News & ជាតិ
photo_2026-02-18_16-27-48
ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការទឹក​ជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្តាល, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការទឹក ​(Water.org) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅទ្រទ្រង់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងអំពីសារៈសំខាន់នៃធនធានទឹកក្នុងការទ្រទ្រង់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលជាកត្តាចម្បងក្នុងការគាំទ្រដល់ការរក្សាបាននូវសន្តិសុខស្បៀង, ការបង្កើនប្រាក់ចំណូលបន្ថែម, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតប្រតិភូ បានបង្ហាញអំពីការផ្សារភ្ជាប់ដ៏សំខាន់រវាងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងហិរញ្ញប្បទានបៃតង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រព័ន្ធផ្គត់ផ្គង់ទឹក សំដៅចូលរួមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានភាពធន់។ នៅក្នុងដំណើរការនៃកិច្ចប្រជុំ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានកត់សម្គាល់ឃើញថា គម្រោងរបស់អង្គការទឹក និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានសារៈសំខាន់ និងមានភាពជាប់ពាក់ព័ន្ធទៅនឹងហិរញ្ញប្បទានបៃតង ជាពិសេសការគាំទ្រដល់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ ARDB តាមរយៈការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ដែលជាកម្មវិធីថ្នាក់ជាតិមានហិរញ្ញប្បទានសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងទទួលបានការអនុម័តពីមូលនិធិអាកាសធាតុបៃតងនៅប្រទេស Rwanda សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងបៃតង និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក […]
News & អន្តរជាតិ
image_2026-02-16_13-11-49
អាជ្ញាធរខេត្តហាទិញ របស់វៀតណាម សម្លាប់មាន់ចោលជិតមួយម៉ឺនក្បាល ក្រោយផ្ទុះជំងឺផ្តាសាយបក្សី
ហាណូយ៖ អាជ្ញាធរវៀតណាម បានបំផ្លាញចោលសត្វស្លាបជាង៩០០ក្បាល នៅក្នុងខេត្តហាទិញ (Ha Tinh) បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 យ៉ាងខ្លាំង ដូច្នេះអាជ្ញាធរមូលដ្ឋានបានបង្កើនវិធានការដើម្បីទប់ស្កាត់រការចម្លងមេរោគពីសត្វទៅមនុស្ស។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ការផ្ទុះឡើងនូវជំងឺឆ្លងនេះ ត្រូវបានរកឃើញនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងឃុំមួយ នៅក្នុងខេត្តហាទិញ ភាគខាងត្បូងទីក្រុងហាណូយ ក្រោយពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា សំណាកសត្វស្លាបពីរប្រភេទមានផ្ទុកមេរោគគ្រុនផ្តាសាយបក្សី H5N1។ របាយការណ៍បឋម បានបង្ហាញថា បសុបក្សីបានធ្លាក់ខ្លួនឈឺ ឬងាប់នៅតាមផ្ទះកសិករចំនួន២៧គ្រួសារ ក្នុងចំណោមកសិករសរុប១២៣គ្រួសាររស់នៅក្នុងឃុំខាងលើនេះ ដូច្នេះត្រូវតែសម្លាប់សត្វចោលស្លាបចំនួន៩០២ក្បាល ដែលភាគច្រើនជាសត្វមាន់។ មន្ត្រីសុខាភិបាលវៀតណាម បានដាក់ពង្រាយបុគ្គលិកដើម្បីតាមដានសុខភាពមនុស្ស ដែលបានប៉ះពាល់សត្វបសុបក្សីទាំងអស់នេះ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានផ្តល់ថ្នាំបាញ់សម្លាប់មេរោគនៅតាមកសិដ្ឋានចិញ្ចឹមសត្វស្លាបក្នុងតំបន់ផ្ទុះជំងឺឆ្លង។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ស្ថានភាពជំងឺផ្តាសាយបក្សីនេះកំពុងតែស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែបានព្រមានពីហានិភ័យខ្ពស់នៃការឆ្លងរាលដាលឡើងវិញ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឬថ្ងៃឈប់សម្រាកបុណ្យតេត របស់វៀតណាម នៅពេលវេលាមានការដឹកជញ្ជូន និងមានតម្រូវការសាច់សត្វស្លាបច្រើនខុសពីថ្ងៃធម្មតា។ ក្រៅវិធានការទប់ស្កាត់ អាជ្ញាធរវៀតណាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋវៀតណាម សូមកុំបរិភោគសាច់បសុបក្សីឈឺ ឬងាប់ ចៀសវាងបិរភោគម្ហូបឈាមឆៅ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ ត្រូវមានអនាម័យដោយលាងដៃ និងទៅពិភាក្សាជាមួយក្រុមគ្រូពេទ្យ ប្រសិនបើមានរោគសញ្ញា ដូចជា ក្តៅខ្លួន […]
News & ជាតិ
photo_2026-02-17_21-51-14
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្ដាល ARDBបានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (មជ្ឈមណ្ឌល ARDB ACE-GFA)។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ នៅក្នុងការចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម ខណៈដែលបរិបទសង្គមបាននិងកំពុងវិវត្តឥតឈប់ឈរ។ ជាមួយនឹងសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក, ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក្នុងការបំពេញការងារ ដើម្បីបង្កើតបានជាថ្នាលសម្រាប់ការបោះផ្សាយលទ្ធផលស្រាវជ្រាវ ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងថា ការផ្ដល់អនុសាសន៍នានាតាមរយៈរបាយការណ៍ស្រាវជ្រាវ នឹងមិនត្រឹមតែបំពេញតួនាទីក្នុងស្ថាប័នតែប៉ុណ្ណោះទេ តែក៏បង្ហាញពីការបម្រើ (Acts of Service) ដល់សង្គមជាតិផងដែរ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ឱ្យបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការជ្រើសរើសវិធីសាស្ដ្រថ្មីៗយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យបង្កើត […]
News & ជាតិ
photo_2026-02-18_09-05-58
រដ្ឋមន្ត្រីទេសចរណ៍ចាត់ទុកការចូលរួមតាំងពិព័រណ៍ផលិតផលរបស់សហគ្រាសក្នុងស្រុកបង្ហាញពីចលនាជាតិនិយមកាន់តែខ្លាំង
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកសហគ្រាសកែច្នៃ និងក្រុមហ៊ុនចំនួន១១៧ ដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន គឺបង្ហាញឱ្យឃើញពីចលនាជាតិនិយមពុះកញ្ច្រោលកាន់តែខ្លាំង មិនដូចនៅពេលកន្លងមក។ ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា កាលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិត និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាឱកាសមួយដ៏ល្អសម្រាប់ផលិតករ ប្រតិបត្តិករក្នុងស្រុកជាមួយនិងអ្នកប្រើប្រាស់។ បង្កើតឱកាសដល់អ្នកវិនិយោគក្នុងការធ្វើទំនាក់ទំនង ក្នុងគោលបំណងសំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម។ លើសពីនេះចូលរួមជំរុញការប្រើប្រាស់ផលិតផលខ្មែរ។ ឯកឧត្តមបន្តទៀតថា ការរៀបចំពិព័រណ៍ថ្ងៃនេះពិតជានិងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយនៅក្នុងប្រទេស ដែលជាឱកាសជួបជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មទេសចរណ៍ មានក្រុមហ៊ុនផលិតម្ហូបអាហារ ភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតនូវផលិតផលក្នុងស្រុក និងផលិតផលទូទៅ។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា ចំនួនស្តង់១១៧ ដែលដាក់តាំងបង្ហាញផលិតផលក្នុងពេលនេះជាចំនួនមួយដ៏ច្រើន ពីព្រោះការតាំងពិព័រណ៍ពេលខ្លះអាចមាន២០០ស្តង់ មាន៣០០ស្តង់ ឬច្រើនជាងនេះ ប៉ុន្តែការតាំងពិព័រណ៍មុនពេលកម្ពុជាជួបបញ្ហាជាមួយប្រទេសថៃ គឺមានផលិតផលខ្មែរដាក់តាំងលក់មានកម្រិត ហើយក្រៅពីនោះ គឺសុទ្ធស៊ឹងតែជាផលិតផលនាំចូលមកពីបរទេស។ ប៉ុន្តែនៅពេលនេះចំនួនស្តង់ ដែលបានចូលរួម១១៧ស្តង់ គឺសុទ្ធស៊ឹងតែជាផលិតផលរបស់ខ្មែរ ដែលខ្មែរជាអ្នកផលិត”។ […]
News & ជាតិ
photo_2026-02-18_08-51-15
សាលាបឋមសិក្សាភ្នំពេញថ្មីដាំបន្លែជាលើកទី២ ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖  បន្ទាប់ពីទទួលបានជោគជ័យនៃការដាំបន្លែ និងប្រមូលផលរួចរាល់កាលពីខែមុន ថ្នាក់ដឹកនាំ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាំបន្លែបន្ថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្មនៅក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក។ ការដាំបន្លែនេះ ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អភិបាលរង ការិយាល័យចំណុះរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំពេញថ្មី។ លោក ឆិល សុវណ្ណារិទ្ធ នាយកសាលបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រាប់ទូរទស្សន៍  ARDB ថា  កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សាលាបានប្រមូលផលបន្លែម្តងរួចហើយ ដោយទទួលបានផលសរុប៦៤២គីឡូក្រាម។  ក្រោយប្រមូលផល ក្រុមការងារបានដឹកយកទៅជូនដល់វីរៈកងទ័ព និងជនភៀសសឹក ដែលស្ថិតនៅសមរភូមិជួរមុខ។ លោកបន្តថា ដោយឡែក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាបានរៀបចំពិធីដាំបន្លែឡើងវិញ ប្រមាណ […]
News & ជាតិ
634327391_1344579604138950_9177447024957449933_n
ក្រុមហ៊ុន និងរោងចក្រប្រាំ បង្កើតឱកាសការងារជា៣ ០០០កន្លែងជូនអតីតពលករ និងអ្នកស្វែងរកការងារនៅខេត្តកំពង់ធំ
កំពង់ធំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន៣ ០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ។ ការ​​តាមរយៈការនាំយកឱកាសការងារ គឺរៀបចំឡើងនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន៨៦ ០១៧កន្លែង នៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ជាក់ស្តែងក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាសផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន២ ០០០នាក់, រោងចក្រយូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌីចំនួន៥០០នាក់, រោងចក្រវេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន៣ ០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី៤៥នាក់។ ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ […]
News & អន្តរជាតិ
image_2026-02-12_13-08-34
ការផលិតវ៉ាក់សាំងយឺតយ៉ាវពេក ធ្វើឱ្យជំងឺអុតក្តាមសម្លាប់គោរបស់អាហ្វ្រិកខាងត្បូងកាន់តែច្រើន
ខេបថោន៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសាទរចំពោះការបញ្ចេញឱ្យប្រើវ៉ាក់សាំងការពារជំងឺអុតក្តាម ដែលផលិតក្នុងស្រុកលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា វាហួសពេលកំណត់ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាមកាន់តែខ្លាំងឡើងៗ។ អ្នកប្រឹក្សាពេទ្យសត្វ និងជានាយកបណ្តាញពេទ្យសត្វ អាហ្វ្រិកខាងត្បូង បានពណ៌នាការបញ្ចេញវ៉ាក់សាំងនេះថាជាភាពអាម៉ាស់របស់ប្រទេសជាតិ ដោយលើកហេតុផលថា វ៉ាក់សាំងនេះមិនមែនថ្មី ឬមិនមែនជារបកគំហើញទេ។ លោកបានលើកឡើងថា វ៉ាក់សាំងនេះត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១០ ដែលបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០២២ ព្រមទាំងទទួលបានការសាទរជាសាធារណៈថា ជាជោគជ័យនៅឆ្នាំ២០២៣ ប៉ុន្តែវ៉ាក់សាំងនេះមិនដែលបានផលិតក្នុងទ្រង់ទ្រាយធំនោះទេ ស្របពេលការផ្ទុះជំងឺអុតក្តាមគោកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទសអាហ្វ្រិកខាងត្បូង។ វ៉ាក់សាំងការពារជំងឺអុតក្តាម នេះត្រូវបានបង្កើតឡើងដោយមូលនិធិក្នុងស្រុក និងមានការចូលរួមពីអ្នកជំនាញ រួមទាំងអ្នកឯកទេសអន្តរជាតិផងដែរ ប៉ុន្តែមិនដែលផលិតចែកចាយទេ ចាប់តាំងពីពេលទើបផ្ទុះជំងឺអុតក្តាមដំបូងម្លេះ ដែលភ្លាមៗនោះ ប្រសិនបើមានវ៉ាក់សាំងនេះ អាចជួយទប់ស្កាត់ការឆ្លងរាលដាលបានខ្លះ។ ស្របពេលជាមួយគ្នានេះ នៅពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា គិតនៅត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ សត្វគោជាងពីរលានក្បាលត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាខ្វះវ៉ាក់សាំងទៅវិញ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ជំងឺអុតក្តាមគោឱ្យមានប្រសិទ្ធភាពបាន គឺតម្រូវឱ្យមានវ៉ាក់សាំងប្រមាណ១៤លានដូស រៀងរាល់ប្រាំមួយខែ ដែលជាចំនួនលើសពី១២ ៩០០ដូស ដែលបានបញ្ចេញឱ្យប្រើកាលពីសប្តាហ៍មុន។ ករណីស្រដៀងនេះដែរ សូម្បីតែផែនការរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលត្រូវការវ៉ាក់សាំងរហូតដល់ប្រហែល២០ ០០០ដូស ក្នុងមួយសប្តាហ៍ ក៏មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់គោដែរ ដោយសារតែគោច្រើនជាងវ៉ាក់សាំង […]
News & អន្តរជាតិ
image_2026-02-12_12-08-29
កូរ៉េខាងត្បូងគ្រោងនាំចេញខ្ទឹមបារាំងថោកៗចំនួន១៥ ០០០តោន ទៅវៀតណាម តៃវ៉ាន់ ជប៉ុន និងម៉ាឡេស៊ី
សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយថា​ រដ្ឋាភិបាលនឹងចាត់វិធានការ នាំចេញខ្ទឹមបារាំង ដែលរដ្ឋាភិបាលបានទិញស្តុកទុក ដោយបញ្ចុះលក់រាយក្នុងរយៈពេលខ្លី ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ និងនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមក្រសួង បានឱ្យដឹងទៀតថា តម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកតាមស្តង់ដារ នៅចុងខែមករា ឆ្នាំ២០២៦នេះ ជាមធ្យមមានតម្លៃត្រឹម១០ ២២វ៉ុន ឬស្មើនឹង០,៧៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺការធ្លាក់ចុះរៀងរាល់ឆ្នាំរហូតដល់២៧,៦ភាគរយ និងទាបជាងមធ្យមភាគនៃឆ្នាំមុនៗ ចំនួន២៣,៣ភាគរយ។ ទោះបីជាតម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកជាធម្មតា អាចកើនឡើងនៅចន្លោះខែមករា និងខែមីនា មុនការប្រមូលផលថ្មីក៏ដោយ ក៏ស្តុកខ្ទឹមបារាំងសល់នៅក្នុងឆ្នាំ២០២៥ រួមទាំងទុនបម្រុងរបស់រដ្ឋាភិបាល ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៨,៧ភាគរយ ខ្ពស់ជាងឆ្នាំមុន។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានសន្មតថា សម្ពាធតម្លៃដោយសារតម្រូវការខ្សោយ និងការកើនឡើងនៃការដឹកជញ្ជូនខ្ទឹមបារាំង ដែលមានគុណភាពទាបសម្រាប់ទីផ្សារ។ មន្ត្រីក្រសួង បាននិយាយថា ប្រសិនបើតម្លៃនៅតែទាបដូចបច្ចុប្បន្ននេះ រហូតដល់ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦នេះ វាអាចមានផលប៉ះពាល់ដល់ការប្រមូលផល និងការផ្គត់ផ្គង់ ព្រមទាំងពិបាកកំណត់តម្លៃខ្ទឹមបារាំងទើបប្រមូលថ្មី ដូច្នេះឱ្យមានអន្តរាគមន៍ជាមិនបន្តាន់ពីរដ្ឋាភិបាល។ ដើម្បីជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងនាំចេញខ្ទឹមបារាំងចំនួន១៥ ០០០តោន […]
News & ជាតិ
photo_2026-02-17_11-28-22
ក្រុមហ៊ុន​ផលិតចំណីសត្វ ឌឹ ហឺស្ស  (DE HEUS)មានគម្រោង​​ទិញវត្ថុធាតុ​ដើមពីកសិករ​ខ្មែររហូតល់ ​១៣ម៉ឺនតោន ​ក្នុងឆ្នាំ២០២៦​
ដោយ ឡុង សារេត​ ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់​លើការផលិតចំណីសត្វ​ផ្គត់ផ្គង់​នៅកម្ពុជា ក្រុមហ៊ុន​ ឌឹ ហឺស្ស (DE HEUS TMH)នៅឆ្នាំំ​២០២៦នេះមានគម្រោងផែនការប្រមូលទិញវត្ថុធាតុ​ដើម​ពីកសិករសម្រាប់ផលិតចំណីសត្វ​រហូតដល់​១៣ម៉ឺនតោន ឬស្មើប្រមាណ​​៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប​​។​ លោក សុខ ភ័ក្ត្រ បុគ្គលិក​ឯកទេស​ផ្នែទិញវត្ថុធាតុ​ដើម​នៃក្រុមហ៊ុន​ DE HEUS TMH បានឱ្យដឹ​ងថា​នៅឆ្នាំ២០២៥កន្លងទៅ​​​នេះ​ក្រុមហ៊ុនមានភាពជោគជ័យ​ ហើយ​បានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុក​មានបរិមាណច្រើនលើសពីផែនការ​រហូតដល់​៨ម៉ឺនតោន​ ឬប្រហាក់ប្រហែល​៥០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​​ក្នុងឆ្នាំ​២០២៥​។​ លោកបានគូសបញ្ជាក់ថា «នៅក្នុងផែនការឆ្នាំ​២០២៦​ យើងមានផែនការ​ប្រមូលទិញវត្ថុធាតុ​ដើម​សម្រាប់កែច្នៃផលិតជាចំណីសត្វ​ ឱ្យបានដល់​១២ម៉ឺនទៅដល់​១៣ម៉ឹនតោន​ ឬប្រហាក់ប្រហែល​៦០ភាគរយ​នៃតម្រូវការវត្ថុធាតុដើមសរុប​។​ មូលហេតុ​ ដោយសារ​យើងមើលឃើញ​នៅឆ្នាំ​កន្លងទៅ​ការផ្គត់ផ្គង់​វត្ថុដើមក្នុងស្រុក​មានការកើនឡើង​ កសិករធ្វើការដាំដុះមានការកើនឡើង​ទាំងគុណភាព​ និង​បរិមាណ​។ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ DE HEUS ​​ របស់យើង​មានផែនការបញ្ជាទិញឱ្យបាន​ច្រើន​​​សម្រាប់បំពេញ​ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន»។​ បើតាម​តំណាងក្រុមហ៊ុនខាងលើ, នៅពេលកន្លងមក​ ​​វត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុន​ប្រមូលទិញពីកសិករ​​មានដូចជា ពោត ដំឡូងមីស្ងួត កន្ទុ កញ្ចុងអង្ករ​ អង្កាម កាកស្ករ​ រួមនិងវត្ថុធាតុដើមមួយចំនួនផ្សេងទៀត​ ហើយ​ការផ្គត់ផ្គង់វត្ថុធាតុដើម​មួយចំនួន​​មកខាងក្រុមហ៊ុន​​មកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ​ និងខេត្តព្រះវិហារ​ជាដើម​ ហើយ​នៅក្នុងឆ្នាំ​២០២៥កន្លងទៅនេះ​ក្រុមហ៊ុនបាន​បង្រៀន​ពីបច្ចេកទេស និងការប្រើប្រាស់ពូជ​ដល់កសិករដាំពោតចំនួន​២ពាន់នាក់​ និងបានបង្រៀន​ឱ្យ​កសិករ​យល់ដឹងពីការបន្សុំាខ្លួនទៅនិងការប្រែប្រួលអាកាសធាតុ​ផងដែរ៕
News & ជាតិ
photo_2026-02-13_12-44-04
អូស្ត្រាលីគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​​ ដើម្បីពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ តាមស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្តនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើម ដែលជំរុញឱ្យមានកំណើននាំចេញ ដើម្បីអភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផល ដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុត និងប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នកនាំចេញផលិតផលអាហារកម្ពុជានឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដែលទទួលស្គាល់ជាអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្ម ដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ សមិទ្ធផលដ៏សំខាន់មួយនេះ មានន័យថា អ្នកផលិតអង្ករ និងម្រេច ដែលជាផលិតផលកសិចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 […]
News & អន្តរជាតិ
Sugar-stock-20December2025-1200x675
រដ្ឋាភិបាល​ហ្វីលីពីន ពិចារណា​ដំឡើង​ពន្ធ​លើ​សារធាតុមេស្ករ
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកកំពុងពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ ដើម្បីទប់ស្កាត់ការនាំចូលច្រើនលើសលប់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករសក្នុងស្រុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ​បាន​បញ្ជាក់​ថា ផែនការ​នេះ​​ទទួលបាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុហ្វីលីពីន​​​​ លោក ហ្វេដឺរិក ហ្គោ (Frederick Go) ដោយត្រូវបង្កើតរូបមន្ត និងគណនាអត្រាពន្ធនាំចូលឱ្យបានឱ្យត្រឹមត្រូវ។ ទោះបីជាយ៉ាងណា លោកមិនបានបកស្រាយលម្អិតអំពីអត្រាពន្ធជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានលើកឡើងថា ក្រសួងទាំងពីរចង់ឱ្យអត្រាពន្ធនេះស្ថិតនៅក្នុងកម្រិតសមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក ហើយមិនរារាំងដល់ការនាំចូលទាំងស្រុងនោះទេ។ លោកបាន​មានប្រសាសន៍​ថា ការ​នាំ​ចូល​សារធាតុមេស្ករ​កាល​ពី​ឆ្នាំ​មុន​ បាន​កើន​ឡើង២០ម៉ឺនតោន ដែលជាបរិមាណត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹង កាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានប្រើប្រាស់សារធាតុមេស្ករជាង៨១ម៉ឺនតោន។ សារធាតុមេស្ករនោះ រួមមាន សារធាតុ អាស្ប៉ាតាម (Aspartame), អាសេស៊ុលហ្វាម ( Acesulfame), ស៊ូក្រាឡូស (Sucralose), សាការីន (Saccharin) និងសារធាតុ ស្តេវីយ៉ា (Stevia)។ បច្ចុប្បន្ននេះ ពន្ធនាំចូលសារធាតុទាំងនេះ មានចាប់ពីមួយទៅបីភាគរយ។ បញ្ហា​​ការកើនឡើង​នៃតម្រូវការ​សារធាតុ​មេស្ករ​ […]
News & ជាតិ
photo_2026-02-16_07-06-17
សិប្បកម្មមួយកន្លែងនៅខណ្ឌកំបូល​មានមហិច្ឆតានាំចេញផលិតផលកសិកម្ម ដើម្បីកែច្នៃទៅទីផ្សារចិន និងកូរ៉េ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ម្ចាស់សិប្បកម្មដៃមាស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ​មហិច្ឆ ចង់​នាំចេញផលិតផលកសិកម្មកែច្នៃទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងកូរ៉េ ខណៈបច្ចុប្បន្ន សិប្បកម្មមានផលិតផលកសិកម្មកែច្នៃមួយចំនួន មានដូចជា គ្រាប់ស្វាយចន្ទី នំផលិតពីបន្លែ និងផលិតផលកសិកម្មផ្សេងទៀត។ អ្នកស្រី ជា សារ៉ឹម  ម្ចាស់សិប្បកម្មដៃមាស បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កន្លងមក អ្នកវិនិយោគចិន ក៏ធ្លាប់បានទស្សនកិច្ចសិក្សាសិប្បកម្មរបស់អ្នកស្រី ​ម្តងរួចហើយ ក្នុងការស្វែងរកឱកាសនាំចេញផងដែរ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី ​មានផលិតផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី នំទូកផលិតចេញពីបន្លែ និងគ្រាប់ធញ្ញជាតិខ្មែរ នំក្រៀបផលិតចេញពីដំឡូង និងល្ពៅ ហើយឥឡូវ ក៏កំពុងកែច្នៃអំបុកខ្មែរបន្ថែមមួយមុខទៀត។ អ្នកស្រី ​បានប្រាប់​ទៀត​ថា លោកស្រី មានបំណងចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យធំជាងនេះ ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មកែច្នៃទំាងអស់នេះ ចូលទៅកាន់ទីផ្សារបរទេស​ ប៉ុន្តែដោយសារបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រីកំពុងសំឡឹងមើលដៃគូរហិរញ្ញាវត្ថុនានា ដើម្បីពង្រីកខ្លួនឱ្យធំជាងនេះ។ បំណងនៃការបង្កើតសិប្បកម្មដៃមាសនេះឡើង លោកស្រី ជា សារ៉ឹម  […]

កាលវិភាគផ្សព្វផ្សាយ