រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល

1

នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។

យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។

ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ ខែ៣ ឬ ដល់ខែ៤ខាងមុខ មានរដូវប្រមូលផលលើដំណាំស្វាយចន្ទី ដែលមានតម្រូវការមួយផងដែរ សម្រាប់រក្សាថ្លៃរបស់ពួកគាត់។ ព្រោះនៅយុទ្ធសាស្ត្ររបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីរបស់យើង សម្តេចចង់ឱ្យប្រទេសកម្ពុជាក្លាយជាអធិរាជ្យស្វាយចន្ទីនៅថ្ងៃអនាគត។ ខណៈបច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសមួយនៅក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោកបានផលិតស្វាយចន្ទីច្រើនផងដែរ។

ឯកឧត្តមបន្តថា ចំពោះឥណទានរបស់ធនាគារ ARDBបានផ្តល់ទៅក្នុងវិស័យស្វាយចន្ទីមិនមែនទើបតែចាប់ផ្តើមនោះទេ គឺយើងបានផ្តល់ជូនកសិកររយៈពេលពីរ បីឆ្នំាកន្លងមកហើយ ហើយពេលនោះផ្តោតសំខាន់ទៅលើកសិករដែលជាអ្នកផលិតផ្ទាល់ តាមរយៈការដំាដុះស្វាយចន្ទី ឬសហគមន៍កសិកម្មមួយចំនួនដែលពួកគាត់ធ្វើការងារនៅវិស័យស្វាយចន្ទីនេះ។

ទាក់ទងនឹងកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍បន្ថែមថា ថវិកានេះមានការផ្តល់ជូនដល់ដៃគូរក្នុងរយៈពេល៦ខែ ឬក្រោមមួយឆ្នំា ហើយលក្ខខណ្ឌខ្ចីនៅក្នុងមូលនិធិពិសេសនេះ អាចមានលក្ខណៈធូរស្រាលជាងទំាងអត្រាការប្រាក់។ សម្រាប់អតិថិជនដែលជាម្ចាស់រោងម៉ាស៊ីន ឬអ្នកនាំចេញភាគច្រើន គឺគាត់អាចយកស្តុកផលិតផលរបស់ខ្លួនមកធ្វើជាទ្រព្យធានា ដើម្បីខ្ចីប្រាក់ពីធនាគារARDB ទៅប្រមូលទិញបន្ថែមទៀតឱ្យបានបរិមាណកាន់តែច្រើនជាងមុនដើម្បីបម្រុងទុក៕
ដោយ៖Long Sareth


image_2026-09-16_15-09-11
រយៈពេលប្រាំបីខែវៀតណាមនាំចូលសាច់ និងជលផលជាង៤ ០០០លានដុល្លារ ដោយនាំសាច់ពីឥណ្ឌា​ច្រើនជាងគេ​

ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជាង៤ ០០០លានដុល្លារ លើការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលផ្សេងៗ ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៦ ដោយការនាំចូលសាច់បានកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគយវៀតណាម។ ប្រទេសឥណ្ឌា នៅតែជាប្រទេសផ្គត់ផ្គង់សាច់ និងផលិតផលសាច់ច្រើនជាងគេបំផុតទៅឱ្យវៀតណាម ដោយមានចំណែកជាង២០ភាគរយ នៃបរិមាណនាំចូលសរុប។ សាច់នាំចូលពីឥណ្ឌាមានជាង១២ម៉ឺនតោន ដែលមានតម្លៃជាង៥២១លានដុល្លារ ហើយបើនិយាយពីតម្លៃវិញ គឺ​កើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្គត់ផ្គង់មួយចំនួនទៀត ក៏បានកើនឡើងទាំងបរិមាណ និងតម្លៃផងដែរ រួមមានពីសហរដ្ឋអាម៉េរិក ប្រេស៊ីល អេស្ប៉ាញ កាណាដា អាល្លឺម៉ង់ តួកគី ជប៉ុន និងនូវែលសេឡង់ជាដើម ។ វៀតណាមនាំចូលច្រើនជាងគេ គឹសាច់សត្វស្លាប សាច់ជ្រូក សាច់ក្របី និងសាច់គោ ព្រមទាំងគ្រឿងក្នុងច្រើនប្រភេទ ។ យោងតាមទិន្នន័យសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ សាច់សត្វស្លាប និងគ្រឿងក្នុងសត្វ មានចំណែកជាង៣៦ភាគរយ នៃបរិមាណនាំចូលសាច់សរុបរបស់វៀតណាម ដែលធ្វើឱ្យគ្រឿងក្នុងសត្វក្លាយជាប្រភេទទំនិញនាំចូលច្រើនជាងគេបំផុត។ ចំណែកការចំណាយរបស់វៀតណាមលើការនាំចូលសាច់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ មានចំនួនជិតស្មើនឹងការចំណាយពេញមួយឆ្នាំ២០២៥។ នាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ វៀតណាមបាននាំចូលសាច់ចំនួនជិត៩៨ម៉ឺន តោន ដែលមានតម្លៃជាង២ ០០០លានដុល្លារ។ […]

