ព័ត៌មានពេលព្រឹក
១
កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream
កម្ពុជា កំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយបានគូសបញ្ជាក់ថា ៖ “កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ” ។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ផលិតផលកសិកម្ម ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ […]
ព័ត៌មានពេលព្រឹក
២
ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលមានទឹកប្រាក់ជាង៤ ៣០៤ លានដុល្លារអាម៉េរិក
ការនាំចេញកសិផលសរុបរបស់កម្ពុជាប្រចំាឆ្នំា២០២៣ ទៅកាន់ទីផ្សារខាងក្រៅមានជាង៨លាន ៤៤ម៉ឺនតោន បើគិតជាទំហំទឹកប្រាក់មានជាង៤ ៣០៤លានដុល្លារអាម៉េរិក ស្របពេលសេដ្ឋកិច្ចសកលលោកបន្តជួបបញ្ហា។ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ បានបង្ហាញថាក្នុងឆ្នំា២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៨លាន ៤៤ម៉ឺនតោន ក្នុងនោះអង្ករមានជាង៦៥ម៉ឺនតោន, ស្រូវមានជាង២លាន ៧៣ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៥លាន៦ម៉ឺនតោន ទៅកាន់ទិសដៅ៧៨ប្រទេស ដោយមានការថយចុះ១,៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២។ របាយការណ៍បញ្ជាក់ថា «សម្រាប់ឆ្នំា២០២៣ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ មានជាង ៤ ៣០៤លានដុល្លារអាម៉េរិក ហើយក្នុងនោះតម្លៃបានមកពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារអាម៉េរិក, តម្លៃបានមកពីការនាំចេញស្រូវមានជាង ៩៣៩លានដុល្លារអាម៉េរិក និងតម្លៃបានមកពីការនាំចេញកសិផលពីស្រូវ អង្ករមានជាង ២ ៧៩៩លានដុល្លារអាម៉េរិក»។ របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា ការនាំចេញកសិផលសំខាន់របស់កម្ពុជាក្នុងឆ្នំា២០២៣ កន្លងទៅនេះមានដូចជា ៖ អង្ករមាន៦៥៦តោន កើនឡើង៣%, ស្រូវមានជាង២ ៧៣០តោនកើនឡើង២៤%, ចំណិតដំឡូងមីក្រៀម១លាន ២៨ម៉ឺនតោនធ្លាក់ចុះ៣៧%, ដំឡូងមីស្រស់ ១លាន៩៦ម៉ឺនតោន កើនឡើង២៦%, ម្ស៉ៅដំឡូងមី ៣៦ពាន់តោន ធ្លាក់ចុះ៤៥%, កាកសំណល់ដំឡូងមី ៧៤ពាន់តោន […]
ព័ត៌មានពេលព្រឹក
3
ជ្រូកកណ្ដុរព្រៃ កំពុងមានតម្រូវការទីផ្សារខ្ពស់
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរព្រៃមួយកន្លែង បានលើកឡើងថា បច្ចុប្បន្នទីផ្សារជ្រូកកណ្ដុរព្រៃមានតម្លៃខ្ពស់ ហើយការផ្គត់ផ្គង់នៅតែមានភាពខ្វះខាត ដោយសារមានការបញ្ជាទិញច្រើន។ លោក លុច ឡាត ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកព្រៃនៅខេត្ត…..បានចាប់ផ្តើមចិញ្ចឹមអស់រយៈពេល…..