News & ចំណេះដឹងថ្មីៗ & ជាតិ
photo_2025-06-23_15-45-24
ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងតែពង្រីកផលិតកម្មដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ចូលរួមកាត់បន្ថយការនាំចូល
កំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ បាននិងកំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្មគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស។​​ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំវារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​​លើកឡើងថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តមបានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។ ឯកឧត្តម បានលើកឡើងថា ទាក់ទងនឹងវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដូចជាផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើទីផ្សារជាដើម។ ម្ចាស់កសិដ្ឋានខាងលើបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ […]
News & ជាតិ
512677971_1162979662538987_6211146890927295861_n
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយកសិករ និងឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ និងឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម នៅតាមបណ្តាខេត្តមួយចំនួនរបស់កម្ពុជា។ នៅក្នុងការពិភាក្សាគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី និងពោតក្រហម ជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង១២០រូប។ ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណ១៥លានតោន  និងផ្តល់ផលសេដ្ឋកិច្ចប្រមាណណ១,២៥៥លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ចំណែកពោតក្រហមប្រមាណជាង ២៨ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណមួយលានតោន និងផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង២00លានដុល្លារ។  ​ដំឡូងមីត្រូវ​បាន​ដាំ​ដុះនាដើមរដូវចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ ចាប់ពីខែកក្កដា ជា​រៀង​រាល់​ឆ្នាំ​។ ដោយឡែក […]
News & ជាតិ
513284636_1144353477723101_546613260000653920_n
ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់សំខាន់ៗលើចំណុចពីរ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងសកលដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ពីរ។ ចំណុចទី១ គឺកម្ពុជាត្រូវកំណត់បំណងប្រាថ្នាសម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណង និងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា។ ចំណែកចំណុចទី២ គឺការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុងការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា […]
