កំពង់ប្រាក់ ខេត្តពោធិ៍សាត់ ជាជម្រកត្រីពូជដ៏មានសក្តានុពលនិងបង្កើតជម្រកត្រីបានជាង២០០កន្លែង

IMG_7251

ភ្នំពេញ៖ លោក យូ ចន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ARDB TVថា កំពង់ប្រាក់បានបង្កើតជម្រកត្រីជាង២០០​ កន្លែង ហើយក៏ជាទីជម្រកត្រីពូជដ៏មានសក្តានុពលផងដែរនៅក្នុងខេត្តពោធិ៍សាត់។

លោក យូ ចន្ទប្រសិទ្ធ បានលើកឡើងថា កំពង់ប្រាក់ វាជាជម្រកដ៏មានសារៈសំខាន់ណាស់សម្រាប់ត្រីជ្រកពួន ពេលមានព្យុះភ្លៀង ផ្គរ រន្ទះ អ្វីមួយកើតឡើង។ជម្រកនេះដែរប្រៀបដូចជាអ្នកយាមចាំជួយការពារពួកវា នៅពេលណាដែលមានការនេសាទខុសច្បាប់ វាអាចទៅសម្ងំលាក់ខ្លួនគេចរួចជីវិត។ដោយក្នុងនេះពួកវាអាចពួននៅពេលគេអូសអួនឬរាយមង ។ក្រៅពីនេះក៏ជាកន្លែងចំណីសម្រាប់ពួកវាស៊ីដោយ មានត្រីតូចៗឬប្រភេទសត្វក្នុងទឹក ដែលជាកន្លែងចំណីត្រីតាមធម្មជាតិ។

លោកបានបញ្ជាក់ឲ្យដឹងថា ក្រៅពីមានជម្រកការពារនេះតំបន់អភិរក្សត្រី មួយកន្លែងនេះ ក៏បានកិច្ចការពារយ៉ាងរឹងមាំដោយមានកងកម្លាំងការពារ២៤ម៉ោង ម្ល៉ោះហើយបច្ចុប្បន្នទីកន្លែងនេះបានក្លាយជាទីកន្លែងស្តុកត្រីដ៏សំខាន់។ដោយក្នុងនេះកំពង់ប្រាក់មាន កម្លាំងឈរជើងប្រចាំការជាប្រចាំក្នុងនោះរួមមាន មន្រ្តីជលផល អាវុធហត្ថ និងកងទ័ពជើងគោកយោធភូមិភាគ៥ជាដើម។

លោក អ៊ុក វិបុលប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបានជលផលបានឱ្យដឹងថា ទីនេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ហើយបច្ចុប្បន្ន កំពុងតែ ស្តុកត្រីចម្រុះប្រមាណជា៣០០តោន សម្រាប់បន្តពូជ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេស ត្រីប្រម៉ា ត្រីកេស ត្រីគល់រាំងដែលកំពុងទទួលរងគ្រោះនិងក៏ដូចជាត្រីត្រសក់ជាដើម។

លោកបាន​អះអាងទៀត​ថា តាមការវាយតម្លៃនៅកំពង់ប្រាក់នេះ មានផលស្តុកត្រីប្រមាណជា២៥០តោន កាលពីឆ្នាំ២០២៣ ហើយ២០២៤ មានប្រមាណ ៣០០តោន ដែលមានការកើនឡើងប្រមាណជា៤០ ទៅ៥០តោន បើប្រៀបធៀបរយៈពេល២ឆ្នាំមកនេះ។

 ដោយឡែក លោក ប៉ែន សុខុម ប្រធានសហគមន៍នេសាទកំពុងប្រាក់ ឱ្យដឹងដែរថា សត្វត្រីកំពុងរស់នៅតំបន់អភិរក្សនេះមានច្រើនប្រភេទតែក៏មិនសម្បូរច្រើនណាស់ណាដែរ ។សម្រាប់តំបន់ក្នុងការនេសាទវិញមានទំហំប្រមាណជិត ៥០០ហិកតា។

ដើម្បីអភិរក្សត្រីបានគង់វង្សយូរអង្វែងសម្រាប់សហគមន៍មូលដ្ឋាននោះ លោក ប៉ែន សុខុម បានសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូ ចូលរួមអភិរក្ស និងពិសេសបង្រ្កាបទល្មើស ទើបទទួលបានជោគជ័យ។

នៅរដូវប្រាំងកន្លែងអភិរក្សជលផលកំពង់ប្រាក់ សម្បូរទៅដោយប្រភេទត្រីដែលមាន តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា ប្រម៉ា ត្រីកែស សណ្តាយ ត្រសក់ ស្កោក ក្រាយឍ ច្រកែង ក្រពាត់ ពោ និងត្រីកញ្ចុះជាដើម។ លើសពីនេះកន្លែងនេះក៏នៅមានត្រីត្រសក់ និងត្រីគល់រាំងដែលជាប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជទៀតផង។

ការបង្កើតជម្រកត្រីក្នុងទីលំហនៃបឹងទន្លេសាបពិតជាបានផ្តល់នូវសារៈសំខាន់សម្រាប់ត្រី ពិសេសត្រីពូជសំខាន់ៗជ្រកពួននៅពេលជួបគ្រោះអាសន្នអ្វីមួយកើតឡើង។ជម្រកដែលមានឈើរាងបួនជ្រុង ហើយអម ដោយរបាំងការពារមាំទាំ ទាំងនេះប្រៀបដូចជាអ្នកយាមឥតចេះទារប្រាក់បៀវត្ស​ ដែលតែងតែជួយសង្រ្គោះត្រីនាគ្រាដែលមានអាសន្ន មកយាយីពួកវា។

ពង់ប្រាក់ មានទំហំដី២ ៧០០ហិកតា គឺស្ថិតក្នុង ចំណោមកន្លែងអភិរក្សជលផលចំនួន៣១កន្លែង នៅលើបឹងទន្លេសាប។កន្លែងអភិរក្សជលផលដ៏សំខាន់មួយកន្លែងនេះ មានបណ្តោយ ៧គីឡូម៉ែត្រ និងទទឹង ៣ គីឡូម៉ែត្រ ដោយលាតសន្ធឹងលើផ្ទៃទឹកជាប់ជាមួយភូមិចំនួន៣ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ភូមិអូរអាកល់ ឃុំអូរសណ្តាន់ និងភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕


photo_2026-08-25_10-49-49
ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់​ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន

ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់​កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់​យក​ធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការ​លើកឡើងរបស់​កសិករ​ចិញ្ចឹមព្រាប​សាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់​។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]

photo_2026-08-24_17-46-55
ដំណាំជាង១ ០០០ហិកតា នៅឃុំកោះតាស៊ុយ ខេត្ត​ក្រចេះ​ រងផលប៉ះពាល់ពីទឹកជំនាន់

ដោយ​ ហៃ ស៊ីណា ក្រចេះ៖​ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​​ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បាន​លើកឡើងថា  ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១​ ០០០ហិកតា  ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។ លោកបាន​រៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាង​គេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។ ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករ​ប្រមូលផលដំណាំពោតបានប្រមាណ​៣ ០០០តោន​​​ ដែលសព្វថ្ងៃនេះ កសិករលក់​បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយ​លោក​បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុង​ជន់លិចដល់ក្រោមផ្ទះហើយ។ ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក​ ធីម​ ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា  ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ […]

image_2026-08-25_10-15-02
អាម៉េរិកជួយអ្នកនេសាទហ្វីលីពីន​ អាចរាយការណ៍ពីការនេសាទខុសច្បាប់នៅតាមសមុទ្រ

ម៉ានីល៖ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពនេសាទតាមសមុទ្រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទហ្វីលីពីន ជុំវិញបទល្មើសនេសាទខុសច្បាប់ និងចលនាគួរឱ្យសង្ស័យរបស់នាវា។  នេះបើយោងតាមការប្រកាស​របស់​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងម៉ានីល ។ មជ្ឈមណ្ឌលរាយការណ៍បទល្មើសនេសាទខុសច្បាប់នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិតពីផ្កាយរណប ស្តារលីង (Starlink) និងកម្មវិធីទិន្នន័យ អឺសរ៉េនជឺ (EarthRanger) ដើម្បីប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទក្នុងតំបន់ និងអំពីការសង្ស័យថា មានការនេសាទខុសច្បាប់ សកម្មភាពមិនធម្មតារបស់នាវា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ ស្ថានទូតអាម៉េរិក បានប្រកាសថា ព័ត៌មានទាំងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ណការិយាល័យជលផល និងធនធានទឹក (Bureau of Fisheries and Aquatic Resources)នៃមជ្ឈមណ្ឌលជាតិសម្រាប់កិច្ចការសមុទ្រ (National Maritime Center)។​ មជ្ឈមណ្ឌលនេះនឹងរាយការណ៍អំពីការនេសាទខុសច្បាប់ ការនេសាទ​ដោយមិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ ក្រោមកិច្ចសហការរវាងសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាខេត្តប៉ាឡាវ៉ាន ប្រទេសហ្វីលីពីនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ាឡាវ៉ាន គឺជាខេត្តប្រជុំកោះរបស់ប្រទេសហ្វីលីពីន ដែលល្បីល្បាញទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាដែនអេកូឡូស៊ីចុងក្រោយរបស់ប្រទេសហ្វីលីពីណ (Last Ecological Frontier)។ ខេត្តនេះរួមមានកោះប៉ាឡាវ៉ាន ដែលជាកោះធំ និងកោះតូចៗប្រមាណ១​ ៧៨០កោះ។ តំបន់នេះមានទឹកសមុទ្រពណ៌ខៀវបៃតងថ្លាស្អាត ជួរភ្នំថ្មកំបោរដ៏ខ្ពស់ និងមានព្រៃត្រូពិចដ៏ក្រាស់។ កាលពីខែមិថុនា […]

Untitled-1 (2)
ច្នៃ​​ស្លឹកឃុនមារជា​ស្លឹកកណ្ដបប្រក់ដំបូល – មុខរបរ​របស់សហគមន៍នៅខេត្តសៀមរាប​

ដោយ ឡុង សារេត សៀមរាប៖ ស្លឹកឃុនមារ ដែល​ត្រូវបានសហគមន៍​មួយក្នុងខេត្តសៀម​រាប​ យកច្នៃជា​ស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាច​រកចំណូលបាន​ជិត​២ម៉ឺនដុល្លារ​​​ ក្នុងរយៈពេលត្រឹម​ ៤ខែ ពី​របរ​កែច្នៃស្លឹកឃុនមារ​នេះ​។ យុវជន ​លី សុធុជ អាយុ​៣២ឆ្នាំ​ ជាសមាជិកនៃ​សហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើម​គំនិតឱ្យ​មាន​ការច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្ដប ដែល​​គាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ​។ យុវជន​រូបនេះបានឱ្យដឹង​ថា សកម្មភាពកែច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្តបនេះ ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០២៣ ​​ ហើយ​នៅឆ្នាំ​២០២៤​ នៅលើ​ទីផ្សារ​ក្នុងតំបន់​មានតម្រូវការតិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន​តម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេ​ស​​នៅក្រុងភ្នំពេញ​ បន្ទាប់ពីបានផ្សព្វផ្សាយ​នៅតាមបណ្តាញទំនាក់ទំនងសង្គម​​​។​ ​លោក លី សុធុជ​ ​បាន​គូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំ​ស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ​ ដោយសារនៅលើទីផ្សារ​មាន​ការចាប់អារម្មណ៍ច្រើន​ ព្រោះតែ​ស្លឹក​រុក្ខជាតិ​មួយ​នេះ​វាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួល​ក្នុងការរក្សាទុក​ជាងស្បូវ ស្លឹកត្នោត​ និងស្លឹករុក្ខជាតិផ្សេងទៀត​។​ ជាក់ស្តែង​គិតត្រឹមរយៈពេល​៤ខែ​ ឆ្នាំ​២០២៦កន្លងមកនេះ​​ លក់​ស្លឹកឃុនមារបាន​៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បាន​ចំណូល​១៧ ៥០០០ដុល្លារ”។ យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារ​​​​​មានការ​ពេញនិយម​ច្រើន​។ តួយ៉ាង​​​ក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត​២ ០០០ម៉ែត្រការ៉េ​​​ ដោយសារអ្នកនៅទីក្រុងភ្នំពេញ​​អត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមា​រ ​ហើយ​មានម្ចាស់ហាងជាច្រើ​ស្រលាញ់ចូលចិត្ត​ ចង់បានស្លឹកឃុនមារ​យកទៅតុបតែង​ទីតាំងរបស់ខ្លួន​ឱ្យមានភាពទាក់ទាញ​​។​​ ម្យ៉ាងទៀ​​ត​ដោយសារ​ស្លឹករុក្ខជាតិនេះ​ធុននឹងការ​ឆាបឆេះ […]

កាលវិភាគផ្សព្វផ្សាយ