ជាតិ
News & ជាតិ

គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំជាង៣ ៦២១លានដុល្លារ
ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៥នេះ, កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសស មានបរិមាណជាង១០លានតោន គិតជាទឹកប្រាក់ចំណូលសរុបជាង៣ ៦២១លានដុល្លារ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្ម កាលថ្ងៃទី២៩ ខែសីហា បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង១០,៣លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ អង្ករមានជាង៥លានតោន, ស្រូវមានជាង៤,៨លានតោន និងអង្ករមានជាង៤៩២ពាន់តោន នាំចេញទៅកាន់ទិសដៅ៨៤ប្រទេស ដោយមានការកើនឡើង ចំនួន៣៥,៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើគូសបញ្ជាក់ថា “ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ មានជាង៣ ៦២១លានដុល្លារ ដែលក្នុងនោះតម្លៃនៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវអង្ករ មានទឹកប្រាក់ជាង២ ២៥៤លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង៩៧៤លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣៩២លានដុល្លារ។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃ តាមផ្លូវទឹកមានជាង២៥៧លានដុល្លារ ស្មើនឹង៧,១០ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប”។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម, ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣៥,៦៤ភាគរយ ក៏ពិតមែន ប៉ុន្តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖ (១)-ការនាំចេញដំឡូងមីស្រស់បានថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ក្នុងរយៈពេល៨ខែ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៥
ក្រុងសៀមិន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT)។ ជាមួយគ្នានេះ ជាកិត្តិយសបំផុត ដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ CIFIT ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន (China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (United Nations Trade and Development -UNCTAD) នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាក្រុងសៀមិន (Xiamen) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត»
ក្រុងសៀមិន៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោគសកល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។ ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះ ក៏មានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើកពីអគ្គលេខាធិការងនៃអង្គការសហប្រជាជាតិ និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបន្ទាប់ ក្នុងការពិភាក្សានេះ […]
News & ជាតិ

គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាធ្វើការនាំចូលទីផ្សារអឺរ៉ុបបាន បង្ហាញអំពីការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ
ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាប្រមាណ១កុងតឺន័រ បាននាំចេញជាផ្លូវការទៅប្រទេសអ៊ីតាលីនៃសហគមន៍អឺរ៉ុប តាមរយៈក្រុមហ៊ុន AMPLE AGRO PRODUCTS។ ការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាសាទរ និងបានចាត់ទុកជាសញ្ញាវិជ្ជមាន ដែលបង្ហាញឱ្យឃើញអំពីការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រោះបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបមានតម្រូវការស្តង់ដារខ្ពស់។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលី នៃសហភាពអឺរ៉ុប ជាសញ្ញាវិជ្ជមាន ពីព្រោះថា ស្តង់ដាររបស់អឺរ៉ុបខ្ពស់មិនងាយទទួលយកនូវផលិតផលកែច្នៃ ឬចំណីអាហារ ដែលគ្មានស្តង់ដារនោះទេ ដោយគេតម្រូវស្តង់ដារច្រើន។ ដូច្នេះបើគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាអាចនាំចូលទីផ្សារអឺរ៉ុបបាន គឺជាការចាប់ផ្តើមមួយដ៏ប្រសើរ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោកបានលើកឡើងទៀតថា កន្លងទៅគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាធ្លាប់នាំចេញទៅកាន់ប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ប៉ុន្តែមានបិរមាណតិចតួចនៅឡើយ។ ប៉ុន្តែការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលីលើកនេះ គឺជាសញ្ញាមួយល្អក្នុងការអភិវឌ្ឍស្វាយចន្ទីកម្ពុជា ព្រោះនៅអឺរ៉ុបគឺជាទីផ្សារដ៏ធំមួយ បើសិនជាយើងអាចដណ្តើមទីផ្សារនៅអឺរ៉ុបបាន វាជារឿងមួយដ៏ល្អ។ ប៉ុន្តែត្រូវពង្រឹងការកែច្នៃនៅក្នុងស្រុកឱ្យខ្លាំងជាមុនសិនព្រោះនៅក្នុងការកែច្នៃហាក់នៅមានកម្រិត។ បើតាមប្រធានសមាគមស្វាយចន្ទីខាងលើ បានកត់សម្គាល់ឃើញថា មកដល់ពេលនេះការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ហាក់ដូចជាមានការធ្លាក់ចុះ។ ប៉ុន្តែសមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា នៅពេលយើងអាចមានតំបន់សួនកសិឧស្សាហកម្មស្វាយចន្ទីកើតឡើងនៅក្នុងខេត្តកំពង់ធំ ការកែច្នៃនឹងមានការកើនឡើង។ យោងតាមក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរថាក្នុងពិធីសម្ពោធជាផ្លូវការ នូវការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ តាមទូកុងតឺន័រលើកដំបូង […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបាឋកថាបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់។ តាមរយៈបាថកថាជាភាសាអង់គ្លេស ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍រំឭកប្រាប់បុគ្គលិកថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានមហិច្ឆតាក្នុងការជំរុញការអភិវឌ្ឍជនបទ និងកសិកម្ម តាមរយៈហិរញ្ញវត្ថុ ដែលជំរុញដោយបេសកកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានលើកយកគន្លឹះសំខាន់ៗនៃតម្លៃភាពជាអ្នកដឹកនាំ មានខាងក្រោម៖ សុចរិតភាព៖ ការសម្រេចចិត្តប្រកបដោយតម្លាភាព និងប្រកបដោយក្រមសីលធម៌ […]
News & ជាតិ

ស្វាយចន្ទីកម្ពុជា មានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន
អូសាកា៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ លោក តានីគូជី កេនតារ៉ូ (Taniguchi Kentaro) អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។ លោកជំទាវរដ្ឋមន្ត្រី […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការចិញ្ចឹមគោ ខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពទីផ្សារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានសមាគម បានលើកឡើងជូនអង្គប្រជុំអំពីសាវតា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់ផលិតភាព ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងការចិញ្ចឹមគោ ដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម (១) លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ (២) បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ (៣) ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត (៤) លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ចើញចូលរួមក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ចើញចូលរួមជាកិត្តិយសនៅក្នុងវេទិការជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕ ដោយ ឡុង សារេត
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំមានក្តីសង្ឃឹមខ្ពស់ទៅលើការប្រមូលផលនៅឆ្នាំ២០២៦
ត្បូងឃ្មុំ៖ នៅក្នុងឆ្នាំ២០២៥នេះ, សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំសម្រេចបាននៅការប្រមូលផលរបស់ខ្លួនបានប្រមាណ១៤០តោន ពោលទាបជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងរដូវប្រមូលផលម្រេចនៅឆ្នាំ២០២៦ខាងមុខនេះមានក្តីសង្ឃឹមថា បរិមាណផលម្រេចនឹងកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងឆ្នាំ២០២៥។ អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះកសិករ ដែលជាសមាជិកសហគមន៍ បានប្រមូលផលម្រេចចប់រួចរាល់ហើយ បានទិន្នផលប្រមាណ១៤០តោន ពោលតិចជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ និងនៅក្នុងរដូវប្រមូលផលម្រេចឆ្នាំ២០២៦ខាងមុខ យើងអាចប្រៀបធៀបបាន ព្រោះយើងរំពឹងទុកថា ទិន្នផលនៅឆ្នាំ២០២៦ អាចនឹងកើនឡើងទ្វេដង ពី១៤០តោនកើនដល់២៨០តោន។ អ្នកស្រីបានបញ្ជាក់ថា “ការរំពឹងទិន្នផលម្រេចថា នឹងកើនឡើងទ្វេដងនៅឆ្នាំំ២០២៦ ដោយសារនៅក្នុងរដូវកាលនេះយើងមានថវិកាសម្រាប់ទិញធាតុចូលឱ្យកសិករប្រើប្រាស់បានទាន់ពេលវេលា។ តួយ៉ាងនៅប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំបានដើរចុះទៅពិនិត្យនៅតាមចម្ការរបស់សមាជិកសហគមន៍ឃើញថា ម្រេចរបស់កសិករមានការកើនផលជាងឆ្នាំទៅ រាប់តាំងពីផ្កា និងក្តឹបម្រេចល្អជាងឆ្នាំមុន”។ បើតាមប្រធានសហគមន៍កសិកម្មទំនើបខាងលើ, នៅឆ្នាំ២០២៥ សហគមន៍បានចុះកុងត្រាជាមួយក្រុមហ៊ុនទទួលទិញម្រេចពីកសិករសម្រាប់ម្រេចខ្មៅថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាម ពោលតម្លៃខ្ពស់ជាងឆ្នាំ២០២៤ កសិករភាគច្រើនលក់បានថ្លៃ១៤ ០០០រៀល។ ដោយឡែកចំពោះតម្លៃម្រេចនៅឆ្នាំ២០២៦ខាងមុខនេះ ខាងសហគមន៍គ្រោងធ្វើកុងត្រាជាមួយក្រុមហ៊ុនទទួលទិញនៅដើម ឬចុងខែវិច្ឆិកាខាងមុខ ហើយរំពឹងថា អាចបានថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាមផងដែរ។ អ្នកស្រី អេង រ៉ាណែត បានឱ្យដឹងទៀតថា “ក្នុងនាមជាប្រធានសហគមន៍កសិកម្មទំនើប ហ៊ានធានាជាក់លាក់ថា ការលក់ម្រេចរបស់កសិករទាំងត្រូវធ្វើតាមសហគមន៍ អ៊ីចឹងទិន្នផលទាំងអស់ខ្ញុំចង់ឃើញនៅថ្ងៃខាងមុខម្រេចកម្ពុជាអាចនាំចេញបាននិងមានតួលេខមួយជាក់លាក់ ហើយយើងព្យាយាមផ្សព្វផ្សាយដល់កសិករ ដែលមិនទាន់បានចូលរួមនៅក្នុងសហគមន៍ ឱ្យពួកគាត់ចូលរួមបានកាន់តែច្រើន ធ្វើឱ្យទីផ្សារយើងមានតម្លៃកាន់តែល្អ”។ សូមជម្រាបជូនផងដែរថា […]
News & ជាតិ

ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៤,៨ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។ លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព […]
News & ជាតិ

ផលិតផលកសិកម្មបួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ
ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោនក្នុងមួយឆ្នាំ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕
News & ជាតិ

បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម
ភ្នំពេញ៖ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។ លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។ […]
