ក្រុមហ៊ុនជប៉ុន បង្ហាញបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មជាង១០ឆ្នំានៅកម្ពុជា

បន្ទាប់ពីបានបណ្តាក់ទុនវិនិយោគអស់រយៈពេលជាង ១០ឆ្នំា នៅក្នុងវិស័យកសិកម្មកម្ពុជា, លោក Nabeshima Katsuhito ប្រធានក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុនមួយ បានបង្ហាញពីបទពិសោធន៍ បច្ចេកទេស និងភាពជោគជ័យរបស់ខ្លួនដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ឯកឧត្តម ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Yamato Green ជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ មានគោលបំណង៖ (១) ដើម្បីរាយការអំពីកិច្ចការងារដែលក្រុមហ៊ុន Yamato Green បានវិនិយោគលើវិស័យកសិកម្ម ពិសេសលើការដំាដុះបន្លែទទួលបានផលជាទីពេញចិត្ត, (២) ក្រុមហ៊ុនបង្ហាញពី ភាពជោគជ័យក្នុងនាមជាអ្នកជំនាញ និងជាអ្នកពិសោធន៍លើវិស័យកសិកម្មមកពីប្រទេសជប៉ុន, (៣) ក្រុមហ៊ុនបង្ហាញថាកម្ពុជាមានសក្តានុពលខ្លំាងទៅលើប្រភេទដំណំាអស់នោះ មិនមែននៅតែក្នុងខេត្តមណ្ឌលគិរីនោះទេ នៅខេត្តផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ដែរនិង (៤) ដើម្បីជួយឱ្យវិស័យកសិកម្មអាចរីកចម្រើន និងប្រកួតប្រជែងបាន ក្រុមហ៊ុនបានសំណូមពរជាយុទ្ធសាស្ត្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វី ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកវិស័យកសិកម្មនេះ។

ឯកឧត្តម បញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមួយនេះបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាយើងមានរយៈពេលជាង១០ឆ្នំា ហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដំណំាជាង៥០មុខនៅក្នុងផ្ទះសំណាញ់ជាង២០ផ្ទះ ហើយផលិតផលរបស់គាត់អាចលក់បានទំាងនៅលើទីផ្សារក្នុងស្រុក និងទីបរទេស ពិសេសបាននាំចេញទៅប្រទេសជប៉ុនផងដែរ»។
បើយោងតាមប្រធានក្រុមអ្នកនាំពាក្យ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ក្រុមហ៊ុន Yamato Green បានវិនិយោគនៅក្នុងវិស័យកសិកម្មនៅក្នុងខេត្តមណ្ឌលគិរី លើផ្ទៃដីប្រមាណ៤ហិក ផ្សារភ្ជាប់ជាមួយនឹងក្តីស្រលាញ់ និងការខិតខំប្រឹងប្រែងក្នុងការដំាបន្លែរបស់ខ្លួន។ សម្រាប់វិស័យកសិកម្មនេះកម្ពុជាអាចធ្វើបានតែទាមទារទុនបន្ថែម ដៃគូ និងត្រូវការអ្នកជំនាញបន្ថែមនៅក្នុងវិស័យកសិកម្មនេះ៕
ដោយ៖ Long Sareth


image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

photo_2026-02-07_14-30-14
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា៥០០នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង៕

image_2026-02-05_09-17-58
កសិករនៅស្រុកកំណើតព្រះពុទ្ធ ក្នុងប្រទេសនេប៉ាល់ លក់ផ្លែចេកបានប្រាក់ជាង២,៨លានដុល្លារ

កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្ត​លុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់ កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។ ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។ សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់​ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។ ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។ ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា​ ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។ អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា​ ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។  នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ […]

photo_2026-02-06_20-41-00
ឯកឧត្តមបណ្ឌិត កៅ ថាច ប្អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ​ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ​ឡើងដោយ​សមាគមបណ្តាញ​កសិករតេជោ សហការជាមួយធនាគារ ARDB។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពី​តំណាង​ធនាគារ ARDB និង​សមាគម​សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង១០០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម​ ផ្អែកលេីផលិតកម្ម​ និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។ ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