News & ព័ត៌មានពេលព្រឹក
៣
ក្រុមហ៊ុនជប៉ុន បង្ហាញបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មជាង១០ឆ្នំានៅកម្ពុជា
បន្ទាប់ពីបានបណ្តាក់ទុនវិនិយោគអស់រយៈពេលជាង ១០ឆ្នំា នៅក្នុងវិស័យកសិកម្មកម្ពុជា, លោក Nabeshima Katsuhito ប្រធានក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុនមួយ បានបង្ហាញពីបទពិសោធន៍ បច្ចេកទេស និងភាពជោគជ័យរបស់ខ្លួនដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តម ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Yamato Green ជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ មានគោលបំណង៖ (១) ដើម្បីរាយការអំពីកិច្ចការងារដែលក្រុមហ៊ុន Yamato Green បានវិនិយោគលើវិស័យកសិកម្ម ពិសេសលើការដំាដុះបន្លែទទួលបានផលជាទីពេញចិត្ត, (២) ក្រុមហ៊ុនបង្ហាញពី ភាពជោគជ័យក្នុងនាមជាអ្នកជំនាញ និងជាអ្នកពិសោធន៍លើវិស័យកសិកម្មមកពីប្រទេសជប៉ុន, (៣) ក្រុមហ៊ុនបង្ហាញថាកម្ពុជាមានសក្តានុពលខ្លំាងទៅលើប្រភេទដំណំាអស់នោះ មិនមែននៅតែក្នុងខេត្តមណ្ឌលគិរីនោះទេ នៅខេត្តផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ដែរនិង (៤) ដើម្បីជួយឱ្យវិស័យកសិកម្មអាចរីកចម្រើន និងប្រកួតប្រជែងបាន ក្រុមហ៊ុនបានសំណូមពរជាយុទ្ធសាស្ត្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វី ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកវិស័យកសិកម្មនេះ។ ឯកឧត្តម បញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមួយនេះបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាយើងមានរយៈពេលជាង១០ឆ្នំា ហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដំណំាជាង៥០មុខនៅក្នុងផ្ទះសំណាញ់ជាង២០ផ្ទះ ហើយផលិតផលរបស់គាត់អាចលក់បានទំាងនៅលើទីផ្សារក្នុងស្រុក និងទីបរទេស […]
News & ព័ត៌មានពេលព្រឹក
3
ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់មុខរបរដំាបន្លែរបស់ពលរដ្ឋនៅឃុំអមលំាង ខេត្តកំពង់ស្ពឺ
ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គី អមលំាងដែលមានទីតំាងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់កសិករដែលជាសមាជិករបស់ខ្លួនឱ្យកាត់បន្ថយផ្ទៃដីដំាដុះបន្លែ ហើយងាកមកពង្រឹងការថែទំាបន្លែឱ្យបានដិតដល់ទំាងអស់គ្នា ស្របពេលអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបមុខរបរដំាបន្លែរបស់ខ្លួននៅគ្រាបន្ទាប់។ បើយោងតាម ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលំាង បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប៦០គ្រួសារ ហើយបើដំាបន្លែទំាងអស់គ្នានៅក្នុងរដូវកាលអំណោយផល គឺអាចផ្គត់ផ្កង់បន្លែទៅលើទីផ្សារបាន១តោន ៥០០គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃ កសិករអាចដំាបន្លែបានវិលជុំសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ មានចំនួន២៩គ្រួសារ។អ្នកស្រី ទឹម សំណូល បានឱ្យដឹងថា សមាជិកសហគមន៍ដំាបន្លែសកម្មទំាង២៩គ្រួសារ គឺអាចផ្គត់ផ្គង់បន្លែសរីរាង្គទៅលើទីផ្សារក្នុងថ្ងៃមានចន្លោះពី៥០០ ទៅ៨០០គីឡូក្រាម ហើយការប្រែប្រួលបរិមាណបនៃការផ្គត់ផ្គង់ ដោយសារតែអាកាសធាតុក្តៅពេក ធ្វើឱ្យកសិករដំាបន្លែមិនសូវទទួលបានផល ជាក់ស្តែងការផ្គត់ផ្គង់ផ្លែត្រសក់នៅលើទីផ្សារក្នុងពេលសព្វថ្ងៃមានតិចតួច។ អ្នកស្រីបន្តថា សព្វថ្ងៃសមាជិកសហគមមានដំាបន្លែជាចែកជាពីរប្រភេទ គឺមានបន្លែស្លឹក និងបន្លែផ្លែ។ សម្រាប់បន្លែស្លឹកអាចលក់ចេញទៅទីផ្សារមានតម្លៃប្រមាណ២៥០០រៀល និងបន្លែផ្លែលក់បានថ្លៃប្រមាណ១៨០០រៀល ក្នុងមួយគីឡូក្រាម។ ស្របពេលអាកាសធាតុមានការប្រែប្រួល, បើតាមប្រធានសហគមន៍ខាងលើបានឱ្យដឹងថា កសិករ រកបានប្រាក់ចំណូលបានមិនច្រើនដូចឆ្នំាកន្លងទៅនោះទេ ដោយសារកសិករចំណាយផ្លែដើមផលិតបន្លែខ្ពស់ តែនៅពេលប្រមូលផលមកវិញគឺបានបរិមាណតិច។ អ្នកស្រី ទឹម សំណូល គូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការប្រែប្រួលនៃអាកាសធាតុនាពេលបច្ចុប្បន្ននេះធ្វើឱ្យប៉ះពាល់ទៅលើការដាំដុះរបស់កសិករនៅក្នុងតំបន់ ហើយក្នុងនាមជាប្រធានសហគមន៍ ខ្ញុំបានអំពាវនាវឱ្យកសិករកាត់បន្ថយផ្ទៃដីដំាដុះ ឱ្យគាត់ងាកមកពង្រឹងការថែទំាដំណំាទំាងអស់គ្នាវិញ។ បើកសិករនៅតែពង្រីកផ្ទៃដីដំាដុះ តែការមើលថែមិនបានដិតដល់, ប្រភពទឹកស្រោចស្រពមិនគ្រប់គ្រាន់ […]
News & ព័ត៌មានពេលព្រឹក
3
ឃុំជ័យធំនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំ១ និងទាក់ទាញអ្នកវិនិយោគក្នុងពេលខាងមុខ
នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងពេលបច្ចុប្បន្ន បាននឹងកំពុងមានសកម្មភាពដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់យ៉ាងសកម្ម និងជាទីតំាងសម្រាប់ចិញ្ចឹមត្រីក្នុងបែដ៏ធំមួយ។ ផ្អែកលើសកម្មភាពដែលបាននឹងកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ ឃុំជ័យធំ អាចនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំមួយ ហើយក៏អាចទទួលបានការចាប់អារម្មណ៍ ពីអ្នករកស៊ីនៅក្នុងវិស័យកសិកម្មផងដែរ ស្របពេលទីតំាងសក្តានុពលមួយទទួលបានការយកចិត្តទុកដាក់ជាប្រចំារបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នបានសាងសង់ផ្ទះសំណាញ់ដាំបន្លែបានចំនួន ៧២ ផ្ទះសំណាញ់ និងបែចិញ្ចឹមត្រីចំនួន ១០ បែ លើផ្ទៃដី១០ហិកតា ក្រោមគម្រោងកសិកម្មឆ្លាតវៃ ដែលគាំទ្រដោយសារធនាគារ ARDB ដើម្បីជំរុញការផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមបង្កើតការងារក្នុងតំបន់តាមមូលដ្ឋាន ហើយតាមរយៈគម្រោងកសិកម្មឆ្លាតវៃ នេះបានបង្កើតការងារសម្រាប់កម្មករក្នុងស្រុកមានចំនួន ១៥គ្រួសារ។ គម្រោងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយតម្លើងសូឡាបូមទឹក និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រពដំណាំ ជាពិសេស ការដាំដុះបន្លែ អនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មល្អ បន្លែសុវត្ថិភាព ដោយផ្តោតលើបន្លែស្លឹក និង បន្លែផ្លែ ដែលមានដូចជា ស្ពៃក្រញ៉ាញ់, ស្ពៃតឿ ,ស្ពៃចង្កឹះ ,ខាត់ណាដើម, […]