799869672_1605591254695727_5469146269183083654_n
គ្រួសារកសិករគៅដៅអ្នកផលិតស្រូវ៣ ៤២១គ្រួសារ ចងក្រងជាកិច្ចសន្យាទិញ -លក់ស្រូវប្រណីត

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន អេមរុរ៉ាយស៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការផលិតពូជស្រូវបរិសុទ្ធ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវប្រណីតសម្រាប់រដូវប្រមូលផលឆ្នាំ២០២៦។ កម្មវិធីនេះ រៀបចំឡើងនៅខេត្តកំពង់ធំ កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណ១៥៨នាក់ រួមមានតំណាងមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីគម្រោង AIMS តំណាងក្រុមហ៊ុន អេមរុ រ៉ាយស៍ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចង្កោមអាជីវកម្ម និងក្រុមផលិតមកពីស្រុកគោលដៅចំនួនប្រាំក្នុងខេត្តព្រះវិហារ រួមមានស្រុកជ័យសែន ឆែប គូលែន រវៀង និងស្រុកត្បែងមានជ័យ។ នៅក្នុងកម្មវិធីពេលព្រឹក អ្នកចូលរួមបានធ្វើទស្សនកិច្ចនៅស្ថានីយបង្កាត់ និងជ្រើសរើសពូជស្រូវបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។ ទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រុមផលិតឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការជ្រើសរើសពូជបរិសុទ្ធ ការបន្សុទ្ធពូជ ការដកស្រូវច្រឡំលាយ និងការគ្រប់គ្រងគុណភាពពូជស្រូវ។ អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញបច្ចេកទេស និងសិក្សាអំពីពូជស្រូវចំនួន២៨ប្រភេទ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិន្នផល ភាពធន់នឹងលក្ខខណ្ឌកសិបរិស្ថាន និងលក្ខណៈគុណភាពគ្រាប់ស្រូវ។ ការរក្សាភាពបរិសុទ្ធនៃពូជស្រូវ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាព និងតម្លៃទីផ្សាររបស់ស្រូវប្រណីត និងស្រូវក្រអូបកម្ពុជា។ ចំណេះដឹងដែលទទួលបានពីទស្សនកិច្ចនេះ នឹងជួយកសិករកាត់បន្ថយការច្រឡំលាយពូជ បង្កើនស្ថិរភាពគុណភាពផលិតកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ […]

image_2026-09-16_13-05-31
ខ្ទឹមសរត់ពន្ធពីចិន អុកឡុកទីផ្សារម៉ិកស៊ិក និងប៉េរូ ធ្វើឱ្យកសិករក្នុងស្រុកខាតឡុងចុង