ហើយលោកក៏មានគម្រោងបង្កើតទីផ្សារទទួលទិញ និងបោះដុំ ដើម្បីជួយសម្រួលដល់កសិករសម្រាប់រកទីផ្សារកាន់តែទូលំទូលាយ។ លោក លុច ឡាត បានឱ្យដឹងថា ការចិញ្ចឹមជ្រូកកណ្ដុរ មិនមានបច្ចេកទេសអ្វីស្មុគ្រស្មាញនោះទេ ដោយចិញ្ចឹមតាមបែបធម្មជាតិដូចក្នុងជ្រូកស្រុកដែរ។ លោក ឡាត បានរៀបរាប់ថា ការថែទាំជ្រូកកណ្តុរព្រៃគឺដាក់ចំណីមួយថ្ងៃ ២ដង (ពេលព្រឹក និងពេលល្ងាច) ហើយងូតទឹកលាងសម្អាត នៅពេលថ្ងៃត្រង់ដើម្បីឱ្យជ្រូកត្រជាក់ខ្លួន។ ចំណែកចំណីក្នុងមួយខែប្រើអស់ ៥០០គីឡីក្រាម ហើយប្រភេទចំណីមានដូចជា កន្ទក់លាយជាមួយទឹក ត្រកួន ស្មៅ កន្ធុំថេត និងប្រភេទបន្លែផ្សេងៗទៀត។ “ទីផ្សារជ្រូកកណ្ដុរព្រៃនេះគឺល្អ មួយក្បាលលក់បានចាប់ពី ២៧ម៉ឺនរៀលឡើងទៅដល់៣៥ម៉ឺនរៀល ពោលគឺតម្លៃមើលទៅតាមជ្រូកធំតូច។ ជ្រូកប្រភេទនេះមានតម្រូវការទីផ្សារច្រើន ខ្ញុំមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ”។ នេះបើតាមលោក លុច ឡាត បានឱ្យដឹងបន្តទៀតថា លោកមានការលំបាកនៅពេលដឹកជញ្ជូនជ្រូកលក់ឆ្លងពីខេត្តមួយទៅខេត្តមួយ ដោយអាជ្ញាធរហាមឃាត់ និងទាមទាររកលិខិតដឹកជញ្ជូន។ ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា ជ្រូកប្រភេទនេះ មានទីផ្សារគ្រប់រដូវកាល ក្នុងមួយខែលោក ឡាត អាចផ្គត់ផ្គង់ជូនភ្ញៀវចាប់ពី […]
ព័ត៌មានពេលព្រឹក
3
កសិករដំាឪឡឹកលឿង និងត្រសក់ផ្អែមខ្នាតតូចអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ
ស្របពេលផ្លែឪឡឹកលឿង និងផ្លែត្រសក់ផ្អែមមានការពេញនិយមនៅលើទីផ្សារ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា (CNAD) បានអះអាងថាកសិករប្រកបមុខរបរដំាឪឡឹកលឿង និងត្រសក់ផ្អែម លើផ្ទៃដីទំហំត្រឹមតែ២៥A គឺរកបានប្រាក់ចំណូលពីមុខរបររបស់ខ្លួលបានជាង ១ពាន់ដុល្លារនៅក្នុងមួយឆ្នំា ពោលមុខរបរមួយនេះបានចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់បានយ៉ាងប្រសើរ។ លោក ចាវ ប៉េងណំា ប្រធានអង្គការ CNAD បានឱ្យដឹងថា ផ្លែឪឡឹកលឿង នៅពេលបច្ចុប្បន្ននេះ គឺមានការនិយមនៅលើទីផ្សារទំនើប ហើយប្រជាពលរដ្ឋខ្មែរក៏ចាប់ផ្តើមស្គាល់វាច្រើនផងដែរ ដោយសារឪឡឹកប្រភេទនេះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់ទិន្នផលខ្ពស់សម្រាប់កសិករដំាដុះ។ បើយោងតាមប្រធានអង្គការ ខាងលើ ពូជឪឡឹកលឿងដែលប្រជាកសិករបានធ្វើការដំាដុះនៅតាមតំបន់ នាពេលសព្វថ្ងៃនេះ គឺនាំចូលពីតៃវ៉ាន់ និងប្រទេសវៀតណាម ហើយពូជឪឡឹកលឿងនេះត្រូវការរយៈពេលជាង ២ខែអាចប្រមូលផលបាន ហើយដើម្បីទិន្នផលខ្ពស់ កសិករទាមទារឱ្យការរៀបចំដីឱ្យបានល្អ និងការថែទំាឱ្យបានដិតដល់។ លោកលើកឡើង ការដាំដុះឪឡឹកលឿងនេះ អង្គការចាប់ផ្តើមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមសហគមន៍ក្នុងឆ្នំា២០១៨ មានសមាជិក ៧គ្រួសារ តែបន្ទាប់ពីមានការគំាំទ្រនៅលើទីផ្សារ និងប្រជាពលរដ្ឋ ឃើញថាការចូលជាសមាជិកបានកើនឡើងដល់ ៧៥គ្រួសារ។ សម្រាប់កសិករដែលចេះពីបច្ចេកទេសក្នុងការដំាឪឡឹកដែលមានផ្ទៃដី ២៥A ឬ លើសតិចតួច ក្នុងមួយឆ្នំាអាចរកប្រាក់ចំណូល ១ពាន់ដុល្លារអាមេរិក។ ចំណែកកសិករដំាត្រសក់ផ្អែមដូចគ្នា អាចរកប្រាក់ចំណូលបាន ១ ៥០០ដុល្លារអាមេរិក។ លោកសង្កត់ធ្ងន់ថា « មកដល់សព្វថ្ងៃនេះប្រជាកសិករដែលបានធ្វើការដំាដុះត្រសក់ផ្អែម […]
ព័ត៌មានពេលព្រឹក
IMG_2973
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមផលិតករឱ្យបង្កើនគុណភាពផលិតផលដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះបានជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។ ផ្អែកទៅលើការជំរុញរបស់រាជរដ្ឋាភិបាល ឯកឧត្តម សួង ណយ អគ្គលេខាធិការ រងគណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១នៃ ទីស្តីការគណរដ្ឋមន្ត្រី បានឱ្យដឹងថា នៅរយៈពេល២ឆ្នំាចុងក្រោយនេះ ចាប់ពីឆ្នំា២០២២និង២០២៣ សហគ្រាសក្នុងស្រុក បានការៀបចំផលិតនៅផលិតផលរបស់ខ្លួនមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយផ្អែកទៅលើគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានជំរុញ ឱ្យផលិតករក្នុងស្រុកត្រូវខិតខំផលិតផលិតផលឱ្យបានច្រើន។ ឯកឧត្តម សួង ណយ មានប្រសាសន៍ថា« បន្ទាប់ពីគណកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាជំនួបរវាងអ្នកផលិតនិងអ្នកទិញ រយៈពេល២ឆ្នំាកន្លងមកនេះយើងឃើញថាមានការចូលរួមច្រើនពីក្រុមអ្នកផលិត និងក្រុមអ្នកទិញ ដែលកាលពីមុន ពួកគាត់តែងរុញបញ្ហាដាក់គ្នាទៅវិញទៅមក។ សម្រាប់អ្នកផលិតថាអត់មានទីផ្សារ ចំណែកអ្នកទិញថាអត់មានផលិតផល។ ប៉ុន្តែរយៈពេល២ឆ្នំាកន្លងមកនេះពួកគាត់មានសប្បាយចិត្តក្នុងជួបគ្នា ហើយផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកលើកផលិតផលនិងតម្លៃលក់»។ ឯកឧត្តមបន្តទៀតថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ខាងមុខនេះយើងមានរៀបចំការដាក់តំាងបង្ហាញផលិតផលភូមិ១ផលិតផល១ ប្រមាណ៨០ស្តង់នៅបរិវេណវិមានឈ្នះៗហើយក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុនម៉ាណែត និងមានការអញ្ជើញចូលរួម ដោយសាររាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់សម្រាប់អ្នកចូលរួមដាក់តំាងបង្ហាញផលិតមិនគិតប្រាក់លើថ្លៃស្តង់នោះទេ ខុសពីពេលមុន។ បើយោងតាមឯកឧត្តម សួង ណយ នៅរៀងរាល់ឆ្នំានៅថ្ងៃទី០៩ ខែមេសា គណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១តែងរៀបចំចលនាទិញផលិតផលខ្មែរ នៅតាមខេត្ត រាជធានីទំាង២៥ […]
ព័ត៌មានពេលព្រឹក
IMG_1230
OXFAM កំពុងពិនិត្យរកមើលបច្ចេកទេសវេចខ្ចប់ទឹកឃ្មុំដើម្បីបង្កើតប្រាក់ចំណូលដល់កសិករក្នុងសហគមន៍
នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានអះអាងថា OXFAMនិងអង្គការដៃគូកំពុងតែពិនិត្យរកមើលពីបច្ចេកទេសសម្រាប់ការវេចខ្ចប់ទឹកឃ្មុំមួយដែលល្អនិងមានភាពទាក់ទាញ ដើម្បីផ្តល់ជូនពលរដ្ឋនៅក្នុងសហគមន៍អាចរកប្រាក់ចំណូលពីមុខរបរចិញ្ចឹមឃ្មុំបាន។ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នំាកន្លងមកនេះ បន្ទាប់ពី OXFAM ធ្វើការជាមួយអ្នកចិញ្ចឹមឃ្មុំ ចាប់ពីដំបូងរហូតដល់ទទួលបានទឹកឃ្មុំដាក់លក់នៅលើទីផ្សារ ឃើញថាកសិករដែលបានចិញ្ចឹមឃ្មុំ ពួកគាត់មានបញ្ហាអំពីការវេចខ្ចប់ទឹកឃ្មុំឱ្យ របស់ខ្លួននៅឡើយ និងនៅពុំទាន់មានទីផ្សារដូចទៅនិងផលិតផលក្នុងស្រុកផ្សេងទៀត។ អ្នកស្រី មានប្រសាសន៍ថា«យើងកំពុងតែពិនិត្យមើលជាមួយអង្គការដៃគូ តើត្រូវជួយគាត់ វេចខ្ចប់ទឹកឃ្មុំបានយ៉ាងម៉េច ដើម្បីអាចយកទឹកឃ្មុំទៅលក់នៅលើទីផ្សារបានប្រកបទៅដោយភាពទាក់ទាញពីមហាជន។កិច្ចការនេះគឺយើងកំពុងតែពិភាក្សាគ្នាជាមួយអង្គការដៃគូរបស់យើង។បន្ថែមលើសពីនេះ យើងព្យាយាមបើកទីផ្សារជូនពួកគាត់ ឱ្យមានការចូលរួមតំាងពិព័រណ៍កម្រិតសហគមន៍ ឬ កម្រិតថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ជាតិនេះ ដើម្បីស្វែងរកទីផ្សារនិងដៃគូ»។ បើតាមនាយិកាអង្គការ OXFAM តាមរយៈគម្រោងFOSTER ដែលទទួលបានការគំាំទ្រពីសហគមន៍អឺរ៉ុប, OXFAM បានធ្វើការសហការជាមួយអង្គការដៃគូដូចជា CEPA និងអង្គការ FACT។សម្រាប់អង្គការ CEPA មានកម្មករចំនួន១៥នាក់់អាចផលិតឃ្មុំបាន៤៥០លីត្រ លក់បានចំណូលប្រមាណ២ពាន់ដុល្លារអាមេរិក។ចំណែក ខាងអង្គការ FACT មានសមាជិក៦នាក់ ផលិតទឹកឃ្មុំកន្លងមកបាន១១០លីត្រ និងលក់បានប្រាក់៦០០ដុល្លារអាមេរិក។ អ្នកស្រី ភាណ សោភ័ណ បន្តថា« កន្លងមកដែលអង្គការ OXFAM បានធ្វើជាមួយកសិករចំនួន៣១គ្រួសារ […]
ព័ត៌មានពេលព្រឹក
414478204_676733784648110_5690429929784986910_n
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការវិនិយោគលើកែច្នៃស្វាយចន្ទីដោយប្រើប្រាស់ថាមពលស្អាត
រដ្ឋមន្ត្រីបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ ដោយប្រើប្រាស់ថាមពលស្អាត ។ យោងតាមក្រសួងបរិស្ថាន កាលថ្មីៗនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួទយនាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី នៅទីស្តីការក្រសួង, ឯកឧត្ត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថាន។ ក្នុងឱកាសនោះផងដែរ, លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី មានប្រសាសន៍ថា គម្រោងការវិនិយោគខ្នាតមធ្យមរបស់លោកនៅកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាតបន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់ថា «ចំពោះការវិនិយោគរបស់ក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី បានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី […]
ព័ត៌មានពេលព្រឹក
411883969_679369784374019_3380662640506523615_n
កម្ពុជាមានកំពង់ផែទឹកជ្រៅជួយដល់ការដឹកជញ្ជូនកសិផលស្រស់ចូលទីផ្សារបរទេសឈប់ពឹងផ្អែកទៅលើកំពង់ផែប្រទេសជិតខាង
បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមបើការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១គ្រោងចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាមេរិកកាលពីថ្ងៃទី២២ខែធ្នូឆ្នំា២០២៣កន្លងមកនេះ ត្រូវបានអ្នកជំនាញផ្នែកពាណិជ្ជកម្មក្នុងស្រុកមួយរូបមើលឃើញថា ការនាំចេញកសិផលស្រស់របស់កម្ពុជាលែងជាឧបស័គ្គទៀតហើយ ពោលការនាំចេញឈប់ពឹងផ្អែកទៅលើកំពង់ផែរបស់ប្រទេសវៀតណាមទៀត នៅពេលចំណតផែកុងតឺន័រថ្មីនេះដាក់ឱ្យដំណើរការ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ការនាំចេញកសិកផល កន្លងទៅ មានឧបស័គ្គ ពិសេសផលិតផលកសិកម្មស្រស់ ដូចការនាំចេញផ្លែចេកស្រស់ ត្រូវការចំណាយលើការដឹកជញ្ជូនថ្លៃ ធ្វើឱ្យក្រុមហ៊ុនងាកនាំចេញទៅតាមកំពង់ផែហូរជីមិញរបស់វៀតណាមដែលមានសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃនិងមានតម្លៃទាប។ តែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ វិញត្រូវការពេលកន្លះខែទើបមានការដឹកជញ្ជូនចេញបានមួយជើង ដោយសារកម្ពុជាមានកាប៉ាល់តូច ហើយទាមទារត្រូវការសាងទំនិញលើកដាក់បន្តមុននាំចេញ។ អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ប៉ុន្តែបើយើងមានកំពង់ផែទឹកជ្រៅ អាចនិងមានការដឹកជញ្ជូនមានច្រើន យើងមានកាប៉ាល់ដឹកជញ្ជូនទំនិញចេញបានរាល់ថ្ងៃទៅបណ្តាប្រទេសនៅលើទីផ្សារអន្តរជាតិ នោះកសិផលស្រស់របស់យើងនឹងងាយស្រួលក្នុងការដឹកជញ្ជូននិងមានតម្លៃថោក ហើយផលិតផលកសិកម្មស្រស់របស់កម្ពុជា ដូចជាផ្លែស្វាយ ចេកអំបូងលឿង និងកសិផលស្រស់ផ្សេងទៀត នៅពេលខាងមុខនិងធ្វើការនាំចេញតាមកំពង់ផែទឹកជ្រៅស្វយ័តក្រុងព្រះសីហនុនេះវិញ ហើយនិងមានតម្លៃថោកជាងការនាំចេញទៅតាមកំពង់ផែហូរជីមិញរបស់វៀតណាម»។ អ្នកឧកញ៉ា លើកឡើងថា ផ្អែកទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមានជាមួយបណ្តាប្រទេសមួយចំនួននាពេលកន្លងមក កម្ពុជានៅតែមានសុទិដ្ឋិនិយមថា វិនិយោគិនបរទេសនឹងចូលមកវិនិយោគលើវិស័យកសិកម្ម និងការកែច្នៃកសិផលមានកាន់តែច្រើនឡើង ព្រោះក្នុងពេលសព្វថ្ងៃនេះវិនិយោគិនបរទេសបានចូលមកកម្ពុជាមានជាបន្តបន្ទាប់មានដូចជា ក្រុមហ៊ុនចិន, ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកូរ៉េ ។លើសពីនេះបើការដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុមានតម្លៃថោក ហើយបានលឿន ក្រុមហ៊ុនក្នុងស្រុកក៏ដូចជាក្រុមហ៊ុនបរទេសដែលបាននិងកំពុងវិនិយោគក្នុងវិស័យកសិកម្មនេះ និងធ្វើការពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនថែមទៀត។ ទាក់ទងគម្រោងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១,ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន […]
ព័ត៌មានពេលព្រឹក
20231205_095342
ក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ ប្រមូលទិញអំបិលពីកសិករដើម្បីបំផុសទីផ្សារ និងជំរុញការផលិតក្នុងសហគមន៍
កំពត៖ អ្នកស្រី សុខ គង្គា ជាគណនេយ្យរបស់ក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន បានប្រមូលទិញអំបិលពីកសិករដើម្បីបំផុសទីផ្សារនិងជំរុញការផលិតក្នុងសហគមន៍ កុំឱ្យកសិករឈប់ធ្វើអំបិលហើយនាំគ្នាយកដីលក់ និងជួយការពារសម្បត្តិមរតកដូនតាដែលបានបន្សល់ទុកកុំឱ្យបាត់បង់។ អ្នកស្រីបានលើកឡើងថា៖’ក្រុមហ៊ុនបានទិញអំបិលពីប្រជាកសិករ ដោយសារសង្កេតឃើញថា កសិករមិនមានទីផ្សារលក់ ដូច្នេះហើយទើបត្រូវជួយបំផុសគ្នាឱ្យមានទីផ្សារកុំឱ្យកសិករគាត់នំាគ្នាលក់ដីអស់ ធ្វើឱ្យបាត់បង់មរតកដូនតាពីជំនាន់ដើម និងជួយបង្កើនចំណូលជូនកសិករនៅក្នុងសហគមន៍”។ ការផលិតអំបិលនេះ ក្រុមហ៊ុន ប្រើប្រាស់បច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដោយប្រើកម្លាំងពលកម្មចំនួន ១៥នាក់ និងមានម៉ាស៊ីនជំនួយចំនួន ៣ធំៗ ដែលមានមុខងារផ្សេងៗគ្នា គឺម៉ាស៊ីនសម្ងួត ម៉ាស៊ីនរើសគ្រួស ឬសំរាម និងម៉ាស៊ីនរើសប្រភេទគ្រាប់អំបិលពីលេខ១ ដល់៦។ បើតាមអ្នកស្រី គង្គា