សហគ្រាសធុនតូច និងមធ្យម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតិចតួចនៅឡើយ​​

490193772_1095223025979479_1733883347324214596_n

រាជធានីភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះសហគ្រាសក្នុងស្រុកបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ធ្វើអាជីវកម្មនៅមានចំនួនតិចតួចនៅឡើយ។

ការលើកឡើងរបស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ និងមូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំវគ្គចាប់យកឌីជីថលទី៥ ជំនាន់ទី២កាលកន្លងទៅថ្មីៗនេះ។

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងពេលបច្ចុប្បន្ននេះ គឺរឿងបច្ចេកវិទ្យាឌីជីថល ដោយសារគេដឹងហើយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានសមត្ថភាពចេះប្រើឌីជីថលនៅមានកម្រិត។ ដូច្នេះត្រូវជំរុញឱ្យម្ចាស់សហគ្រាសចេះប្រើបច្ចេកវិទ្យាឌីជីថល តាមរយៈការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ជួយរហូតឱ្យគាត់ឈានដល់ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឧកញ៉ាបន្តទៀតថា បញ្ហាកង្វះការយល់ដឹងពីការប្រើប្រាស់ឌីជីលនេះ ប្រសិនបើគ្មានជួយជំរុញម្ចាស់សហគ្រាសក្នុងស្រុកនោះទេ គឺមិនអាចភ្ជាប់ពួគាត់ ទៅក្នុងសម័យទំនើបរបស់ពិភពលោកបានទេ។

បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ថាសព្វថ្ងៃនេះកម្ពុជាមានធនធានមនុស្សដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅមានកម្រិត មិនដូចទៅនិងបណ្តាប្រទេសផ្សេងនោះទេ។ គេចេញពីសាលាមកគេចេះប្រើទាំងអស់នៅបច្ចេកវិទ្យាជឿនលឿន តែនៅកម្ពុជា សម្រាប់ម្ចាស់សហគ្រាសចេះប្រើប្រាស់នៅកម្រិតទាប។

លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF បានឱ្យដឹងថា រាជរដ្ឋាភិបាលបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញនេះឡើងដើម្បីជួយដល់វិស័យឯកជន សម្រាប់បណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវនិងតម្រូវការជាក់ស្តែង ក៏ដូចជាដើម្បីជួយដល់យុវជនមានចំណេះជំនាញច្បាស់លាស់ត្រូវនិងតម្រូវការជាក់ស្តែង មានលទ្ធភាពកាន់តែខ្ពស់ក្នុងការស្វែងរកការងារបានកាន់តែប្រសើរ  និងទទួលបានប្រាក់ខែខ្ពស់។

លោកបានមានប្រសាសន៍ថា “គិតមកទល់ពេលនេះ យើងបានចូលរួមជួយដល់វិស័យឯកជនតាមរយៈការបណ្តុះបណ្តាលដល់យុវជន ដែលមិនទាន់មានការងារធ្វើ ក៏ដូចអ្នកមានការងារធ្វើស្រាប់ បានចំនួន៣៥០០០នាក់ ហើយបើគិតជាថវិកាចំណាយទៅលើការបណ្តុះបណ្តាលនេះ អស់ប្រមាណ៣០លានដុល្លារ”។

បើតាមលោក គី សុខគីម, ការបណ្តុះបណ្តាលដល់យុវជនបច្ចុប្បន្ន៣៥០០០នាក់  វិស័យឯកជនចូលរួមកម្មវិធី មានរោងចក្រសហគ្រាសចំនួន៤៥០ សហការជាមួយសាលាចំនួន៦២ និងសមាគមធុរកិច្ចចំនួន២២៕


image_2026-04-03_09-15-21
សហរដ្ឋអាម៉េរិកសម្លឹងមើលលទ្ធភាពនាំចូលកសិផលទៅកាន់ទីផ្សារហ្វីលីពីន