ម៉ិកស៊ីកូ៖ ឧស្សាហកម្មខ្ទឹមស នៅប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ កំពុងជួបបញ្ហាខ្ទឹមសចិនក្នុងបរិមាណដ៏ច្រើន ត្រូវបាននាំចូលដោយខុសច្បាប់ ធ្វើកសិករក្នុងស្រុកខាងបង់ប្រាក់ចំណូល ព្រោះប្រកួតប្រជែងមិនឈ្នះផលិតផលដ៏ច្រើនរត់ពន្ធពីប្រទេសចិន។ អាជីវករលក់ដូរមើមខ្ទឹមសនៅក្នុងប្រទេសទាំងពីរនេះ ​អាចស្គាល់ខ្ទឹមសចិនដោយងារបំផុត គឺនៅក្នុងរដូវប្រមូលផល។ នៅពេលខ្ទឹមសចិនស្រស់ៗ បង្ហាញខ្លួននៅលើទីផ្សារ ដែលមិនមែនជារដូវប្រមូលផលក្នុងស្រុក។ អាជីវិករនិយាយថា ទោះឈរនៅចម្ងាយ៥ម៉ែត្រ ក៏អាចមើលដឹងបានយ៉ាងងាយថា ខ្ទឹមសនោះមកពីណា។ រូបរាងមើមខ្ទឹមសចិន មានលក្ខណៈពិសេសមួយ មិនអាចប្រើប្រៀបធៀបជាមួយខ្ទឹមសដាំនៅម៉ិកស៊ិក ឬប៉េរូ។ ចំណែកតម្លៃ គឺជាសញ្ញាសម្គាល់មួយទៀត។ ប្រទេសចិនមានចំណែកប្រហែល៨០ភាគរយ នៃផលិតកម្មខ្ទឹមសពិភពដោយមួយផ្នែកធំនៃផលិតកម្មខ្ទឹមសចិន ទទួលបានការគាំទ្រពីរដ្ឋ ដែលធ្វើឱ្យថ្លៃដើមផលិតទាប នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីអ្នកដាំ រហូតដល់អ្នកជួញដូរ និងអ្នកនាំចេញ ទទួលបានការគាំទ្រពីរដ្ឋចិន។ ស្ថានភាពរត់ពន្ធខ្ទឹមសបែបនេះ ធ្វើឱ្យអ្នកដាំនៅក្នុងប្រទេសផ្សេងៗ មិនអាចប្រកួតប្រជែងតម្លៃបានឡើយ ជាពិសេសដោយសារថ្លៃដើមផលិត ដែលជាទូទៅស្ថិតនៅចន្លោះ១៥ ០០០ ដល់២០ ០០០ដុល្លារ ក្នុងមួយហិកតារ ខណៈទិន្នផលទទួលបានមានចន្លោះពី១២ ដល់១៤តោនក្នុងមួយហិកតារ។ ផលិតផលក្នុងស្រុកមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពចំណីអាហារសម្រាប់តាមដានប្រភព។ ផ្ទុយទៅវិញ ខ្ទឹមសចិននាំចូលដោយខុសច្បាប់ គ្មានប្រព័ន្ធតាមដានប្រភព និងគ្មានភាពប្រាកដប្រជាអំពីលក្ខខណ្ឌអនាម័យឡើយ។ ដោយសារទំនិញប្រភេទនេះ គេចផុតពីការត្រួតពិនិត្យស្តង់ដារផ្នែកភូតគាមអនាម័យ និងការត្រួតពិនិត្យគយ គេមិនអាចផ្ទៀងផ្ទាត់បានថា តើមានការប្រើប្រាស់សារធាតុកសិកម្មប្រភេទណាខ្លះ លក្ខខណ្ឌប្រព័ន្ធស្រោចស្រពមានសុវត្ថិភាពកម្រិតណា […]

photo_2026-09-14_19-43-23
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ​ចាប់ផ្តើមនាំចេញអង្ករលើក​ដំបូងមួយម៉ឹនតោន​ទៅហ្វីលីពីន​

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ របស់កម្ពុជា នៅរសៀលថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយក្រុមហ៊ុន​ ដីឡៃ ត្រេឌីង (DILAI TRADING CO. PTE. LTD) របស់ហ្វីលីពីសម្រាប់ការនាំចេញអង្គរកម្ពុជាមួយម៉ឺនតោន ដោយប្រើសាឡង់ជាលើកដំបូង​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ មានប្រសាសន៍ថា​ ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជាដោយនេះជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ​ទៅកាន់ប្រទេសហ្វីលីពីន ជាលើកដំបូង​។ ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ ក្នុងនាមក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍,​ឧកញ៉ាបណ្ឌិត បាន​សម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាល […]

កាលវិភាគផ្សព្វផ្សាយ