ព័ត៌មានពេលព្រឹក
១
កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហាដើម្បីឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនឱ្យប្រសើរឡើង
សមាគមវារីវប្បករកម្ពុជាសហការជាមួយនឹងដៃគូជាតិ និងអន្តរជាតិបានរៀបចំកិច្ចសន្ទនាអាជីវកម្ម វារីវប្បកម្ម ថ្នាក់តំបន់លើកដំបូងក្នុងឆ្នំា២០២៤ ដើម្បីផ្តល់ឱកាសដល់អ្នកចិញ្ចឹមត្រី ក៏ដូចជាភាគីពាក់ព័ន្ធស្ថិតនៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ និងខេត្តសៀមរាប ចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីឈានទៅពង្រឹង ពង្រីកអាជីវកម្មនៅតាមកន្លែងរបស់ខ្លួនឱ្យប្រសើរឡើងនៅពេលខាងមុខ។ លោក ឡែមផូរ សុថាវវរិទ្ធិ ប្រធានគណៈកម្មកាប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា លើកឡើងក្នុង កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់រៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅខេត្តបាត់ដំបងបានឱ្យដឹងថាកិច្ចសន្ទនាអាជីវកម្មនៅថ្ងៃនេះ មានគោលបំណងធំចម្បងៗចំនួន២៖ ទី១)-ចង់ឱ្យភាគីពាក់ព័ន្ធនៅក្នុងវិស័យវារីវប្បកម្មចូលរួមដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងទី២)-យើងចង់ប្រមូលផ្តុំអ្នកដែលពាក់ព័ន្ធទាំងឡាយមកជួបជុំគ្នាកសាងបណ្តាញ និងរៀបចំផែនការពង្រឹង ពង្រីកអាជីវកម្មវារីវប្បកម្មនៅតាមតំបន់។ លោក ឡែមផូរ សុថាវវរិទ្ធិ គូសបញ្ជាក់ថា «បញ្ហាប្រឈមធំៗនៅក្នុងផលិតកម្មយើងចំណាយថ្លៃដើមខ្ពស់ ,បញ្ហាទីផ្សារនៅពេលរដូវប្រមូលផលមានច្រើននៅលើទីផ្សារធ្វើឱ្យតម្លៃត្រីចុះថោក,បញ្ហាស្តង់ដារយើងមិនទាន់ធ្វើតាមស្តង់ដារត្រឹមត្រូវ, ការបម្រែបម្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ទៅដល់ផលិតកម្ម-ទីផ្សារ និងអ្នកចិញ្ចឹមត្រីមិនទាន់ទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ពីគ្រឹះស្ថានហិរញ្ញវត្ថុ»។ លោកលើកឡើងថា ចំពោះបញ្ហាលើកឡើងខាងលើនេះកន្លងមក យើងបានដោះស្រាយបានជាបណ្តើរៗមិនទាន់បានពេញលេញនៅឡើយទេ ដូចនេះបានជាយើងរៀបចំឱ្យមានកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មនេះឡើងដើម្បីឱ្យពួកគាត់មកចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខទំាងអស់គ្នា។ អ្នកស្រី ឡឹប ម៉ារី នាយិកាគ្រប់គ្រងសហគ្រាសយូនីកាបានឱ្យថាកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់ថ្ងៃនេះជាវេទិកាល្អ ដោយសារអ្នកចូលរួមមានគ្រប់ផ្នែកក្នុងវិស័យវារីវប្បកម្មនេះ មានទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ អ្នកចែកចាយ អ្នកផ្តល់ធាតុចូល អ្នកផ្តល់សេវា, ធនាគារ និងអ្នកផ្គត់ផ្គង់ចំណីត្រី។ ដូចនេះនៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ យើងនឹងលើកឡើងពីបញ្ហាប្រឈមរបស់គ្រប់តួអង្គយកមកជជែកគ្នា ហើយពិភាក្សាដើម្បីរកដំណោះស្រាយរួមគ្នា ហើយសង្ឃឹមថានៅពេលបញ្ចប់វេទិកានេះទៅ ទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ និងអ្នកទីផ្សារគាត់នឹងបានយល់ […]
