News
THN2 copy
ក្រសួងកសិកម្មមានសហគមន៍កសិកម្មទំនើបចំនួន៩នៅក្នុងខេត្តចំនួន៦សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះបានថ្លែងថា វេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ ទូទាំងប្រទេស ស្តីពី កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកគ្រប់លំដាប់ថ្នាក់របស់ក្រសួងកសិកម្ម និងបណ្តាភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា អង្គការដៃគូ និងសហគមន៍កសិកម្មគំរូមួយចំនួនផងដែរ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា បើគិតចាប់តាំងពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីខែវិច្ឆិកាឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពនៃ«សហគមន៍កសិកម្មទំនើប» មានអាយុកាលពេញមួយឆ្នាំហើយ។ រហូតមកដល់ពេលនេះ ក្រសួងមានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខគឺ៖ ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ ក្រសួងកសិកម្ម ក៏បានសម្របសម្រួលឱ្យសហគមន៍ទាំងនេះ អាចមានលទ្ធភាពទទួលបានកម្ចីឥណទានការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំសរុបចំនួនជិត៤លានដុល្លារ ព្រមទាំងបានជួយតភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស ការគ្រប់គ្រង និងការកាត់បន្ថយថ្លៃដើមផងដែរ៕
News
THN1 copy
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់ នឹងជួយឱ្យកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព
  ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ហៅកាត់ថា CPC ដែលបានដាក់ឱ្យប្រើប្រាស់ជា ផ្លូវការកាលថ្ងៃទី៦ខែធ្នូឆ្នាំ២០២៤ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម  នឹងជួយឱ្យកម្ពុយជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តរភាព ។ យោតាមសេចក្តីប្រកាសព័ត៌មានរួម របស់ រដ្ឋបាលជលផលកម្ពុជា,  EUនិងអង្គការ UNIDO បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនិងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុវត្តន៍និងនិរន្តរភាព មជ្ឈមណ្ឌលអភិវឌ្ឍន៍វេចខ្ចប់នេះមានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យព្រះ រាជាណាចក្រកម្ពុជាឈានមុខនៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព ។ សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ការវេចខ្ចប់បែបនវានុវត្តន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការវាយតម្លៃជាផ្លូវការលើទិដ្ឋភាពរួមនៃការវេចខ្ចប់ក្នុងវិស័យកសិពាណិជ្ជកម្ម និងម្ហូបអាហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាប្រឈមទាំងនេះ និងកំណើននៃតម្រូវការនូវដំណោះស្រាយនៃការវេចខ្ចប់ ប្រកបដោយប្រសិទ្ធភាព។ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH- Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FIA) និងអង្គការ UNIDO បានលើកឡើងថា “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវា នុវត្តន៍ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក”។ លោកបណ្ឌិតលើកឡើងថា […]
News
photo_2024-12-09_10-57-27
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) នៅទីក្រុងអង់ការ៉ា
(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]
News
photo_2024-12-09_10-57-27
ការអភិវឌ្ឍន៍វិស័យវារីវប្បកម្មកម្ពុជានៅជួបប្រទះបញ្ហាច្រើន តែនៅមានឱកាសធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ
ភ្នំពេញ៖នៅក្នុងពិព័រណ៍វារីវប្បកម្មលើកទី១ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦និងទី៧ខែធ្នូកន្លងមកនេះ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទេះបញ្ហាជាច្រើនមានទាំងទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់។ តែទោះជាយ៉ាងនេះក្តី មន្រ្តីជំនាញលើកឡើងថា ​​ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋាបាលជលផល មានប្រសាសន៍ថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទះបញ្ហាមួយចំនួនដូចជាទីផ្សារពុំមានស្ថិរភាពសម្រាប់កសិកម្មយកត្រីទៅលក់ដោយផ្ទាល់, អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ, តម្លៃផលនៃវារីវប្បកម្មនៅប្រទេសជិតខាងមានតម្លៃថោកជាង,  បច្ចេកទេសនៃការចិញ្ចឹមត្រី និងការផលិតកូនត្រីរបស់វារីវប្បករនៅមានកម្រិត, ការវិនិយោគ្នុងវិស័យវារីវប្បកម្មនៅមានទំហតូចនៅឡើយ, កន្លែងប្រមូលផ្តុំនិងចែកចាយត្រីមិនទាន់គ្រប់គ្រាន់តាមតម្រូវការ, ការចងក្រងបណ្តុះវារីវប្បករមិនទាន់បានទូលំទូលាយ, កាកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។ លោកគូសបញ្ជាក់ថា “ទោះបីជាយ៉ាងនេះក្តី, ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ ដោយយល់ឃើញពីភាពចាំបាច់ ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ រដ្ឋបាលជលផលបាននិងកំពុងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៤”។ លោក ថាយ សុមុនី បន្តថា  “ខ្ញុំសង្ឃឹមនិងជឿជាក់ថា ការប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យវិស័យវារីវប្បកម្ម នឹងមានការវិវត្តន៍ស្របតាមបរិបទជាតិនិងអន្តរជាតិ ។ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់ប្រាក់ចំណូលដល់វារីវប្បករ ពាណិជ្ជករ អាជីវករនិងកត្តាវឌ្ឍនៈភាពការងារ តាមរយៈការនាំចេញផល ផលិតផលជលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ”។ នៅក្នុងឱកាសនោះផងដែរ, […]

កាលវិភាគផ្សព្វផ្សាយ