All Program
News

ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកមានតម្លៃជិត២០ម៉ឺនដុល្លារអាម៉េរិកដល់សហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ”
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ” ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារអាម៉េរិក តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារអាម៉េរិកសម្រាប់រយៈពេល១០ឆ្នាំ។ ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប”។ ពាក់ព័ន្ធនិងគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពដំណាំម្រេចខាងលើ, អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ធ្លាប់ឱ្យដឹងថា “ខ្ញុំកំពុងរៀបចំសំណើរដាក់ទៅឯកឧត្តម ឃឹម ហ្វីណង់ ជួយសម្របសម្រួលរៀបចំប្រព័ន្ធសូឡាបូមទឹក ជួយដល់កសិករដើម្បីកាត់បន្ថយការចំណាយក្នុងផលិតកម្មម្រេច ដែលកន្លងមក កសិករប្រើប្រាស់ប្រេងឥន្ធនៈចំណាយអស់ប្រាក់ច្រើន។ដូចនេះបើសិនយើងមានប្រព័ន្ធសូឡាបូមទឹកថែមមួយទៀត វានឹងធ្វើកសិករនៅក្នុងសហគមន៍កាន់តែមានភាពប្រសើរ។ អ្នកស្រីអេង រ៉ាណែត បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតប្រជាកសិករប្រកបមុខរបរដាំម្រេចក្នុងស្រុកមេមតខេត្តត្បូងឃ្មុំនឹងមានជីវភាពប្រសើរឡើង។ លើសពីនេះក្នុងនាមជាប្រធានសហគមន៍ អ្នកស្រីនឹងជំរុញលើកទឹកចិត្តឱ្យកសិករក្នុងតំបន់នេះចាប់យកការដាំដុះម្រេចនេះឡើងវិញចំពោះអ្នកដែលបានបោះបង់ឬបានធ្វើការចំណាកស្រុកទៅធ្វើការផ្សេងៗ។ អ្នកស្រី […]
News

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក
ភ្នំពេញ:កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន (សិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ក្រុមហ៊ុន សឡា អេហ្រ្គីខលឈ័រ និងក្រុមហ៊ុន TWSC រំដួល អេហ្រ្គីខលឈ័រ) ក្នុងខេត្តចំនួន៣ គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។ ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លេីការកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។ ឯកឧត្តមបានបន្ថែមថា ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល […]
News

ធនាគារ ADB និងកម្ពុជាចុះកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណងសម្រាប់កម្មវិធីចំនួន៥ ហើយបញ្ចូលកម្មវិធីមួយបន្ថែមទៀតដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារអាម៉េរិក ។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍កាលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសា សន៍ថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការ អនុម័តប្រាក់ កម្ចី និងជំនួយ ឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍ កម្ពុជា ថ្មីរប ស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨”។ លោកស្រីបន្តថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោង ទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ សម្រាប់ ធនាគារ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ […]
News

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ […]
News

ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនអាមរិករួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Amru Rice ដឹកនាំដោយ លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch មានឱកាសបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកិច្ចការវិនិយោគរួមគ្នារវាងក្រុមហ៊ុនទាំងពីរ លើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង ក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ តាមរយៈជំនួបនេះ អេមរុរ៉ាយស៍ មានកិត្តិយសដែលបានរាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងក្រុមហ៊ុនដៃគូ Stabil Nutrition LLC និងបានជំរាបជូនអំពីវឌ្ឍនភាពនៃការងារ ដោយ បាននិងកំពុងសិក្សាអំពីលទ្ធភាពបង្កើតរោងចក្រកែច្នៃកន្ទក់ នៅខេត្តកំពង់ធំ ដើម្បីផលិត […]