News
News

ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming
[English Below] ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់ពីលោក Onggy Hianata ស្ថាបនិក និងអ្នករៀបចំយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុន iBlooming ព្រមទាំងក្រុមការងារបានធ្វើបទបង្ហាញពីថ្នាលសិក្សាតាមប្រព័ន្ធអនឡាញ ក៏ដូចជាបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence), ឯកឧត្តម បាន លឹម និងសហការីបានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្តួចផ្តើមរបស់ក្រុមហ៊ុន iBlooming និងគូសបញ្ជាក់ថាធនាគារ ARDB នឹងសិក្សាបន្ថែមទៅលើលទ្ធភាពនៃកិច្ចសហការវាងស្ថាប័នទាំងពីរ។ ក្នុងឱកាសនេះដែរ, ឯកឧត្តម បាន លឹម បានផ្តល់យោបល់ឱ្យមានការរួមបញ្ចូលនូវប្រធានបទបណ្តុះបណ្តាលសំខាន់ៗដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានបៃតង និងប្រតិបត្តិការធនាគារ ដោយប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ …………………….. Phnom Penh: On the morning of […]
News

សហគ្រាស ជេអឹមអេច ប្រមូលទិញកសិផលពីប្រជាកសិករមកកែច្នៃនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
បាត់ដំបង៖ អ្នកស្រី សេង សំណាង ស្ថាបនិកសហគ្រាស ជេអឹមអេច ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែប្រមូលទិញកសិផលពីប្រជាកសិករខ្មែរដែលបានដាំដុះមកកែច្នៃជាផលិតផលដំណីអាហារ សម្រាប់សុខភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការកែច្នៃផលិតផលចេញពីកសិកម្មរបស់អ្នកស្រី សេង សំណាង រួមមាន ចេកណាំវ៉ា ខ្វី ល្មៀត សាគូស ល្ងខ្មៅ ចេក សណ្តែកសៀង និងដាំដុះក្នុងស្រុកផ្សេងៗទៀត ដែលកសិករដាំដុះហើយគ្មានទីផ្សារ គឺ ខាងសហគ្រាស នឹងធានាទិញយកមកកែច្នៃ និងស្វែងរកទីផ្សារ។ អ្នកស្រី សេង សំណាង បានលើកឡើងថា ការបង្កើតសហគ្រាសនេះឡើង ដោយសារតែជួបបញ្ហាសុខភាពខ្លួនឯងផ្ទាល់ឈឺក្រពះជាង១០ឆ្នាំ ទើបរៀនកែច្នៃកសិផលចេញជាម្សៅចេក ខ្លួនឯងមកបរិភោគ រហូតចេញលទ្ធផល ទើបឈានដល់ការពង្រីកមុខរបរនេះឡើង ដើម្បីជួយអភិវឌ្ឍន៍ដំណាំកសិកម្មកម្ពុជាឲ្យក្លាយជាអាហាររូបត្ថម្ភ សំរាប់សុខភាពប្រជាជន ជាពិសេស ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើតការងារដល់សិស្ស និស្សតិនៅតាមជនបទ ។ សម្រាប់ផលិតករខាងលើបានរៀបរាប់ថា រយៈពេល៤ឆ្នាំនេះ ទោះបីជាសហគ្រាសអ្នកស្រី ជួបការលំបាកច្រើន ទម្រាំប្រជាពលរដ្ឋយើងទទួលបានការគាំទ្រនោះ ។ ពីមុនជាសិប្បកម្មតូចមួយ ប៉ុន្តែឥឡូវនេះ […]
News

ក្រុមហ៊ុន MIRARTH Agri Tech Co Ltdនឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបបរិមាណ ២៥០តោន
កំពង់ធំ៖ ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។ […]
News

កសិករចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារក្រៅពីសម្រាប់ទុកបរិភោគហើយ នៅអាចលក់រកចំណូលបានថែមទៀត
បច្ចុប្បន្ននេះក្រៅពីប្រកបរបរធ្វើការងារ ឬការជួញដូរផ្សេងៗនោះ ប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត មណ្ឌលគិរី បាននាំគ្នាបន្ថែមមុខរបរចិញ្ចឹមត្រីមួយទៀត បានធ្វើឱ្យពួកគាត់ក្រៅពីទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារហើយ នៅអាចលក់រកប្រាក់កម្រៃ ផ្គួបផ្សំ សម្រាប់ការចាយវាយប្រចាំថ្ងៃផង។ គួរបញ្ជាក់ថា វិធីសាស្រ្តក្នុងការចិញ្ចឹមត្រី នាពេលបច្ចុប្បន្ន មានច្រើនបែប និង ច្រើនវិធីសាស្រ្ត ដែល ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាកសិករក្នុងការបង្កើតមុខរបរចិញ្ចឹមត្រីតូចធំទៅតាម លទ្ធភាពរៀងៗខ្លួន។សម្រាប់វិធីសាស្រ្តក្នុងការិញចិញ្ចឹមត្រីនេះមានដូចជាជីកស្រះ ,អាងប្រើតង់ ,អាងប្រើថង់ប្លាស្ទិក ចិញ្ចឹមក្នុងលូ ជាដើម។កសិករអាចចិញ្ចឹមបានងាយស្រួល និងសមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ធំ។ក្រៅពីនេះនៅ ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងថែមទៀត។ចំពោះថ្លៃដើមក្នុងការចិញ្ចឹមត្រី ក៏អាចចាប់ផ្ដើមបានពីដើមទុនតិចតួច ហើយអាចផ្ដល់ចំណូលបន្ថែមដោយមាន លក្ខណៈសមរម្យគួរជាទីពេញចិត្តចំពោះពួកគាត់។ អ្នកស្រី ភី ខឺត រស់នៅក្នុង ភូមិ ពូតាំង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថាក្នុងការចិញ្ចឹមត្រីក្នុង អាងប្រើតង់ រយៈពេល២ឆ្នាំមកនេះ មិនត្រឹម តែ គាត់អាចយកត្រីមកទុកបរិភោគក្នុងក្រុមគ្រួសារទេ នៅអាចយកទៅចែកជូនចាស់ទុំក្នុងភូមិ និងពិសេសអាចរកប្រាក់ចំណូលតាមរយៈការលក់ត្រីដើម្បីឱ្យកូនចៅបានរៀនសូត្រផង។ ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថា”បច្ចុប្បន្ននេះបើមានដីទំនេរតូចធំ ហើយយើងចេះឆ្លៀតច្នៃប្រឌិតក្នុងការចិញ្ចឹមសត្វ ពិសេសចិញ្ចឹមត្រីគឺ អាចរកប្រាក់ចំណូលក្នុងក្រុមគ្រួសារយើងបានហើយ នៅអាចប្រើធ្វើម្ហូបបានផង។តាមពិតការចិញ្ចឹមត្រីនេះងាយ ហើយការទទួលបានផលនោះឃើញថាមិនពិបាកដែរ”។ អ្នកស្រី ភី […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងពីតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យថ្លែងថា“ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។” សម្រាប់ ឯកឧត្តម ហែម វណ្ណឌី […]
News