News & ព័ត៌មានពេលព្រឹក
2
កម្ពុជាអាចចុះឈ្មោះនាំចេញផល ផលិតផលជលផលត្រីសាបទៅអឺរ៉ុបបាននៅឆ្នំា២០២៦
អង្គការ UNIDO មានទិសដៅចង់ឃើញផលិតផល ជលផលត្រីទឹកសាបរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ខណៈបច្ចុប្បន្ន UNIDO កំពុងព្យាយាមធ្វើឱ្យប្រព័ន្ធនៅក្នុងស្រុក បន្ស៊ីគ្នាជាមួយនឹងលក្ខខណ្ឌរបស់អឺរ៉ុប ហើយ UNIDO រំពឹងថានឹងនាំជោគជ័យនេះមកឱ្យកម្ពុជាយ៉ាងយូរនៅឆ្នំា២០២៦។ យោងតាម មន្ត្រីតំណាងអង្គការ UNIDO បានលើកឡើងក្នុងកម្មវិធី «កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់» ដែលរៀបចំឡើងក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះថា គម្រោងចង់នាំចេញផលិតផលជលផលត្រីទឹកសាបទៅអឺរ៉ុបនេះ សម្រាប់អង្គការ UNIDO កំពុងរៀបចំធ្វើទៅលើប្រព័ន្ធច្បាប់ សុវត្ថិភាពម្ហូបអាហារ បង្កើតឱ្យមានស្តង់ដារ គោលការណ៍ និងបទបញ្ញាតផ្សេងៗ ហើយជួយកសាងសមត្ថភាពអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ រួមនិងសហគ្រាសឯកជន។ បើតាមតំណាងអង្គការ UNIDOបញ្ជាក់ថា ទិសដៅរបស់ UNIDO មួយទៀត គឺយើងត្រូវចុះឈ្មោះប្រទេសកម្ពុជាដែលជាប្រទេសដែលអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុបបាន។ មានន័យថាអឺរ៉ុបអនុញ្ញាតឱ្យយើងអាចនាំចេញទៅទីផ្សារអឺរ៉ុបបានលុះត្រាតែប្រព័ន្ធ នៅស្រុកយើងវាបន្ស៊ីគ្នាត្រូវតាមលក្ខខណ្ឌតម្រូវរបស់អឺរ៉ុប ហើយដើម្បីថាយើងបំពេញលក្ខណ្ឌរបស់គេត្រូវ ឬមិនត្រូវ គេនឹងចុះមកត្រួតពិនិត្យប្រព័ន្ធរបស់យើងនៅឆ្នំា២០២៥។ ដូចនេះយើងសង្ឃឹមថា ការរៀបចំប្រព័ន្ធនេះអង្គការ UNIDOនឹងធ្វើការជាមួយ រដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណានាំភាពជោគជ័យមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នំា២០២៥ និង២០២៦ គឺកម្ពុជាអាចចុះឈ្មោះជាប្រទេសដែលអាចនាំចេញផល ផលិតផលជលផលត្រីទឹកសាបរបស់កម្ពុជាយើងទៅកាន់ទីផ្សារអឺរ៉ុបបាន។ ទាក់ទងនឹងគម្រោងនាំចេញផល ផលិតផលជលផលត្រីទឹកសាបទៅទីផ្សារអឺរ៉ុបនេះ ត្រូវបានលោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានសម្តែងនូវការរីករាយ […]
ព័ត៌មានពេលព្រឹក
៣
វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទទួលបានគម្រោងបណ្តាក់ទុនជាង៥៤លានដុល្លារអាម៉េរិកក្នុងខែកុម្ភៈ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ថ្មីៗនេះបានបង្ហាញអំពីរបាយការណ៍នៃការអនុម័តគម្រោងប្រចំាខែកុម្ភៈ ឆ្នំា២០២៤ មានទំាងគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣៧គម្រោង មានទុនជិត១,២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសម្រាប់វិស័យកសិកម្ម