Phann
Author Social Media
News & ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាវនាវឱ្យបន្តគាំទ្រផលិតផលខ្មែរ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ការអំពាវនាវរបស់ម្តេចធិបតី នាយករដ្ឋមន្រ្តីគឺធ្វើឡើង តាមរយៈសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖ ១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ […]
News & អន្តរជាតិ

វៀតណាម នាំចេញត្រីទីឡាព្យាក្រហម ទៅប្រទេសអ៊ីស្រាអែល កាន់តែច្រើន
ហាណូយ៖ ការនាំចេញត្រីទីឡាព្យាក្រហមរបស់វៀតណាម ទៅកាន់ប្រទេសអ៊ីស្រាអែល កាន់តែអំណោយផល បន្ទាប់ពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានឯកភាពចំពោះការដាក់ឈ្មោះជាវិទ្យាសាស្ត្រ របស់ប្រទេសវៀតណាម។ យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល កាលពីដើមខែមីនា ឆ្នាំ២០២៦ បានបញ្ជូនលិខិតផ្លូវការមួយច្បាប់ពីក្រសួងសុខាភិបាល អ៊ីស្រាអែល ទៅកាន់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដោយបញ្ជាក់ពីការទទួលយកឈ្មោះវិទ្យាសាស្ត្រសម្រាប់ ត្រីទីឡាព្យាក្រហម ស្របតាមសំណើរបស់ភាគីវៀតណាម។ ការឯកភាពនេះត្រូវបានចាត់ទុកថា ជាករណីលើកលែងមួយក្នុងការអនុវត្តបទប្បញ្ញត្តិច្បាប់ អ៊ីស្រាអែល ដែលមានគោលបំណងសម្រួលដល់ការនាំចេញត្រីទីឡាព្យាក្រហមពីប្រទេសវៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែល។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ឈ្មោះវិទ្យាសាស្ត្ររបស់ត្រីទីឡាព្យាក្រហម ត្រូវតែបង្ហាញឱ្យច្បាស់លាស់នៅលើវិញ្ញាបនបត្រនាំចេញសម្រាប់ការដឹកជញ្ជូនម្តង ចូលទៅកាន់ទីផ្សារអ៊ីស្រាអែល។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានវាយតម្លៃថា ការវិវត្តនេះបានជួយលុបបំបាត់ឧបសគ្គ បើកទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការចាប់យកឱកាស និងជំរុញការនាំចេញត្រីទីឡាព្យាក្រហមទៅកាន់អ៊ីស្រាអែល ព្រមទាំងអាចបង្ហាញពីភាពរឹងមាំនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហារសមុទ្រទ្វេភាគីរវាងប្រទេសទាំងពីរ។ ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម រួមទាំងត្រីទីឡាព្យាក្រហមផងដែរ បានកើនឡើងយ៉ាងខ្លាំង។ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ ការនាំចេញត្រីទីឡាព្យារបស់ប្រទេសវៀតណាម មានទឹកប្រាក់សរុប១៥លានដុល្លារ គឺកើនឡើងចំនួន៣៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥៕
News & អន្តរជាតិ

