូវនៅលើពិភពលោក ឈ្មួញទិញស្រូវរបស់ប្រទេសវៀតណាមបានកាត់បន្ថយការប្រមូលទិញស្រូវពីកសិករកម្ពុជានៅតាមតំបន់ ដោយសារជាប់រៀបចំពិធីចូលឆ្នាំតាមបែបប្រពៃណីវៀតណាមមួយរយៈពេល៕
News

រដ្ឋមន្រ្តីកសិកម្មបញ្ជាក់ពីការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាមគឺ មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ
ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។ ថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះមកទស្សនកិច្ច ខ្សែចង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ និង កែច្នៃអង្ករនៅក្នុងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ។ ការបញ្ជាទិញស្រូវ ប្រភេទស្រង៉ែ(SRO) និង អូរអឹម (OM) ផងដែរប្រមាណជា ១,៦០០តោនទៅ ១,៨០០តោន ក្នុងមួយថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ ប្រមូលទិញស្រូវ ពីកសិករ ក្នុងរដូវកាលទី៣នេះអោយអស់ពីសមត្ថភាព ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃតម្លៃស្រូវ។ ស្របពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំការបង្កើតសហគមន៍កសិកម្មទំនើប […]



