News & ជាតិ
IMG_3676
ក្រុមជំនាញចុះស្រាវជ្រាវពីសុខភាពទន្លេ និងសុខភាពត្រីនៅខេត្តរតនគិរី និងស្ទឹងត្រែង
ភ្នំពេញ៖​ អ្នកជំនាញលើវិស័យកសិកម្ម បានសិក្សាស្រាវជ្រាវទៅលើសុខភាពទន្លេ និងកំណត់អត្តសញ្ញាណត្រី ដើម្បីបញ្ជាក់ថា សត្វរស់នៅក្នុងទឹកទន្លេទាំងនេះ មានសុខភាពបែបណា មានទទួលរងផលប៉ះពាល់អ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហា ដែលកើតមានឡើងរបស់ពួកត្រីទាំងនេះ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងនាដើមសប្តាហ៍នេះថា ការសិក្សានេះត្រូវបានធ្វើឡើងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងដែរថា ក្នុងការសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេនេះសំដៅធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក ដូចជាសារធាតុអាសេនិក សំណ និងបារ៉ត នៅក្នុងទន្លេសេសាន និងដៃទន្លេអូរតាបូក ក្នុងស្រុកតាវែង ខេត្តរតនគីរី ទន្លេសេកុង ចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង។ ក្រុមការងារជំនាញបានលើកឡើងថា ក្នុងការសិក្សានេះគេបានបែងចែកជាពីរក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ ជាមួយគ្នានេះ ក្រុមការងារជំនាញបានសហការជាមួយអ្នកនេសាទចុះបង់សំណាញ់ និងដាក់មង ដើម្បីបានសំណាកត្រីយកទៅវិភាគ។ ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទ ដែលបែងចែកជាប្រភេទត្រីស៊ីសាច់ ស៊ីនៅស្រទាប់កណ្តាល […]
News & ជាតិ
DSC_3833-1080x726
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងអំពាវនាវដល់អ្នកទិញត្រូវដឹងពីប្រភពត្រី
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖  ស្របពេលដែលត្រីជាច្រើនប្រភេទត្រូវបានគេដាក់លក់នៅលើទីផ្សារព្រោងព្រាត  អ្នកចិញ្ចឹមត្រីក្នុងកសិកដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប  បានអំពាវនាវដល់អ្នកទិញត្រីយកទៅបរិភោគទាំងអស់ត្រូវយល់ដឹងពីប្រភពត្រីឱ្យបានច្បាស់លាស់ចៀសវៀងមានផលប៉ះពាល់ដល់សុខភាព។ លោកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋានរដ្ឋាដា នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  បានឱ្យដឹងថា នៅពេលអ្នកទិញត្រីនៅលើទីផ្សារមិនបានដឹងពីប្រភពត្រីច្បាស់លាស់  ហើយទិញរបស់ដែលធូរថ្លៃ វានឹងអាចទិញចំប៉ះត្រីគ្មានគុណភាព និងគ្មានសុវត្ថិភាពដល់សុខភាព នៅពេលយកទៅបរិភោគ។ លើសពីនេះទៀត លោកស្រីថា មិនត្រឹមតែអ្នកបរិភោគត្រីនោះទេ សូម្បីតែអ្នកទិញកូនត្រី យកទៅចិញ្ចឹមបន្តក៏ត្រូវតែដឹងពីប្រភពច្បាស់លាស់ និងដឹងគុណភាពរបស់ត្រី ដែលត្រូវយកទៅចិញ្ចឹម និងចិញ្ចឹមប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីយកទៅលក់ដល់អ្នកបរិភោគ។ ត្រង់ចំណុចខាងលើនេះ ក្នុងនាមជាអ្នកមានបទពិសោធន៍ខ្ពស់លើការបង្កាត់ពូជ និងចិញ្ចឹមត្រី លោកស្រី កែវ យ៉ាដា សង្កត់ធ្ងន់ថា ចំពោះអ្នកដែលទិញត្រីយកទៅបរិភោគភាគច្រើន គឺមិនដឹងពីប្រភពច្បាស់លាស់នោះទេ។ ដូច្នេះ ទាមទានូវភាពស្មោះត្រង់ពីអ្នកចិញ្ចឹម និងអ្នកទិញពីកន្លែងចិញ្ចឹមយកមកលក់ឱ្យអ្នកទទួលទិញយកទៅបរិភោគ។ បើតាមលលោកស្រី កែវ យ៉ាដា ដើម្បីទទួលបានត្រីមានសុវត្ថិភាព និងគុណភាពខ្ពស់ ទាមទារឱ្យអ្នកផលិតកូនពូជត្រី អ្នកចិញឹមត្រី  និងអ្នកទិញយកទៅបរិភោគត្រូវមានការសហការគ្នាឱ្យបានល្អ ជាពិសេសភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក ទើបធ្វើឱ្យផលិតផលនៅក្នុងស្រុក មានការរីកចម្រើន […]