News & ព័ត៌មានពេលព្រឹក
៦
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤នេះបានចូលរួមកិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។កិច្ចប្រជុំ និងសិក្ខាសាលនេះ រៀបចំឡើងនៅដឹព្រេមៀសេនធ័រ សែនសុខ ដោយមានអការអញ្ចើញចូលរួមជាកិត្តិយសពីឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយនឹងអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធប្រមាណជាង៥០០នាក់។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថាគោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ ដើម្បីបង្ហាញអំពីលទ្ធផលដែលសម្រេចបានមួយឆ្នំាកន្លងទៅ និងផែនការសកម្មភាពសម្រាប់ឆ្នំា២០២៤ អំពីវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។ លោកបន្តថា ព្រឹត្តិការណ៍ប្រចំាឆ្នំានេះ នឹងជួយពង្រឹងភាពជាដៃគូរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា ក្នុងវិស័យចិញ្ចឹមសត្វ ហើយជំរុញយន្តការចែករំលែកចំណឹងដឹង បទពិសោធន៍ ល្អៗ មេរៀនជាបទពិសោធន៍ថ្មីៗបន្ថែម និងដើម្បីភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ឈានទៅកសាងវិស័យឧស្សាហកម្មចិញ្ចឹមឱ្យមានប្រសិទ្ធភាព វឌ្ឍនភាព និងនិរន្តរភាព។ នៅក្នុងឱកាសនោះផងដែ ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តទៅដល់អ្នកពាក់ព័ន្ធទំាងអស់នៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ធ្វើកិច្ចសហការរវាងគ្នាទៅវិញទៅមកឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ដូចៗគ្នាក្នុងវិស័យមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចំាឆ្នំា២០២៣ របស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានការធ្វើបង្ហាញដូចជា៖ សកម្មភាពសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងផែនការ២០២៤, អំពីផលិតកម្ម […]
News & ព័ត៌មានពេលព្រឹក
4
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។ ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។ ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។ ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត […]
ព័ត៌មានពេលព្រឹក
៣
ក្រុមហ៊ុនប្រមូលទិញបន្លែចំនួន៥ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការប្រមូលទិញបន្លែពីគម្រោង AIMS
ក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ មាន (១)-ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS), (២)-ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA), (៣)-ផ្សារកូនកាំបិត, (៤)-ផ្សារខ្មែរ បន្លែធម្មជាតិ និង(៥)-ផ្សារស្នាដៃម៉ែ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២៤។ យោងតាម ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅពេលនេះ បានបង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការជំរុញផលិតកម្មកសិកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមសំដៅលើកស្ទួយកសិកម្ម និងអភិវឌ្ឍនជនបទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរយើង នឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជរូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង […]