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកនឹងដឹកនាំបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសហ្វីលីពីន នៅខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារហ្វីលីពីនសម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតជនជាតិ​អាម៉េរិក រួមទាំងមន្ត្រីក្រសួងកសិកម្មសរុបយ៉ាងហោចណាស់៥៨នាក់ ដើម្បីស្វែងយល់ពីសក្តានុពលទីផ្សារហ្វីលីពីន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា ប្រទេសហ្វីលីពីន គឺជាទីផ្សារធំជាងគេទី១០ សម្រាប់ផលិតផល​កសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលជាមធ្យមមានតម្លៃ៣,៤ពាន់លានដុល្លារក្នុងការនាំចេញប្រចាំឆ្នាំ ក្នុង​រយៈ​ពេលប្រាំឆ្នាំកន្លងមកនេះ។ ក្រសួងបាននិយាយកាលពីថ្ងៃទី៣០ ខែមីនាថា បេសកកម្មដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបានចរចាដោយ​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកឱកាសថ្មីសម្រាប់ការ​នាំ​ចេញ​ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន។ ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល កាលពីថ្ងៃទី១ ខែមេសា បានផ្សព្វផ្សាយបន្តនូវសេចក្តីប្រកាស​របស់ក្រសួង​កសិកម្ម​សហរដ្ឋអាម៉េរិក អំពីផែនការបំពេញទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងកសិកម្មបរទេស លោកស្រី មីសែល បេគើរីង (Michelle Bekkering) នឹងដឹកនាំគណៈប្រតិភូធុរកិច្ចកសិកម្ម សមាគមពាណិជ្ជកម្ម និងតំណាងមកពីក្រសួងកសិកម្មអាម៉េរិក​សរុប​ចំនួន៥៨នាក់ ដើម្បីស្វែងសក្តានុពលទីផ្សារកសិផលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើឱ្យកសិករ អ្នកចិញ្ចឹម​សត្វ និងកសិពាណិជ្ជករអាម៉េរិកទទួលបានទីផ្សាររឹងមាំ និងឱកាសសមស្របនៅបរទេស។ លោកស្រីបានមានប្រសាសន៍ទៀតថា […]

669594069_122124360429106786_2942915014175752039_n
ឯកឧត្តមបណ្ឌិត កៅ ថាច អបអរសាទរផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់  

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអបអរសាទរចំពោះផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់ នាពេលថ្មីនេះៗ។ ភ្ជាប់ជាមួយឃ្លីមវីដេអូ បង្ហោះផ្សាយលើផេកផ្លូវការរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៅប្រទេស​ណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត បានសរសេរសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមអបអរសាទរដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៃប្រទេស​ណូវែលហ្សេឡង់​ ដែលបានសម្របសម្រួលឱ្យមានអត្ថិភាពផលិតផលខ្មែរនៅលើទឹកដីចុងខាងត្បូងបំផុតនៃផែនដី​ ជាពិសេស​ អង្ករខ្មែរ​ និងស្រាបៀ​ ហនុមាន ​(Hanuman Beer)។ សង្ឃឹមថា​ នឹងមានផលិផលខ្មែរកាន់តែច្រើននាំចូលទៅទឹកដីKiwi។ “ការជួយ​ទិញផលិតផល​ និងកសិផលខ្មែរ​ គឺជួយលើកស្ទយជីវភាពកសិករខ្មែរ”»។ ចំណែកនៅប្រទេស​ណូវែលហ្សេឡង់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមអមជាមួយខ្លឹមសារថា លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ និងសហការី បានចូលរួមទទួល និងបើកទូកុងទីន័រនៃការនាំចូលស្រាបៀហនុមានដំបូងបំផុត ដោយក្រុមហ៊ុន អេកលី (Ecly Limited) នៅក្នុងប្រទេសនូវែលហ្សេឡង់។ ផេកផ្លូវការរបស់ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ បានបន្តទៀតថា លទ្ធផលជាផ្លែផ្កានេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ចក្រុមហ៊ុននៅប្រទេសនូវែលហ្សេឡង់ និងអ្នកផលិតនៅប្រទេសកម្ពុជា […]