News & ជាតិ
IMG_9928
កសិដ្ឋានបង្កាត់ពូជត្រីប្រា ចង់ផលិតពូជត្រីឱ្យកើនដល់២៥០លានកូនក្នុងមួយឆ្នាំ
តាកែវ៖ កសិដ្ឋានហង់ ហ៊ាង បង្កាត់ពូជត្រីនៅភូមិចក ឃុំរកាក្នុង ក្រុងដូនកែវខេត្តតាកែវ បានដាក់ផែនការបង្កាត់ពូជត្រីប្រាសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់និងក្រៅតំបន់ឱ្យកើនដល់ប្រមាណ២៥០លានកូនត្រីនៅក្នុងមួយឆ្នាំៗនាពេលអនាគត។ អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន ហង់ ហ៊ាង បានឱ្យដឹងថា នៅក្នុងផែនការអាជីវកម្ម យើងបានដាក់គោលដៅបង្កាត់ពូជត្រីប្រាលក់ចេញ សម្រាប់កូនម្សៅឬកូនទើបតែភ្ញាស់ ឱ្យបាន១០០ទៅ២០០លានកូនត្រីនៅក្នុងមួយឆ្នាំ និងកូនត្រីប្រាពូជដែលបានផ្សាំទុក គ្រោងផលិតឱ្យបាន៥០លានកូន ធ្វើជាគោលដៅដើរឆ្ពោះទៅរកការផ្គត់ផ្គង់ជាប្រចាំឆ្នាំនាពេលអនាគត។ អ្នកស្រី ខ្លូត ស្រីនាង ទទួលស្គាល់ថា “ការដាក់ផែនឬគោលដៅ ការផលិតកូនត្រីប្រាពូជប្រចាំឆ្នាំនេះមានកម្រិតខ្ពស់ គឺដើម្បីជំរុញឱ្យខ្លួនឯងឱ្យមានការខិតខំ ទោះបីក្នុងពេលបច្ចុប្បន្ននេះដើរមិនទាន់ដល់ចំណុចដែលបានកំណត់ទុកក៏ដោយ ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត សង្ឃឹមថានឹងដើរដល់គោលដៅដែលបានគ្រោងទុក”។ អ្នកស្រី បន្តថាការផលិតកូនត្រីប្រាពូជ ជាក់ស្តែងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សម្រាប់ការផ្គត់ផ្គង់កូនត្រីប្រាពូជបានចំនួន ៣លានទៅ៤លានកូនត្រី តែទោះជាយ៉ាងណាកសិដ្ឋាននឹងបង្កើនការផលិតឱ្យកើនឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកកូនម្ស៉ៅ ការផ្គត់ផ្គង់មានអត្រាកើនឡើងដល់៥០លានកូនត្រី ដោយសារឆ្នាំនេះមានការកំម្ម៉ង់ច្រើនពីប្រជាកសិករក្នុងស្រុក។ អ្នកស្រីបន្តថា ការដាក់គោលដៅផលិតកូនត្រីប្រាប្រចាំឆ្នាំនេះធ្វើឡើងសម្រាប់ឆ្លើយតបទាំងនៅក្នុងផែនការអាជីវកម្ម និងការកំម្ម៉ង់របស់កសិករ ព្រោះតម្រូវការទីផ្សារកូនត្រីប្រានេះខ្ពស់ ហើយនៅពេលខ្លះការផ្គត់ផ្គង់មិនគ្រប់ទៅនិងតម្រូវការទីផ្សារ ។តែទោះជាបែបនេះក្តី ក្នុងនាមជាអ្នកផលិត នឹងព្យាយាមបង្កាត់ពូជត្រី និងពង្រីកសាខា ផ្សាំកូនត្រីឱ្យបានច្រើនថែមទៀត។ បើតាមម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីខាងលើ, ការបង្កាត់ពូជត្រីប្រាគឺមានការពិបាកនិងចំណាយពេលវេលាយូរជាងការបង្កាត់ពូជត្រីផ្សេងៗ ហើយនៅពេលផលិតបានហើយបើពុំមានការថែទាំឱ្យបានល្អនោះទេ នៅពេលណាមួយប្រឈមមុខនឹងការខាតបង់ទៅវិញ៕
News & ជាតិ
photo_2025-06-19_10-09-18