និងកសិក-ឧស្សាហកម្មទទួលបានគម្រោងបណ្តាក់ទុនមានទឹកប្រាក់ជាង៥៤លានដុល្លារអាម៉េរិក ឬស្មើប្រមាណ៨% នៃទុនសរុប។ ពាក់ព័ន្ធនឹងគម្រោងបណ្តាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មក្នុងខែកុម្ភៈនេះ បើយោងតាមឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងជាអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថានៅក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មនេះ ទទួលបានគម្រោង២។ ទី១ សំដៅលើគម្រោង Agro-Industry មានទុនជាង៣៨លានដុល្លារអាម៉េរិក និង ទី២ សំដៅលើគម្រោង Animal farming មានទុនជិត១៦លានដុល្លារអាម៉េរិក។ អ្នកឧកញ៉ា ហ៊ុន ឡាក់ សហស្ថាបនិក និងជានាយកក្រុមហ៊ុន LONGMATE AGRICULTURE បានឱ្យដឹងថាវិស័យកសិកម្មកម្ពុជា នៅតែមានសក្តានុពល ហើយបើសិនយើងពង្រីកវិសាលភាពនៃការកែច្នៃផលិតផលកសិកម្មដែលមានសក្តានុពល នឹងធ្វើឱ្យកាន់តែមានឱកាសនៅពេលខាងមុខ ស្របពេលការបម្រែបម្រួលអាធាតុអាចនឹងធ្វើឱ្យមានបញ្ហាប្រឈមទៅលើសន្តិសុខស្បៀង។ ដូចនេះបើសិនជាយើងជំរុញការវិនិយោគចូលទៅក្នុងប្រព័ន្ធកែច្នៃ នឹងមានភាពកាន់តែប្រសើរ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា « គម្រោង Agro-Industry នេះ វាចូលទៅនឹងអ្វីដែលខ្ញុំបានលើកឡើង […]
ព័ត៌មានពេលព្រឹក
2
ក្រសួងកសិកម្មកំពុង លើកកម្ពស់ដំណាំស្វាយចន្ទីដើម្បីធានានិរន្តរភាពផ្គត់ផ្គង់លើទីផ្សារ
មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថ្មីៗនេះថា ស្វាយចន្ទីជាដំណាំសក្តានុពលយ៉ាងសំខាន់មួយក្នុងចំណោមដំណាំអាទិភាពផ្សេងទៀត ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គត់នៅលើទីផ្សារនាពេលខាងមុខ។ នៅក្នុងដំណើរទស្សនៈកិច្ច ពិនិត្យទីតាំងកែច្នៃរបស់ក្រុមហ៊ុន Ample Agro Product ស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែមីនា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំងបួនមុខរួមមាន ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប ក្នុងន័យធានានិរន្តរភាពនៃការផ្គត់ផ្គង់។ ទាក់ទងនឹងដំណាំស្វាយចន្ទីនេះផងដែរ បើយោងតាម លោកជំទាវ អ៊ឹម រចនា មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្វាយចន្ទីគឺជាដំណាំដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
ព័ត៌មានពេលព្រឹក
1
មុខទំនិញសំខាន់ៗចំនួន៥ប្រភេទ ជាប់ចំណាត់ថ្នាក់នាំចេញមានកំណើនខ្ពស់ជាងគេនៅ២ខែដំបូង
មុខទំនិញសំខាន់ៗចំនួន៥ប្រភេទ ដូចជាដំឡូងមីស្រស់, ម្សៅដំឡូងមី, ផ្លែមៀនស្រស់, គ្រាប់ពោត និងផ្លែស្វាយស្រស់ ត្រូវបានវាយតម្លៃជាប់នៅក្នុងចំណាត់ថ្នាក់ជាមុខទំនិញ ឬកសិផលដែលបាននាំចេញមានកំណើនខ្ពស់ជាងគេនៅក្នុងចំណោមកសិផលសក្តានុពលផ្សេងៗ ក្នុងរយៈពេល២ខែកន្លងមកនេះ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការនាំចេញកសិផលរយៈពេល២ខែកន្លងមកកើនឡើងជាង១លានតោនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០២៣ ហើយនៅក្នុងនោះមានមុខទំនិញ ឬកសិផលដែលចូលរួមជំរុញដល់កំណើននាំចេញខ្ពស់មានដូចជា ដំឡូងមីស្រស់កើនឡើង៥៦៦%, ម្សៅដំឡូងមីកើនឡើង២៣១%, ផ្លែមៀនស្រស់កើនឡើង២៦៥%, គ្រាប់ពោតកើនឡើង១៥៤% និងផ្លែស្វាយស្រស់កើនឡើង១៤០% បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នំា២០២៣។ ពាក់ព័ន្ធនឹងការនាំចេញផ្លែស្វាយស្រស់នៅក្នុងរយៈពេល២ខែ ដើមឆ្នំា២០២៤ កន្លងមកនេះ, បើយោងតាម លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមន៍ស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា តាមការសង្កេតរបស់លោក ការនាំចេញផ្លែស្វាយស្រស់មានតម្រូវការខ្ពស់ពីប្រទេសជិតខាង ពិសេសនៅមុនពេលចូលឆ្នំាចិន ហើយស្វាយដែលបាននាំចេញនៅពេលកន្លងមកនេះជាប្រភេទស្វាយកែវរមៀតខុសរដូវដែលប្រជាកសិករបានចាប់ផ្តើមថែទំា រៀបចំបាញ់ជី-ថ្នាំឱ្យចេញផ្កាកាលខែកក្កដា ឆ្នំា២០២៣ ហើយបានបញ្ចប់ការប្រមូលផលកាលពីចុងខែកុម្ភៈ ឆ្នំា២០២៤នេះ។ លោក សុទ្ធ សុភា បន្តថា នៅក្នុងចំណោមសមាជិកសមាគមសរុបចំនួន៣៥នាក់ មានអ្នកធ្វើស្វាយកែវរមៀតខុសរដូវ និងក្នុងរដូវ។តែសម្រាប់កសិករដែល ធ្វើស្វាយខុសពួកគាត់អាចលក់បានថ្លៃរហូតដល់១ ៣០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែចំពោះកសិករធ្វើដែលអាស្រ័យផលស្វាយក្នុងរដូវកាលនេះកំពុងជួបបញ្ហាទីផ្សារធ្វើឱ្យតម្លៃស្វាយធ្លាក់ចុះ។ យោងតាមរបាយការណ៍ខាងលើគូសបញ្ជាក់ថា មុខទំនិញនាំចេញដែលបានធ្វើការនំាចេញមានកំណើនខ្ពស់ដោយសារ ៖ (១)-តម្រូវការនាំចូលដំឡូងមីស្រស់របស់ប្រទេសវៀតណាម និងប្រទេសថៃ មានការកើនឡើង, (២)-ការនាំចេញម៉្សៅដំឡូងមីទៅកាន់ប្រទេសចិន មានការកើនឡើងក្រៅពីមានកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនចិន, (៣)- រោងចក្រកែច្នៃវេចខ្ចប់ផ្លែមៀន […]
ព័ត៌មានពេលព្រឹក
១
សហគមន៍កសិកម្មចំនួន៤ក្នុងខេត្តព្រះវិហារទទួលបានពូជដំឡូងមី KU50ពីមន្ទីរកសិកម្ម សម្រាប់ធ្វើការដំាដុះក្នុងរដូវកាលខាងមុខ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានផ្តល់ពូជដំឡូងមី KU50 ដែលជាថវិកាគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់សហគមន៍កសិកម្មចំនួន៤ ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារប្រមាណ៤ម៉ឺនដើមដើម្បីទុកធ្វើការដំាដុះនៅរដូវកាលខាងមុខនេះ។ យោងតាមមន្ទីរកសិកម្មខេត្ត ការផ្តល់ជូននេះធ្វើឡើងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្យបុរីកាលថ្មីៗនេះហើយ សហគមន៍ដែលទទួលបានពូជដំឡូងមី KU50មាន៖ (១)-សហគមន៍កសិកម្ម លើកកម្ពស់កសិករចំនួន ១ ០០០ដើម, (២)-សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរីចំនួន ៣៧ ០០០ដើម, (៣)-សហគមន៍កសិកម្ម ត្បែងពីរសាមគ្គីរីកចំរើន ១ ០០០ដើម និង (៤)-សហគមន៍កសិកម្មក្របៅព្រហ្មទេព ១០០០ដើម។ ពូជដំឡូងមី KU50មានលក្ខណ:ពិសេសដូចជា៖(១)- អាចបន្សាំខ្លួនទៅនឹងមជ្ឍដ្ឋានដាំដុះបានល្អ, (២)-ដំណុះពូជដុះបានល្អ, (៣)-បរិមាណជាតិម្សៅខ្ពស់សមស្របជាមួយតម្រូវការទីផ្សារ, (៤)-ធន់ទ្រាំជាមួយអាកាសធាតុ និងជំងឺ និង (៥)-ជាប្រភេទពូជដែលទទួលបានទិន្នផលខ្ពស់ ។ យោងតាមកសិករ កឿន ខុន ជាសមាជិកសហគមន៍កសិកម្មសាមគ្គីភ្នំពេញបូរីបានឱ្យដឹងថា នៅពេលកន្លងមកកសិករនៅក្នុងតំបន់ធ្វើការដំាដំឡូងមីប្រើប្រាស់ពូជតតាមគ្នា ហើយដំាដុះច្រើនឆ្នំា វាបានធ្លាក់ចុះទំាងទិន្នផល និងកម្រិតជាតិម្ស៉ៅរបស់ដំឡូងមីផងដែរ។ លោក កឿន ខុន បន្តថា នៅពេលកន្លងមកមានក្រុមហ៊ុនដែលបានចុះមកប្រមូលទិញដំឡូងមីពីកសិករ ក៏ធ្លាប់បានណែនាំឱ្យទិញពូជ KU50នេះដែរ […]
News & ព័ត៌មានពេលព្រឹក
2
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីនៅស្រុកមុខកំពូល ខេត្តកណ្តាល
នៅថ្ងៃទី៨ ខែមីនា ឆ្នំា២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីបានធ្វើការដំាដុះកាលពីខែវិច្ឆិកា ឆ្នំា២០២៣ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានពន្យល់ពីរបៀបនៃការ គិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករដែលបានចូលរួមផងដែរ ដោយឯកឧត្តមលើកឡើងជាឧទាហរណ៍ថា បើកសិករចំណាយទៅលើ ថ្លៃរៀបចំដីស្រែ,ចំណាយលើការទិញជី,ថ្នាំ និងថ្លៃប្រមូលផលអស់ប្រាក់២លាន៥០ម៉ឺនរៀល ហើយប្រសិនស្រូវបានផល៥តោនក្នុង១ហិកតា បើស្រូវក្នុង១គីឡូក្រាមលក់បានថ្លៃ១ពាន់រៀលសួរថា៖ (១)-តើការផលិតស្រូវ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល? (២)-តើកសិករលក់ស្រូវបានថ្លៃប៉ុន្មាន ដើម្បីបានប្រាក់ចំណេញ? តាមសម្មិទ្ធកម្មខាងលើយើងសន្និដ្ឋានបានថា៖ (១)-ស្រូវ១គីឡូក្រាមចំណាយអស់ប្រាក់៥០០រៀល ដូចនេះបើស្រូវបានផល៥ពាន់គីឡូក្រាម ចំណាយប្រាក់អស់២លាន៥០ម៉ឺនរៀល។ (២)-លក់បានថ្លៃលើសពី៥០០រៀលក្នុង១គីឡូក្រាម នឹងមានចំណេញ។ ដូចនេះប្រសិនបើការការផលិតស្រូវ ចំណាយលើសពី២លាន៥០ម៉ឺនរៀលក្នុង១ហិកតា ហើយទិន្នផលទាបជាង៥តោនក្នុង១ហិកតា នោះនឹងធ្វើឱ្យចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀលក្នុង១គីឡូក្រាម។ ទន្ទឹមនឹងពូជស្រូវថ្មីកំពុងប្រមូលផលបានលើផ្ទៃដីប្រមាណ៤០អា មានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់បង្ហាញការចាប់អារម្មណ៍ចង់ដឹងថាពូជស្រូវនេះបានប៉ុន្មានតោន ខណៈការដំាដុះស្រូវរបស់ពួកគាត់នៅពេលកន្លងមកបានផលប្រមាណ៤តោនក្នុងដីមួយហិកតា។ លោក កង រី ប្រជាកសិករម្នាក់ក្នុងចំណោមកសិករផ្សេងទៀតបានឱ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាពូជស្រូវថ្មីនេះ […]
ព័ត៌មានពេលព្រឹក
photo_2024-03-04_09-06-46 (2)
ក្រុមហ៊ុន SunRice Group មានបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គសម្រាប់នាំចេញ
ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ជាពិសេសអង្ករសរីរាង្គសម្រាប់នាំចេញទៅក្រៅប្រទេស។ យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់សម្តេចធិបតី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះនាយកក្រុមហ៊ុន SunRice Group បានគោរពជម្រាបជូន សម្ដេចធិបតីថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ជាមួយគ្នានេះដែរ លោក […]
