ជាតិ
News & ជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ៧ចំណុច ដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្តល់នូវយោបល់សំខាន់ៗចំនួន៧ចំណុចដល់ជូនគ្រប់ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០» នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]
News & ជាតិ

សិប្បកម្មលីហួន ហ្វូដ ឈរជើងរឹងមាំបានដោយសារប្រាក់កម្ចីពីធនាគារ ARDBធ្វើជាទុនបង្វិលក្នុងអាជីវកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ម្ចាស់សិប្បកម្ម លីហួន ហ្វូដ មានទីតាំងនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលស្គាល់ថា បន្ទាប់ពីទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្វើជាទុនបង្វិលនៅក្នុងអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំកន្លមកនេះ បានជួយឱ្យមុខរបររបស់ខ្លួនបន្តឈរជើងយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន ពោលចាប់តាំងវិបត្តិជំងឺកូវីដ១៩មក។ អ្នកស្រី សុង លីហួន ម្ចាស់សិប្បកម្មខាងលើបានឱ្យដឹងថា មុននឹងឈានដល់ការបង្កើតជាសិប្បកម្មកែច្នៃផលិតផលផ្សេងៗចេញពីសាច់ជ្រូកមានដូចថ្ងៃនេះ គឺកើតចេញមកពីការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារខ្នាតតូច មានជ្រូកបួនប្រាំក្បាលនៅឆ្នាំ២០០៣ និងជាអ្នកប្រកបមុខរបរលក់សាច់ជ្រូកនៅក្នុងខេត្តសៀមរាប។ ពីឆ្នាំ២០១៦ ដល់២០១៨ បន្ទាប់ពីទទួលបានកម្ចីពីធនាគារ ARDB អ្នកស្រីបានសម្រេចចិត្តបើកជាកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតពាណិជ្ជកម្មមួយ ដែលអាចចិញ្ចឹមជ្រូករស់បានចន្លោះពី៨០០ ដល់១០០០ក្បាល ដោយសារមើលឃើញអំពីតម្រូវការសាច់ជ្រូកកើនឡើង នៅតាមភោជនីយដ្ឋាន សណ្ឋាគារ នៅក្នុងខេត្តសៀមរាប។ អ្នកស្រីបន្តថា ចូលដល់ឆ្នាំ២០១៩ កម្ពុជាមានវិបត្តិជំងឺកូវីដ១៩កើតឡើង ធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងខេត្តត្រូវបានបិទទ្វារ ធ្វើឱ្យកប់ដើមទុនមួយចំនួន។ ប៉ុន្តែអ្នកស្រីបានបង្វែរពីការផ្គត់ផ្គង់សាច់ជ្រូកទៅភោជនីយដ្ឋាន ងាកមកកែច្នៃសាច់ជ្រូធ្វើជាផលិតផលផ្សេងដោយខ្លួនឯង និងមានការគាំទ្រពីពលរដ្ឋក្នុងស្រុកកើនឡើងជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអាជីវកម្មឈរជើងរឹងមាំរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនិងសិប្បកម្មបន្តមានភាពរឹងមាំ សុខភាពផ្នែកហិរញ្ញវត្ថុនៅក្នុងអាជីវកម្មមានដំណើរការល្អប្រសើរ អ្នកស្រី សុង លីហួន បានសម្តែងនូវការអំណរគុណ និងដឹងគុណទៅដល់ការទទួលបានប្រាក់កម្ចីរបស់ធនាគារ […]
News & ជាតិ

សិប្បកម្មសំណាងសុធា ទទួលបានជ័យលាភីលេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ២០២៥
ដោយ ឡុង សារេត ភ្នំពេញ៖ ម្ចាស់សិប្បកម្មយីហោ សំណាងសុធា មានទីតាំងនៅក្រុមទី៧ ភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ទទួបាលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៥ រៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រកាសលទ្ធផលឱ្យដឹងកាលថ្ងៃទៅ៩ ខែធ្នូ ឆ្នាំ២០២៥។ លោក យន់ សំណាង ម្ចាស់សិប្បកម្មសំណាងសុធា ក្រៅពីសម្តែងការរំភើបរីករាយនូវលទ្ធផល ដែលសិប្បកម្មរបស់ខ្លួនទទួលបានពេលនេះ លោកក៏មានក្តីរំពឹងផងដែរថា ជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំឆ្នាំ២០២៥នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសបានស្គាល់សិប្បកម្មកាន់តែច្រើន និងមានទំនុកចិត្តខ្ពស់មកលើផលិតផលរបស់ខ្លួន ខុសប្លែកពីពេលមុនៗ អ្នកប្រើប្រាស់នៅមានចិត្តរារែកក្នុងការគាំទ្រផលិតផល ដែលកែច្នៃដោយសិប្បកម្មសំណាងសុធា។ លោក យន់ សំណាង បញ្ជាក់ថា «បច្ចុប្បន្ននេះផ្អែកលើផលិតផលយើង (ប្រហុក)ចូលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ហើយពេលនេះសិប្បកម្មជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកកែច្នៃប្រហុកឆ្នើមប្រចាំ២០២៥ទៀត ខ្ញុំសង្ឃឹមថា អាជីវកម្មរបស់យើងនឹងរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ»។ តាមម្ចាស់សិប្បកម្មកែច្នៃខាងលើ កម្មវិធីប្រកួតប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥ បានចំណាយពេលវេលា៣៩ថ្ងៃ គិតចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃប្រកាសលទ្ធផល កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលរៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្ម។ យោងតាមនាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
News & ជាតិ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ
ដោយ ហៃ សីណា ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី តានីញ៉ា មីយើ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]
News & ជាតិ

កម្ពុជា និងវៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ។ តាមរយៈនៃការចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។ គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា។ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនវៀតណាមចំនួន ៤ […]
News & ជាតិ

សមាគមបណ្តាញកសិករតេជោ និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធទ្វេភាគី
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ (Techo Farmer Network Association) និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (Supply Chain Business Association Cambodia) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាប្រធានសមាគមបណ្តាញកសិករតេជោ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជកម្មករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ។ ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗរួមមាន ទី១)- ការភ្ជាប់ទំនាក់ទំនង ឬផ្គូផ្គូងអាជីវកម្មរវាងសមាជិក TFNA និង LOSCBA, ទី២)-ការផ្តល់ជូនពិសេស ឬលក្ខខណ្ឌអនុគ្រោះ,ទី៣)-ការផ្លាស់ប្តូរចំណេះដឹង និងទី៤)-ការជួយផ្សព្វផ្សាយទីផ្សារជូនគ្នារវាងសមាជិក TFNA និង LOSCBA។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ […]
News & ជាតិ

ផលិតផលកែច្នៃពីវត្ថុធាតុដើមក្នុងវិស័យកសិកម្មមានកាន់តែច្រើនទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុក គេសង្កេតឃើញនៅពិព័រណ៍មានការដាក់តាំងបង្ហាញពីផលិតផលថ្មីៗប្លែក មានកាន់តែច្រើនទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក តួយ៉ាងដូចជាផលិតផលប្រេងសណ្តែកដីរបស់ក្រុមហ៊ុនកូនខ្មែរមួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងមានការគាំទ្រច្រើន បើប្រៀបទៅនិងពេលមុនៗ។ បើតាមកញ្ញា ទូច នីតា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Tiger Power បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលកែច្នៃច្រើនប្រភេទ ហើយក្នុងនោះសម្រាប់ប្រេងសណ្តែកដី នៅពេលកន្លងមកនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ច្រើននោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ គឺមានអតិថិជនជាពលរដ្ឋខ្មែរបានស្គាល់ច្រើន ពិសេសនៅពេលបងប្អូនខ្មែរងាកមកគាំទ្រផលិតផលកែច្នៃដោយសហគ្រាស ក្រុមហ៊ុនក្នុងស្រុក។ ចំណែកលោក ធា កក្កដា តំណាងផ្នែកលក់នៃក្រុមហ៊ុនខាងលើ បានឱ្យដឹងថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនចង់ឃើញផលិតផលរបស់ខ្លួន មានការគាំទ្រច្រើនបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរបស់កសិករខ្មែរ ពេលតម្រូវការប្រើប្រាស់កើនឡើងធ្វើឱ្យកសិករបង្កើនការដាំដុះសណ្តែកដីរបស់ខ្លួនបន្ថែម។ បើតាមតំណាងក្រុមហ៊ុនខាងលើ វត្ថុធាតុដើម ដែលក្រុមហ៊ុនយកមកកែច្នៃធ្វើជាប្រេងសណ្តែកដី មានការផ្គត់ផ្គង់ពីខាងកសិករនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងមួយខែមានបរិមាណពីរតោន ដែលអាចផលិតបានជាប្រេងសណ្តែកដីពី៦០០០ ទៅ៨០០០លីត្រ។ លោកបន្តថា បច្ចុប្បន្ននេះផលិតផលប្រេងសណ្តែកដី របស់ក្រុមហ៊ុនកំពុងតែចរាចរនៅលើទីផ្សារ បាន៨០ភាគរយ។ ពោលមានលក់នៅតាមផ្សារទំនើប និងតាមផ្សារម៉ាតធំៗ ដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារជីបម៉ុង ផ្សារស៊ីត្រា ផ្សារបាយ័ន រួមនិងផ្សារទំនើបផ្សេងទៀតទាំងនៅក្នុងក្រុងភ្នំពេញ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សាអំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀតក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
សៀមរាប៖ រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ
សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]
News & ជាតិ

ក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតសក្តានុពលក្នុងវិស័យកសិកម្ម សម្រាប់នាំចេញនៅឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ស្របពេលវិធានការនៃគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកំពុងឈានទៅរកការអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៦ខាងមុខ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មមើលឃើញថាក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតនូវផលិតផលដែលសក្តានុពលក្នុងវិស័យកសិកម្មសម្រាប់នាំចេញនៅឆ្នាំ២០២៦។ សូមជម្រាបជូនថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពីការ “លើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម” ដោយបានគូសបញ្ជាក់ថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វ។ ទាក់ទងនិងការលើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា កម្មវិធីគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលគឺជារឿងមួយល្អ សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃនៅក្នុងស្រុក។ ព្រោះការលើកទឹករបស់រាជរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធប្រឹងប្រែងបន្ថែមទៀតនៅក្នុងអាជីវកម្មរបស់ខ្លួន។ អ្នកស្រីមានប្រសាសន៍ថា នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃមួយ នៅពេលទទួលបានការលើកទឹកពន្ធដារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងបង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើនផ្អែកលើសមត្ថភាពជាក់ស្តែងរបស់ខ្លួន ។ដូចនេះការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយសម្រាប់ក្រុមហ៊ុន ក៏ដូចបានទៅដល់កសិករ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករមានតួនាទីផលិតនៅកសិផលឱ្យមានគុណភាព សុវត្ថិភាពនិងមានស្តង់ដារសម្រាប់ធ្វើការកែច្នៃនាំចេញ។ បើតាមប្រធានប្រតិបត្តិខាងលើ មានការរំពឹងទុកថានៅក្នុងវិស័យម្រេចនៅពេលមានការកែច្នៃផលិតផលបានកាន់តែល្អ ការនាំចេញនូវត្ថុធាតុដើមនិងលែងមានច្រើនដូចពេលមុនៗទៀតហើយ ងាកមកផ្តោការនាំចេញផលិតផលដែលមានម៉ាកយីហោជាផលិតផលរបស់ខ្មែរ ហើយមានច្រើននៅលើទីផ្សារអន្តរជាតិនិងលក់បានតម្លៃល្អប្រសើរ បើប្រៀបធៀបនិងពេលបច្ចុប្បន្នបានធ្វើការនាំចេញជាវត្ថុធាតុដើម។ ចំណែកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការយល់ឃើញស្រដៀងគ្នាថា […]