កសិករជាង៣០នាក់ មកពីខេត្តបាត់ដំបង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីស្តង់ដាអនុវត្តកសិកម្មល្អរបស់កសិដ្ឋានប្រសិទ្ធ ក្នុងខេត្តកណ្តាល
ភ្នំពេញ៖ ប្រជាកសិករមកខេត្តបាត់ដំបងជាង៣០នាក់ កាលពីសប្តាហ៍មុន បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសដាំដំណាំ និងអត្ថប្រយោជន៍ដាំដុះដំណាំវិលជុំ​ស្របតាមស្តង់ដាអនុវត្តកសិកម្មល្អ នៅក្នុងកសិដ្ឋានដ៏លេចធ្លោមួយកន្លែង ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កសិដ្ឋានប្រសិទ្ធ បានឱ្យដឹងថា សិក្ខាកាមទាំងអស់មានចំនួន៣១នាក់ បានអញ្ជេញមកធ្វើទស្សនកិច្ចសិក្សាក្រោមការសម្របសម្រួល និងដឹកនាំដោយអង្គការមនុស្សចាស់កម្ពុជា ខេត្តបាត់ដំបង។ ក្រោយពីបានដើរមើលបច្ចេកទេសដាំនៅក្នុងផ្ទះសំណាញ់រួច ប្រជាកសិករទាំងនេះបានសម្តែងការស្ងើចសរសើរចំពោះបច្ចេទេសសម្រាប់ដំណើរការដាំដុះនៅក្នុងផ្ទះសំណាញ់របស់កសិដ្ឋាន ដើម្បីទទួលបានផលិតផលបន្លែមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់ទទួលទាន។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី កៅ លីនដា ប្រធានកសិដ្ឋានប្រសិទ្ធ បានមានប្រសាសន៍ចែករំលែកបទពិសោធ​ និងចំណេះដឹងក្នុងការដាំដំណាំបន្លែវិលជុំក្នុងផ្ទះសំណាញ់របស់លោកស្រី ដើម្បីពួកគាត់យកទៅអនវុត្តពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ កសិដ្ឋានប្រសិទ្ធ គឺជាថ្នាលដាំបន្លែវិលជុំគ្រប់មុខសម្រាប់ផ្តល់ជូនអតិថិជន និងទីផ្សារដៃគូនានា ដោយប្រមូលផលផ្ទាល់ពីកសិដ្ឋាន ដែលដាំដុះក្នុងបរិស្ថានស្អាតស្របតាមស្តង់ដាអនុវត្តកសិកម្មល្អ (Good Agricultural Practices-GAP)  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។ កសិដ្ឋាននេះមានទីតាំងស្ថិតនៅស្របផ្លូវជាតិលេខ៥១ ភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ​ ខេត្តកណ្តាល៕
News & ជាតិ
Screenshot 2025-06-23 155219
ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បញ្ជូនរថយន្តទៅជួយដឹកផ្លែល្ពៅនៅខេត្តព្រះវិហារចំនួន ២០តោនមកលក់នៅភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជូនរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាច្រើនគ្រឿងទៅជួយដឹកផ្លែល្ពៅ ចំនួន ២០តោន របស់ប្រជាកសិករនៅខេត្តព្រះវិហារ ដែលកំពុងមានបញ្ហាកង្វះទីផ្សារ ដើម្បីយកមកលក់នៅរាជធានីភ្នំពេញ។ កាលពីពេលថ្មីៗនេះ បងប្អូនប្រជាកសិករនៅខេត្តព្រះវិហារ បាននិងកំពុងជួបបញ្ហាទីផ្សារក្នុងការលក់ផ្លែល្ពៅ ដែលជាកសិផលខ្មែរសំខាន់មួយផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមេត្តារួមគ្នាជួយតាមលទ្ធភាពដល់ប្រជាកសិករ។ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមិថុនា បែបនេះថា “តបតាមការស្នើរសុំរបស់ក្រសួងពាណិជ្ជកម្ម លោកបាទបានបញ្ជូនរថយន្តដឹកទំនិញ ដើម្បីជួយដល់កសិករនៅខេត្តព្រះវិហារ ដែលកំពុងជួបបញ្ហាទីផ្សារលក់ផ្លែល្ពៅចំនួន ២០តោន ទៅកាន់រាជធានីភ្នំពេញ និង ចំនួនជាច្រើនតោនបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ បើប្អូនត្រូវការទិញអាចទាក់ទងបានដឹកជញ្ជូន ១២៥០ទីតាំងរបស់សាខាវីរ:ប៊ុនថាំ។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ”។ ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ បណ្តាផ្សារទំនើបធំៗមួយចំនួននៅកម្ពុជា ក៏បាននាំយកផ្លែល្ពៅមកដាក់លក់ក្នុងតម្លៃសមរម្យដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាពិសេសនៅផ្សារទំនើបអ៊ីអនម៉ល និងផ្សារជីពម៉ុង ក៏ដូចជាផ្សារទំនើបផ្សេងៗទៀត​៕
News & ជាតិ
IMG_9461
កសិករដាំបន្លែនៅស្រុកត្រាំកក់សម្តែងការពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលបង្កើតសហគមន៍កសិកម្មទំនើប
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករដាំបន្លែ និងជាប្រធានសហគមន៍កសិកម្មទំនប “បន្លែផ្ទះសំណាញ់ត្រាំកក់”បានសម្តែងការគាំទ្រ និងពេញជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឱ្យមានសហគមន៍កសិកម្មទំនើបឡើង ហើយតាមរយៈវត្តមានសហគមន៍ថ្មីនេះ បានជួយឱ្យកសិករមានការផ្តាស់ប្តូរឥរិយាបទលើមុខរបរដាំបន្លែរបស់ខ្លួន ពីការដាំបន្លែតាមគ្នា ងាកមកដាំតាមផែនការ ឬដាំបន្លែឆ្លាស់គ្នាចៀសវាងជួបបញ្ហាទីផ្សារ។  លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើប លើកឡើងបែបនេះនៅក្នុងឱកាសអញ្ចើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបទសម្ភាសពិសេសរបស់ទូរទស្សន៍អនឡាញ ARDB កាលពីពេលថ្មីៗកន្លងមកនេះ។ លោកបានឱ្យដឹងថា ក្នុងនាមជាប្រធានសហគមន៍ ដែលធ្វើការផ្ទាល់ជាមួយគម្រោងដៃគូ ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំបង្កើតឱ្យមានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់នេះ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មកលើកសិករ។ លោកប្រធានសហគមន៍បានបន្តថា បន្ទាប់ពីសហគមន៍កសិកម្មកសិកម្មទំនើប បន្លែផ្ទះសំណាញ់បានដំណើរការជាផ្លូវការ យើងមើលឃើញថា មានភាពប្រសើរឡើង ដោយកសិករដាំបន្លែមិនមានផែនការច្បាស់លាស់ ដាំបន្លែតែមួយមុខដូចគ្នាជាហេតុធ្វើឱ្យមានបញ្ហាទីផ្សារកើតឡើងនៅពេលប្រមូលផល។ ប៉ុន្តែក្រោយពីមានសហគមន៍ថ្មីនេះកើតឡើង យើងសង្កេតឃើញថា ប្រជាកសិករប្រកបរបរដាំបន្លែមានការផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន និងទទួលយកបច្ចេកទេសថ្មីៗដូចជាការដាំដំណាំឆ្លាស់, ដាំដំណាំឱ្យបានច្រើនមុខ មិនដាំតែមួយមុខៗនាំឱ្យកកស្ទះលើទីផ្សារដូចមុនទៀតឡើយ។ លោកបានបន្តថា “រាជរដ្ឋាភិបាលបង្កើតឱ្យមានសហគមន៍កសិកម្មទំនើបនេះឡើង  ខ្ញុំអបអរសាទរ និងសូមគាំទ្រទាំងស្រុងនូវលទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចកន្លងមក។ ការបង្កើតឱ្យមានសហគមន៍កសិកម្មទំនើប ខ្ញុំគិតថា ជាការផ្តល់លទ្ធភាពដល់សហគមន៍ទទួលបានប្រភពទុនជួយឱ្យកសិករងើបឈរឡើងដើម្បីបង្កបង្កើនផល សម្រាប់អភិវឌ្ឍន៍គ្រួសារនិងសហគមន៍ផងដែរ”។ លោកលើកឡើងថា […]
News & ជាតិ
20240228-PAGEONE-Korea-rice
កូរ៉េខាងត្បូង​ប្រឈម​នឹង​​ស្រូវ​ឡើងថ្លៃ ទោះបី​រដ្ឋាភិបាល​ទិញ​យកស្តុកទុកក៏ដោយ​
សេអ៊ូល៖​ ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូង បានចំណាយលុយដើម្បីទិញអតិរេកស្រូវ ដែលកសិករផលិតបានលើសពីតម្រូវការលើទីផ្សារក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូងឥឡូវនេះកំពុងតែប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង នៅពេលតម្លៃស្រូវឡើងជាបន្តបន្ទាប់។ រដ្ឋាភិបាលបានព្យាយាមរក្សាស្ថិរភាពតម្លៃស្រូវនេះ ដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃ ដែលបណ្តាលមកពីការជន់ជោរស្រូវនៅលើទីផ្សារ រដ្ឋាភិបាលបានប្រមូលទិញស្រូវមកស្តុកទុក ប៉ុន្តែការទិញរបស់រដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំចាប់តាំងពីពេលនោះមក បាននាំឱ្យមានង្វះខាតស្រូវនៅលើទីផ្សារទៅវិញ ដែលជំរុញឱ្យតម្លៃកើនឡើង។ ខណៈពេលការអន្តរាគមន៍របស់រដ្ឋាភិបាល ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវក្នុងរដូវប្រមូលផល បរិមាណទិន្នផលស្រូវលើសពីតម្រូវការ ត្រូវបានរដ្ឋាភិបាលទិញមកស្តុកទុក ដែលផែនការនេះបណ្តាលឱ្យមានការខ្វះស្រូវនៅក្នុងបណ្តាញចែកចាយរបស់ឯកជន។ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ បានឱ្យដឹងថា ស្តុកស្រូវរបស់វិស័យឯកជនមានចំនួន៧១២​ ០០០តោន នៅចុងខែមេសា ឆ្នាំ២០២៥ ដោយធ្លាក់ចុះចំនួន២៣០ ០០០តោន ឬស្មើនិង២៣ភាគរយ បើធៀបនឹងឆ្នាំមុន និងមានចំនួនប្រាំបីភាគរយទាបជាងប្រវត្តិមធ្យមភាគកន្លងមក។ ក្រុមហ៊ុន​កិនស្រូវ​ឯកជន​មួយចំនួន​បាន​ដក​ស្តុក​ទុក​ហើយ ហើយ​ឥឡូវនេះ​កំពុង​ទិញ​ស្រូវ​មកវិញ​ពី​រោងម៉ាស៊ីនកិន​ស្រូវ​​ធំៗ ដែល​ដំណើរការ​ដោយ​សហព័ន្ធ​សហគមន៍​កសិកម្ម​ជាតិ​។ នៅពេលដែលតម្រូវការប្រមូលផ្តុំជុំវិញរោងម៉ាស៊ីនកិន​ស្រូវ​​ធំៗទាំងនេះ តម្លៃស្រូវកំពុងឡើងបន្តទៀត ផ្តល់ចំណេញដល់ឈ្នួញប្រមូលទិញស្តុកទុក ប៉ុន្តែកសិករមិនបានចំណេញពី អគ្គលេខាធិការសហព័ន្ធកសិករដាំស្រូវកូរ៉េ បានកត់សម្គាល់ថា “កសិករបានលក់ស្រូវទើបប្រមូលផលរួចហើយនៅចន្លោះខែតុលា ដល់ខែធ្នូ ដូច្នេះពួកគេមិនទទួលបានផលចំណេញពីការកើនឡើងថ្លៃនាពេលថ្មីៗនេះទេ។ អ្នកបានចំណេញ គឺអ្នកទិញស្រុវស្តុកទុកដូចជា​រោងម៉ាស៊ីនកិន​ស្រូវ​​ធំៗជាដើម។ ទោះបីជាមានការបញ្ចេញស្តុកស្រូវរបស់រដ្ឋាភិបាល ដើម្បីជួយបន្ធូរបន្ថយសម្ពាធកើនឡើងលើតម្លៃក៏ដោយ រដ្ឋបាលនៅតែប្រុងប្រយ័ត្ន។  រាល់សកម្មភាពបែបនេះ ប្រថុយប្រថាននឹងប្រតិកម្មពីអ្នកលក់រាយ ដែលខ្លាចការធ្លាក់ថ្លៃ និងកសិករ ដែលសង្ឃឹមថា នឹងឡើងថ្លៃក្នុងរដូវប្រមូលផលនាពេលខាងមុខ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ មុនការប្រមូលផលចាប់ផ្តើម […]
News & ជាតិ
IMG_0010
កសិករ​មាន​តម្រូវការចិញ្ចឹម​កូនត្រីប្រាពូជ​​មាន​ការកើនឡើង​ខ្ពស់ក្នុងរដូវកាលឆ្នាំនេះ​​
ភ្នំពេញ​៖ ក្រោយពីមានភ្លៀងធ្លាក់​ជាបន្តបន្ទាប់នៅដើមខែមិថុនា​រហូតដល់ពេលសព្វថ្ងៃ។ ​នៅតំបន់តាមបណ្តាខេត្តមួយចំនួន​ ​កសិករ ,វារីវប្បករ​ បាននិងកំពុងចាប់ផ្តើម​ចិញ្ចឹម​ត្រីរបស់ខ្លួន​ជាប​ណ្តើរៗហើយនៅក្នុង​គ្រាដែលដំបូងៗនេះដែរគេសង្កេតឃើញ​តម្រូវការកូនត្រី​ពូជមានសន្ទុះកើនឡើង​ខ្ពស់​ ពិសេស​កូនត្រីប្រាពូជ​។​ ​អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន​ ហង់ ហ៊ាង បង្កាត់ពូជនៅ​ភូមិចក សង្កាត់រកាក្នុង ​ក្រុងដូនកែវ ខេត្តតាកែវ​ បានឱ្យដឹង​ថា ចាប់ពីខែមករារហូតដល់ខែឧសភា​កន្លងមកនេះ​មានកសិករខ្លះបានដាក់កូនត្រីចិញ្ចឹមត្រីរបស់ខ្លួន​រួចហើយ តែ​​​កសិករមួយចំនួនផ្សេងទៀត​ទាន់​មិនទាន់បានធ្វើការចាប់ផ្តើម​នោះទេ ដោយសារ​មិនមានទឹកគ្រប់គ្រាន់​ ។ ​ដូចនេះការផ្គត់ផ្គង់កូនត្រីពូជ​ដល់កសិករនៅមានចំនួន​តិចតួច​​។ ប៉ុន្តែចូលដល់ខែមិថុនា​មកនេះ បន្ទាប់ពីមានទឹកភ្លៀង​ធ្លាក់ជាបន្តបន្ទាប់​ឃើញថាកសិករ​មានការកំម៉្មង់កូនត្រីពូជ​​មានសន្ទុះកើនឡើងច្រើន​ ​​ដោយពេលខ្លះ​ការផ្គត់ផ្គង់កូនត្រីពូជ​ស៊ឹងតែមិនទាន់​ ព្រោះតម្រូវការមានច្រើនពេក​។​ ​អ្នកស្រីបន្តទៀតថា បច្ចុប្បន្ន​កសិដ្ឋានមាន​កូនត្រីពូជបានមានច្រើនប្រភេទ ដូចជាកូនត្រីអណ្តែង, កូនត្រីឆ្ពិន,​ កូនត្រីទីឡាព្យា,​ កូនត្រីក្រាញ់យក្ស និងកូនត្រីប្រា ហើយនៅក្នុងចំណោមកូនត្រីពូជទាំងនេះ​ សម្រាប់កូនត្រីប្រាមានតម្រូវការច្រើនជាងគេ។  ជាក់ស្តែង​គិតមកទល់ខែមិថុនា​ឆ្នាំ​២០២៥នេះ កសិករ​មានតម្រូវការ​កូនត្រីប្រាពូជ​ជាង​១លានកូននិងប្រភេទកូនម្សៅ​ឬ កូនត្រីទើបភ្ញាស់​បាន​​​​​ប្រហាក់ប្រហែល​១លានកូនត្រីផងដែរ​។ ​ ​បើតាម​អ្នកស្រី ខ្លូត ស្រីនាង តម្លៃកូនត្រីប្រាពូជតម្លៃរបស់វា​ផ្អែកទៅលើទំហំឬខ្នាត​របស់កូនត្រី​។ ​កូនត្រីប្រាមាន​ទំហំ​៧លីថ្លៃ​៧០រៀល ​, ទំហំ៨លីថ្លៃ​៨០រៀល និងទំហំ​១០លីថ្លៃ​ ១០០រៀល​នៅក្នុងកូនត្រីមួយក្បាល​។ អ្នកស្រីលើកឡើងថា “ការចិញ្ចឹម​ត្រី​ជាមុខរបរ​សំខាន់​សម្រាប់​កសិករ។​​​ ​ចំពោះខាងកសិដ្ឋាន​ខ្ញុំវិញ ដែលជាអ្នកផលិត​ក្រៅពីផលិតបានគ្រប់គ្រាន់ឆ្លើយតបទៅនិងទីផ្សារ​  យើងអាចចូលរួមកាត់បន្ថយការនាំចូល​កូនត្រីពូជ​មកពីខាងក្រៅបានផងដែរ”​​។ ​ […]
News & ជាតិ
508549123_1103492141806431_2212554565776143139_n
អ្នកវិនិយោគក្នុងស្រុកអំពាវនាវឱ្យអ្នកវិនិយោគខ្មែរងាកមកបោះទុនលើវីស័យកសិកម្ម ដែលកំពុងមានឱកាសច្រើន
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជា បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកមានធនធាន សូមងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេសអាចជួយរាជរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ ការអំពាវនាវរបស់អ្នកឧកញ៉ាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចំនួន៤០នាក់ មកពី២២ស្ថាប័ន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ​ ទៅចុះយកព័ត៌មាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយអំពីដំណាំកសិឧស្សាហ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងដំណើរបេសកកម្មរយៈពីរថ្ងៃនេះ ក្រុមអ្នកសារបានទៅទស្សនកិច្ច និងផលិតព័ត៌មាន នៅតំបន់ចម្ការទុរេន ចម្ការចេក ចម្ការកៅស៊ូ រោងចក្រផលិតជី រោងចក្រផលិតកេសក្រដាស់ និងស្វែងយល់ទីតាំងប្រមូល និងវេចខ្ចប់ផ្លែចេកសម្រាប់នាំចេញទៅបរទេស។ អ្នកឧកញ៉ា ហេង ឡុង ក៏បានប្រកាសផ្ដល់ប្រឹក្សាអស់ពីលទ្ធភាពចំពោះអ្នកវិនិយោគទាំងឡាយណា ដែលចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ពោលគឺអ្នកឧកញ៉ាស្ម័គ្រចិត្ត និងបើកចិត្តចែករំលែកបទពិសោធន័លើពីវិស័យកសិកម្ម ដែលអ្នកឧកញ៉ាបានប្រឡូកតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ អ្នកឧកញ៉ា ហេង ឡុង ជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល […]
News & ជាតិ
photo_2025-06-16_20-23-52
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រារព្ធខួប១០ឆ្នាំបង្ហាញពីសមិទ្ធផលទទួលបានក្នុងដំណើរការរបស់ខ្លួន
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រារព្ធខួប១០ឆ្នាំរបស់ខ្លួនពីឆ្នាំ២០១៤ ដល់២០២៤  នៅមជ្ឈមណ្ឌល ឌឹ ព្រីមៀ សែនសុខ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ,ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ​រួមនិងថ្នាំដឹកនាំនិងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត បានអញ្ចើញចូលរួមជាកិត្តិយសផងដែរ។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា នៅក្នុងរយៈពេល១០ឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកសកម្មចំនួន៣០១ ក្នុងនោះរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករចំនួន៨៧, រោងម៉ាស៊ីនកិនស្រូវចំនួន១២៥, សហគមន៍ចំនួន៥៦ និងសហគ្រាសផ្សេងៗ ដែលទ្រទ្រង់ដល់វិស័យស្រូវអង្ករចំនួន៣៣។ តាមរយៈ សហគ្រាសទាំងនេះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពីឆ្នាំ២០១៤​ ដល់ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន៦.៥៩ លានតោន ទៅកាន់១២៣គោលដៅ។ ក្នុងរយៈពេលនេះដែរ ក្រៅពីការចេញអង្ករ […]
