ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីនៅស្រុកមុខកំពូល ខេត្តកណ្តាល

2

នៅថ្ងៃទី៨ ខែមីនា ឆ្នំា២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីបានធ្វើការដំាដុះកាលពីខែវិច្ឆិកា ឆ្នំា២០២៣ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានពន្យល់ពីរបៀបនៃការ គិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករដែលបានចូលរួមផងដែរ ដោយឯកឧត្តមលើកឡើងជាឧទាហរណ៍ថា បើកសិករចំណាយទៅលើ ថ្លៃរៀបចំដីស្រែ,ចំណាយលើការទិញជី,ថ្នាំ និងថ្លៃប្រមូលផលអស់ប្រាក់២លាន៥០ម៉ឺនរៀល ហើយប្រសិនស្រូវបានផល៥តោនក្នុង១ហិកតា បើស្រូវក្នុង១គីឡូក្រាមលក់បានថ្លៃ១ពាន់រៀលសួរថា៖ (១)-តើការផលិតស្រូវ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល? (២)-តើកសិករលក់ស្រូវបានថ្លៃប៉ុន្មាន ដើម្បីបានប្រាក់ចំណេញ?

តាមសម្មិទ្ធកម្មខាងលើយើងសន្និដ្ឋានបានថា៖ (១)-ស្រូវ១គីឡូក្រាមចំណាយអស់ប្រាក់៥០០រៀល ដូចនេះបើស្រូវបានផល៥ពាន់គីឡូក្រាម ចំណាយប្រាក់អស់២លាន៥០ម៉ឺនរៀល។ (២)-លក់បានថ្លៃលើសពី៥០០រៀលក្នុង១គីឡូក្រាម នឹងមានចំណេញ។
ដូចនេះប្រសិនបើការការផលិតស្រូវ ចំណាយលើសពី២លាន៥០ម៉ឺនរៀលក្នុង១ហិកតា ហើយទិន្នផលទាបជាង៥តោនក្នុង១ហិកតា នោះនឹងធ្វើឱ្យចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀលក្នុង១គីឡូក្រាម។

ទន្ទឹមនឹងពូជស្រូវថ្មីកំពុងប្រមូលផលបានលើផ្ទៃដីប្រមាណ៤០អា មានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់បង្ហាញការចាប់អារម្មណ៍ចង់ដឹងថាពូជស្រូវនេះបានប៉ុន្មានតោន ខណៈការដំាដុះស្រូវរបស់ពួកគាត់នៅពេលកន្លងមកបានផលប្រមាណ៤តោនក្នុងដីមួយហិកតា។
លោក កង រី ប្រជាកសិករម្នាក់ក្នុងចំណោមកសិករផ្សេងទៀតបានឱ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាពូជស្រូវថ្មីនេះ មានគ្រាប់ស្រូវធំជាងប្រភេទពូជស្រូវផ្សេងៗ ហើយនៅក្នុងមួយគួស្រូវមានជាង៣០០គ្រាប់ បើប្រៀបធៀបទៅនឹងពូជស្រូវដែលកសិករធ្លាប់ធ្វើនៅក្នុងតំបន់មានតែ១០០ទៅ២០០គ្រាប់ប៉ុណ្ណោះក្នុង ស្រូវមួយគួ។ ដូចនេះពូជស្រូវដែលកំពុងប្រមូលផលក្នុងថ្ងៃនេះប្រាកដជាទទួលបានទិន្នផលច្រើនតោនក្នុងស្រែមួយហិកតា បើប្រៀបធៀបនឹងពូជស្រូវដែលកសិករធ្លាប់ធ្វើការដំាដុះពីមុនៗ។

ស្រដៀងគ្នានេះផងដែរ អ្នកស្រី ហ៊ុយ ឆេន បានឱ្យដឹងថា ពូជស្រូវនេះ ពិតជាបានផលច្រើនព្រោះគួស្រូវនេះវែងៗហើយមានគ្រាប់ច្រើន ហើយប្រសិនជាពូជស្រូវមានការបញ្ចេញដាក់លក់នៅលើទីផ្សារ ក្នុងនាមជាកសិករធ្វើស្រែនៅក្នុងតំបន់ម្នាក់ចង់ទិញយកទៅសាកល្បងដំាដុះពូជស្រូវផងដែរនៅពេលខាងមុខ។

បើយោងតាមប្រជាកសិករដែលបានសាកល្បងធ្វើការដំាដុះស្រូវប្រភេទពូជស្រូវថ្មីបានឱ្យដឹងថា ក្នុងដីស្រែ១ហិកតា លោកចំណាយប្រាក់លើការភ្ជួររាស់អស់ប្រាក់៦០ម៉ឺនរៀល, ចំណាយលើពូជស្រូវអស់៤០គីឡូក្រាមឬស្មើប្រមាណ៨ម៉ឺនរៀលក្នុងដី១ហិកតា, ចំណាយលើថ្លៃដ្រូនព្រុះស្រូវអស់ប្រាក់៦ម៉ឺនរៀលក្នុង១ហិកតា, ចំណាយលើថ្នាំគីមីសម្លាប់សត្វល្អិតអស់ប្រាក់២០ម៉ឺនរៀល, ចំណាយលើជីអស់ប្រាក់៧២ម៉ឺនរៀល និងចំណាយប្រាក់លើប្រេងសម្រាប់បូមទឹកអស់ប្រាក់៤០ម៉ឺនរៀល៕
ដោយ៖ Long Sareth


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