ការទិញ-លក់គោសាច់ចាប់ផ្តើមមានតម្រូវការនៅលើទីផ្សារពីខែវិច្ឆិកាដល់ខែមិថុនា
ខេត្តត្បូងឃ្មុំ៖ ក្រុមកសិករប្រកបមុខរបរចិញ្ចឹមគោបំប៉នគោយកសាច់សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ បានកត់សម្គាល់ថាចាប់ពីខែវិច្ឆិកាឆ្នាំ២០២៤រហូតដល់ខែឧសភាឬខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ជារដូវកាលមួយ ដែលគោសាច់មានតម្រូវការកើនឡើងនៅតាមខេត្តនិងតំបន់។តួយ៉ាងកសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់មួយកន្លែងស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រៀមគោសាច់ប្រមាណ៤០០ក្បាលដើម្បីឆ្លើយតបតម្រូវការទីផ្សារ ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រមូលទិញគោពីខាងក្រៅបំប៉នយកសាច់លក់ចេញ ទិញចូលជាប្រចាំ។ លោក ហ៊ត លាង ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ការទិញលក់គោសាច់ចាប់តម្រូវការកើនឡើងពីខែវិច្ឆិការហូតដល់ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ដោយសារប្រជាពលរដ្ឋនៅក្នុងស្រុក តែងមានការរៀបចំកម្មវិធីមង្គលការ និងពិធីជាច្រើនផ្សេងពីមួយខែទៅមួយខែនាពេលខាងមុខនេះ វាជាឱកាសល្អមួយសម្រាប់អ្នកចិញ្ចឹមគោបំប៉នយកសាច់អាចងាយស្រួលក្នុងការលក់ដូរបើប្រៀបធៀបទៅនិងខែមុនៗ។ លោកបន្តថា ក្នុងកំឡុងពេលគោសាច់ចាប់ផ្តើមមានតម្រូវការនៅលើទីផ្សារសន្សឹមៗចាប់ពីខែវិច្ឆិកានេះ សម្រាប់កសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់ ហ៊ត លាង មានគោសរុបជាង១២០០ក្បាល ក្នុងនោះ គោមេយកកូនមានប្រមាណ៨០០ក្បាល និងគោសាច់ប្រមាណ៤០០ក្បាល ហើយចំពោះគោសាច់ពេញវ័យលក់ចេញពីកសិដ្ឋានមួយគីឡូក្រាមថ្លៃ៩៥០០រៀលនិងគោសាច់មិនទាន់ពេញសាច់ថ្លៃពី៧៥០០ទៅ៩៥០០រៀលក្នុងមួយគីឡូក្រាម ។ លោកលើកឡើងថា ការចិញ្ចឹមគោបើកសិករប្រលែងឱ្យដើរស៊ីស្មៅនៅតាមវាលឬនៅតាមទីទួល គោមិនងាយឡើងសាច់ទេ តែបើចិញ្ចឹមតាមក្បួនខ្នាតត្រឹមត្រូវ មានការសាងសង់រោង មានកន្លែងដំាស្មៅនិងមានការមើលថែបានដិតដល់ វាជួយឱ្យកសិករឆាប់ទទួលបានផល។ ជាក់ស្តែង លោកមាន គោលចំនួន៧ក្បាលក្រោយពីបានបំប៉នចំណីបានដឹកដល់ក្នុងរយៈពេល៣ខែ បន្ទាប់ពីលក់ចេញអស់ទាំង៧ក្បាល អាចបានលុយទិញគោចូលត្រឡប់មកវិញបានពី១០ទៅ ១៤ក្បាល៕
News

រោងម៉ាស៊ីនចំនួន ១៤០ ជាសមាជិកសហព័ន្ធស្រូវអង្ករកំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ សូមមេត្តាទំនាក់ទនងទៅកាន់រោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅជិតបំផុតនៃមូលដ្ឋានរបស់ខ្លួន តាមលេខទំនាក់ទំនងដែលមាននៅក្នុងបញ្ជីដូចខាងក្រោម ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន ១៤០ កំពុងតែត្រៀមទិញស្រូវផ្ការំដួលផងដែរ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងថា ឥឡូវនេះយើងមានរោងម៉ាស៊ីនចំនួន 140 ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ CRF កំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស ហើយក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមអរគុណដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការផ្តល់បញ្ជីឈ្មោះរោងម៉ាស៊ីនទាំងអស់នេះ។ មន្រ្តីខាងលើបន្ថែមថា ចូលមកដល់សប្តាហ៍ទី3 តម្លៃស្រូវនៅតែល្អជាពិសេសផ្ការំដួលកាន់តែល្អថែមទៀតការតាមដាននិងផ្សព្វផ្សាយតម្លៃស្រូវដោយមន្រ្តីកសិកម្មឃុំដែលជាផ្នែកមួយនៃសកម្មភាពដោះស្រាយបញ្ហាទីផ្សារនិងរក្សាស្ថិរភាពថ្លៃស្រូវជូនកសិករជាពិសេសស្រូវផ្ការំដួលពូជសុទ្ធ កម្មវិធីគោលនយោបាយអាទិភាពទី 5 និងទី 6។ សម្រាប់ លោកឧកញ៉ា ឡាយ ឈុនហូរ អគ្គនាយកក្រុមហ៊ុន City Rice Import &Export Co Ltd បានមានប្រសាសន៍ ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្ម និងធនាគារ ARDB កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន។ លោកឧកញ៉ាបន្ថែមថា តម្លៃទិញនៅរោងម៉ាស៊ីនពេលនេះគឺ 1400 រៀលមួយគីឡូ ហើយអាចឡើងថែមទៀតអាស្រ័យលើគុណភាព។ តាមផែនការប្រចាំឆ្នាំ២០២៤នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍របស់លោកកញ៉ា […]
News