News & ជាតិ
639753085_1369922108511407_702323544731528907_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងកាត់បន្ថយភាពក្រីក្រ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើ «គម្រោងកាត់បន្ថយភាពក្រីក្រ» និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលស្ថិតនៅស្ថានីយកសិកម្មកូនក្រៀល ក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ រួមទាំងសហការី។ គម្រោងកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្រីក្រ តាមរយៈយន្តការសហការរវាងស្ថាប័នរដ្ឋ វិស័យធនាគារ និងសហគមន៍កសិកម្ម៖ -យន្តការគាំទ្រហិរញ្ញវត្ថុ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើរតួនាទីជាអ្នកផ្តល់ឥណទាន ដែលមានលក្ខណៈសម្បទាន ជូនដល់ប្រជាកសិករ ដើម្បីធានាបាននូវទុនបង្វិលក្នុងការដាំដុះ។ -ការគាំទ្របច្ចេកទេស និងទីផ្សារ៖ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ទទួលបន្ទុកលើការសាងសង់ផ្ទះសំណាញ់ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្ដល់បច្ចេកទេសដាំដុះតាមស្តង់ដារ និងការធានាប្រមូលទិញកសិផលពីកសិករត្រឡប់មកវិញក្នុងតម្លៃសមរម្យ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត កៅ […]
News & ជាតិ
638534233_1369347555235529_411285853809772863_n
ធនាគារ ARDB បន្តសកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានកសិដ្ឋាន ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្ម និងគាំទ្រសន្តិសុខស្បៀងនៅខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ និងផលិតកម្មកសិកម្មនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរកន្លែង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន៖ 1- កសិដ្ឋានចិញ្ចឹមមាន់ពងរបស់លោក ឃុន គឹមសួគ៍៖ ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ។ ការចុះពិនិត្យនេះផ្តោតលើបច្ចេកទេសចិញ្ចឹម និងលទ្ធភាពពង្រីកផលិតកម្មពងមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងកើនឡើង។ 2- កសិដ្ឋានរបស់សហគមន៍កសិកម្មតាសីសាមគ្គី៖ ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន។ ការចុះពិនិត្យនេះមានគោលបំណងវាយតម្លៃលើប្រសិទ្ធភាពនៃការគ្រប់គ្រងកសិកម្មចម្រុះ និងការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់សមាជិកសហគមន៍។ តាមរយៈដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ARDB ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល៖ – ការគាំទ្រផ្នែកហិរញ្ញប្បទាន៖ ធនាគារ ARDB មិនត្រឹមតែផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចុះតាមដានពីប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ដើម្បីធានាថា គ្រួសារកសិករ និងសហគមន៍អាចពង្រីកអាជីវកម្មបានយ៉ាងពិតប្រាកដ។ – ការជំរុញបច្ចេកទេស […]
News & ជាតិ
photo_2026-02-24_12-53-11 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពង្រឹងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ និងជំរុញសក្ដានុពលកសិឧស្សាហកម្ម នៅខេត្តបាត់ដំបង
