ព័ត៌មានពេលព្រឹក
ព័ត៌មានពេលព្រឹក
ការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិនមានទឹកប្រាក់ជាង២៤លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣
ក្នុងឆ្នាំ២០២៣កន្លងមកនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួនប្រមាណជាង ១៧ពាន់តោន ហើយគិតជាទំហំទឹកប្រាក់ចំនួនជាង ២៤លានដុល្លារអាម៉េរិក ស្របពេលកម្ពុជាទើបមានក្រុមហ៊ុនវេចខ្ចប់ កែច្នៃផ្លែមៀនចំនួន ១២កន្លែងក្នុងពេលបច្ចុប្បន្ននេះ។ ទាក់ទងនឹងបរិមាណនៃការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនក្នុងឆ្នំា២០២៣កន្លងមកនេះ ត្រូវបានប្រធានសហគមន៍មៀនប៉ៃលិន ចាត់ទុកថាមានចំនួនច្រើនបើប្រៀបធៀបនឹងឆ្នំាមុន ហើយមានសេចក្តីសង្ឃឹមថានៅឆ្នំា២០២៤នេះនឹងមានការកើនឡើងបន្ថែមទៀត។ លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិន បានឱ្យដឹងថា ចូលមកដល់ដើមឆ្នំា២០២៤ ការបញ្ចាទិញផ្លែមៀនស្រស់សម្រាប់ធ្វើការនាំចេញនៅមានជាធម្មតា មិនទាន់មានការប្រែប្រួលណាមួយនោះទេ។ តែក្រុមហ៊ុននឹងផ្អាកការបញ្ជាទិញមួយរយៈដល់ខែមិថុនា ហើយនឹងចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងខែសីហាឆ្នំា២០២៤ ក្រោយពីមៀនឱ្យផលជាថ្មី។ បើតាមការកត់សម្គាល់ របស់ប្រធានសមាគមមៀនប៉ៃលិន បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមានចំការមៀននៅពេលប្រមូលផលបានច្រើនហើយអាចលក់បានតម្លៃមួយខ្ពស់ ឃើញថាប្រជាកសិករភាគច្រើនមានការសប្បាយចិត្តហើយមានជីវភាពល្អប្រសើរ។ ខណៈខេត្តប៉ៃលិនមានក្រុមហ៊ុន និងរោងចក្រកែច្នៃមួយចំនួនធ្វើការនាំចេញទៅប្រទេសចិន ហើយនៅពេលខាងមុខ បើមានក្រុមហ៊ុនចូលមកបណ្តាក់ទុនប្រកួតប្រជែងទិញមៀនបន្ថែមទៀត នឹងផ្តល់អត្ថប្រយោជន៍ថែមទៀតដល់កសិករនៅក្នុងតំបន់។ លោក សួស ស៊ីយ៉ាត សង្កត់ធ្ងន់ថា «នៅពេលការប្រមូលផលមៀនស្រស់ចាប់ផ្តើមឡើងវិញនៅខែសីហា ខ្ញុំរំពឹងថាការនាំចេញផ្លែមៀនទៅប្រទេសចិននឹងមានកើនឡើងថែមទៀត បើប្រៀបធៀបនឹងឆ្នំា២០២៣ ព្រោះថាតម្រូវការនាំចេញរបស់ក្រុមហ៊ុន កសិករនៅពុំទាន់មានការឆ្លើយតបបានពេញលេញនៅឡើយ»។ ទាក់ទងនឹងការការនាំចេញមៀនស្រស់ទៅទីផ្សារប្រទេសចិននេះ បើយោងតាមស្ថានទូតចិនប្រចំាកម្ពុជាធ្លាប់បានបង្ហាញឱ្យដឹងថា ដើម្បីអនុវត្តកុងសុងស៊ីសពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន និងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស នាពីថ្ងៃទី៤ ដល់៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនកម្ពុជាដោយតាមរយៈវីដេអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
ព័ត៌មានពេលព្រឹក
ការស្វែងរកទីផ្សារមុនបើកអាជីវកម្ម នឹងមិនងាយរងហានីភ័យផ្នែកហិរញ្ញវត្ថុ
ឧកញ៉ា ឆែន ច័ន្ទដារ៉ា ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈ បានទៅសិក្សានៅប្រទេសបង់ក្លាដេស ឥណ្ឌា ជប៉ុន ថៃ និងចិន ដើម្បីស្វែងយល់ពីការផលិតប្រេងកន្ទក់ និងសិក្សាពីដំណើរការនៅលើទីផ្សារ។ ឧកញ៉ា ច័ន្ទដារ៉ា បានសម្រេចផលិតចម្រាញ់ប្រេងកន្ទក់នេះ ដោយសារវាមានអត្ថប្រយោជន៍ច្រើនដល់សុខភាព និងជួយផ្ដត់ផ្គង់ជីវភាពរស់នៅរបស់ស្រ្តីមេផ្ទះគ្រប់រូប។ ប្រេងកន្ទក់ ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកថាជាប្រេងមួយដែលជួយដល់សុខភាព ដោយក្នុងនោះមានសារធាតុអាហារូបត្ថម្ភឈ្មោះថា អូរីសាឡាល ដែលមានក្នុងប្រេងកន្ទក់តែមួយគត់ និងមានតួនាទីជួយកាត់បន្ថយ និងកំចាត់ខ្លាញ់អាក្រក់នៅក្នុងថ្លើម និងខ្លាញ់ក្នុងបេះដូងផងដែរ។ នេះបើតាមឧកញ៉ា ច័ន្ទដារ៉ា ហើយបានបញ្ជាក់ថា៖ ‘ប្រេងកន្ទក់ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ តែជារឿងថ្មីនៅក្នុងសម័យកាលបច្ចុប្បន្ន ហើយក៏ជារឿងថ្មីសម្រាប់ខ្ញុំផងដែរ”។ មុនពេលកើតបានជាផ្លែផ្កា ដំណាក់កាលដំបូង គឺត្រូវរៀបចំពីការសិក្សាស្វែងយល់ពីចំណេះដឹងរបស់ផលិតផលជាមុនសិន ខណៈនៅក្នុងឆ្នាំ២០១៥ ឧកញ៉ា ច័ន្ទដារ៉ា បានទៅសិក្សានៅប្រទេសចិនពីខ្សែចង្វាក់អាជីវកម្មប្រេងកន្ទក់អស់រយៈពេល ២ឆ្នាំ។ នៅឆ្នាំ២០១៧ បានទៅសិក្សានៅប្រទេសម៉ាឡេស៊ី ក៏មានក្រុមហ៊ុនមួយបានបញ្ជាទិញប្រេងកន្ទក់ដោយមានតួនាទីជាអ្នកផលិតឱ្យពួកគេ ដូច្នេះមុនពេលបង្កើតរោងចក្រ ឧកញ៉ា ច័ន្ទដារ៉ា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី។ ឧកញ៉ា ច័ន្ទដារ៉ា បានលើកឡើងថា ចំពោះការផលិតប្រេងនេះ គេអាចធ្វើជារបៀបកៀប និងសម័យទំនើបគេធ្វើលក្ខណៈបំបែ្លងដោយផ្សំវត្ថុធាតុដើមឱ្យទៅជាផលិតផលសម្រេច។ ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈរូបនេះ បានលើកឡើងថា៖ […]
ព័ត៌មានពេលព្រឹក
កម្ពុជានាំចេញបន្លែចម្រុះទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង៥៣ម៉ឺនដុល្លារក្នុងឆ្នំា២០២៣
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នំា២០២៣កន្លងមកនេះកម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ២២០ តោនទៅទីផ្សារអន្តរជាតិ កើនឡើងជាង១០០% បើធៀបទៅនឹងឆ្នាំ ២០២២។ ពាក់ព័ន្ធនឹងការនំាចេញបន្លែចម្រុះខាងលើ, ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្លែចម្រុះចំនួន ២២០តោននេះគឺនាំចេញ ទៅកាន់ទីផ្សារប្រទេសបាំរាំងដោយក្រុមហ៊ុន SOUN THONG IMPORT EXPORT CO., LTD ហើយបើគិតជាទំហំទឹកប្រាក់មានជាង ៥៣ម៉ឺនដុល្លារអាម៉េរិក។ ការនាំចេញបន្លែចម្រុះនៅក្នុងឆ្នំា២០២៣កន្លងមកនេះត្រូវបានគេមើលឃើញថា វាជាឱកាសម្រាប់កម្ពុជាក្នុងការជំរុញការដំាដុះបន្លែក្នុងផ្ទះសំណាញ់ឱ្យបានច្រើន ដើម្បីត្រៀមឆ្លើយតបទៅ នឹងតម្រូវការទីផ្សារខាងក្រៅ។ លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជា យល់ឃើញថាការនាំចេញបន្លែចម្រុះទៅទីផ្សារបរទេស វាជាឱកាសមួយសម្រាប់កម្ពុជា ហើយប្រសិនមានការដំាបន្លែនៅក្នុងរោងផ្ទះសំណាញ់ច្រើន កម្ពុជាអាចទទួលការបញ្ជាទិញពីអ្នកប្រើប្រាស់នៅក្រៅប្រទេសបានច្រើនថែមទៀត។ លោក ជួ មករា សង្កត់ធ្ងន់ថា «ដូចនេះវាជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាយើង ក្នុងការជំរុញការនាំចេញបន្លែទៅក្រៅប្រទេស តាមរយៈការពង្រីកឱ្យមានការដំាដុះច្រើននៅក្នុងរោងផ្ទះសំណាញ់ ហើយស្របពេលជាមួយគ្នានេះដែរក៏មានអតិថិជននៅខាងក្រៅប្រទេសមួយចំនួនបានទាក់ទងមកខាងសហភាពដើម្បីសួរនាំអំពីលទ្ធភាពពីការផលិត និងការនាំចេញប្រភេទបន្លែមួយចំនួនទៅទីផ្សារបរទេសផងដែរ»។ ពាក់ព័ន្ធនឹងការនាំចេញបន្លែនេះ បើយោងតាមប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ថាបច្ចុប្បន្នខាងសហភាពកំពុងតែជជែកគ្នាជាមួយដៃគូមិនទាន់ឈានទៅដល់កាលលម្អិតឬ ធ្វើកុងត្រាអោយផលិតផលនាំចេញទេ […]
ព័ត៌មានពេលព្រឹក
កសិករច្បាស់លាស់នឹងការងារកសិកម្មអាចជួយឱ្យជីវភាពងើបផុតពីភាពក្រីក្រ ទៅរកភាពល្អប្រសើរ
