ព័ត៌មានពេលព្រឹក
- Home
- All Program
- ព័ត៌មានពេលព្រឹក ( Page 17)
ព័ត៌មានពេលព្រឹក
នៅឆ្នំា២០២៣នេះ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមសហការជាមួយក្រសួងមុខងារសាធារណៈ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំការប្រឡងជ្រើសរើសប្រកបដោយតម្លាភាពដែលនិងគ្រោងធ្វើនៅសប្តាហ៍ទី២ខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន២៥០នាក់ សម្រាប់ពង្រាយនៅតាមភូមិសង្កាត់នៅក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលកសិកម្ម ដំណំាស្រូវ។ មន្ត្រីទំាងអស់នឹងត្រូវស្នាក់នៅជាអចិន្ត្រៃនៅតាមមូលដ្ឋានដើម្បីផ្សារភ្ជាប់ជីវភាពជាមួយប្រជាកសិករនិងស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមពរ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលានិង(ទី៣) ការអនុវត្តសហគមន៍កសិកម្មទំនើប ។ចាប់តំាងពីឆ្នំា២០០៣រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្ម ១២៥១ ដែលមានសមាជិកសរុប១៧ម៉ឺននាក់ ហើយក្នុងនោះសហគមន៍កសិកម្ម រឹងមំាមានតែ២១៧សហគមន៍ប៉ុណ្ណោះ។សហគមន៍កសិកម្មទាំងអស់មានដើមទុនសរុប២៦លានដុលា្លរអាមេរិក ប៉ុន្តែបើគិតជាមធ្យមភាគគឺមានតែ២ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយសហគមន៍។ ដោយពិនិត្យសហគមន៍កសិកម្មបច្ចុប្បន្នជួបបញ្ហាជាច្រើនតំាងពីកង្វះដើមទុន ការដឹកនាំ កង្វះឥណទានក្នុងអត្រាការប្រាក់ទាប ចង្វាក់ផលិតកម្មនិងការផលិតមានថ្លៃដើមខ្ពស់និងបញ្ហាទីផ្សារ រាជរដ្ឋាភិបាលមានទស្សនៈទានជំរុញឱ្យបង្កើតសហគមន៍កសិកម្មទំនើប ដែលមានកម្រិតសមាហរណកម្មខ្ពស់ ប្រមូលផ្តុំប្រជាកសិករក្រោយមយន្តការ ផលិតកកម្ម កសិកម្មតែមួយសំំដៅ ដោយធ្វើយ៉ាងណាឱ្យមានសេដ្ឋកិច្ចមាឌដ្ឋាន។សហគមន៍កសិកម្មទំនើបនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករដូចជាការទទួលបានការ ការគំាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយផលិតកម្មទំនើបសម្រាប់ពិភាក្សាយោបល់និងគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានមានអត្រាការប្រាក់ទាប ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតកម្មឱ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។ក្នុងដំណាក់កាលដំបូងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមរៀបចំសហគមន៍កសិកម្ម ទំនើបសម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន៤ គឺមានបន្លែ ស្រូវ ស្វាយចន្ទី និងម្រេច៕
ព័ត៌មានពេលព្រឹក
សម្តេចធិបតី ហ៊ុនម៉ាណែត ដាក់ចេញអនុសាសន៍រជាក់លាក់ចំនួន៦ដើម្បីឱ្យការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ធានាបានជោគជ័យ
កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នំា២០២៣ ហើយដើម្បីធានាបាននូវការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទំាងពីរខាងលើនេះប្រកបដោយភាពជោគជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ជាក់លាក់សំខាន់ៗចំនួន៦ចំណុច។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដ៏សំខាន់នេះ ក៏ដូចជាការអនុវត្តចក្ខុវិស័យនៃការអភិវឌ្ឍវិស័យកសិកម្ម ដូចបានលើកឡើងពីខាងដើម ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ជាក់លាក់មួយចំនួន៖ (ទី១) ក្រុមការងារចម្រុះ សម្របសម្រួលខ្សែច្រវាក់តម្លៃផលិតកម្ម ផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្ត្រត្រូវបំពេញការងារជាបុរេសកម្មក្នុងការតាមដាននិន្នាការ ថ្លៃកសិផលសំខាន់ៗជាប្រចំា វាយតម្លៃផលប៉ះពាល់មកលើកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍អន្តរាគមន៍បន្ទាន់ក្នុងករណីចំាបាច់។ ទន្ទឹមនឹងនេះក្រុមការងារត្រូវពន្លឿនការៀបចំយន្តការ និងនីតិវិធីរួម ដើម្បីអនុវត្តការងារអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារដើម្បីជួយគំាំទ្រដល់កសិករ និងវិស័យកសិកម្ម។ (ទី២) ចំពោះជម្រើសរើសមន្ត្រីកសិកម្ម ឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទំាងតម្លាភាព សមត្ថភាព និងគុណភាព។ ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
ព័ត៌មានពេលព្រឹក
បច្ចេកទេសប្រើប្រាស់ជី ដើម្បីថែទាំដំណាំឱ្យលូតលាស់ល្អ
កសិករ ដាំដំណំាគប្បីគួរសិក្សាស្វែងយល់ពីរបៀបដាក់ជី ធ្វើដី និងការថែទាំដំណាំខ្លួនដើម្បីទទួលបានទិន្នផលសមប្រកប។ បច្ចេកទេសប្រើប្រាស់ជី គឺជាកត្តាសំខាន់មួយដើម្បីជំនួយឱ្យបន្លែលូតលាស់ល្អ។ ទន្ទឹមនឹងនេះ កសិករ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានជ្រើសរើសជីត្រីកោណ និងជីសិរីរាង្គ សម្រាប់ថែទាំដំណាំរបស់ខ្លួន។ អ្នកស្រី វង ចំរើន កសិករដាំបន្លែក្នុងផ្ទះសំណាញ់ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា ការដំាដំណាំ អ្វីដែលសំខាន់ គឺត្រូវចេះបច្ចេកទេសប្រើប្រាស់ជី និងការថែទាំដំណាំ។ បើតាមអ្នកស្រី ដំបូងឡើយ ត្រូវប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ទ្រាប់បាតដើម្បីជំនួយកុំឱ្យដីហីល និងធ្វើឱ្យដីផុសល្អ។ អ្នកស្រី វង ចំរើន បានរៀបរាប់ថា៖ “យើងត្រូវធ្វើដីឱ្យបានស្អាតល្អ ដែលប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ដើម្បីឱ្យដីផុសរលុងងាយស្រួលដំណាំលូតលាស់។ បន្ទាប់មកនៅពេលកូនដំណាំធំល្មមដករំលស់សម្រេច អ្នកស្រីប្រើជីសិរីរាង្គឈ្មោះជីត្រីកោណ។ ជីនេះជួយឱ្យដំណាំលូតលាស់ល្អ មិនមានបញ្ហាខ្លោចគល់ រលួយ ឬខូចនោះទេ ព្រោះអ្នកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាល ពីរបៀបដាក់ជី និងការថែទាំដំណាំ”។ ជាមួយគ្នានេះ លោក កយ បូរិន ប្រធានសហគមន៍ក្រុមផលិតបន្លែនៅឃុំស្វាយប្រទាល ក៏បានប្រាប់ពីការប្រើប្រាស់ជីផងដែរ គឺត្រូវមានកាលវិភាគកត់ត្រាឱ្យបានច្បាស់លាស់ដើម្បីតាមដានសុខភាពបន្លែងាយស្រួលក្នុងការដាក់ជី […]
ព័ត៌មានពេលព្រឹក
កម្ពុជាទទួលបានការទិញអង្ករប្រមាណ ៤០០០តោនពីប្រទេសទីម័រលេស្ត
ក្នុងរយៈពេល១០ខែ ឆ្នំា២០២៣ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ជាង៥២ម៉ឺនតោន ទៅកាន់គោលដៅចំនួន៥៩ ទូទំាងពិភពលោក ដែលក្នុងនោះទីផ្សារថ្មីមួយ ត្រូវបានទើបនឹងទទួលទិញងង្ករកម្ពុជា គឺទីផ្សារប្រទេសទីម័រលេស្ត ដែលកម្ពុជា បាននាំចេញអង្ករជាលើកដំបូងក្នុងបរិមាណចំនួន ៤០០០តោន។ ការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេ ស្តជាលើកទី១នេះ ត្រូវបានអនុវត្តរវាង ក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិ ភ័ស្តុភាកម្ម នៃប្រទេសទីម័រលេស្ត។ យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដេលតែងតែខិតខំរកទីផ្សារដើម្បីលក់អង្ករកម្ពុជា ពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរាជរដ្ឋាភិបាល និងប្រមុខការទូតនៃប្រទេសនានា សម្តេចតែងតែស្នើឱ្យប្រទេសទំាងនោះជួយទិញអង្ករកម្ពុជា ឱ្យកាន់តែបានច្រើន។ ស្ថិតក្រោមទស្សនៈវិស័យដ៏ភ្លឺស្វាងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងកិច្ចការស្រូវអង្ករ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្ត ដែលដឹកនាំដោយ លោក Anibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួង កិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្មនៃប្រទេសទីម័រលេស្ត ស្តីពីការធ្វើការពាណិជ្ជកម្ម អង្កររវាងប្រទេសទំាងពីរហូតឈានដល់ការចុះកិច្ចសន្យាទិញ លក់ និងគ្រោងធ្វើការនាំចេញអង្ករ […]
ព័ត៌មានពេលព្រឹក
ក្រសួងកសិកម្ម និងអាជ្ញាធរស្រុកគិរីវង់ បានជួយប្រមូលផលស្រូវពលរដ្ឋដោយសារទឹកភ្លៀងឡើងខ្លាំង
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រើកម្លាំងជួយសង្គ្រោះប្រមូលផលស្រូវប្រជាពលរដ្ឋដោយសារទឹកភ្លៀងឡើងខ្លាំងបានផ្ទៃដី ៤៦៧ហិកតាហើយ ខណៈផ្ទៃដីរងផលប៉ះពាល់ជិត ២ពាន់ហិកតា។ នេះបើប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញិប ស្រ៊ន ។ ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្តថា “ស្រូវលិចទឹកនេះ ដោយសារមានភ្លៀងនៅចុងរដូវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យទឹកឡើងខ្លាំង ពលរដ្ឋប្រមូលផលមិនទាន់ពេលវេលា។ បច្ចុប្បន្នអាជ្ញាធរខេត្តបានបើកទ្វារទឹកទាំង៦ ដែលពាក់ព័ន្ធនៅក្នុងស្រុកគីរីវង់ហើយ ដោយមួយសប្ដាហ៍ ទៅ១០ថ្ងៃទៀត គឺអាចប្រមូលផលអស់ហើយ” ។ បច្ចុប្បន្នអាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកម៉ាស៊ីនខ្នាតតូច និងខ្នាតធំជាង ២០គ្រឿង និងកម្លាំងជាច្រើននាក់ ដើម្បីជួយសង្គ្រោះប្រមូលផលស្រូវដល់ប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រិច និងឃុំអង្គរប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំពោះស្រូវដែលលិចនោះ សុទ្ធសឹងតែជាស្រូវផ្ការំដួលទាំងអស់។ លោក ញិប ស្រ៊ន យ៉ាងដូច្នេះ។ បើតាមលោក ញិប ស្រ៊ន ស្រូវដែលប្រមូលផលទាំងអស់នោះ អាចលក់តម្លៃបាន ១គីឡូក្រោម ១៣០០រៀល ដោយលោកបញ្ជាក់ថា តម្លៃនេះសមរម្យ ពលរដ្ឋអាចទទួលយកបាន […]
ព័ត៌មានពេលព្រឹក
គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១នឹងក្លាយជាកម្លំាងចលករពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច
អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលស្គាល់ថា បើទោះបីគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១មានអាយុកាលជាង៧ឆ្នំា តែកាអនុវត្តជាក់ស្តែងនៅជួបបញ្ហារអាក់រអួលច្រើន។ តែទោះជាយ៉ាងណាគោលនយោបាយជាតិស្តីពីជំរុញចលនាភូមិ១ ផលិតផល១នឹងសម្រេចបានទៅតាមគោលដៅ ហើយវានឹងក្លាយជាកម្លំាងចលករមួយទៀតពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងចូលរួមចំណែកនៅសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។ ឯកឧត្តម ផល សុជាតិ មានប្រសាសន៍បញ្ជាក់ថា អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្មីៗនេះមានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ ឆ្នំា២០១៦-២០២៦ មានអាយុជាង ៧ឆ្នំាហើយក្តី ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់យើងឃើញថា នៅមានភាពរអាក់រអួលច្រើន ដែលការណ៍នេះវាអាចបណ្តាលមកពី កត្តារួមផ្សំជាច្រើនដូចជា កត្តាកង្វះថវិកា កត្តាកង្វះធនធានមនុស្ស កត្តាឆន្ទៈការងារនៅមានភាពស្ទាក់ស្ទើរ និងកត្តាកង្វះនូវឧបករណ៍ជាឯកសារ ឬគោលការណ៍ណែនាំផ្សេងៗសម្រាប់ចង្អុលបង្ហាញអ្នកពាក់ព័ន្ធឱ្យយកទៅអនុវត្ត។ ឯកឧត្តម បញ្ជាក់ថា “បើទោះជាយ៉ាងនេះក្តី ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងពិតជានឹងអាចអនុវត្តសម្រេចបាននៅគោលដៅរបស់គោលនយោបាយជាតិជំរុញចលនាភូមិ១ផលិតផល១ ជាមួយនឹងភាពមិនស្ទាក់ស្ទើររបស់ក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ដែលវានឹងក្លាយទៅជាកម្លំាងចលករមួយទៀត ក្នុងការពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ” ។ បើយោងតាម អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ត្រូវបានចាត់ទុកជាសកម្មភាពគន្លឺះមួយសំដៅរួមចំណែកសម្រេចបាននូវគោលដៅនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ តាមរយៈការកៀរគរផលិតករតាមមូលដ្ឋានឱ្យចូលមកស្ថិតនៅក្នុងថ្នាលរួមមួយ ដែលងាយនឹងទទួលបាននូវកិច្ចអន្តរាគមន៍មានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធ។ ឯកឧត្តម លើកឡើងថា គិតចាប់ពីឆ្នំា២០២០ មកដល់ពេលនេះ បើទោះជាមានការរំខានដោយសារជំងឺរាតត្បាតកូវីដ១៩ ការរងសម្ពាធ ហិរញ្ញវត្ថុ ការជួបលក្ខខណ្ឌមិនអំណោយផលជាច្រើនផ្សេងទៀតក៏ដោយ ក៏អគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១បាន សហការជាមួយក្រសួងដៃគូ និងលេខាធិការដ្ឋានភូមិ១ផលិតផល១រាជធានីខេត្តទំាងអស់ នៅតែអាចសម្រេចបាននៅសកម្មភាពដ៏សំខាន់នេះជាមួយលទ្ធផលដ៏ល្អប្រសើរ។ […]
ព័ត៌មានពេលព្រឹក
រាជរដ្ឋាភិបាលផ្តល់ជូនការលើកទឹកចិត្ត ផ្នែកពន្ធដាទៅលើកសិផល ៥មុខបន្ថែមទៀតដល់វិស័យឯកជន
ដើម្បីឆ្លើយតបទៅការស្នើសុំរបស់វិស័យឯកជននៅពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដាទៅលើកសិផលចំនួន ៥មុខ ផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នំា ចាប់ពីឆ្នំា២០២៤ ដល់ ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ នេះពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ៖ ទី១) ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនឹងផុតកំណត់នៅដំណាច់ឆ្នំា២០២៣។ ទី២) ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និង ទី៣) ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរាជរដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖ ១) បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន ២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រក ចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះ សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី […]
ព័ត៌មានពេលព្រឹក
ទីផ្សារចិន និងសហគមអឺរ៉ុប កំពុងចាប់ផ្តើមនិយមប្រើប្រាស់អង្ករដំណើបស្បៃមង្គលរបស់កម្ពុជា
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងមួយរយៈកាលចុងក្រោយនេះបានកត់សម្គាល់ឃើញថា៖ អង្ករដំណើបស្បៃមង្គលរបស់កម្ពុជា កំពុងមានតម្រូវការប្រើប្រាស់នៅលើទីផ្សារប្រទេសចិន និងសហគមន៍អឺរ៉ុប បន្ទាប់ពីពូជស្រូវដំណើបស្បៃមង្គលថ្មីមួយនេះ ត្រូវបានកសិករធ្វើការដំាដុះច្រើននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ថ្មីៗលើកឡើងថា៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CARDI បានព្យាយាមបង្កើតបានពូជស្រូវដំណើប “ស្បៃមង្គល” ហើយកសិករចាប់ផ្តើមផលិតដើម្បីពង្រីកធ្វើពាណិជ្ជកម្ម។ ឧកញ៉ា មានប្រសាសន៍ថា “សព្វថ្ងៃនេះពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ផលិតបានកែច្នៃធ្វើជានំសម្រាប់លក់ធម្មតា តែយើងព្យាយាមពង្រីកការដំាដុះឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសចិន ព្រោះគេត្រូវការប្រភេទអង្ករស្បៃមង្គលនេះច្រើន ហើយចំពោះទីផ្សារនៅសហគមន៍អឺរ៉ុបក៏កំពុងត្រូវការដែរ។ ដូចនេះខ្ញុំមានជំនឿថា ម៉ាកយីហោអង្កររបស់កម្ពុជានេះចូលរួមប្រកួតប្រជែងទីផ្សារនៅពេលខាងមុខ ឱ្យទទួលបានទំាងបរិមាណនាំចេញ និងគុណភាពស្របតាមស្តង់ដារ” ។ លោក ឡោ ប៉ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានឱ្យដឹងថា ពូជស្រូវដំណើបស្បៃមង្គលជាពូជទី១ ដែលបានបញ្ចេញឱ្យកសិករប្រើប្រាស់ ហើយពូជនេះមានអង្ករល្អ និងមានគុណភាពល្អ។ តែអាយុកាលពូជស្រូវដំណើបនេះ អត់អាចកំណត់បានទេ តែការដំាដុះនៅពេលណាក៏ដោយ កសិករអាចប្រមូលនៅពាក់កណ្តាលខែធ្នូ ដោយសារតែវាជាស្រូវប្រកាន់រដូវ។ លោកបញ្ជាក់ថា “ពូជស្រូវដំណើបស្បៃមង្គលនេះ ជាពូជស្រូវធ្ងន់ ផ្តល់ទិន្នផលបានពីចន្លោះ ៣,២តោន ទៅ ៤តោនក្នុងមួយហិកតា អាស្រ័យទៅលើគុណភាពដី […]
ព័ត៌មានពេលព្រឹក
រដ្ឋាភិបាល បន្តពង្រឹងការស្រាវជ្រាវគ្រាប់ពូជដំណាំ និងពូជសត្វ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។ នេះបើតាមរយៈសារលិខិត ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ នៅថ្ងៃ០៦ វិច្ឆិកា។ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្ដារការដាំដុះឡើងវិញ ក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។ សម្ដេច បានបញ្ជាក់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។ សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា៖ “អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ […]
