News
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុននាំចេញអង្ករធំៗបានតាំងបង្ហាញពូជស្រូវផ្ការំដួលអង្ករល្អបំផុតរបស់កម្ពុជា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិននៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលលើកទី០១ គឺនៅឆ្នាំ២០១៤ ហើយឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧ ៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០ ០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ ។ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនអេមរុរ៉ាយស៍គ្រោងទិញស្រូវស្រង៉ែ ស្រូវសែនក្រអូប ក្នុងបរិមាណ ១៥ពាន់តោននៅត្រឹមចុងខែតុលានេះ
ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែលកសិករប្រមូលផលស្រូវចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិតនៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹងប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកផ្សេងទៀតធ្វើការសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅតាមតំបន់មួយរយៈកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ បាន១៥ពាន់តោននៅត្រឹមចុងខែតុលានេះ។ បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម ក្រុមហ៊ុនបានប្រមូលទិញស្រូវសែនក្រអូបពីប្រជាកសិករ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។ ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន ដោយសារ៖(ទី១)រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវយើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង និងម្យ៉ាងទៀតមានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន […]
News & ព័ត៌មានពេលព្រឹក

អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើការបង្កើនសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា
ភ្នំពេញ៖ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគរកកាកសំណល់ថ្នំាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ សេវាកម្មវិភាគថ្មីនេះ ត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ព្រមទាំងបង្កើតលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្នុងពិធីសម្ពោធកិច្ចសហប្រតិបត្តិការអូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលថ្ងៃទី១៦ខែតុលា,ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំានៅកម្ពុជា មានប្រសាសន៍ថា “ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះនៃការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។ តាមរយៈការឧបត្ថម្ភក្នុងការរៀបចំបង្កើតនូវមន្ទីរពិសោធន៍ទាំងនេះ អូស្ត្រាលីកំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជាផលិតផលកសិ-ចំណីអាហារប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពលើការចំណាយ”។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ទិដ្ឋភាពសុវត្ថិភាពចំណីអាហាររបស់កម្ពុជា តាមរយៈការបង្កើតមន្ទីរពិសោធន៍ទំនើបចុងក្រោយដែលមាការទទួលស្គាល់នេះ អូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងគាំទ្រដល់សុខភាពសាធារណៈ អាជីវកម្មក្នុងស្រុករួមទាំងអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនិងឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ។ សាស្ត្រាចារ្យ Andre Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា “សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះមិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ”។ បើតាមសាស្ត្រាចារ្យ Andre Spiegel, ការគាំទ្រដល់វិស័យកសិ ចំណីអាហាររបស់កម្ពុជានេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។ បើយោងតាមស្ថានទូតអូស្ត្រាលីប្រចំាកម្ពុជា […]
News & ព័ត៌មានពេលព្រឹក