ក្រុមហ៊ុន ថូងអ៊ិនធ័រប្រាយស៍ បានផលិតអំបិលចំនួន ៦ប្រភេទខុសៗគ្នា រួមមាន អំបិលជុលសា, អំបិលគ្រួសអនាម័យស្អាត, អំបិលម៉ត់, ផ្កាអំបិល, អំបិលស្លឹក និងអំបិលផ្កាក្រហម។ អ្នកស្រីបានពន្យល់បែបនេះថា អំបិលជុលសា ជាអំបិលគ្រួសដែលគេទើបយកពីស្រែពោល គឺវត្ថុធាតុដើម ដែលមិនទាន់បានកែច្នៃ។ អំបិលគ្រួសអនាម័យស្អាត គឺជាអំបិលដែលបានកែច្នៃក្នុងម៉ាស៊ីនរួចរាល់។ ចំពោះអំបិលម៉ត់វិញ គេយកទឹកទៅសោ្ងរំង៉ោសធ្វើជាអំបិលម៉ត់ បន្ទាប់មកដាក់ចូលម៉ាស៊ីសម្ងួត។ ផ្កាអំបិល ជាវត្ថុកម្រពិបាកផលិត […]
ព័ត៌មានពេលព្រឹក
IMG_3766
តម្លៃស្រូវរបស់ប្រជាកសិករក្នុងស្រុកនឹងបន្តលក់បានតម្លៃខ្ពស់ រហូតដល់រដូវប្រមូលផលឆ្នំា២០២៤
ប្រជាកសិករធ្វើស្រែនៅតាមតំបន់ទូទាំងក្នុងប្រទេស បានលក់ស្រូវរបស់ខ្លួនទទួលបានតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងឆ្នំា២០២៣នេះ។ ហើយនៅក្នុងឆ្នំា២០២៤ ផ្អែកទៅលើតម្រូវការទីផ្សារក្នុងតំបន់និងពិភពលោក ដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន អាចនឹងធ្វើឱ្យតម្លៃស្រូវអាចនឹងនូវរក្សាបានតម្លៃខ្ពស់ រហូតដល់រដូវប្រមូលផលក្នុងឆ្នំា២០២៤។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានលើកឡើងនាពេលថ្មីៗនេះថាជាង១៥ឆ្នំាកន្លងមកតម្លៃស្រូវឡើងខ្ពស់មិនដែលធ្លាប់មាននោះទេ ខណៈកត្តាដែលនាំឱ្យស្រូវមានតម្លៃខ្ពស់ ដោយសារការបម្រែបម្រួលអាកាសធាតុនៅតាមតំបន់អាស៊ីខ្វះខាតស្បៀងអាហារ ដែលតម្រូវឱ្យប្រទេសទាំងនោះស្តុកស្បៀងបម្រុងដើម្បីទប់ទល់ទៅនឹង ការបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យមានការកើនឡើងកម្ដៅ។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងក្នុងប្រទេសរបស់ខ្លួន។ ចំណែកប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករស របស់ខ្លួនទៅទីផ្សារខាងក្រៅ ដោយសារបារម្ភទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនថយ ព្រោះតែទទួលរងឥទ្ធិពលពីការបម្រែបម្រួលអាកាសធាតុ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ស្ថិតក្នុងកាលៈទេសៈវិស័យកសិកម្មតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់រងផលប៉ះពាល់ ខណៈកម្ពុជាមានឱកាសច្រើន ហើយតម្លៃស្រូវរបស់ប្រជាកសិករទទួលបានតម្លៃខ្ពស់។ កន្លងមកត្រូវទិន្នផលស្រូវកើនឡើងជាង ៣៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ។ លើកសបីនេះទៀតនៅឆ្នំា២០២៤ កសិករអាចរក្សាការដំាដុះស្រូវតាមប្រភេទពូជស្រូវពីមុន ហើយតម្លៃទីផ្សារលក់បានតម្លៃល្អ ប៉ុន្តែសម្រាប់នៅឆ្នំា២០២៥ អាចនឹងមានការប្រែប្រួលតម្លៃ។ ឧកញ៉ាសង្កត់ធ្ងន់ថា នៅឆ្នំា២០២៥ កសិករចំាបាច់ផ្លាស់ប្តូរឥរិយាបទក្នុងការដំាដុះប្រភេទពូជស្រូវ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្រែងប្រទេសឥណ្ឌាបើកឱ្យមានការនាំចេញអង្ករសវិញ អាចធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ព្រោះឥណ្ឌាជាប្រទេសផលិតអង្ករសធំជាងគេនៅលើពិភពលោក។ ប៉ុន្តែបើឥណ្ឌានៅតែបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករនោះ សម្រាប់កសិករកម្ពុជានឹងបន្តទទួលបានប្រាក់ចំណេញដូចឆ្នំាមុន។ ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ទៀតថា៖’យើងគិតថាដល់ឆ្នំា២០២៤ តម្លៃស្រូវអង្ករនឹងកើនឡើងថែមទៀត អាចធ្វើឱ្យមានការខ្វះខាតស្រូវនៅក្នុងត្រីមាសទី១ ព្រោះការប្រមូលផលស្រូវដំបូងរបស់ប្រជាកសិករមិនទាន់មានគ្រប់ឆ្លើយតបទៅនឹងតម្រូវការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបាន។ ដូចនេះការនាំចេញអង្ករនៅត្រីមាសទី១ […]
ព័ត៌មានពេលព្រឹក
zzz
ក្រុមហ៊ុនផលិតចំណីសត្វមួយមានផែនការបង្កើនបរិមាណទិញវត្ថុដើមពីកសិករឱ្យបានច្រើននៅឆ្នំា២០២៤
ក្រុមហ៊ុនផលិតចំណីសត្វមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់មួយ មានសមត្ថភាពផលិតចំណីសត្វបានជាង១ម៉ឺនតោនក្នុង១ខែ បានបង្ហាញផែនការប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វពីប្រជាកសិករនៅឆ្នំា២០២៤ខាងមុខនេះឱ្យមានបរិមាណច្រើនជាងឆ្នំា២០២៣ ដើម្បីឆ្លើយតបទីផ្សារនិងចូលរួមផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករ។ កញ្ញា គំាំ ម៉ានុត ទទួលបន្ទុកផ្នែក សុវត្ថិភាព នៃក្រុមហ៊ុន ឌឹហឺស្សបានឱ្យដឹងថាបន្ទាប់ពីក្រុមហ៊ុនឌឺហឺស្សមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នំា២០២០រហូតដល់ពេលសព្វថ្ងៃនេះ ក្រុមហ៊ុនបានចូលរួមប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ពីប្រជាកសិករនៅក្នុងស្រុកមានការកើនឡើងជាប្រចំាក្នុងមួយឆ្នំាៗ ហើយសព្វថ្ងៃឌឹហឺស្សបាននិងកំពុងផលិតចំណី សម្រាប់បក្សី សត្វជ្រូក សត្វគោ និងសត្វត្រី ហើយរាល់ការទិញវត្ថុធាតុដើមផលិតជាចំណីសត្វកន្លងមក ក្រុមហ៊ុនប្រមូលទិញនៅក្នុងស្រុកនិងនាំចូលពីក្រៅស្រុក។ កញ្ញា គូសបញ្ជាក់ថា «ចាប់តំាងពីក្រុមហ៊ុនបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា ក្រុមហ៊ុនបានចូលរួមចំណែកទិញកសិផលឬវត្ថុធាតុដើមនៅក្នុងស្រុកច្រើនពីកសិករ។ ជាក់ស្តែងកាលពីឆ្នំា២០២១ ក្រុមហ៊ុនបានប្រមូលទិញកសិផលប្រមាណ១ម៉ឺនតោន, ឆ្នំា២០២២មានប្រមាណ៥ម៉ឺនតោន ឆ្នំា២០២៣មានប្រមាណ៥ម៉ឺន៥ពាន់តោន ហើយនៅក្នុងឆ្នំា០២៤នេះយើងមានគម្រោងប្រមូលទិញវត្ថុធាតុពីកសិករឱ្យបានច្រើនជាងឆ្នំា២០២៣ថែមទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្ម ពិសេសជួយឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលបានកាន់តែច្រើន និងជួយឱ្យពលរដ្ឋមានការងារធ្វើច្រើននៅក្នុងស្រុក ចៀសវាងធ្វើការចំណាកស្រុក។លើសពីនេះ ក្រុមហ៊ុនមានគម្រោងប្រមូលទិញកសិផលពីឈ្មួញកណ្តាល តែតម្រូវឱ្យពួកគាត់ធ្វើការបណ្តុះបណ្តាលពីរបៀបនៃការដំាដុះនិងការចិញ្ចឹមសត្វជូនដល់ប្រជាពលរដ្ឋ»។ ពាក់ព័ន្ធនិងការប្រមូលទិញកសិកផលឬវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វសម្រាប់ផ្គត់តម្រូវការនៅក្នុងស្រុកនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមើលឃើញថាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វមួយចំនួនត្រូវបានក្រុមហ៊ុនស្រូបយកស៊ឹងតែ១០០% ហើយតម្លៃវត្ថុធាតុដើមរបស់កសិករបន្តរក្សាបានតម្លៃខ្ពស់នៅប៉ុន្មានឆ្នំាមកនេះ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹង វិស័យចិញ្ចឹមសត្វនៅកម្ពុជារយៈពេល៤ឬ៥ឆ្នំាចុងក្រោយនេះយើងឃើញថាមានការរីកចម្រើនរហូតដល់យើងអាចផ្គត់ផ្គង់សាច់នៅលើទីផ្សារ ដោយខ្លួនឯងបាន ម្លោះហើយទើបធ្វើឱ្យកសិផលនៅទូទំាងប្រទេសក៏មិនជួបបញ្ហាទីផ្សារ បើទោះជាអ្នកចិញ្ចឹមសត្វក្នុងស្រុកជួបការខាតបង់ប្រាក់ ។ លោក លី ឡាវីល មានប្រសាសន៍ថា«យើងរំពឹងថានឹងអាចចៀសផុតបញ្ហាដ៏លំបាកនៃតម្លៃផលិតផលមានដើមកំណើតពីសត្វ។ តែបើឆ្លងផុតឆ្នំា២០២៣នេះហើយតម្លៃសត្វចិញ្ចឹមនៅក្នុងស្រុក មិនទាន់ប្រសើរឡើងវិញនោះទេ មានន័យថានៅឆ្នំា២០២៤នឹងមានការកាត់បន្ថយផលិតកម្មនៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយដល់ពេលនោះ […]
ព័ត៌មានពេលព្រឹក
x
បេក្ខជនជាង៣ពាន់នាក់ ចង់ក្លាយជាមន្ត្រីកសិកម្មបម្រើការងារនៅតាមឃុំប្រចំាឆ្នំា២០២៣
ក្រសួងមុខងារសាធារណៈរួមនិងក្រសួង- ស្ថាប័នពាក់ព័ន្ធនានានៅថ្ងៃទី១៧ខែធ្នូ ឆ្នំា២០២៣បានចាប់ផ្តើមប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមខេត្តចំនួន១៧ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចង់ក្លាយជាមន្ត្រីកសិកម្មមានរហូតដល់៣ ៣៨១នាក់។ ការប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មនេះ ធ្វើឡើងនៅមណ្ឌលប្រឡងនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ហើយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣៖ (១)- វិញ្ញាសាសរសេរជំនាញកសិកម្ម, (២)- វិញ្ញាសារសរសេរភាសាអង់គ្លេសនិង (៣)- វិញ្ញសាពហុចម្លើយដែលទាក់ទងនិងចំណេះដឹងទូទៅ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងមានប្រសាសន៍ថា ការប្រឡើងជ្រើសរើសមន្ត្រីកសិកម្មជាផ្លូវការនៅថ្ងៃនេះ ដើម្បីការអនុវត្តផែនការគន្លឹះថ្មីសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយនៅថ្ងៃនេះត្រូវការជ្រើសរើសមន្ត្រីកសិកម្មប្រមាណ២៥០នាក់ សម្រាប់បម្រើការងារនៅតាមឃុំ ស្ថិតក្នុងខេត្តចំនួន១៧។ម្យ៉ាងទៀត មានគោលបំណង ដើម្បីជម្រាបជូនទៅដល់សាធារណៈជននៅទូទំាងប្រទេសចំពោះការអនុវត្តនៃវិធានការគន្លឹះក្នុងការជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម គូសបញ្ជាក់ថា« តំាងពីម៉ោង៦ព្រឹកនៅថ្ងៃទី១៧ខែធ្នូ នេះគឺយើងបានមកជួបជុំគ្នា ដើម្បីរៀបចំនិងដំណើរការប្រព្រឹត្តិទៅនៅការប្រឡង ក្នុងនោះយើងមានវិញ្ញាសារចំនួន៣ប្រភេទ៖សម្រាប់វិញ្ញាសារទី១ សំដៅទៅលើជំនាញកសិកម្ម,វិញ្ញាសារទី២ ភាសាអង់គ្លេស និង វិញ្ញាសារទី៣ ពហុចម្លើយដែលពាក់ព័ន្ធចំណេះដឹងទូទៅ ហើយការប្រឡងជ្រើសរើសមន្ត្រីកសិកម្មធ្វើឡើងនៅពេលនេះគឺ មានភាពម៉ាត់ចត់ ផ្តោតទៅលើបទពិសោធន៍កន្លងមក។ យោងតាមឯកឧត្តម ហ៊ុន ម៉ានី ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមឃុំ នៅតាមខេត្តចំនួន១៧ ឯកឧត្តម ពិតជាមានភាពកក់ក្តៅ និងមានការសប្បាយរីករាយ ហើយឯកឧត្តម ក៏ជឿថាឯកឧត្តមឌិត ទីណា […]

កាលវិភាគផ្សព្វផ្សាយ