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យដោយផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មកែច្នៃស្រូវអង្ករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ដែលស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបំពេញបេសកកម្មនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ARDB ក្នុងនាមជាសេនាធិការផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បី៖ – ពង្រឹងទំនុកចិត្ត៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសកែច្នៃ ក្នុងការជំរុញការប្រមូលទិញស្រូវពីប្រជាកសិករ។ – ស្ថិរភាពតម្លៃ៖ តាមដានស្ថានភាពទីផ្សារជាក់ស្តែង ដើម្បីធានាថា ខ្សែចង្វាក់ផលិតកម្មដំណើរការទៅដោយរលូន ជួយរក្សាលំនឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាពកសិករក្នុងតំបន់។ – ការគាំទ្រហិរញ្ញប្បទាន៖ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទាន និងទុនបង្វិល ដើម្បីពង្រីកសមត្ថភាពស្តុកទុក និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច, ARDB មិនត្រឹមតែជាស្ថាប័នផ្តល់ប្រាក់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដែលតែងតែ៖ 1- ចុះផ្ទាល់ដល់មូលដ្ឋាន៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ 2- […]
News & ជាតិ
photo_2026-02-03_09-30-12
គម្រោងចម្ការម្រេចលក្ខណគ្រួសារកសិទេសចរណ៍ចូលរួម​ជំរុញដល់ការលក់ផលិតផលកសិកម្ម​កែច្នៃ​នៅតាមតំបន់​
​ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០១៣ ឡា ផ្លេនថេសិន (La Plantation) បានប្រែក្លាយពីគម្រោងចម្ការម្រេចលក្ខណគ្រួសារទៅជាតំបន់ កសិទេសចរណ៍កសិកម្មដ៏មានប្រជាប្រិយភាព នាំទេសចរណ៍ចូលដល់ក្នុងចម្ការផ្ទាល់ជារៀងរាល់ថ្ងៃ ជាង ៣០០នាក់ ។ កសិទេសចរណ៍នេះ បានចូលរួមជំរុញដល់ការលក់ផលិតផលកសិកម្មកែច្នៃ បង្កើតបានការងារ និងគាំទ្រដល់សហគមន៍។ លោក យុត លីណា មគ្គុទ្ទេសក៏ទេសចរណ៍ប្រចាំនៅ ឡា ផ្លេនថេសិន ​បានឱ្យដឹងថា ឡា ផ្លេនថេសិន ​ មានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជាធម្មតា មគ្គុទ្ទេសក៏ទេសចរណ៍ បាននាំភ្ញៀវទេសចរបរទេសពី១៥០នាក់ ទៅ២០០នាក់ ធ្វើដំណើរទេសចរណ៍ចូលចម្ការផ្ទាល់ ខណៈមានភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៀត ក៏ចូលមកសម្រាក ទទួលទានភេសជ្ជៈ និងរីករាយនឹងទេសភាពចម្ការម្រេចនេះផងដែរ។ លោកបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឡា ផ្លេនថេសិន ​បានទាក់ទាញចំនួនភ្ញៀវចូលមកដល់ចម្ការចំនួនប្រមាណជាង ៤ម៉ឺននាក់ឡើងទៅ។ ចម្ការនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីអឺរ៉ុប និងអាស៊ី ហើយកន្លងទៅ ក៏បានស្វាគមន៍ភ្ញៀវទេសចរបារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី […]
News & ជាតិ
photo_2026-02-24_08-09-15 (4)
ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពហិរញ្ញប្បទានរដ្ឋ
ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ របស់រោងម៉ាស៊ីនកិនស្រូវពីរកន្លែង គឺរោងម៉ាស៊ីនកិនស្រូវ ភួ គុកកី និងរោងម៉ាស៊ីនកិនស្រូវ តុង ហុង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ដំណាក់កាលនៃផលិតកម្ម រាប់ចាប់តាំងពីសកម្មភាពការប្រមូលទិញស្រូវពីប្រជាកសិករ, បច្ចេកទេសនៃការសម្ងួត និងការស្តុកទុកក្នុងឃ្លាំង ព្រមទាំងដំណើរការកិនកែច្នៃ ការវេចខ្ចប់តាមស្តង់ដារ និងការត្រៀមនាំចេញ។ សូមបញ្ជាក់ផងដែរថា, រោងម៉ាស៊ីនកិនស្រូវទាំងពីរខាងលើ គឺជាអតិថិជនរបស់ធនាគារ ARDB ដែលទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ARDB ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ។ តាមរយៈសកម្មភាពចុះផ្ទាល់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB រួមមាន៖ 1- ជាប្រតិបត្តិករផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដើម្បីជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យមានទុនបង្វិល និងទុនវិនិយោគ គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ 2- ការបញ្ចេញហិរញ្ញប្បទានទាន់ពេលវេលា របស់ ARDB បានជួយទប់ស្កាត់ការបង្អាប់តម្លៃពីឈ្មួញកណ្តាល និងធានាថា កសិករទទួលបានតម្លៃសមរម្យសម្រាប់ទិន្នផលរបស់ពួកគេ។ […]
News & ជាតិ
photo_2026-02-23_19-30-19 (2)
អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករនៅពោធិ៍សាត់ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ និងធានាទីផ្សារដោយក្រុមហ៊ុន Little Duckling
ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ 1-ក្នុងជំនួបដ៏មានសារៈសំខាន់ជាមួយបងប្អូន គឺមានគោលបំណងដើម្បីជំរុញគម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់ក្នុងឱកាសនោះ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ “ការចិញ្ចឹមជ្រូកកណ្តុរ” ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។ អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖ -ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង១០០គ្រួសារ។ -ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។ – ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។ ​ឯកឧត្ដម​បណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា […]
News & ជាតិ
photo_2026-02-21_14-18-20
វិនិយោគិនខ្មែរប្រមូលទិញគ្រាប់កាហ្វេពីកសិករយកមកផលិតកែច្នៃ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃសមរម្យ កាត់បន្ថយការនាំចូលពីបរទេស
ភ្នំពេញ៖ គីរីកាហ្វេ (Kiri Coffee) គឺជាឈ្មោះប្រេនកាហ្វេរបស់កូនខ្មែរ ដែលស្រឡាញ់ ចូលចិត្ត និងចង់ជួយដល់កសិករដែល​ដាំដុះកាហ្វេក្នុងស្រុក ដើម្បីឱ្យពួកគាត់មានទីផ្សារ និងបង្កើតការផលិតឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយនូវការនាំចូលពីបរទេស។ លោក ជិន ជ័យាបុត្រ ជាវិនិយោគិនខ្មែរ ដែលប្រមូលទិញកាហ្វេពីកសិករនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា គីរីកាហ្វេ (Kiri Coffee) គឺជាកាហ្វេខ្មែរសុទ្ធ ដាំដុះដោយខ្មែរ រសជាតិខ្មែរ។ លោកបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានប្រមូលទិញគ្រាប់កាហ្វេនៅខេត្តមណ្ឌលគិរី មកផលិតកែច្នៃ និងផ្គត់ផ្គង់ដល់បណ្តាហាងកាហ្វេនានាក្នុងតម្លៃសមរម្យ។ នៅឆ្នាំ២០២៥កន្លងទៅ លោកបានប្រមូលទិញគ្រាប់កាហ្វេស្រស់ពីបងប្អូនកសិករខ្មែរ បានបរិមាណជិត៧០០តោន ក្នុងតម្លៃសមរម្យលើទីផ្សារ។ លោកបានរៀបរាប់ទៀត​​ថា «ក្រុមការងារគីរីកាហ្វេធានាផ្គត់ផ្គង់គ្រាប់កាហ្វេសុទ្ធរបស់ខ្មែរ ១០០ភាគរយ ជូនដល់អតិថិជន និងម្ចាស់អាជីវកម្មទាំងអស់។ គ្រាប់កាហ្វេរបស់យើង មិនមែនជាកាហ្វេនាំចូលឡើយ ប៉ុន្តែយើងបានចុះប្រមូលទិញដោយផ្ទាល់ពីកសិករក្នុងខេត្តមណ្ឌលគិរី ដោយផ្តល់ជូននូវតម្លៃទីផ្សារពិតប្រាកដ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករក្នុងស្រុក និងគាំទ្រផលិតផលជាតិពិតៗ»។ សហគ្រិនខ្មែររូបនេះ បានបង្ហាញពីចំណុចពិសេស និងអត្ថប្រយោជន៍របស់គីរីកាហ្វេថា ជាកាហ្វេខ្មែរសុទ្ធ ១០០ភាគរយ គ្មានលាយសារធាតុផ្សេងៗ ធានារសជាតិដើម ក្លិនឈ្ងុយ និងរសជាតិដិត ត្រូវប៉ាន់ខ្លាំងសម្រាប់ឆុងកាហ្វេទឹកដោះគោ និងកាហ្វេទឹកកក, គុណភាព និងស្តង់ដារ […]
News & ជាតិ
image_2026-02-23_07-57-39
រដ្ឋាភិបាលភូមាជួយផ្នែកបច្ចេកទេសដល់កសិករ ដើម្បីដាំដើមចំបក់បារាំងបានផលល្អ
ណៃពិដោ៖ ដោយសារដំណាំចំបក់បារាំងផ្តល់ទិន្នផលសម្រាប់តម្រូវការបញ្ជាទិញពីទីផ្សារបរទេស រដ្ឋាភិបាលភូមា បានជំរុញឱ្យកសិកររបស់ខ្លួនពង្រីកដាក់ទុនវិនិយោគលើការដាំដុះដំណាំប្រភេទថ្មីនេះ​ នឹងទទួលបានជំនួយផ្នែកបច្ចេកទេសពីរដ្ឋាភិបាលភូមា ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អសម្រាប់ទីផ្សារក្រៅប្រទេស។ បើយោងតាមការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ ភូមា បានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យទិញនាំចូលគ្រាប់ពូជចំបក់បារាំងក្នុងបរិមាណច្រើនពីបរទេស ដើម្បីលើកទឹកចិត្តដល់ការវិនិយោគអាចសម្រេចបានជោគជ័យកាន់តែឆាប់រហ័ស ព្រោះគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលអាចបង្កើតប្រាក់ចំណូលជូនជាតិ។ សារព័ត៌មានគាំទ្ររដ្ឋាភិបាលភូមា បានដកស្រង់ផ្សាយសេចក្តីជូនដំណឹងថា កសិករណាមានបំណងវិនិយោគ និងដាំដុះដំណាំចំបក់បារាំងនេះ អាចទាក់ទងទៅការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្រ។ ប្រសិនបើកសិករខ្នាតតូចណា នៅក្នុងតំបន់ប្រឈមនឹងការលំបាកផ្នែកបច្ចេកទេស នឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងជួយបង្កើនប្រាក់ចំណូលពីការនាំចេញទៅបរទេស តាមរយៈការផលិត និងកែច្នៃបង្កើនតម្លៃបន្ថែមពីដំណាំចំបក់បារាំង។ ចំណែកមន្ត្រីជំនាញទទួលបន្ទុកកសិដ្ឋានដាំដើមចំបក់បារាំង នៅក្នុងរដ្ឋ សាន របស់ភូមា បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ កសិដ្ឋានអាចនាំចេញគ្រាប់ចំបក់បារាំងបានប្រហែល១៥០តោន រីឯបិរមាណ៥០តោនទៀត ត្រូវរក្សាទុកសម្រាប់បំពេញតម្រូវការក្នុងប្រទេសភូមា។ មន្ត្រីជំនាញរូបនេះ បាននិយាយទៀតថា បច្ចុប្បន្ននេះនៅក្នុងរដ្ឋ សាន មានកសិករចំនួន៣៤១នាក់ បានដាំដើមចំបក់បារាំងលើផ្ទៃដីជាង១០ហិកតា ដោយប្រើបច្ចេកទេសកសិកម្មទំនើប ក្នុងនោះកសិករចំនួន៦៧នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់អំពីការអនុវត្តកសិកម្មល្អ (Good Agricultural Practice)។ ក្រៅពីដាំនៅក្នុងរដ្ឋ សាន គិតត្រឹមដើមឆ្នាំ២០២៦នេះ​ ការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ភូមា […]
News & ជាតិ
photo_2026-01-24_20-35-29
តម្រូវការសាងសង់ផ្ទះសំណាញ់​សម្រាប់ដាំដុះបន្លែ​របស់កសិករមានការកើនឡើង​
​ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឆ្លើយតបទៅនឹងការកើនឡើងសហគមន៍កសិកម្ម និងការដាំដុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យមានតម្រូវការបញ្ជាទិញសំណាញ់យកទៅសាងសង់រោង ឬផ្ទះសំណាញ់សម្រាប់​ដំាដុះបន្លែ និងកសិកម្មជាច្រើនផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។ លោក ជាវ សេងហាក់ ​អ្នកផ្គង់ផ្តង់សំណាញ់កសិកម្ម បាន​ប្រាប់ទូរទស្សន៍ ARDBថា តម្រូវការផ្គត់ផ្គង់ផ្ទះសំណាញ់របស់លោកជូនដល់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេសមានកំណើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែកំណើននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់កសិករនៅឡើយទេ ពីព្រោះនៅកម្ពុជាមានការកើនឡើងនៃសហគមន៍កសិកម្មច្រើន និងកសិករមួយចំនួនធំទៀត បានចាប់ផ្តើមងាកមកប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំដុះផលិតផលកសិកម្មរបស់ពួកគាត់។ លោកបានសង្កត់ធ្ងន់ទៀតថា ការងាកមកប្រើប្រាស់ផ្ទះសំណាញ់នេះ បានធ្វើឱ្យលោកងាកមកផ្គត់ផ្គត់សំណាញ់ជូនកសិករ និងសហគមន៍ ដើម្បីយកទៅប្រើប្រាស់ឱ្យទទួលបានទិន្នផលខ្ពស់ និងតម្លៃសមរម្យ ជាពិសេសបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់។ ​ ជាក់ស្តែងសហគមន៍កសិកម្ម នៅក្នុងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ និងបាត់ដំបង មានតម្រូវការសំណាញ់ខ្ពស់យកទៅសាងសង់ផ្ទះសំណាញ់ជាងខេត្តផ្សេងទៀត ។ ជារួម​​កសិកររបស់កម្ពុជានាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមប្រើប្រាស់ផ្ទះសំណាញ់នេះច្រើន ស្ទើតែគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។ ទាក់ទិននឹងបញ្ហានេះ​ អ្នកស្រី ហ៊ុច  ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Greenleaf Farming  Cooperative ដែលជាក្រុមហ៊ុនតម្លើងផ្ទះសំណាញ់បាន​ប្រាប់ទូរទស្សន៍ ARDB ដោយទទួលស្គាល់ថា តម្រូវការសំណាញ់សាងសង់រោងសម្រាប់កសិកម្ម ពិតជាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ លើសពីនេះទៀត […]
News & ជាតិ
photo_2026-02-20_19-59-08 (3)
ឯកឧត្តម ចាន់ សីហា អគ្គនាយករង ARDB អញ្ជើញជាអធិបតី នៅក្នុងសិក្ខាសាលាស្ដីពីយុទ្ធនាការខ្មែរត្រូវតែខ្លាំង
សៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ​ចាន់ សីហា អគ្គនាយករងធនាគារ ARDB​ បានអញ្ជើញចូលរួមជាអធិបតីភាព និងចែករំលែកទស្សនៈ និងអត្ថន័យខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៊ីអូ ដែលរៀបចំឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុសមាគម និងស្ថាប័នអប់រំសរុបប្រមាណ១៥០រូប។ ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តម ​ចាន់ សីហា បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បានក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការបន្តចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម គឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងគ្រប់វិស័យ ជាពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ លើសពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ […]

កាលវិភាគផ្សព្វផ្សាយ