ព័ត៌មានពេលព្រឹក
អ្នកស្រី ចំរើន ពិសោធន៍ដំាបន្លែស្លឹកក្នុងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានការហ៊ុមព័ន្ធបិទជិត
អ្នកស្រី វង់ ចំរើន ជាកសិកររស់នៅភូមិស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កំពុងធ្វើការសាកល្បងពិសោធន៍ដំាដំណាំស្លឹក នៅក្នុងគម្រោងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានយកស្បៃហ៊ុមព័ន្ធជុំវិញ ឬ បិទជិត។ កសិកររូបនេះ បានរៀបរាប់ថា “ផ្ទះបន្លែសុវត្ថិភាពគឺ គម្រោងមាសបៃតងបានឱ្យខ្ញុំធ្វើការដកស្រង់ថា តើការការពារសត្វ ការលូតលាស់របស់ដំណាំ ហើយបន្លែយើងមានសុវតិ្ថភាពបានកម្រិតណា ដោយគេឱ្យខ្ញុំធ្វើស្ដង់ដាពិសោធន៍រោងថ្មី សាកល្បងក្នុងផ្ទះសំណាញ់ថ្មីនេះ វាធន់នឹងបម្រែបម្រួលអាកាសធាតុកម្រិតណា” ។ អ្នកស្រី វង់ ចំរើន បានពិសោធន៍ផ្ទះបន្លែសុវត្ថិភាព អស់រយៈពេល ១ខែហើយ ដោយឃើញថាដំណាំរបស់អ្នកស្រីទទួលបានផលល្អ មិនមានសត្វល្អិតមកបំផ្លាញដំណាំនោះទេ។ ជុំវិញផលលំបាក អ្នកស្រី ពុំទាន់អាចបញ្ជាក់ប្រាប់បាននោះទេ ព្រោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាកល្បងពិសោធន៍នៅឡើយ។ មុននឹងក្លាយជាគ្រោងផ្ទះដំាដំណាំសុវត្ថិភាពមួយនេះ អ្នកស្រី និងគម្រោងមាសបៃតង បានចំណាយថវិកាអស់ប្រមាណ ៣ ៦០០ដុល្លារអាមេរិក ដោយក្នុងនោះកសិករត្រូវចេញជាបដិភាគ ៥០០ដុល្លារអាមេរិក។ អ្នកស្រី វង់ ចំរើន បានបញ្ជាក់ថា គម្រោងមាសបៃតង បានឱ្យគាត់ពិសោធន៍ទៅលើដំណាំស្លឹក ដំណាំផ្លែ ដំណាំមើម និងដំណាំផ្កា តែបច្ចុប្បន្នទើបតែបានសាកល្បងដាំដំណាំស្លឹកនោះទេ។ នៅកម្ពុជាផ្ទះបន្លែសុវត្ថិភាព ទើបតែសាងសង់បានចំនួន ៩រោងប៉ុណ្ណោះគឺមាន […]
ព័ត៌មានពេលព្រឹក
ការចិញ្ចឹមត្រីទីឡាព្យា ចាប់ផ្តើមបង្ហាញសញ្ញាកម្រើកឡើងជាសន្សឹមៗនៅតាមខេត្តមួយចំនួន
បើទោះបីជាបច្ចុប្បន្នការបរិភោគត្រីទីឡាព្យាមិនសូវមានការពេញនិយមដូចទៅនឹងត្រីក្នុងស្រុកផ្សេងទៀត ប៉ុន្តែសង្កេតឃើញថាការចិញ្ចឹមត្រីប្រភេទមួយនេះ មានការចាប់ផ្តើមកើនឡើងជាសន្សឹមៗតាមកសិដ្ឋានភ្ញាស់កូនត្រីនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ យោងតាម ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះត្រីទីឡាព្យា លក់នៅលើទីផ្សារទូទៅមានពលរដ្ឋនិយមបរិភោគមានចំនួនតិចតួច ហើយលក់បានគឺនៅតាមកន្លែងរោងចក្រដែលមានកម្មករធ្វើការច្រើន និងមាននៅតាមកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែលអនុវត្តតាមបែបបច្ចេកទេស។ ទន្ទឹមនឹងត្រីទីឡាព្យាលក់នៅលើទីផ្សារមិនទាន់មានការគំាំទ្រច្រើន ប៉ុន្តែនៅការចិញ្ចឹមត្រីប្រភេទមួយនេះនៅតាមបណ្តាខេត្តមួយចំនួនឃើញថាប្រជាពលរដ្ឋបានចាប់ផ្តើមចិញ្ចឹម។ លោក ឡែមផូ វរិទ្ធិ បានអះអាងថា “បើតាមខ្ញុំសាកសួរនៅខាងកសិដ្ឋានភ្ញាស់កូនត្រីទីឡាព្យាក្នុងស្រុកបានប្រាប់មកថាការកម្ម៉ង់កូនត្រីទីឡាព្យាយកទៅចិញ្ចឹមគឺមានការកើនឡើង ដែលនៅក្នុងនោះមានដូចជានៅ ខេត្តសៀមរាប បាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម។ ពិសេសខេត្តនៅជាប់ព្រំដែន ពេលប្រជាពលរដ្ឋទទួលបានព័ត៌មានពីបងប្អូនរបស់ខ្លួនធ្វើការនៅប្រទេសថៃ ពេលមកលេងស្រុកកំណើតម្តងៗថា ហូបត្រីទីឡាព្យាឆ្ងាញ់ ហើយល្អសម្រាប់សុខភាព មិនដូចទៅនឹងពាក្យចចាមអារាមដែលថាបរិភោគត្រីទីឡាព្យាធ្វើឱ្យប៉ះពាល់សុខភាពដូចកាលពីមុននោះទេ” ។ លោក អ៊ឹង គឹមលី ម្ចាស់កសិដ្ឋានភ្ញាស់កូនត្រីនៅខេត្តបាត់ដំបង មួយកន្លែងបានឱ្យដឹងថានៅក្នុងរយៈពេលកន្លងមកនេះ ការផលិតកូនត្រីចែកចាយនៅលើទីផ្សារនៅមានចំនួនតិចតួច ប៉ុន្តែចាប់ពីឆ្នំា២០២៤ទៅ លោកមានផែនការផលិតត្រីទីឡាព្យាក៏ដូចកូនត្រីពូជផ្សេងបានជាង១លាន ទៅ ២លានកូន ហើយក្រៅពីភ្ញាស់ លោកនឹងធ្វើការចិញ្ចឹមត្រីទីឡាព្យាផ្ទាល់ខ្លួនផងសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈតម្លៃនៅលើទីផ្សារក្នុងតំបន់ពេលខ្លះត្រីទីឡាព្យា១គីឡូក្រាមអាចបានថ្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល។ លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យជលផល និង វារីវប្បកម្មនៃសកលវិទ្យាល័យភូមិន្ទកសិកម្មយល់ឃើញថា ពលរដ្ឋមិនសូវនិយមបរិភោគត្រីទីឡាព្យា ដោយសារប្រទេសកម្ពុជាជាប្រទេសមួយសំបូរទៅដោយត្រីទឹកសាបច្រើនជាងគេ សឹងតែនៅលើពិភពលោក ហើយប្រពៃណីជនខ្មែរតាមទម្លាប់ចាស់គឺពឹងទៅលើត្រីធម្មជាតិ។ តែមកដល់សម័យកាលថ្មីពលរដ្ឋ […]
ព័ត៌មានពេលព្រឹក
កម្ពុជាមានផែនការផលិតគ្រាប់ពូជបន្លែបម្រុងទុកមួយឆ្នំាចំនួន៥០តោន និងជាសាច់ប្រាក់៥០តោន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទបានលើកឡើងថាជារៀងរាល់ឆ្នំា អគ្គនាយកដ្ឋានកសិកម្ម ទទួលបន្ទុកផលិតគ្រាប់ពូជបន្លែបម្រុង ចំនួន៥០តោន និងគិតជាសាច់ប្រាក់ចំនួន ៥០តោន។ ឯកឧត្តម ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅក្នុងវេទិកាប្រព័ន្ធស្បៀងបម្រុងកម្ពុជាថ្មីៗនេះថា ចំពោះបន្លែយើងមាន ផែនការផលិតឱ្យបានច្រើននូវប្រភេទគ្រាប់ពូជបន្លែ ស្វាយលម្អងដែលយើងហៅថាប្រភេទពូជ OPV ។ យើងមិនផលិតប្រភេទគ្រាប់ពូជ ហៃព្រីតទេ ដោយសារតែគ្រាប់ពូជហៃព្រិតនេះ វាមានបញ្ហានៅពេលយកវាទៅប្រើប្រាស់ ជូនកាលបើសិនជាយើងមិនមានការថែទំាឱ្យបានដិតដល់ ពូជហៃព្រីតមួយចំនួនផ្សេងទៀតវាមិនធន់ជាមួយសមាធាតុចង្រៃ ឬ មិនធន់ជាមួយអាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចធ្វើឱ្យមានបញ្ហា។ ចំណែកពូជស្វាយលម្អ ឬ ហៅថា OPV នេះវាមានភាពធន់ អាចសម្របសម្រួលជាមួយនឹងអាកាសធាតុនៅកម្ពុជារួចជាស្រេច ហើយប្រជាជនបើចង់រក្សាពូជនេះទុកដំាដុះបន្តគាត់អាចរក្សាទុកបានដោយពុំចាំបាច់ផលិតគ្រាប់ពូជាជារៀងរាល់ឆ្នំានោះទេ។ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា គិតដល់ត្រឹម ថ្ងៃទី៣០ ខែតុលា ឆ្នំា២០២៣ ដោយមានការតម្រង់ទិសពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី លេខាធិការដ្ឋាន ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានដឹកនាំកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ […]