ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”

492347428_1114208464082774_3168170645839927662_n

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។

ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។

នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT)។

ឯកឧត្តមបានរំលេចថា “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ៕

នៅក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។

កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨នេះ នឹងធ្វើឡើងក្រោមមូលបទ «យុទ្ធសាស្ត្រជំរុញកំណើនខាងក្នុងនៃសហគ្រាស និងឥទ្ធិពលទៅលើការអភិវឌ្ឍ – Economic Gardening and Development Impact» ហើយគ្រោងនឹងពិភាក្សាទៅ លើរបៀបវារៈចម្បងមួយចំនួនដូចជា÷

ទី១. ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគមន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ទី២. ការពិភាក្សាអំពីតួនាទីនៃធុរកិច្ចដំណាក់កាលទី២ (ដំណាក់កាលកំណើន និងពង្រីកវិសាលភាពប្រតិបត្តិការ) ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

ទី៣. ការជំរុញហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងភាពធន់

ទី៤. ការជំរុញហិរញ្ញប្បទានបៃតង និងចីរភាព

ទី៥. ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងសកល៕


image_2026-05-07_08-30-52
ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។ គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។ តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។ គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។ កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។ សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ […]

The-pomelo-grown-in-Kratie’s-Koh-Trong-commune-
ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។ លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។ លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។ លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត […]

image_2026-05-07_07-44-57
ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល

ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]

photo_2026-05-07_19-51-45
តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]

កាលវិភាគផ្សព្វផ្សាយ