លោក ឈៀវ ហុង ម្ចាស់កសិដ្ឋានបន្លែសុវត្ថិភាព « ហុងEco Farm» ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបម្នាក់បានចាត់ទុកការប្រកបមុខរបរដំាបន្លែ ការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ ដែលស្ថិតនៅក្នុងវិស័យកសិកម្មមួយនេះដើរតួរសំខាន់ក្នុងការជួយឱ្យក្រុមគ្រួសារមានជីវភាពល្អប្រសើរ ងើបផុតពីភាពក្រីក្រនៅពេលកសិករច្បាស់លាស់ជាមួយនឹងការងារកសិកម្ម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ កន្លងមកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានចុះទៅពិនិត្យ និងស្វែងយល់អំពីការដាំដុះនិងការប្រមូលផលរបស់លោក ឈៀវ ហុងផងដែរ។ ពាក់ព័ន្ធនឹងមុខរបរនៅក្នុងវិស័យកសិកម្មនេះ បើយោងតាម លោក ឈៀវ ហុង បច្ចុប្បន្នលោកកំពុងតែដំាបន្លែសុវត្ថិភាព ចិញ្ចឹមត្រីប្រា និងចិញ្ចឹមមាន់សាច់ នៅក្នុងកសិដ្ឋានរបស់ខ្លួននៅលើទីផ្សារដីប្រមាណ៦ហិកតា។ សម្រាប់បន្លែ មានទំាងប្រភេទបន្ថែផ្លែ និងបន្លែស្លឹក ហើយនៅក្នុងមួយខែអាចប្រមូលផលបានប្រមាណ៤តោន, ចំណេកត្រីប្រមូលផលម្តងបាន៤០តោន និងមាន់បានប្រមាណ៣០តោន។ លោក ឈៀវ ហុង បានឱ្យដឹងថា «បើយើងច្បាស់លាស់នឹងការងារកសិកម្មគឺយើងអាចរកប្រាក់ចំណូលបានខ្ពស់ជួយឱ្យជីវភាពល្អប្រសើរ ធ្វើឱ្យក្រុមគ្រួសារងើបផុតពីភាពក្រីក្រ ហើយចំណេះជំនាញដែលខ្ញុំទទួលបានយកមកប្រកបមុខរបររហូតមកដល់សព្វថ្ងៃនេះ បានមកពីមន្ទីរកសិកម្ម, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបានមកពីអង្គការដៃគូរជាច្រើនទៀត»។ លោកលើកឡើងថា […]
ព័ត៌មានពេលព្រឹក
វិស័យកសិកម្មកំពុងដើរតួរនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនិងធានាបាននូវសន្តិសុខស្បៀង
វិស័យកសិកម្មនៅប៉ុន្មានឆ្នំាចុងក្រោយនេះក្រៅពីចូលរួមធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងឈានទៅដល់ការនាំចេញមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមរិកក្នុងមួយឆ្នំាៗ។ វិស័យមួយនេះ បាននឹងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមានកម្រិតជីវភាពកាន់តែប្រសើរ។ ថ្លែងក្នុងពិធីបើក «សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ ២០២៤» កាលថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ចាប់ពីឆ្នាំ ១៩៩៨ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, វិស័យកសិកម្មជារួម បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេស ក្នុងការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង ការធានាបាននូវសន្តិសុខស្បៀង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺបានប្រែក្លាយពីកសិកម្មបែបប្រពៃណី និងគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ […]
ព័ត៌មានពេលព្រឹក
វិធានការចំាបាច់សំខាន់ចំនួន៤ របស់រាជរដ្ឋាភិបាលចូលរួមជំរុញការកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាបបានរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា« វិធានការចំាបាច់ទំាង៤ រួមមាន៖ (១)-ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (៣)-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤)-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី»។ បន្ថែមលើសពីនេះដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជាចំនួន៧៖ (១)-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ […]