អន្តរជាតិ
News & អន្តរជាតិ

សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ ប្រារព្ធខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន-ឡាវ
វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។ ចំណែក លោកស្រី ហ្វាង ហុង ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ […]
News & អន្តរជាតិ

ហ្វីលីពីនត្រូវការអ្នកជំនាញកសិកម្ម២៣,០០០នាក់ ដើម្បីជួយកសិករក្នុងស្រុក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួនត្រូវការអ្នកជំនាញកសិកម្មយ៉ាងហោចណាស់២៣,០០០នាក់ ដើម្បីបម្រើការជាបុគ្គលិកផ្សព្វផ្សាយ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កសិករហ្វីលីពីន។ ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីការចេញផ្សាយលទ្ធផលប្រឡងយកអាជ្ញាប័ណ្ណកសិកម្ម នៅក្នុងខែវិច្ឆិការបស់គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ ដែលក្នុងនោះមានអ្នកប្រឡងជាប់ចំនួន៦,៦៧៨នាក់ ក្នុងចំណោមបេក្ខជន៩,៧៤២នាក់។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងសម្របសម្រួលជាមួយគណៈកម្មការឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សា និងត្រូវគ្នានឹងតម្រូវការរបស់ទីភ្នាក់ងារកសិកម្ម។ លោកបានបន្ថែមថា វគ្គសិក្សាកសិកម្មក៏ត្រូវតែកែលម្អឡើងវិញ នៅក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋចំនួន ក៏ដូចជាវគ្គបណ្តុះបណ្តាញជំនាញបសុពេទ្យ ដែលក្រោមច្បាប់ថ្មីស្តីពីឧស្សាហកម្មសត្វ។ លោកបានមានប្រសាសន៍ដូច្នេះថា «នៅពេលយើងមានបុគ្គលិកផ្សព្វផ្សាយទាំងនេះនៅនឹងកន្លែង ព័ត៌មានទាំងអស់របស់យើងឥឡូវនេះនឹងផ្សព្វផ្សាយទាន់ពេលវេលា និងត្រឹមត្រូវជាងមុន»។ ជាមួយនឹងការប្រមូលទិន្នន័យបានទាន់ពេលវេលាជាក់ស្តែង ក្រសួងកសិកម្មបាននិយាយថា ខ្លួននឹងបង្កើនប្រសិទ្ធភាពផ្នែកស្ថិតិរបស់ក្រសួងកសិកម្ម ហើយនឹងមានតែអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យផ្នែកកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បុគ្គលិកផ្នែកផ្សព្វផ្សាយកសិកម្មនឹងជួយកែលម្អយន្តការផ្តល់មតិកែលម្អ ជាពិសេសលើបញ្ហាវាលស្រែ ដូចជាការពន្យារពេលក្នុងការចែកចាយគ្រាប់ពូជ ជី និងតម្លៃស្រូវសើម។ ទាក់ទងនឹងប្រាក់ចំណេញវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលដល់កសិករហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា «ការងារតាមវាលស្រែមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកទទួលបានប្រាក់ខែល្អត្រឹមត្រូវ នោះនឹងអាចជួយកសិករ និងអ្នកនេសាទបានច្រើន។ […]
News & អន្តរជាតិ

ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ
វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។ ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។ សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។ ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។ ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin) កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។ ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។ ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។ ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត […]
News & អន្តរជាតិ

ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមីដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់
វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុងឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]
News & អន្តរជាតិ

អាម៉េរិកលុបចោលពន្ធលើបន្លែនាំចូលពីប្រទេសមួយចំនួនក្នុងតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ ការផ្លាស់ប្តូរអត្រាពន្ធ ដែលបានចូលជាធរមាននៅសហរដ្ឋអាម៉េរិក កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងតែកែប្រែតម្លៃដើមនាំចូល និងគំរូប្រភពបន្លែ ដែលត្រូវបានលុបចោលពន្ធលើការនាំចូលផលិតផលជាច្រើនប្រភេទ រួមទាំងម្ទេស ខ្ទឹមបារាំង ខ្ទឹមស បន្លែកែច្នៃ និងទំនិញកក ឬទំនិញកែច្នៃបន្ថែមតម្លៃផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលកសិកម្មជាង២០០មុខ។ សេចក្តីសម្រេចនេះ មានសុពលភាពធាក់ថយក្រោយផងដែរ ចំពោះការចូលបន្លែណានៅក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យអ្នកនាំចូលអាចទាមទារសងពន្ធ ដែលបានបង់រួចហើយ។ អ្នកទីផ្សារបានបញ្ជាក់ថា ការលើកលែងទាំងនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មថ្មី ដែលពាក់ព័ន្ធនឹងអ្នកនាំចូលបន្លែមកពីប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអាហ្សង់ទីន។ ប្រទេសទាំងនេះត្រូវគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដោយសារការនាំចូលបន្លែមិនជាប់ពន្ធ ដូច្នេះវាជួយកាត់បន្ថយថ្លៃដើមនាំចូលបន្លែ។ ចំណែកបន្លែប៉េងប៉ោះនៅតែជាប់ពន្ធដដែល សម្រាប់ពន្ធផ្លែប៉េងប៉ោះនាំចូលពីប្រទេសម៉ិកស៊ិក។ អ្នក ទីផ្សារ បានរាយការណ៍ទៀតថា ពន្ធនេះធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះរបស់សហរដ្ឋអាម៉េរិកនៅតែឡើងខ្ពស់ ហើយបង្កការលំបាកលើប្រភពបន្លែ និងយុទ្ធសាស្ត្រកំណត់តម្លៃ។ អ្នកទិញមួយចំនួនកំពុងតែពិចារណាអំពីប្រភពដើមរបស់ផ្លែប៉េងប៉ោះ ហើយចង់នាំចូលផ្លែប៉េងប៉ោះពីតំបន់អាម៉េរិកឡាទីន ដែលស្ថិតនៅក្រោមការលើកលែងពន្ធនាំចូល ប៉ុន្តែបរិមាណផ្លែប៉េងប៉ោះមិនសូវមានច្រើន ហើយលក្ខណៈបច្ចេកទេសរបស់ផលិតផលក៏មិនទាន់កំណត់ឱ្យបានច្បាស់លាស់ដែរុ។ ដោយសារពន្ធត្រូវបានលើកលែងសម្រាបបន្លែផ្សេងទៀត អ្នកនាំចូលកំពុងរៀបចំសម្រាប់ការចំណាយឱ្យធ្លាក់មកទាប ដែលអាចបង្កើនបរិមាណ និងបន្ធូរបន្ថយសម្ពាធពីអតិផរណាមួយចំនួន នៅក្នុងការលក់រាយ។ ក្រុមពាណិជ្ជករ បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់ផ្លែប៉េងប៉ោះ ដែលមិនស្ថិតក្រោមកិច្ចព្រមព្រៀងលើកលែងពន្ធថ្មីនេះ អាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាងគេ […]
News & អន្តរជាតិ

ហ្វីលីពីនចាប់ផ្តើមលក់រាយខ្ទឹមបារាំង ក្នុងតម្លៃថោក ដើម្បីទប់ស្កាត់ការឡើងថ្លៃ
ម៉ានីល៖ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃខ្ទឹមបារាំងក្នុងរដូវបុណ្យណូអែល ឆ្នាំ២០២៥នេះ ក្រសួងកសិកម្មហ្វីលីពីន បានចាប់ផ្តើមលក់រាយក្នុងតម្លៃទាបបំផុត ត្រឹម១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំងស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល (Francisco Tiu Laurel) ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្អាកនាំចូលអង្ករ ដែលដាក់ចេញកាលក្នុងខែកញ្ញា នៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ តម្លៃលក់រាយទាបបំផុតសម្រាប់ខ្ទឹមបារាំង គឺធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍អំពីការត្រួតពិនិត្យទីផ្សារ ដែលបង្ហាញថា តម្លៃខ្ទឹមបារាំងលក់រាយបានកើនឡើងខ្ពស់រហូតដល់៣០០ប៉េសូ ឬស្មើនឹង៥,១២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយនៅតាមផ្សារខ្លះ បានឡើងថ្លៃរហូតដល់ជិត៤០០ប៉េសូ ឬស្មើ៦,៨៣ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការនាំចូលខ្ទឹមបារាំងយឺតយ៉ាវពេក បានធ្វើឱ្យការផ្គត់ផ្គង់មានការខ្្វះខាត និងបង្កឱ្យតម្លៃខ្ទឹមបារាំងកើនឡើងខ្ពស់។ ខ្ទឹមបារាំងនាំចូលពីបរទេសនាពេលបច្ចុប្បន្ននេះ មានតម្លៃប្រហែល៦០ប៉េសូ ឬស្មើនឹង១ដុល្លារ ក្នុងមួយគីឡូក្រាម ដោយធ្វើឱ្យតម្លៃធ្លាក់មកនៅទាបសមរម្យតាមខ្សែសង្វាក់ផ្គត់ផ្គង់ គឺ១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម។ ម៉្យាងវិញទៀត ខណៈពេលផ្អាកការនាំចូលអង្ករពីបរទេសរយៈពេលពីរខែ បានជួយឱ្យតម្លៃស្រូវ ក្នុងរដូវប្រមូលផលកន្លងផុតទៅ អាចរក្សាបានតម្លៃទាប ដូច្នេះក្រសួងកសិកម្មបានសម្រេចចិត្តបន្តហាមឃាត់ការនាំចូលរហូតដល់ចុងឆ្នាំ២០២៥ ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ-អង្ករ […]
News & អន្តរជាតិ

វៀតណាម និងចិន ចុះហត្ថលេខាលើពិធីសារសម្រាប់នាំចេញផ្លែខ្នុរស្រស់
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងថា វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារមួយ ដែលអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់របស់វៀតណាមទៅកាន់ទីផ្សារចិន។ ពិធីសារនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងអនុប្រធានរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះ ប្រារព្ធឡើងបន្ទាប់ពីពិធីសារចំនួនបួនផ្សេងទៀត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥នេះ ដែលគ្របដណ្តប់លើការនាំចេញផ្លែម្ទេស និងផ្លែប៉ាសិន ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រដ្ឋបាលគយចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម ស្របពេលវៀតណាមបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។ កន្លងមក ផ្លែខ្នុរស្រស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ។ ចំណែកក្រោមពិធីសារថ្មីនេះ ការនាំចេញនឹងត្រូវធ្វើឱ្យមានស្តង់ដារត្រឹមត្រូវដើម្បីបំពេញតាមភូតគាមអនាម័យ និងគុណភាពរបស់ប្រទេសចិន។ យោងតាមក្រសួងកសិកម្មវៀតណាម គេរំពឹងថា ពិធីសារថ្មីនេះនឹងកាត់បន្ថយហានិភ័យផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការពង្រីកផលិតកម្មផ្លែខ្នុរ ក្រោមការអនុវត្តកសិកម្មល្អ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថានឹងជួយដល់ការអភិវឌ្ឍដំណើរការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដាំខ្នុរមានស្ថេរភាពផងដែរ។ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទទួលបានចំនួនជិតដល់៧,១ ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងចំនួន១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាច្រកនាំចេញផលិតផលកសិកម្មធំជាងគេសម្រាប់វៀតណាម ដែលមានបរិមានផ្គត់ផ្គង់ចំនួន៦២,៩ភាគរយ។ ក្រសួងកសិកម្មវៀតណាមរំពឹងថា ពិធីសារថ្មីនេះនឹងជួយពង្រឹងសន្ទុះនាំចេញនាពេលបច្ចុប្បន្ន និងគាំទ្រដល់គោលដៅនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមឱ្យបានចំណូលចំនួន៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ឧស្សហកម្មនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន […]
News & អន្តរជាតិ

ខ្ទឹមសនាំចូលពីប្រទេសចិន កំពុងក្រឡុកទីផ្សារតំបន់អាម៉េរិកឡាទីន
ទិន្នផលខ្ទឹមសរបស់ប្រទេសប៉េរូ បានកើនឡើងនៅរដូវប្រមូលផលចុងឆ្នាំ២០២៥នេះ ប៉ុន្តែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងចំពោះតម្លៃនៅលើទីផ្សារអន្តរជាតិ ដោយសារខ្ទឹមសរបស់ប្រទេសចិន និងការផ្លាស់ប្តូរច្បាប់ទម្លាប់នៅក្នុងទីផ្សារផងដែរ។ យោងតាមអ្នកគ្រប់គ្រងកសិពាណិជ្ជកម្មក្នុងប្រទេសប៉េរូ បានឱ្យដឹងថា ទិន្នផលខ្ទឹមសបានកើនឡើងប្រហែល២៥ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលក្នុងឆ្នាំ២០២៤ ដោយសារអាកាសធាតុត្រជាក់ល្អផ្តល់អំណោយផល។ លោកបានមានប្រសាសន៍ថា «តម្លៃខ្ទឹមសនៅដើមរដូវប្រមូលផលក្នុងខែកញ្ញា និងខែតុលា នៅតែល្អសោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចាប់ពីចន្លោះខែវិច្ឆិកា និងខែធ្នូ តម្លៃខ្ទឹមសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសឈីលី ដែលប្រទះអាកាសធាតុអំណោយផល និងផ្តល់ទិន្នផលខ្ពស់។ ការកើនឡើងនៃបរិមាណនេះ បានដាក់សម្ពាធលើទីផ្សារក្នុងតំបន់ ខណៈពេលខ្ទឹមសនាំចូលពីប្រទេសចិនកំពុងតែបញ្ចុះតម្លៃឱ្យកាន់តែទាបថែមទៀត»។ កសិពាណិជ្ជករដដែលនេះ បានមានប្រសាសន៍ទៀតថា «ខ្ទឹមសរបស់ប្រទេសចិនបានក្លាយជាតួអង្គបង្ខូចតម្លៃទីផ្សារខ្ទឹម។ ខណៈពេលខ្ទឹមសរបស់ប្រទេសប៉េរូ អាហ្សង់ទីន និងប្រទេសឈីលី អាចលក់ខ្ទឹមសមួយកញ្ចប់ទម្ងន់១០គីឡូក្រាម ក្នុងតម្លៃ២៨ដុល្លារ ២៣ដុល្លារ និង២២ដុល្លារ ស្រាប់តែខ្ទឹមសនាំចូលពីប្រទេសចិនបែរជាលក់ក្នុងតម្លៃត្រឹមតែ១១ដុល្លារប៉ុណ្ណោះ។ គម្លាតតម្លៃដ៏ធំនេះ បានជំរុញឱ្យតម្លៃខ្តឹមលើទីផ្សារអន្តរជាតិធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សារអាម៉េរិកឡាទីនទាំងមូល។ ប្រទេសប្រេស៊ីល គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយខ្ទឹមសរបស់ចិននេះ។ ប្រទេសអាហ្សង់ទីន ដែលមានផ្ទៃដីដាំខ្ទឹមសប្រហែល១៧ ០០០ហិកតា គឺសម្រាប់លក់ឱ្យទីផ្សារប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយ វិធានការថ្មីមួយ ដែលអនុវត្តដោយរដ្ឋាភិបាលប្រេស៊ីល នៅចុងឆ្នាំ២០២៥នេះ បានអនុគ្រោះដល់ខ្ទឹមសរបស់ចិនតាមរយៈការកាត់បន្ថយពន្ធ និងកំណត់តម្លៃប្រហែល១៧ដុល្លារ ក្នុងមួយកញ្ចប់។ ចំណែកខ្ទឹមសនាំចូលពីប្រទេសចិន […]
News & អន្តរជាតិ

អនាគតតម្លៃសណ្ដែកសៀងអាម៉េរិកអាចនឹងធ្លាក់ចុះ បន្ទាប់ពីមានជម្លោះពាណិជ្ជកម្ម
ទីក្រុងឈីកាហ្គូ៖ អនាគតសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ដោយពាណិជ្ជករកំពុងមើលថា តើរលកនៃការទិញរបស់ចិននឹងបន្តដែរឬទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ ក្រុមហ៊ុនរដ្ឋចិន COFCO ដែលបានទិញសណ្តែកសៀងអាម៉េរិកប្រហែល ៨៤ម៉ឺនតោន សម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ នេះគឺជាការទិញដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីខែមករា និងសំខាន់បំផុតចាប់តាំងពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីចុងខែតុលា ឆ្នាំ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រសួងកសិកម្មអាម៉េរិក បានបញ្ជាក់ថា ប្រទេសចិនបានទិញសណ្តែកសៀងអាម៉េរិកចំនួនជាង៧៩ម៉ឺនតោន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ដោយបានរាយការណ៍ពីការលក់សណ្តែកសៀង អាម៉េរិកចំនួន ៣៣ម៉ឺនតោនផ្សេងទៀត ទៅកាន់ប្រទេសចិន។ កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិននឹងបញ្ជាទិញសណ្តែកសៀងអាម៉េរិកចំនួន ១២លានតោន នៅចុងឆ្នាំ២០២៥នេះ។ អ្នកវិភាគមួយចំនួនបានសង្ស័យថា ប្រទេសចិននឹងបំពេញតាមកាលកំណត់តាមកិច្ចព្រមព្រៀងថ្មីៗនេះ ប៉ុន្តែបរិមាណបញ្ជាទិនៅតែទាបជាងមុនដដែល។ កិច្ចព្រមព្រៀងទិញសណ្តែកសៀង នៅលើក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ បានបង្ហាញពីការធ្លាក់ចុះ […]
News & អន្តរជាតិ

ភូមាពង្រឹងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបង្កើនប្រាក់ចំណូល
ណៃពិដោ៖ ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិនកំពុងតែដំណើរការក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ ដោយគ្រោងចាប់ផ្តើមនាំចេញផ្លែទុរេននៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងអភិវឌ្ឍឧស្សាហកម្មផ្លែឈើនៅក្នុងស្រុកប្រទេស។ លោកបានមានប្រសាសន៍ថា សមាគមរបស់លោកមានគោលបំណងទាក់ទាញការវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេន និងបង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស។ លោកប្រធានសមាគមបានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់ភូមាត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញកំណើនឱ្យបានលឿនតាមការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលថ្មីពីបរទេស ជាពិសេសទីផ្សារប្រទេសចិន ដែលជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតនៅលើពិភពលោក។ កាលពីឆ្នាំ២០២៤ ចិនបាននាំចូលផ្លែទុរេនក្នុងបរិមាណចំនួន១៥,៦លានតោន ដែលមានតម្លៃទឹកប្រាក់ចំនួន៦,៩៩ពាន់លានដុល្លារ ភាគច្រើនមកពីប្រទេសវៀតណាមប្រមាណ៤១,៥ភាគរយ និងទិញនាំចូលពីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ បើយោងតាមទិន្នន័យគយរបស់ប្រទេសចិន បានឱ្យដឹងថា តម្រូវការផ្លែទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅវិញ នៅឆ្នាំ២០២៥នេះ គឺធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយមកនៅត្រឹមបិរមាណ៧០៨,១៩០តោន។ ចំណែកទីផ្សារផ្លែទុរេននៅក្នុងប្រទេសចិន ក៏មានការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេស កាលពីខែកក្កដា ឆ្នាំ២០២៥។ រីឯប្រទេសឡាវ ក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រណាំងប្រជែងក្នុងទីផ្សារផ្លែទុរេននេះដែរ ខណៈប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីផែនការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ប្រទេសភូមាមានផ្ទៃដីដាំដុះដំំណាំទុរេនប្រហែល២៤,២៨១ហិកតា ដោយមានផ្ទៃដីដាំដុះជាង៤,០០០ ហិកតានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជាតំបន់ដាំដុះទុរេនធំជាងគេបំផុតរបស់ប្រទេសភូមា។ យោងតាមសារព័ត៌ភូមារបស់ភូមា បានចេញផ្សាយថា […]
News & អន្តរជាតិ

ផ្លែស្វាយរបស់អូស្ត្រាលី មានតម្លៃខ្ពស់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម
ហូជីមិញ៖ ផ្លែស្វាយនាំចូលពីប្រទេសអូស្ត្រាលី កំពុងតែលក់ក្នុងតម្លៃខ្ពស់នៅក្នុងប្រទេសវៀតណាម ដោយមានតម្លៃប្រហែល៦០០,០០០ដុងក្នុងមួយគីឡូក្រាម ស្មើនឹង២២,៨ ដុល្លារ ដែលខ្ពស់ជាងតម្លៃផ្លែស្វាយដាំដុះក្នុងប្រទេសវៀតណាមជិតប្រាំបីដង។ គេហទំព័របន្លែ និងផ្លែឈើ បានរាយការណ៍ថា អ្នកលក់រាយម្នាក់នៅតាមដងផ្លូវ ក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែស្វាយអូស្ត្រាលីមួយប្រអប់ទម្ងន់ប្រាំពីរគីឡូក្រាម អាចមានតម្លៃដល់៣,៧លានដុង ឬស្មើនឹង១៤០ដុល្លារ។ អ្នកលក់រាយនៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមនាំចូលផ្លែស្វាយអូស្ត្រាលី នៅចុងខែតុលា ឆ្នាំ២០២៥ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែថ្លៃដឹកជញ្ជូន និងថ្លៃទូត្រជាក់ខ្ពស់ពេក។ ផ្លែស្វាយមួយផ្លែ អាចមានទម្ងន់ប្រហែលប្រាំ ទៅប្រាំមួយខាំ ហើយត្រូវបានគេពិពណ៌នាថា មានសាច់រឹង និងមានជាតិស្ករខ្ពស់។ ពូជស្វាយអូស្ត្រាលី ត្រូវបាននាំចូលតាមការដឹកជញ្ជូនតាមផ្លូវអាកាស។ ពូជស្វាយអូស្ត្រាលីនេះ ក៏មានដាំនៅក្នុងប្រទេសវៀតណាមផងដែរ ជាពិសេសនៅក្នុងខេត្ត ទៀនយ៉ាង និងខេត្តដុងថាប់ ដែលជាតំបន់ដីសណ្តទន្លេមេគង្គ។ ប៉ុន្តែ ផ្លែស្វាយពូជអូស្ត្រាលីនេះដាំនៅក្នុងប្រទេសវៀតណាម គេលក់ដុំក្នុងតម្លៃ ពី២០ ០០០ ទៅ២៥ ០០០ដុង ក្នុងមួយគីឡូក្រាម ឬពីប្រហែល០,៧៦ដុល្លារ ទៅ០,៩៦ដុល្លារ ហើយលក់រាយក្នុងតម្លៃប្រហែល៨០ ០០០ដុង ក្នុងមួយគីឡូក្រាម ឬស្មើនឹង៣ដុល្លារ។ នៅប្រទេសអូស្ត្រាលី ផ្លែស្វាយពូជនេះគេដាំនៅក្នុងតំបន់ក្តៅស្ងួតនៃរដ្ឋ ឃ្វីនឡែន (Queensland) […]
News & អន្តរជាតិ

កសិករឥណ្ឌាបំផ្លាញចោលដំណាំចេក ព្រោះផ្លែថោកខ្លាំងពេក និងគ្មានទីផ្សារ
ញូវដេលី៖ កសិករដាំចេកនៅរដ្ឋម៉ាឌីយ៉ាប្រាដេស កំពុងរាយការណ៍ពីការខាតបង់ប្រាក់ចំណួលរបស់ខ្លួន ដោយសារតម្លៃផ្លែចេកនៅតាមទីផ្សារធ្លាក់ចុះទាប នាំឱ្យអ្នកដំាចេកមួយចំនួនបង្ខំចិត្តឈូសបំផ្លាញចោលដើមចេក ដោយសារគ្មានអ្នកទិញ ព្រមទាំងមានតម្លៃថោកជាងថ្លៃដើមធាតុ ដែលបណ្តាលឱ្យកម្លាំងពលកម្ម និងការវិនិយោគរាប់ខែគ្មានផលចំណេញ។ តាមរយៈឃ្លីបវីដេអូបង្ហាញពីកសិករឥណ្ឌាប្រើត្រាក់ឈូសចោលដើមចេក ដែលគេបានថែរក្សាអស់រយៈពេលជាច្រើនខែកន្លងមក។ កសិករដាំចេក បាននិយាយរអ៊ូរទាំថា ពួកគេបានរង់ចាំពេលប្រមូលផលជាយូរមកហើយ ប៉ុន្តែទីបំផុតគ្មានជម្រើសអ្វីក្រៅពីឈូសចោលឱ្យស្រឡះដូចវាលស្រែឡើយ។ អ្នកដាំចេកខ្លះរៀបរាប់ថា ពួកគេបានវិនិយោគអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ បែរជាលក់បានប្រាក់បន្តិចបន្តួច មិនអាចទូទាត់សងថ្លៃដើមបានឡើយ។ ពួកកសិករបានពិពណ៌នាអំពីផលលំបាកផ្នែកហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ក្នុងការសម្រេចចិត្ត ឈូសបំផ្លាញចោលដំណាំចេក ដែលកំពុងពេញវ័យចេញត្រយូង។ ស្ថានភាពឈូសបំផ្កាញចោលចម្ការចេកនេះ កើតឡើងបន្ទាប់ពីអភិបាលរដ្ឋម៉ាឌីយ៉ាប្រាដេស បានលើកឡើងទាក់ទងនឹងគម្រោងកែច្នៃសរសែរបាចេក ធ្វើជាវត្ថុប្រើប្រាស់នាពេលអនាគត។ លោកអភិបាលរដ្ឋបានមានប្រសាសន៍ថា «យើងកំពុងរៀបចំបង្កើតរោងចក្រកែច្នៃយកសរសៃពីដើមចេកមកធ្វើជាអំបោះ។ សរសៃចេកនឹងត្បាញជាក្រណាត់»។ ចំណេកកសិករវិញ បានកត់សម្គាល់ឃើញថា គំនិតផ្តួចផ្តើមបែបនេះអាចបង្កើតឱកាសនាពេលអនាគត ប៉ុន្តែ ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យកសិករជួបការលំបាក។ រដ្ឋម៉ាឌីយ៉ាប្រាដេស គឺជារដ្ឋមានដំណាំចេកធំជាងគេទីប្រាំពីរនៅក្នុងប្រទេសឥណ្ឌា ដែលមានទិន្នផលផ្លែចេកប្រចាំឆ្នាំជិត២,៥លានតោន ដែលស្មើជាង៦,៥ភាគរយនៃផលិតកម្មចេកសរុបរបស់ប្រទេសឥណ្ឌា។ កសិករដាំចេកបាននិយាយថា តួលេខផលិតកម្មខ្ពស់មិនប្រាកដថា តម្លៃមានស្ថេរភាព ឬយុត្តិធម៌នោះទេ ដែលធ្វើឱ្យកសិករងាយរងគ្រោះដោយសារការប្រែប្រួលទីផ្សារ។ ការឈូសបំផ្លាញចោលដើមចេកនៅក្នុងតំបន់នេះ បង្ហាញពីការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែចេក និងទាមទារឱ្យមានដំណោះស្រាយចំពោះការខាតបង់របស់កសិករក្នុងអំឡុងពេលទីផ្សារមានតម្រូវការទាប និងតម្លៃចុះថោក៕