ប្រធានសហគមន៍កសិកម្មទំនើបនៅខេត្តសៀមរាប ចង់ឃើញពលរដ្ឋគាំទ្រអង្ករនាងអំមានសន្ទុះកើនឡើងដើម្បីផ្តល់ប្រយោជន៍ជូនកសិករ
សៀមរាប៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប ចង់ឃើញប្រជាពលរដ្ឋនៅក្នុងស្រុកប្រើប្រាស់និងគាំទ្រនូវអង្ករនាងអំមានសន្ទុះកើនឡើងនៅលើទីផ្សារ ដើម្បីជំរុញឱ្យកសិករនៅក្នុងតំបន់បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់និងផ្តល់ទំនុកចិត្តដល់អាជីវករងាយស្រួលធ្វើទីផ្សារ។ ការចង់ឃើញសន្ទុះអង្ករនាងអំមានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ បន្ទាប់ពីសហគមន៍កសិកម្មទំនើបស្រូវនាងអំចាប់ផ្តើមដាំដុះលើកដំបូងលើផ្ទៃដី ៥៦៥ហិកតាក្នុងឆ្នំា២០២៤ ហើយបើការប្រមូលផលនៅក្នុងឆ្នាំនេះចូលមកដល់ នឹងដាក់ឱ្យក្រុមហ៊ុនក្នុងស្រុកដេញថ្លៃក្នុងទទួលបានស្រូវនាងអំ។ អ្នកស្រី ឈិន សុភាសី បានឱ្យដឹងថា “អង្ករនាងអំមានសម្បុរ ឬគ្រាប់អង្ករមិនស្អាតដូចទៅនិងប្រភេទអង្ករផ្សេង ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ អង្ករធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។សព្វថ្ងៃនេះទៀតយើងដំាស្រូវនាងអំ នៅក្រោមដើមឈើ ក្នុងន័យជួយការពារដល់បរិស្ថានថែមទៀត។ដូចនេះលក្ខណៈពិសេសរបស់អង្ករនាងអំ គឺដំាស្រូវអភិរក្សព្រៃឈើបានថែមទៀត”។ អ្នកស្រីបន្តថា ពេលសហគមន៍ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យកសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍ ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់ជីវភាពគ្រួសារ ហើយសម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្តនិងងាយស្រួលក្នុងការធ្វើទីផ្សារ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាពបើអាចធ្វើឱ្យតម្រូវការអង្ករនាងអំរីកធំឡើងៗនៅក្នុងប្រទេស។ អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបានហើយ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ ។ខ្ញុំប្រមូលទិញយកទាំងអស់ឱ្យតែស្រូវនាងអំផលិតឡើងដោយប្រជាកសិករ ព្រោះអត់ចង់ឃើញស្រូអ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ ចង់ឃើញអង្ករនាងអំបានដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការនាំចេញទៅខាងក្រៅ”។ បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ, កន្លងមកកាលមិនទាន់បានបង្កើតសហគមន៍កសិកម្មទំនើប មានឈ្មួញនៅក្នុងស្រុកតែងតែប្រមូលទិញពីកសិករក្នុងមួយឆ្នំាមិនក្រោម៨ ០០០តោននោះទេ ហើយឈ្មួញខាងវៀតណាមវិញស្រូវនាងអំមានប៉ុន្មានក៏ប្រមូលទិញយកទាំងអស់៕
News & ព័ត៌មានពេលព្រឹក

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន
(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែងថា ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្រាប់ អ្នកឧកញ៉ា គិត […]
News & ព័ត៌មានពេលព្រឹក

ដំណាំបន្លែផ្លែឈើរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី វាយលុកលើទីផ្សារកាន់តែច្រើន និងរស់ជាតិក៏គួរជាទីទទួលស្គាល់
ជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ ខេត្ត មណ្ឌលគិរី ដើមឡើយធ្លាប់តែពឹងអាស្រ័យនឹងធនធានធម្មជាតិក្នុងការធ្វើកសិកម្មដាំដុះស្រូវ និងបរបាញ់សត្វជាដើម។បច្ចុប្បន្នពួកគេបាន ងាកមករស់នៅបែបតាមគន្លងជីវិតថ្មីដូចជាការធ្វើដំណាំកសិកម្ម ចិញ្ចឹមសត្វ និងការប្រកបរបរផ្សេងៗទៀតក្នុងនេះ រួមទាំងការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជនផងដែរ។ ក្នុងការលើកស្ទួយជីវភាពរស់នៅក្រសួងកសិកម្ម និងក៏ដូចជាអង្គការមួយចំនួនបានកំពុងបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការដាំដំណាំផ្សេងៗដល់ជនជាតិដើមភាគតិចទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងក៏ដូចជាលក់លើទីផ្សារ។ដំណាំកសិកម្មដែលដាំដុះដោយបងប្អូនជនជាតិពូនងត្រូវបានទទួលស្គាល់ទាំងរស់ជាតិ និងពិសេសបានផ្តោតសំខាន់ទៅលើគ្មានសារជាតិគីមីដែលជាតម្រូវការបំផុតរបស់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ លោក យ៉ាប ផល្លី ប្រធានក្រុមដាំបន្លែនៅភូមិពូត្រុំ ក្រុម៣ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសហគមន៍របស់លោកបានទទួលគម្រោងការដាំបន្លែពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)រយៈពេល៣ឆ្នាំមកនេះឃើញថាទទួលនូវផលប្រយោជន៍ច្រើនក្នុងនេះរាប់ទាំងបច្ចេកទេសការដាំដុះ និងទីផ្សារលក់មានភាពងាយស្រួល ដោយទទួលផលកម្រៃឆ្លើយតបប្រើសើរជាងមុនឆ្ងាយណាស់។ លោកថា”កាលពីមុននេះការដាំបន្លែនៅតាមភូមិមិនដឹងទៅលក់នៅទីណាទេ តែបច្ចុប្បន្នត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃរកទីផ្សារឱ្យ ធ្វើឱ្យងាយស្រួលលក់បានទទួលផលកម្រៃខ្ពស់ ។ដំណាំភាគច្រើនដាំមកត្រូវបានគេទទួលទិញអស់ៗដោយពួកខ្ញុំមានថវិការសម្រាប់គ្រួសារ”។ លោក យ៉ាប ផល្លី ប្រាប់បន្ថែមថា៖ក្នុងចំណោមប្រជាសហគមន៍ ដាំដំណាំផ្សេងៗដូចជាដូចជាស្ពៃក្តោប ល្ហុង ខាត់ណា ត្រសក់ដែលបានដាំក្នុងរោងសំណាញ់ ក្នុងផ្ទៃដី៥០០ម៉ែត្រការ៉េរយៈពេល៣ខែអាចរកចំណួល៣៥០ទៅ៥០០ដុល្លារ ។ក្រៅពីនេះក៏មានការដាំបន្លែផ្គួបផ្សំផ្សេងៗទៀតដូចជាម្ទេស ស្លឹកងប់ ក៏អាចរកចំណូលបានក្នុងមួយសប្តាហ៍ចាប់ពី៥ទៅ៦ម៉ឺនរៀលផងដែរ។ លោកប្រាប់ដែរថា ក្នុងចំណោមដំណាំទាំងនេះដូចជា ស្ពៃក្តោប និង ដំណាំផ្សេងៗទៀតយ៉ាងហោចណាស់ជាង១០មុខរបស់ជនជាតិដើមពូនងនៅតំបន់នេះសុទ្ធតែបានទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ និងពេញនិយមរបស់អ្នកបរិភោគ។ លោក ខៀវ សំណាង […]
News & ព័ត៌មានពេលព្រឹក

កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបានថ្លែងទៀតថា ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក […]
News & ព័ត៌មានពេលព្រឹក

កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ
ក្រុមកសិករចំនួន១៥រស់នៅភូមិត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំងធ្វើជាផ្កាលម្អ ជូនដល់ម្ចាស់អាជីវកម្មមានយីហោ “ផ្ទះផ្កាខ្មែរ” អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចំាថ្ងៃមានភាពប្រសើរ ហើយធ្វើឱ្យអារម្មណ៍ផ្នែកផ្លូវចិត្តមានលក្ខណៈកាន់តែល្អប្រសើរជាងពីមុនៗ។ ពោលនៅតាមក្រុមគ្រួសារមិនសូវព្រួយបារម្ភអំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកាសម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការដូចពីមុនទៀតឡើយ។ បើយោងតាម លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ “ផ្ទះផ្ការខ្មែរ”បានឱ្យដឹងថា បន្ទាប់ពីមុខរបរកែច្នៃស្លឹករុក្ខជាតិទំាង៣ប្រភេទនេះបង្កើតឡើងនៅឆ្នំា២០២០រហូតមកដល់សព្វថ្ងៃនេះ ក្រៅពីមើលឃើញមុខរបរលក់គំនិតច្នៃប្រឌិតតូចមួយនេះមានការរីកចម្រើន, ផ្ទះផ្កាខ្មែរជាចំណែកតូចមួយជួយដល់ក្រុមកសិករទាំង១៥គ្រួសារនៅភូមិឃុំខាងលើទោះបីមិនអាចឱ្យក្រុមកសិករដែលជាសមាជិកអាចក្លាយជាអ្នកមានបាន ប៉ុន្តែការងារនេះវាបានជួយសម្រួលជីវភាពប្រចំាថ្ងៃរបស់ពួកគាត់បានប្រើសើមួយកម្រិត។ ជាក់ស្តែងបើប្រៀបធៀបជីវភាពពួកគាត់មុនមិនទាន់ចូលជាសមាជិកអ្នកផលិតផ្កាឱ្យផ្ទះផ្កាខ្មែរ និងនៅក្រោយបានសហការ ឃើញថាស្ថានភាពគ្រួសារគឺមានភាពប្រសើរខុសប្លែងជាងពេលមុនៗ។ លោក ហង្ស ហិរញ្ញនិយុទ្ធ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបានកើតឡើងដោយរឿងចៃដន្យ ដោយយើងមានឱកាសបានស្គាល់ជាមួយមិត្តភក្ត្រ័ដែលធ្លាប់ធ្វើការនេះពីមុនមក។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័ ទើបពួកយើងសម្រេចចិត្ត ផលិតផ្កាពីសំបកពោត នៅឆ្នំា២០២០”។ បើតាមម្ចាស់អាជីវកម្មខាងលើ, ផ្ទះផ្កាខ្មែរចាប់ផ្តើមដំបូងៗជួបការខ្វះខាតនូវវត្ថុធាតុដើមសម្រាប់យកមកកែច្នៃធ្វើជាផ្កាដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយបញ្ហាខ្វះវត្ថុធាតុដើមកែច្នៃដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំងលែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិតមួយនេះទៀតហើយ។ លោកបញ្ជាក់ថា “ផលិតផលផ្កាកែច្នៃចេញពីស្លឹកខាងលើ នៅរដូវវស្សាមិនសូវមានតម្រូវការទីផ្សារប៉ុន្មានទេ ប៉ុន្តែនៅរដូវប្រាំង ចាប់ពីខែ១២រហូតដល់ខែ២ តម្រូវការចាប់ផ្តើមមានច្រើន”។ បើយោងតាម អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក […]
News & ព័ត៌មានពេលព្រឹក

ធនាគារ ARDB បានចែករំលែកពីការទុកដាក់លុយដល់សិស្សនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចែករំលែកពីការទុកដាក់លុយដល់កុមារចំនួន ៦៨នាក់ ក្នុង “សិក្ខាសាលាស្ដីពីអក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រុមយុវជនមកពីសាលារៀល (Sala Riel) នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់(Aloha Learning Center)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ក្រុមកុមារដែលងាយរងគ្រោះនៅទីក្រុងភ្នំពេញ តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងជំនាញ ក្នុងការរៀបចំផែនការថវិកា និងផែនការសន្សំប្រាក់ ការវិនិយោគ និងការកំណត់គោលដៅហិរញ្ញវត្ថុជាដើម។ កញ្ញា តូ ម៉ាវន្ទី ជាសិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់រយៈពេល ៨ឆ្នាំ ដែលមានស្រុកកំណើតមកពីឃុំព្រៃតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកឡើងថា ទទួលបានចំណេះដឹងច្រើនពីការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ ពិតជាមានសារសំខាន់សម្រាប់រូបគេ ដោយអាចបង្កៀនពួកគេឱ្យចេះទុកដាក់លុយ ចេះបែងចែកពីការចំណាយថាមួយណាចំបាច់ និងមួយណាមិនចាំបាច់។ ចេះពីរបៀបការចំណូលចំណាយប្រចាំថ្ងៃនៅក្នុងជីវិតជាក់ស្ដែង។ គេពីមុនមិនដែរបានរៀនពីចំណេះដឹងផ្នែកហិរិញ្ញវត្ថុប៉ុន្មាននោះទេ ដែលន្លងមកមិនដែលចេះកត់តា្រនៅពេលបានប្រាក់ចំណូល ឬការចាយឱ្យបានត្រឹមត្រូវ សមស្របជាមួយនឹងចំណូលទទួលបាននោះទេ។ ប៉ុន្តែក្រោយពេលដែលបានចូលរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុហើយ ទើបយល់កាន់តែច្បាស់បន្ថែមទៀតថា លុយគឺវាសំខាន់ ពិបាករក ដូច្នេះត្រូវចាយត្បិតត្បៀត។ ម៉ាវន្ទី បានបញ្ជាក់ថា៖’ខ្ញុំបានរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះហើយ ខ្ញុំផ្ដាច់ជ្ញាចិត្តថា ចាយលុយឱ្យត្រូវគោលដៅ ព្រោះលុយពិបាករក ដូច្នេះខ្ញុំធ្វើយ៉ាងណាឱ្យលុយបង្កើតលុយដើម្បីទទួលបានប្រាក់ចំណូលមកវិញ”។ យុវសិស្ស ណេ […]
News & ព័ត៌មានពេលព្រឹក

មុខម្ហូបអាហារខ្មែរចំនួន២ប្រភេទនៅ La Plantationកំពុងទទួលបានការពេញនិយមពីភ្ញៀវបរទេស
ក្រៅពីធ្វើផលិតនិងកែច្នៃផលិតផលម្រេចកំពតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅ, ឡាផ្លេនថេសិន(La Plantation)បានផ្តល់នូវសេវាមុខម្ហូបបែបខ្មែរប្រមាណ៩ប្រភេទប្រចំានៅក្នុងតំបន់របស់ខ្លួន ហើយនៅក្នុងនោះមានមុខម្ហូបអាហារចំនួន២ប្រភេទបាននិងកំពុងទទួលបាននូវការពេញនិយមពីភ្ញៀវបរទេសនាំមុខគេ មាន “ហហ្មុកសាច់ត្រី និងឡុកឡាក់សាច់គោអូស្ត្រាលី” ដែលមានតម្លៃ៨ដុល្លារអាម៉េរិកនិង៩ដុល្លារអាម៉េរិកក្នុងមួយចាន។ លោក ស្រេង គឹមទៀង អ្នកផ្តល់សេវាមុខម្ហូបនៅឡាផ្លេនថេសិន (La Plantation) បានឱ្យដឹងថា La Plantation ជាគម្រោងមួយដែលបានចាប់ផ្តើមបើកដំណើរការនៅឆ្នំា២០១៣ ហើយមកដល់សព្វថ្ងៃនេះ La Plantation មានការផ្តល់សេវាកម្មមុខម្ហូបអាហារជូនដល់ភ្ញៀវជាតិនិងអន្តរជាតិមកទីនេះ មានចំនួន៩ប្រភេទ មានលក្ខណៈជាមុខម្ហូបខ្មែរ ។ លោកគូសបញ្ជាក់ថា “មុខម្ហូបអាហារទំាង៩ប្រភេទមាន ញុំស្វាយ, បាយឆាស៊ុតជាមួយនិងបន្លែ, បាយឆាជាមួយសាច់គោ, ឡុកឡាក់សាច់, ឡុកឡាក់ត្រប់វែង,ហហ្មុកសាច់ត្រី, ស្ងោរជ្រក់សាច់គោ, ឆាបន្លែគ្រប់មុខជាមួយគ្រឿងទេសផ្សេងៗ និងមានបែបបន្លែការីដែលបានមកពីការដំាដុះរបស់ប្រជាកសិករក៏ដូចជាបានដាំដុះនៅក្នុងចំការរបស់យើង។ នៅក្នុងចំណោមមុខម្ហូបអាហារទំាង៩ប្រភេទ ទទួលបានការនិយមបរិភោគពីភ្ញៀវអន្តរជាតិច្រើនជាងគេមាន ហហ្មុកសាច់ត្រី ឡុកឡាក់សាច់គោអូស្ត្រាលី”។ បើយោងតាម លោក ស្រេង គឹមទៀង, តាមការកត់សម្គាល់ជាក់ស្តែង ក្នុងមួយថ្ងៃសម្រាប់មុខម្ហូប ហហ្មុកសាច់ត្រីអាចលក់បានជាង១០ចានដោយក្នុងមួយចានថ្លៃ៨ដុល្លារអាម៉េរិក និងមុខម្ហូប ឡុកឡាក់សាច់គោអូស្ត្រាលីក្នុងមួយថ្ងៃ លក់បានចន្លោះពី១០ទៅ២០ចាន ក្នុងមួយចានថ្លៃ៩ដុល្លារអាម៉េរិក។ ស្ថាបនិករបស់ឡាផ្លេនថេសិន គ្រួសារមានដើមកំណើត ជាជនជាតិប៊ែហ្សិក និងជនជាតិបារាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំងនិងតែងតែបានឡើងចុះមកប្រទេសកម្ពុជាបន្តបន្ទាប់នៅពេលមានណាត់ជួបជាមួយដៃគូសហការលើមុខរបរ។
News & ព័ត៌មានពេលព្រឹក

រដ្ឋាភិបាលផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវរយៈពេលបណ្តោះអាសន្ន ៤ខែ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថ្លៃអគ្គិសនីអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវ និងឡសម្អាតស្រូវ សម្រាប់រយៈពេលបណ្តោះអាសន្ន ៤ ខែ (ខែតុលា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥)។ ការសម្រេចនេះគឺ យោង -លិខិតលេខ ២២៩២.រថ.អ៥.លស ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងរ៉ែនិងថាមពល លិខិតលេខ ១៧៦ ខ៥/០២៤ សជណ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរទើបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចថា រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម៖១- ផ្តល់ការអនុគ្រោះថ្លៃ ១២ សេន/kWh (៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង) សម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនកិនស្រូវ និងឡសមូតស្រូវ ដែលមិនទាន់បានស្នើសុំប្រើប្រាស់ថ្លៃនេះ ពីម៉ោង […]