News & ជាតិ
photo_2025-06-12_17-54-46
ម្ចាស់កសិដ្ឋានដាំខ្ញីពូជចិន ពង្រីកផ្ទៃដីដាំះដុះដល់៦០ហិកតា នៅខេត្តពោធិសាត់ ដោយមិនបារម្ភពីការប្រកួតប្រជែងទីផ្សារ
ពោធិ៍សាត់៖ ម្ចាស់កសិដ្ឋានដាំខ្ញីពូជចិនខ្នាតពាណិជ្ជកម្មឈានមុខគេមួយកន្លែង ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅឆ្នាំ២០២៥នេះ បានពង្រីកផ្ទៃដីដាំដុះខ្ញីកើនដល់៦០ហិកតា ខណៈការដាំខ្ញីលើកដំបូងក្នុងឆ្នាំ២០២៤លើផ្ទៃដី១៣ហិកតាប៉ុណ្ណោះ។ ការពង្រីកផ្ទៃដីដាំខ្ញីពូជចិនក្នុងឆ្នាំទី២ នាឆ្នាំ២០២៥នេះ មានគោលបំណងដើម្បីបំពេញតម្រូវការក្នុងស្រុក ក្រោយមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋមានការគាំទ្រទៅលើផលិតផលរបស់កសិករក្នុងស្រុក។ លោក ហ៊ុល សុធា ម្ខាស់កសិដ្ឋានខាងលើនេះ​ បានឱ្យដឹងថា នៅពេលដាំខ្ញីក្នុងឆ្នាំដំបូងៗ៖ ទី១) អាជីវករមិនសូវឱ្យតម្លៃលើខ្ញីដែលដាំនៅអូរសោមប៉ុន្មាននោះទេ ដោយសារខ្ញីនាំចូលមានច្រើនប្រភេទ និងមានតម្លៃធូរថ្លៃជាងខ្ញីដាំនៅក្នុងស្រុក,  ទី២) គេគិតឃើញថា ខ្ញីដាំនៅអូរសោមល្អដូចជាខ្ញីនាំចូលពីខាងក្រៅដោយសារគេអត់ទាន់បានដឹងថា មានការដាំដុះខ្ញីនៅអូរសោម។ ប៉ុន្តែក្នុងពេលសព្វថ្ងៃនេះ ក្រោយពីបានសិក្សាអំពីទីផ្សារពេញមួយឆ្នាំ កសិដ្ឋានគិតថា ការគាំទ្រខ្ញីនៅឆ្នាំទី២នេះនឹងកើនឡើងខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក ។ ម្យ៉ាងវិញទៀតពលរដ្ឋខ្មែរមួយចំនួនមានទស្សនៈជាតិនិយមទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុក ដូចទៅនិងគោលនយោបាយរបស់ថ្នាក់ដឹកនាំបានដាក់ចេញ។ បើតាមលោក ហ៊ុល សុធា កាលឆ្នាំ២០២៤ បានដាំខ្ញីពូជចិនលើផ្ទៃដប្រាំបួនហិកតា ក្នុងចំណោមផ្ទៃដីសរុប១៣ហិកតា ដោយទទួលបានផលខ្ញីប្រមាណ៩០០តោន ហើយគិតមកទល់សព្វថ្ងៃនេះ លោកនៅមានខ្ញីសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារប្រមាណ១០តោនទៀត។ លោកបញ្ជាក់ថា នៅឆ្នាំទី២នេះ លោកបានប្តូរទីតាំងដាំខ្ញីថ្មី លើផ្ទៃដី៥០ទៅ៦០ហិកតា ដោយសារទីតាំងចាស់វាមិនសូវអំណោយផលសម្រាប់ការដាំដុះ។ តែទីតាំងថ្មីនេះវាមានស្ថានដីល្អ មិនរងផលប៉ះពាល់ពីទឹកភ្លៀង ហើយដីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ដំណាំ។ ទាក់ទងនិងទីផ្សារខ្ញីក្នុងស្រុកនាពេលកន្លងមក, លោក ហ៊ុល សុធា លើកឡើងថា […]

កាលវិភាគផ្សព្វផ្សាយ