News & ព័ត៌មានពេលព្រឹក
1
រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល
នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។ យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ […]
ព័ត៌មានពេលព្រឹក
4
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងផ្តោតលើការផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែក្នុងផ្ទះសំណាញ់
ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋងាកមកគំាំទ្រនិងប្រើប្រាស់បន្លែដាំនៅក្នុងផ្ទះសំណាញ់ទំាងនៅតាមតំបន់ និងនៅតាមផ្សារទំនើបតូច-ធំកើនឡើងគួរឱ្យមានការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងស្រុក មួយចំនួនកំពុងផ្តោតលើការយកចិត្តទុកដាក់ផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែនៅក្នុងផ្ទះសំណាញ់។ លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជាបានឱ្យដឹងថា ក្នុងពេលសព្វថ្ងៃនេះ ទំាងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបាននឹងរៀបចំផលិតផលថ្មីៗសម្រាប់ផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្ម ទាក់ទងជាមួយនឹងការដំាបន្លែរបស់កសិករនៅក្នុងរោងផ្ទះសំណាញ់។ ប្រធានសហភាព សហគមន៍បន្ថែសុវត្ថិភាពកម្ពុជាលោក ជួ មករា លើកឡើងថា ការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់កសិករសម្រាប់ដំាបន្លែនៅក្នុងផ្ទះសំណាញ់នេះ វាមានទំាងផលល្អ និងផលអាក្រក់។ សម្រាប់ផលល្អ គឺកសិករយកប្រាក់កម្ចីដែលទទួលបានពីស្ថាប័នហិរញ្ញវត្ថុទៅសាងសង់រោងផ្ទះសំណាញ់ ហើយមានការគ្រប់គ្រងបានច្បាស់លាស់ក្នុងក្របខណ្ឌជាសហគមន៍ នឹងជួយឱ្យកសិករអាចទទួលបានប្រាក់កម្រៃត្រឡប់មកវិញសម្រាប់សងទៅធនាគារវិញដោយពុំមានការព្រួយបារម្ភ។ ចំណែកផលអាក្រក់ បើសិនកសិករមិនមានការរួមផ្តុំគ្នាក្នុងក្របខណ្ឌជាសហគមន៍ផលិតនោះទេ គាត់ធ្វើការសាងសង់រោងផ្ទះសំណាញ់ហើយ ទើបមករកទីផ្សារ រកអ្នកឱ្យជួយរៀបចំផែនការបច្ចេកទេសតាមក្រោយ កសិករនឹងអាចជួបបញ្ហាប្រឈមពេលដំាបន្លែបានផលហើយ អាចនឹងអត់មានអ្នកចំាទទួលទិញច្បាស់លាស់។ ករណីនេះមានកសិករមួយចំនួនហើយធ្លាប់ជួបនៅពេលបច្ចុប្បន្ន ដោយពួកគាត់បានទាក់ទងមកខាងសហភាពឱ្យជួយដល់ពួកគាត់។ លោក ជួ មករា បញ្ជាក់ថា «នាពេលសព្វថ្ងៃសមាជិកកសិករនៅក្នុងផែនការផលិតកម្មរបស់សហភាពយើង គាត់ទទួលបានកម្ចីពីខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយខ្ញុំយល់ឃើញថាបើធនាគារ ARDB បើសិនជាពង្រីកការផ្តល់កម្ចីនេះឱ្យបានកាន់តែធំទូលាយថែមទៀត វាអាចចូលរួមជួយដោះស្រាយបញ្ហារបស់កសិករដែលខ្វះទុនបង្វិល ឬខ្វះទុនសម្រាប់សាងសង់ផ្ទះសំណាញ់បានច្រើនបន្ថែមទៀត»។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្មមានប្រមាណជាង៤៣០លានដុល្លារអាម៉េរិក៕ ដោយ៖ Long […]
ព័ត៌មានពេលព្រឹក
1
ក្រុមហ៊ុនពេជ្រចិន្ដា គ្រោងកែច្នៃមៀនឱ្យសម្រេចបាន ២២តោន រយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទៅទីផ្សារ
ក្រុមហ៊ុន ពេជ្រចិន្ដា បានរៀបចំផែនការគ្រោងកែច្នៃមៀនប៉ៃលិនឱ្យសម្រេចបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៥០នាក់ ខណៈតម្រូវការកម្លាំងពលកម្មចន្លោះពី ៩០នាក់ ទៅ១០០នាក់ ទើបអាចផលិតមៀនផ្គត់ផ្គង់ទាន់តម្រូវការទីផ្សារ។ ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុននេះ នឹងបង្កើនកម្លាំងពលកម្មឱ្យគ្រប់ទៅតាមតម្រូវការផងដែរ។ អគ្គនាយកក្រុមហ៊ុនពេជ្រចិន្ដា លោក ឈាក់ សារ៉ា បានលើកឡើងថា អតិថិជនមានការកម្មង់ច្រើន ដូច្នេះបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំផែនការកំណត់គោលដៅកែច្នៃមៀនឱ្យបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃ ខណៈលទ្ធភាពផលិតសព្វថ្ងៃនេះ បានត្រឹមតែ ១តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ពោលគឺមានលទ្ធភាពផលិតបានពាក់កណ្ដាលនៃផែនការ ដោយសារមានផលពិបាកទៅលើកង្វះកម្លាំងពលកម្ម និងទុនបង្វិល។ លោក សារ៉ា បានណែនាំឱ្យពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការនៅកម្ពុជាវិញ ខណៈក្រុមហ៊ុនរបស់លោកកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែម។ អគ្គនាយកក្រុមហ៊ុន ពេជ្រចិន្ដារូបនេះ ពន្យល់ពីដំណើរដើមទងនៃការកកើតក្រុមហ៊ុន ពេជ្រចិន្ដា ព្រោះលោកជាកសិករផ្ទាល់ ហើយបានជួបបញ្ហាជារៀងរាល់ឆ្នាំទៅលើផ្លែមៀនដែលខូចគុណភាព និងខុសស្ដង់ដាមិនអាចនាំចេញទៅលើទីផ្សារ ដូច្នេះក៏មានគំនិតបង្កើតរោងសិប្បកម្មមួយនេះឡើង ដើម្បីជួយសង្គ្រោះកសិផលរបស់ប្រជាពលរដ្ឋ កុំឱ្យបោះចោល និងខាតដើមទុនច្រើន។ មួយវិញទៀត អាចផ្ដល់ចំណូលបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ប្រជាកសិករបន្ថែម។ ចំពោះការធ្វើអាជីវកម្មនេះ គឺដំបូងឡើយត្រូវគិតគូរទៅលើទីផ្សារ ផ្សព្វផ្សាយផលិតផលតាមកម្មវិធីផ្សេងៗ ហើយអ្វីសំខាន់គឺត្រូវផលិតបរិមាណឱ្យបានច្រើនដើម្បីរក្សា និងពង្រីកទីផ្សារឱ្យធំជាងមុន។ […]
ព័ត៌មានពេលព្រឹក
1
ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្មរបស់ប្រជាកសិករក្នុងស្រុក
ការរៀបចំកម្មវិធី ពិព័រណ៍កសិកម្មវាលបៃតង និងអាហារដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១៦ដល់ទី១៨ខែកុម្ភៈកន្លងមកនេះបានចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្ម ម្ហូបអាហាររបស់ប្រជាកសិករ និងក្រុមហ៊ុនផ្សេងទៀតឱ្យមានការកើនឡើង។ លោក សយ ថាន បុគ្គលិកផ្នែកបច្ចេកទេសនៃ ក្រុមហ៊ុនម៉ាលីសាន គ្រុប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២នេះ យើងឃើញថាសន្ទុះនៃការលក់គ្រាប់ពូជបន្លែរបស់យើងទទួលបានការគំាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយយើងសង្ឃឹមថានៅថ្ងៃទី១៨ចុងក្រោយនេះ នឹងមានការកើនឡើងថែមទៀត។ លោក សយ ថាន បញ្ជាក់ថា «ការលក់នៅថ្ងៃទី១ នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងមិនរំពឹងថានឹងអាចលក់បានច្រើនបែបនេះ តែជាក់ស្តែងយើងលក់គ្រាប់ពូជបន្លែបានច្រើនជូនដល់កសិករយកទៅធ្វើការដំាដុះនៅតាមទីកន្លែងរបស់ខ្លួន»។ ស្រដៀងគ្នានេះដែរ, លោក សេង ញឹល ប្រកបមុខរបរជាអ្នកចែកចាយប្រភេទបន្លែសុវត្ថិភាពបានឱ្យដឹងថានៅថ្ងៃបើកពិព័រណ៍ដំបូងយើងឃើញមានពលរដ្ឋចូលរួមច្រើន ហើយពួកគាត់មានការគំាំទ្របន្លែសុវត្ថិភាពដែលដំាដុះដោយប្រជាកសិករក្នុងស្រុកច្រើន។ បើតាមលោក សេង ញឹល ការគំាំទ្រផលិតផលនៅក្នុងស្រុក បានចូលរួមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមតំបន់ឱ្យបន្តធ្វើការដំាដុះបន្ថែសុវត្ថិភាពបន្តទៀត ហើយបើសិនមានពិព័រណ៍កសិកម្មបែបនេះញឹកញាប់វាបានចូលរួមជំរុញសន្ទុះនៃការលក់របស់កសិករនឹងមានការកើនឡើងច្រើន។ លោកបញ្ជាក់ថា « ផ្អែកទៅលើសន្ទុះនៃការលក់នៅថ្ងៃទី១ និងថ្ងៃទី២នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងលក់បានប្រមាណ១តោនរាប់ទំាងបន្លែនិងផ្លែឈើ»។ លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានឱ្យដឹងថានៅថ្ងៃទី១លោកលក់ត្រសក់ផ្អែម និងឪឡឹកលឿងបានប្រមាណ៥០០គីឡូក្រាម ហើយនៅថ្ងៃទី២នេះរំពឹងថានឹងលក់បានប្រហាក់ប្រហែលនឹងថ្ងៃទី១ដែរ ព្រោះប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនៅតែមានចំនួនច្រើនដដែល។ […]
ព័ត៌មានពេលព្រឹក
photo_2024-02-14_10-52-40
ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងខែមករា កម្ពុជាទទួលបានទឹកប្រាក់ជាង៤៣៥លានដុល្លារអាម៉េរិក
ក្នុងខែមករា ឆ្នំា២០២៤ កន្លងមកនេះ កម្ពុជាបាននាំចេញកសិផលសរុប ទៅទីផ្សារអន្តរជាតិសម្រេចបានជាង១លានតោន ហើយបើគិតទឹកប្រាក់ទទួលបានជាង ៤៣៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។ របាយការណ៍បានបង្ហាញថា ក្នុងខែមករា ឆ្នំា២០២៤នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ១លាន៤៣ម៉ឺនតោន ក្នុងនោះកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ១លាន១១ម៉ឺនតោន, អង្ករចំនួន៤ម៉ឹន៦ពាន់តោន និងស្រូវចំនួនជាង២៧ម៉ឺនតោន ទៅកាន់ទិសដៅ៥២ប្រទេស ហើយការកើនឡើងជាង៨០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣។ ការនាំចេញកសិផលក្នុងខែមករា ឆ្នំា២០២៤នេះ មានការប៉ាន់ស្មានជាទឹកប្រាក់ដែលទទួលបានការនំាចេញកសិផលមានចំនួនជាង ៤៣៥លានដុល្លារអាម៉េរិក ហើយក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ៣៣៨លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញអង្ករមានជាង ៣៩លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញស្រូវមានជាង ៥៨លានដុល្លារអាម៉េរិក។ របាយការណ៍គួរបញ្ជាក់ថា កសិផលសំខាន់ៗដែលកម្ពុជានាំចេញក្នុងខែមករាមានដូចជា អង្ករ, ស្រូវ, ចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី,គ្រាប់ពោត, គ្រាប់ស្វាយចន្ទី,គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ,ផ្លែមៀនស្រស់, ដូងប្រេង, ម្រេច,បន្លែចម្រុះរួម និងកសិផលចំនួន ៣៤មុខផ្សេងទៀត។ របាយការណ៍សន្និដ្ឋានថា ការនាំចេញផលិតផលកសិកម្មក្នុងខែមករា ឆ្នំា២០២៤ មានការកើនឡើងជាង៦៤ម៉ឺនតោន (កសិផលក្រៅពីស្រូវអង្ករកើនឡើងជាង៤៩ម៉ឺនតោន, អង្ករកើនឡើង ៩ […]
ព័ត៌មានពេលព្រឹក
IMG_5062
មន្ត្រីកសិកម្មឃុំសង្កាត់២៥០នាក់ទទួលការបណ្តុះបណ្តាលតម្រង់ទិស មុនបញ្ជូនទៅបម្រើការងារជាមួយកសិករតាមខេត្តគោលដៅចំនួន១៧
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំសង្កាត់ចំនួន២៥០នាក់ មានរយៈពេល៤ថ្ងៃ មុននឹងបញ្ជូនទៅបម្រើការងារផ្នែកកសិកម្មជាមួយប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន១៧។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត យ៉ង សំាងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា: វគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ២៥០នាក់ ដែលមានរយៈពេល៤ថ្ងៃនេះមានគោលបំណង ជួយមន្ត្រីកសិកម្មបានត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងការបំពេញតួនាទីទទួលខុសត្រូវដូចបានចែងនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីឃុំសង្កាត់នៅពេលនេះគឺ ឆ្លើយតបនឹងស្នូលរបស់យុទ្ធសាស្ត្រចតុកោណទីមួយ មុំទីពីរ ស្តីពីការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសំដៅកសាងធនធានមនុ ស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវ។តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីកសិកម្មឃុំទំាងអស់នឹងទទួលបានចំណេះដឹង ពហុជំនាញបន្ថែម និងព្រមទំាងបានយល់ដឹងអំពីបេសកកម្ម រចនាសម្ព័ន្ធគ្រប់គ្រង អង្គការលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម នុត ច័ន្ទសុខា បន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
ព័ត៌មានពេលព្រឹក
3
កសិករដំាដូងក្រអូបកំពុងចាប់យកសក្តានុពលទីផ្សារក្នុងស្រុកជាងធ្វើការនាំចេញទៅប្រទេសចិន
កសិករដំាដូងក្រអូប នៅខាងស្រុកវាលរេញ ខេត្តព្រះសីហនុម្នាក់បាននឹងកំពុងចាប់យកឱកាសទីផ្សារ ក៏ដូចជាសក្តានុពលនៅក្នុងស្រុក ដោយមិនទាន់ចង់ធ្វើការនាំចេញផ្លែដូងរបស់ខ្លួនទៅទីផ្សារប្រទេសចិននោះទេ ស្របពេលពិធីសារស្តីពីលក្ខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានចាប់ផ្តើមកាលថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២៣។ លោក ប៊ុត គឹមឆាយ ម្ចាស់ចំការដូងក្រអូបនៅស្រុកវាលរេញខេត្តព្រះសីហនុ បានឱ្យដឹងថាមកដល់បច្ចុប្បន្នលោកនៅមិនទាន់បានចុះបញ្ចីចំការដូងនៅខាងអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានចុះត្រួតពិនិត្យវាយតម្លៃសម្រាប់ធ្វើការនាំចេញដូងស្រស់ទៅប្រទេសចិនឡើយនោះទេ។ លោក ប៊ុត គឹមឆាយ បញ្ជាក់ថាការយឺតយាវនៃការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារការផ្គត់ផ្គង់ស្រស់ក្នុងស្រុករបស់ខ្ញុំនៅមិនទាន់បានឆ្លើយតបទីផ្សារបានគ្រប់គ្រាន់ នៅឡើយនោះទេ ហើយម្យ៉ាងទៀតខ្ញុំកំពុងផ្តោតសំខាន់ទៅលើការផលិតដូងពូជលក់នៅក្នុងស្រុក។ ដូចនេះការនាំចេញដូងស្រស់ទៅទីផ្សារចិន នៅមិនទាន់មានផែនការនោះទេ»។ បើយោងតាមម្ចាស់ចំការដូងក្រអូបខាងលើ ក្នុងខែមករា ឆ្នំា២០២៤ នេះការផ្គត់ផ្គង់ផ្លែដូងខ្ចីមានចន្លោះពី១ម៉ឺន ទៅ ១ម៉ឺន២ពាន់គ្រាប់, ដូងពូជមានចន្លោះពី៤ពាន់ទៅ៥ពាន់គ្រាប់។ លោកបន្តថា « នៅពេលខ្លះយើងប្រមូលផលដូងខ្ចីសម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកមិនទាន់ពេលវេលា ជាហេតុធ្វើឱ្យដូងមួយចំនួនចាស់ជ្រុល តែទោះជាយ៉ាងនេះក្តី យើងនៅតែទទួលបានផលប្រយោជន៍ ដោយសារ យើងយកវាមកបណ្តុះជាដូងពូជសម្រាប់បំពេញតម្រូវការក្នុងតំបន់ និងក្រៅតំបន់ដែលកំពុងមាននិន្នាការកើនឡើង»។ បើតាមលោក ប៊ុត គឹមឆាយ ក្នុង២០២៣ លោកលក់ផ្លែដូងខ្ចីមានជាង៩ម៉ឺនគ្រាប់, ដូងពូជក្នុងឆ្នំា២០២២ មានជាង៧ម៉ឺនដើម និងឆ្នំា២០២៣ មានជាង៥ម៉ឺនដើម ហើយនៅឆ្នំា២០២៤ លោកកំពុងផ្តោតខ្លំាងទៅលើការបណ្តុះ គ្រាប់ដូងពូជឱ្យបាន១០ម៉ឺនដើម។ ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះដូងក្រអូបសរុប៦០ហិកតា។ ពាក់ព័ន្ធនឹងការនាំចេញដូងក្រអូបទៅប្រទេសចិននេះ, ឯកឧត្តម […]
ព័ត៌មានពេលព្រឹក
1
កម្ពុជាទទួលបានចំណូលជិត១០០លានដុល្លារអាម៉េរិកពីការនាំចេញស្រូវ-អង្ករក្នុងខែមករា
ការនាំចេញស្រូវ-អង្ករ ក្នុងខែមករា ឆ្នំា២០២៤ មានជាង ៣២២ពាន់តោន ក្នុងនោះស្រូវមានជាង ២៧ពាន់តោន គិតជាទឹកប្រាក់មានជាង ៣៩លានដុល្លារអាម៉េរិក, អង្ករមានជាង ៤៦ពាន់តោន គិតជាទឹកប្រាក់មានជាង ៥៨លានដុល្លារអាម៉េរិក។ ពោលការនាំចេញស្រូវអង្ករក្នុងខែមករា កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារអាម៉េរិក។ នៅក្នុងចំណោមចំណូលសរុបបានមកពីការនាំកសិផលជាង ៤៣៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មគូសបញ្ជាក់ថា « សម្រាប់ការនាំចេញអង្ករក្នុងខែមករា ដែលបរិមាណជាង ៤៦ពាន់តោននេះ គឺមានការកើនឡើងជាង២៥% ហើយការនាំចេញស្រូវមានជាង ២៧៦ពាន់តោនកើនឡើងជាង៩០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០២៣»។ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា «ការនាំចេញអង្ករ ក្នុងខែមករាកើនឡើងជាង២០% ដោយមានការនាំចេញទៅទីផ្សារប្រទេសឥណ្ឌូនេស៊ី(តំបន់អាស៊ាន),ទីផ្សារហុងកុង(តំបន់អាស៊ី)និងទីផ្សារនៅសហគមន៍អឺរ៉ុប»។ ទាក់ទងនិងវិស័យកសិកម្មថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺ បានប្រែក្លាយពីកសិកម្មបែបប្រពៃណី និង គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ ជាច្រើនផលិតផល […]

កាលវិភាគផ្សព្វផ្សាយ