photo_2026-04-09_18-36-43 (3)
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ឈិន ឌីណា ប្រធាននាយកដ្ឋាន ឌីជីថលនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត។ បើយោងតាម ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹង ការរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិនេះឡើង ក្នុងគោលបំណងជួយជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែម ទៀត បន្ទាប់ពីមានការគាំទ្រពីសំណាក់ប្រជាជននូវទូទាំងប្រទេស ហើយការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះជាកត្តាដ៏សំខាន់មួយក្នុងការផ្តល់កំម្លាំងចិត្តដល់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានទឹកចិត្តក្នុងការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងថ្ងៃនេះមានសហគ្រាសផលិតនៅក្នុងស្រុកជាង៣០០នៅទូទាំងប្រទេសចូលរួមដាក់តាំងបង្ហាញផលិតផល។ លើសពីនេះគឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជននៅទូទាំងប្រទេសប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង […]

image_2026-04-03_08-59-53
ភូមា ហាមឃាត់ការនេសាទក្នុងរដូវត្រីពងកូនរយៈពេលបីខែ ដើម្បីពង្រឹងធនធានជលផល

ណៃពិដោ៖ ក្រសួងជលផលភូមា បានហាមឃាត់ការនេសាទរយៈពេលបីខែ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលជារដូវត្រីពងកូន ដើម្បីការពារធនធានមច្ឆាជាតិ ហើយនាវានេសាទទាំងអស់ត្រូវវិល​ត្រឡប់​ទៅ​កំពង់​ផែវិញ។ បើយោងតាមមន្ត្រីជលផលរបស់ភូមា បានឱ្យដឹងថា មូលហេតុចម្បងនៃការកំណត់រដូវបិទការនេសាទ និងកំណត់​តំបន់ហាមឃាត់មិនឱ្យនេសាទ គឺដើម្បីទប់ស្កាត់ធ្លាក់ចុះនៃប្រភេទត្រី និងលើកកម្ពស់ការលូតលាស់ឡើងវិញ​នៃធនធាន​ជលផល។ វិធានការទាំងនេះត្រូវបានអនុវត្តជាកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរដូវបង្កាត់ពូជត្រីពងកូន នៅពេលត្រីបន្តពូជ។ លោកបានបញ្ជាក់ថា ការហាមឃាត់ការនេសាទរយៈពេលបីខែនេះ គឺផ្អែកលើការរកឃើញនៅក្នុងការស្រាវជ្រាវ​របស់​មន្ត្រីជលផល។ ចំណែកទូកនេសាទទាំងអស់ដែល ធ្វើប្រតិបត្តិការនេសាទនៅតំបន់សមុទ្រ ត្រូវបានហាមឃាត់​មិនឱ្យនេសាទ​ក្នុងអំឡុងពេលបិទនេសាទ និងនៅក្នុងតំបន់មិនឱ្យនេសាទរយៈពេលបីខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ហើយពួកគេត្រូវបានណែនាំឱ្យត្រឡប់ទៅកំពង់ផែវិញ មិនឱ្យលើសពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ។ នៅក្នុងសេចក្តីប្រកាសបិទរដូវនេសាទ បានព្រមានថា ចំពោះអ្នកណាមួយមិនអនុវត្តតាមការណែនាំ​នឹងប្រឈម​មុខ​ការ​ផ្តន្ទា​ទោសតាមផ្លូវច្បាប់។ ចំណែកនាវាកំពុងត្រូវតែត្រួតពិនិត្យនៅមជ្ឈមណ្ឌលត្រួតពិនិត្យ ហើយគិតត្រឹមថ្ងៃនេះ នាវា​ស្ទើរ​តែ​ទាំងអស់បានត្រឡប់ទៅកំពង់ផែវិញ ដោយមានចំនួនតិចតួចបំផុតនៅលើផ្ទៃសមុទ្រ។ ការកំណត់រយៈពេលហាមឃាត់ការនេសាទ និងតំបន់ការពារ គឺផ្អែកលើការស្រាវជ្រាវ ដែលធ្វើឡើងដើម្បីអភិរក្សត្រី និងធនធានជលផលក្នុងរដូវបង្កាត់ពូជ។ ការសិក្សាលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជម្រកត្រី និងធនធានជលផល នៅក្នុង​ដែន​ទឹកភូមា ត្រូវបានអនុវត្តដោយអ្នកស្រាវជ្រាវ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ ការស្ទង់មតិអំពីធនធានជលផលរយៈពេល​៣០ថ្ងៃ ត្រូវបានធ្វើនៅតាមឆ្នេរសមុទ្រ​ […]

កាលវិភាគផ្សព្វផ្សាយ