ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​

លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​

​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។

​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La Plantation​មាន​ដាំណាំម្រេច​បាន​ផ្តល់ផលលើផ្ទៃដី​២០ហិកតា​ឬស្មើប្រមាណ​២២ពាន់ជន្លុង​។


កាលវិភាគផ្សព្វផ្សាយ