ព័ត៌មានពេលព្រឹក
២
២ខែដំបូងកម្ពុជាទទួលបានប្រាក់ជាង ៩៤៧លានដុល្លារអាម៉េរិកពីការនាំចេញកសិផលក្នុងស្រុក
គិតត្រឹមរយៈពេល២ខែដើមឆ្នំា២០២៤នេះ កម្ពុជាបានសម្រេចធ្វើការនាំចេញកសិផលសំខាន់ៗក្នុងស្រុកទៅកាន់ទីផ្សារបរទេសសរុបមានចំនួនប្រមាណជាង២លាន ៩០ម៉ឺនតោន ហើយបើគិតជាទំហំសាច់បា្រក់ កម្ពុជាអាចរកបានចំណូលជាង៩៤៧លានដុល្លារអាម៉េរិក ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នំា២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មីៗនេះបានបង្ហាញថា ការនំាចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ( National Phytosanitary Database ) មានបរិមាណសរុបជាង២លាន ៩០ម៉ឺនតោន ក្នុងនោះកសិផលក្រៅពីស្រូវ-អង្ករ មានជាង១លាន៩២ម៉ឺនតោន, អង្ករមានចំនួន៩ម៉ឺនតោន និងស្រូវមានជាង៨៨ម៉ឺនតោន ទៅកាន់ទិសដៅ៦០ប្រទេស ហើយមានការកើនឡើងប្រមាណជាង៦៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២៣។ ក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះ, បើយោងតាមរបាយការណ៍គូសបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញមានជាង៩៤៧លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានជាង៦៨៣លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញអង្ករមានជាង៧៦លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញស្រូវមានជាង១៨៦លានដុល្លារអាម៉េរិក។ របាយការណ៍ដដែលបង្ហាញទៀតថា នៅក្នុងចំណោមមុខទំនិញសំខាន់ៗចំនួន១៨មុខ ដែលបាននាំចេញមានការកើនឡើងនៅក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះមានដូចជា ស្រូវកើនឡើងជាង៩១%, ដំឡូងមីស្រស់ កើនឡើងជាង៥៦៦%, ម៉្សៅដំឡូងមី កើនឡើង២៣១%, គ្រាប់ស្វាយចន្ទីកើនឡើង៧%, គ្រាប់ពោត កើនឡើង១៥៤%, ផ្លែស្វាយស្រស់ កើនឡើង១៤០%, ដំណាប់ស្វាយ កើនឡើង៧៤%, ផ្លែមៀនស្រស់ កើនឡើង២៦៥%, ម្រេច កើនឡើង១៤២%, បន្លែចម្រុះ កើនឡើង២៨% និងកសិផលចំនួន៥០មុខផ្សេងទៀត […]
ព័ត៌មានពេលព្រឹក
១
ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា
ក្រុមហ៊ុន SPC មានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ហើយបានធ្វើប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទំាងនៅតំបន់អាស៊ាន បានបង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ យោងតាមផេកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នំា២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានលើកឡើងថា SPC ជាក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោក Neil Brimacombe ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី […]

កាលវិភាគផ្សព្វផ្សាយ