គណៈប្រតិភូរបស់ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ […]
News

រដ្ឋមន្ត្រីកសិកម្មពិភាក្សាសេចក្តីព្រាងលើ “ពិធីសារជាមួយអគ្គរដ្ឋបាលគយចិន”ស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ឯកឧត្តម ឌិត ទីណា បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ។ ពាក់ព័ន្ធនិងការនាំចេញសំបុកត្រចៀកាំទៅកាន់ប្រទេសចិននៅពេលខាងមុខនេះ, ឯកឧត្តម ងិន […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទគោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ
ទីក្រុងគុនមីញ៖ តបតាមការអញ្ជើញ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ»
ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង […]
News

កសិករដាំដុះស្វាយកែវរមៀតខុសរដូវកើនឡើង ប៉ុន្តែតម្លៃវិញមិនសូវល្អនៅលើទីផ្សារនាពេលប្រមូលផល
កំពង់ស្ពឺ៖ ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះកសិករបានផលិតស្វាយកែវរមៀតខុសរដូវមានសន្ទុះកើនរហូតដល់ប្រមាណ៦០%នៃចំនួនសមាជិកសរុប៤០ចំការ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ការកើនឡើងនៃចំនួនកសិករផលិតស្វាយខុសរដូវនេះបានជះឥទ្ធិពលអវេជ្ជមាន ធ្វើឱ្យតម្លៃលក់មិនសូវល្អនៅលើទីផ្សារចាប់តាំងពីការប្រមូលផលក្នុងខែកញ្ញារហូតដល់ពេលនេះ។ លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ បានឱ្យដឹងថា ស្វាយកែវរមៀតចាប់ផ្តើមប្រមូលផលពីខែកញ្ញារហូតមកដល់ខែវិច្ឆិកានេះមានតម្លៃចន្លោះពី៧០០ទៅ១២០០រៀលក្នុងមួយគីឡូក្រាម ផ្អែកតាមទីផ្សារហាងឆេងជាក់ស្តែងប្រចាំថ្ងៃ ហើយតម្លៃនេះទាបជាងឆ្នាំមុន ដោយសារកសិករមិនសូវផលិតស្វាយខុសរដូវដូចឆ្នាំនេះ។ បើតាមប្រធានប្រតិបត្តិសមាគមខាងលើ តម្លៃស្វាយកែវរមៀតឆ្នាំនេះទោះបីកសិករលក់មិនសូវបានថ្លៃ តែកសិករនៅអាចរកប្រាក់ចំណេញខ្លះដែរ ហើយស្វាយទាំងនេះមួយចំនួននាំចេញទៅប្រទេសថៃ វៀតណាម និងមួយចំនួនផ្សេងទៀតផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក។ លោកលើកឡើងថា បច្ចុប្បន្ននេះទីផ្សារស្វាយកែវរមៀតមិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេ ទាក់ទងនិងតម្លៃនិងការបរិមាណផ្គត់ផ្គង់ ហើយកន្លងបញ្ហានេះខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះធ្វើមិនទាន់បាន។ ទាក់ទងនិងបញ្ហាទីផ្សារនេះ, លោក សុទ្ធ សុភា ប្រជាកសិករផលិតស្វាយកែវរមៀតនៅខាងគិរីរម្យ ក្នុងពេលបច្ចុប្បន្ននេះទីនៅប្រឈមភាពផុយស្រួយនៅឡើយ ពោលតម្លៃស្វាយកែវរមៀតមិនទាន់មានលក្ខណៈថេដូចទៅនិងដំណាំមួយចំនួនផ្សេងទៀតនោះទេ។ បើកសិករផលិតបានផលតិច តម្លៃស្វាយនឹងងើបឡើង តែផ្ទុយទៅវិញបើកសិករផលិតបានផលច្រើនតម្លៃវានឹងធ្លាក់ចុះ ហើយត្រូវឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញពីកសិករថែមទៀត៕