ឥណ្ឌូនេស៊ី​បដិសេធ​សំណើ​ររបស់​ម៉ាឡេស៊ី​ក្នុង​ការ​សុំទិញ​អង្ករ​

image_2025-04-25_14-47-33

ទីក្រុងហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបដិសេធសំណើសុំទិញអង្ករពីសំណាក់ប្រទេសម៉ាឡេស៊ី ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ប្រាប់ទៅវិញថា ឥណ្ឌូណេស៊ីមិនអាចនាំចេញគ្រាប់ធញ្ញជាតិនៅពេលនេះបានទេ ដោយសារប្រទេសរបស់លោកត្រូវការរក្សាទុកអង្ករសម្រាប់បម្រុងក្នុងស្រុក។

លោក អានឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី បានស្នើសុំនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ី ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស ខណៈតម្លៃស្បៀងអាហារនៅក្នុងប្រទេសម៉ាឡេស៊ី ឡើងថ្ងៃជាបន្តបន្ទាប់។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាដ ប៊ីន សាបូ​ (Mohamad Bin Sabu) ក្នុងទីក្រុងហ្សាកាតា កាលពីដើមសប្តាហ៍មុនថា “គួរឱ្យចាប់អារម្មណ៍ណាស់ ដែលម៉ាឡេស៊ី បានសួរមុនថា តើអាចនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ីបានដែរឬទេ?”។

លោកបានមានប្រសាសន៍ថា “ខ្ញុំបាននិយាយប្រាប់ថា សម្រាប់ពេលនេះ យើងនឹងរក្សាក្នុងស្តុកសិន។ យើងរងចាំមើលស្ថានភាពអាកាសធាតុសិន។

លោករដ្ឋមន្ត្រីកសិកម្ម បាននិយាយទៀតថា ស្តុកអង្ករបម្រុងរបស់រដ្ឋាភិបាល នៅទីភ្នាក់ងារភស្តុភាររដ្ឋរបស់ឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្នមានបរិមាណចំនួន៣,៣លានតោន ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា គោលដៅរបស់រដ្ឋាភិបាល គឺដើម្បីបង្កើនបរិមាណអង្ករឱ្យបានដល់បួនលានតោននៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ។

លោកបានមានប្រសាសន៍ថា កង្វះខាតការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃអង្ករកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយលោកពន្យល់ថា ចំណែកប្រទេសឥណ្ឌូនេស៊ី អាចបំពេញបានត្រឹមតែប្រហែល៤០ ទៅ៥០ភាគរយនៃតម្រូវការអង្ករជាក់ស្តែង។

ចំណែក លោក មូហាម៉ាដ ប៊ីន សាប៊ូ បាននិយាយថា ទោះបីជាមិនមានការណែនាំជាផ្លូវការណាមួក្នុងការនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ីក៏ដោយ ក៏ក្រសួងរបស់លោកនឹងពិភាក្សាអំពីផែនការនេះបន្ថែមទៀត។

លោកបានមានប្រសាសន៍ក្នុងអំឡុងកម្មវិធីដដែលនេះថា មិនទាន់មានការឯកភាពអ្វីទេចំពោះសំណើរសុំទិញងអង្ករនេះ ប៉ុន្តែភាគីទាំងពីរបានពិភាក្សាគ្នាបន្តទៀតជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនផលិតកម្មស្រូវក្នុងស្រុករបស់ខ្លួនតាមរយៈការផ្លាស់ប្តូរ និងបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្ម។

ចំណែក រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី បាននិយាយថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសជប៉ុនគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់អង្ករ។

លោកបានកត់សម្គាល់ថា នៅក្នុងប្រទេសជប៉ុន តម្លៃអង្ករក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយឡើងដល់ជាង៦ដុល្លារក្នុងមួយគីឡូក្រាម។

សារព័ត៌មានរបស់ជប៉ុន បានរាយការណ៍ កាលពីដើមសប្តាហ៍មុនថា តម្លៃអង្ករនៅក្នុងប្រទេសជប៉ុន បានឡើងថ្លៃអស់រយៈពេល១៥សប្តាហ៍ជាប់ៗគ្នា បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យទីផ្សារមានស្ថេរភាពដោយប្រឹងបញ្ចេញអង្ករបម្រុងក្នុងស្តុកទុកក៏ដោយ ។

ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បាននិយាយថា តម្លៃជាមធ្យមសម្រាប់អង្ករមានទម្ងន់៥គីឡូក្រាមបានឡើងថ្លៃជិតដល់៣០ដុល្លារ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដែលជាការឡើងថ្លៃខ្ពស់បំផុតសម្រាប់តម្លៃអង្ករនៅក្នុងប្រទេសជប៉ុន។

ផ្អែកតាមតួលេខស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី ផលិតកម្មស្រូវសរុបចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៤៣,៤៧លានតោន។

ប៉ុន្តែបើយោងតាមអ្នកជំនាញកសិកម្ម របស់ឥណ្ឌូនេស៊ីវិញ បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ ផលិតកម្មស្រូវប្រចាំឆ្នាំសម្រាប់សាធារណៈមានបរមាណប្រហែល៣០,៦២ លានតោន គឺធ្លាក់ចុះ១,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលផលិតកម្មស្រូវមានបរិមាណដល់ជា៣១លានតោន៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