ទុរេន​វៀតណាម​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ធ្លាក់​ចុះ​៣​ដង​បន្ទាប់​ពី​ចិន​រឹតបន្តឹង​លើការ​គ្រប់គ្រង​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត

2025-04-24 15.17.54

ទីក្រុង​ហាណូយ ៖ ទុរេនមកពីខេត្តដីសណ្តទន្លេមេគង្គរបស់វៀតណាម តម្លៃកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយតំបន់មួយចំនួនបានធ្លាក់ចុះចំនួនបីដងធៀបនឹងតួលេខកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយរួចមក។

ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ថា នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ ប៊េនជេ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ពូជទុរេន “Ri6” ឬរីសាវ ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ៣៥,០០០-៤០,០០០ ដុង (ប្រមាណ១,១៦-១,៥៤ដុល្លារ) ក្នុងមួយគីឡូក្រាម បើធៀបនឹងកាលពីឆ្នាំមុន តម្លៃ១០ ម៉ឺន-១២ ម៉ឺនដុង (ប្រមាណជិត៤-៦ដុល្លារ) ក្នុងមួយគីឡូក្រាម ។

ដូចគ្នា​នឹង​ទុរេន​ម៉ាន់ថង​ពី​ប្រទេស​ថៃដែរ តម្លៃ​បានធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ៦0,000-៧0,000ដុង (ប្រមាណ២-៣ដុល្លារ) ក្នុង​មួយ​គីឡូក្រាម។

ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់នាំឱ្យកើតមហារីកដល់អ្នកបរិភោគ.

ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងនៃការនាំចូលទុរេន ទៅកាន់ប្រទេសចិនបែបនេះហើយ ទើបនាំឱ្យទុរេនជាច្រើនកកស្ទះនៅលើទផ្សារក្នុងស្រុក។

យោង​តាម​នីតិវិធី​គយ​ចិន បានឱ្យដឹង​ថា ទុរេនវៀតណាម​មួយ​ចំនួន​ធំ​ត្រូវ​ទុក​ចោលក្នុង​ឃ្លាំង​នៅ​តាម​ព្រំដែនរហូត​ដល់ស្អុយរលួយ​ចោលតែម្តង។

នៅក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេន និងនាំមកនូវប្រាក់ចំណូលចំនួន៣,៣ពាន់លានដុល្លារអាមេរិក  ដែលស្មើនឹងជិតពាក់កណ្តាលនៃប្រាក់ចំណូលនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស។ ប៉ុន្តែតួលេខនេះ បានធ្លាក់ចុះ៦៩ភាគរយ មកនៅត្រឹម៥២,៧ លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ ខណៈពេលការដឹកជញ្ជូនទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ៨៣ភាគរយ រកចំណូលបានត្រឹមតែ២៧លានដុល្លារ៕


image_2026-05-07_08-30-52
ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។ គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។ តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។ គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។ កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។ សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ […]

The-pomelo-grown-in-Kratie’s-Koh-Trong-commune-
ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។ លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។ លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។ លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត […]

image_2026-05-07_07-44-57
ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល

ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]

photo_2026-05-07_19-51-45
តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]

កាលវិភាគផ្សព្វផ្សាយ