ម៉ាឡេស៊ីពង្រីកការដាំម្នាស់ពូជថ្មី ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីគ្រោងពង្រីកកិច្ចសហការលើកម្មវិធីដាំម្នាស់ពូជ អឹមអេស១៦ (MS16) ដោយសហការជាមួយភ្នាក់ងារក្រោមបង្គាប់ក្រសួងកសិកម្ម និងសន្តិសុខស្បៀង រួមទាំងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។ លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad) អគ្គលេខាធិការរងទទួលបន្ទុកអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការពង្រីកដាំដុះនេះត្រូវបានធ្វើឡើងបន្ទាប់ពីគម្រោងសាកល្បងអនុវត្តដោយជោគជ័យនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី។ រហូតមកដល់ពេលនេះ រដ្ឋជាច្រើនរបស់ម៉ាឡេស៊ី រួមទាំងរដ្ឋ ចូហោ (Johor) និងរដ្ឋសេឡាំងគ័រ (Selangor) បានអនុវត្តកិច្ចសហប្រតិបត្តិការដាំម្នាស់ពូជអឹមអេស១៦ ហើយពួកគេបានបង្ហាញពីភាពជោគជ័យគួរពេញចិត្ត។ លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ដំណាំម្នាស់ប្រភេទពូជអឹមអេស១៦ ជាង ១០ ០០០ដើម ត្រូវបានដាំដុះនៅក្នុងរដ្ឋជាច្រើន ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រាំពីរហិកតា ហើយគម្រោងនេះមានសក្តានុពលក្នុងការជួយរដ្ឋាភិបាលធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាព”។ លោក ឡុកម៉ាន អះម៉ាដ បានថ្លែងថា ពូជម្នាស់នេះ នឹងត្រូវការពេលប្រហែលមួយឆ្នាំដើម្បីប្រមូលផលផ្លែ។ គម្រោងនេះរួមបញ្ចូលដំណាំរយៈពេលខ្លី មានដូចជាដំឡូងជ្វា ដែលអាចប្រមូលផលបានក្នុងរយៈពេលប្រហែលបីខែ ដើម្បីបង្កើតប្រាក់ចំណូលពីផលិតផលដំណាំវិលជុំ។ លោកបានមានប្រសាសន៍ដូច្នេះថា ម្នាស់ស្ថិតក្នុងចំណោមដំណាំយុទ្ធសាស្ត្រ ដែលយើងចង់ផ្សព្វផ្សាយ។ ទោះបីជាយ៉ាងណា យើងក៏ដាំដំឡូងជ្វាគួបផ្សំផងដែរ ព្រោះវាអាចប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំ។ ចំណែកម្នាស់ដាំក្នុងគម្រោងនៅរដ្ឋកេឡាន់តាន់ (Kelantan) ដែលដាំសាកល្បងខ្នាតពាណិជ្ជកម្មដំបូងគេសម្រាប់ពូជម្នាស់ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួលសៀវភៅចំនួន៧០ក្បាល។ សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕
News & ជាតិ

គម្រោងកសិកម្មឆ្លាតវៃមានគោលដៅពង្រីកទៅតំបន់នានាទូទាំងប្រទេស ក្នុងការដាំដុះបន្លែសុវត្ថិភាព
ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (Good Agricultural Practice) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះ។ កាលពីខែមីនា ឆ្នាំ២០២៦ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួនប្រាំពីរមុខ រួមមាន ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាលឿង ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន៧ ៥៩១គីឡូក្រាម។ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីគម្រោង៖ លោក ធឹម ប៊ុនថេង អនុប្រធានអង្គភាពសម្របសម្រួលគម្រោង។ លេខទូរសព្ទ័ 098 225 628។ ចូលរួមគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្កើនការងារ និងទទួលបានសុខភាពល្អ៕
News & អន្តរជាតិ

ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំ និងកំពុងតែកើនឡើង
ភ្នំពេញ៖ ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំគួរឱ្យភ្ញាក់ផ្អើល នៅពេលទីក្រុងត្រូវបានពង្រីក និងរបៀបរស់នៅកាន់តែវិវត្តន៍ ហើយឱ្យដំឡូងបារាំងចាប់ផ្តើមពេញនិយមនៅតាមផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនានាទូទាំងតំបន់ ដែលមិនធ្លាប់មានពីមុនមក។ ដំឡូងបារាំង ឥឡូវនេះបានក្លាយជាចំណូលចិត្តក្នុងចំណោមមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត៦៨០លាននាក់។ មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេសិនណល ដឺឡា ប៉ាប៉ា (Centro Internacional de la Papa) ដែលមានមូលដ្ឋាននៅប្រទេសប៉េរូ បាននិយាយថា ការប្រើប្រាស់ដំឡូងបារាំងក្នុងមនុស្សម្នាក់ៗ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលបង្ហាញថា ដំឡូងបារាំងបានកំពុងក្លាយជាមុខម្ហូបធម្មតា នៅក្នុងរបបអាហារនៃប្រជាជននៅអាស៊ីអាគ្នេយ៍។ ប្រទេសប៉េរូ ត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃដំឡូងបារាំង ដែលកសិករជនជាតិដើមភាគតិច បានដាំដុះមើមនេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងមនុស្សម្នាក់ៗ ការប្រើប្រាស់ដំឡូងបារាំង ប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ បានកើនឡើងពី៤,៣៣ គីឡូក្រាម ក្នុងឆ្នាំ២០១៣ ដល់៥,២០ គីឡូក្រាម ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង២០ភាគរយ។ ស្របពេលតម្រូវការសកលហាក់មានស្ថិរភាព នៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកំណើនមធ្យម ប៉ុន្តែមានភាពស៊ីសង្វាក់គ្នានៅក្នុងតម្រូវការដំឡូងបារាំង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបបអាហារ និងការពង្រីកទីផ្សារ។ លោកបណ្ឌិត នីរាច ហ្សាម៉ា (Neeraj Sharma) […]
News & ជាតិ

ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់
ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើនតម្រូវការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅតាមផ្ទះប្រជាជនចិន។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញគ្រាប់ពូជស្រូវរបស់ប្រទេសចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារតែមានតម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពីឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជស្រូវកូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែខ្លាំងសម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។ នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផលច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។ វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះស្រូវនៅទូទាំងប្រទេសហ្វីលីពីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករនៅតែមានកម្រិតខ្ពស់ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួចផ្ដើមនានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ ARDB
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕
News & អន្តរជាតិ

តម្លៃជីះអ៊ុយរ៉េលើពិភពលោកឡើងថ្លៃដល់៧៥០ដុល្លារ ក្នុងមួយតោន ដោយសារសង្គ្រាមអ៊ីរ៉ង់
អង់ការ៉ា៖ ការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើង៥៦ភាគរយ ក្នុងមួយខែ និងដាក់សម្ពាធដោយផ្ទាល់លើតម្លៃម្ហូបអាហារ ខណៈពេលតម្លៃធាតុចូលកសិកម្មកាន់តែឡើងខ្ពស់ បង្ខំឱ្យកសិករចំណាយកាន់តែច្រើន ឬកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន។ តម្លៃជីអ៊ុយរ៉េបានឡើងពី៤៨២ដុល្លារ ក្នុងមួយតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់៧៥០ដុល្លារ នៅចុងខែមីនា ខណៈពេលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មជី ត្រូវបានផ្អាកទាំងស្រុង។ ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីដឹកតាមសមុទ្រ និងជិតពាក់កណ្តាលនៃការនាំចេញជីអ៊ុយរ៉េ ពឹងផ្អែកលើផ្លូវទឹកនេះ ត្រូវប្រែប្រួលភ្លាមនៅក្នុងតម្លៃ និងដំណើរការផ្គត់ផ្គង់។ តួនាទីស្នូលរបស់ឈូងសមុទ្រក្នុងការផ្គត់ផ្គង់ជី បានរងផលប៉ះពាល់គឺភ្លាមៗ និងកាន់តែរីករាលដាល។ បើយោងតាមទិន្នន័យ បានឱ្យដឹងថា ឧបសគ្គនៃការដឹកជញ្ជូនជីតាមច្រកហ័រមុស ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ជីលើសកលលោកចំនួន៣៣ភាគរយ។ ការនាំចេញប្រចាំឆ្នាំមានបិរមាណចំនួន២២លានតោន នៃជីអ៊ុយរ៉េពីតំបន់មជ្ឈឹមបូព៌ា ត្រូវផ្អាកទាំងស្រុង ខណៈពេលប្រហែល ៤៦ភាគរយនៃការផ្គត់ផ្គង់ជីលើសកលលោក អាស្រ័យលើអ្នកផលិតនៅតំបន់ឈូងសមុទ្រ។ ជាមួយនឹងប្រហែល២០ភាគរយ នៃពាណិជ្ជកម្មជីឆ្លងកាត់ច្រកសមុទ្រ ការរាំងស្ទះកំពុងរំខានដល់ចំណែកដ៏ធំនៃលំហូរជាសកល ខណៈពេលមានការដំឡើងថ្លៃដើមដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនផងដែរ។ វិបត្តិនៃការផ្គត់ផ្គង់កំពុងប៉ះពាល់ទាំងការដឹកជញ្ជូន និងការផលិត។ ការផលិតជីពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ ដែលមានរហូតដល់៩០ភាគរយ នៃថ្លៃដើមផលិតកម្ម។ នៅពេលដំណើរការផ្គត់ផ្គង់ឧស្ម័នត្រូវបានរំខាន រោងចក្រនៅទូទាំងតំបន់សំខាន់ៗត្រូវបង្ខំឱ្យបិទទ្វារឈប់ផលិតជី។ ក្រុមហ៊ុននៅប្រទេសកាតា បានផ្អាកដំណើរការផលិតឧស្ម័ន និងបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រផលិតជីអ៊ុយរ៉េ ដែលផ្គត់ផ្គង់១៤ភាគរយនៃតម្រូវការពិភពលោក។ […]
News & ជាតិ

រយៈពេលបីខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករ៣៦១ ៥៧៨តោន គិតជាទឹកប្រាក់បចំនួន២០៧,៥៤លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦១ ៥៧៨តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន៩៨ ០៧៥តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៨៩ ២១៥តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៨លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ១៤៥ ៧៧១តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៥លានដុល្លារ និងទៅកាន់គោលដៅ១៨ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ បានចំនួន២៨ ៥១៧តោន គិតជាទឹកប្រាក់ចំនួន២៦,៦៥លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ មានអង្ករក្រអូបចំនួន៦០,១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៦,១៦ភាគរយ អង្ករចំហុយ១,៥៥ភាគរយ អង្ករសរីរាង្គចំនួន០,៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ២១,០៩ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ០០០ ៦០០តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៤៣៣,២៣លានដុល្លារ៕
News & ជាតិ

សហគមន៍បន្លែមួយកន្លែង នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អាចផ្គត់ផ្គង់បន្លែវិលជុំ ដល់តតម្រូវការក្នុងមូលដ្ឋាន
ព្រៃវែង៖ សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាននឹងកំពុងដាំដុះបន្លែស្លឹក និងបន្លែផ្លែ សរុបទាំងអស់មានប្រមាណ១៤មុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។ សហគមន៍នេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ ដែលមកទល់បច្ចុប្បន្ននេះមានរយៈពេល ប្រាំឆ្នាំ និងមានសមាជិកជាង៨៣គ្រួសារ ព្រមទាំងមានផ្ទៃដីដាំដុះបន្លែជាងបួនហិកតាកន្លះ ដែលជាដីសហគមន៍ផ្ទាល់ ប៉ុន្តែ បើបូករួមជាមួយនឹងដីរបស់សមាជិកថែមទៀត គឺបច្ចុប្បន្ននេះមានជាងប្រាំពីរហិកតា។ លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង បានអះអាងថា ក្រោយធ្វើការដាំដុះបន្លែរយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ សហគមន៍របស់លោកអាចផ្គត់ផ្គត់បន្លែស្លឹក និងបន្លែផ្លែដល់ប្រប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងតាមផ្សារនានានៅក្នុងស្រុក។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB លោក អ៊ាត អាត បានថ្លែងថា បន្លែងនៅក្នុងសហគមន៍របស់លោក ក្រោយប្រមូលផលម្តងៗ មិនដែលនៅសល់នោះទេ ព្រោះមានឈ្មួញមកទិញដល់ទីតាំងផ្ទាល់តែម្តង ដោយមិនចាំបាច់ឱ្យសមាជិកសហគមន៍របស់លោកពិបាកស្វែងរកទីផ្សារនោះទេ ព្រមទាំងអាចផ្គត់ផ្គង់វិលជុំបាន។ លោកបានបន្ថែមថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បានជួយរួមចំណែកលើកស្ទួយសេដ្ឋកិច្ច ជីវភាពសមាជិករបស់សហគមន៍បានយ៉ាងល្អប្រសើរ និងអាចដោះស្រាយលើសម្ភារៈសិក្សារបស់កូនៗរបស់ពួកគេ ជាពិសេសដោះស្រាយជីវភាពប្រចាំថ្ងៃបានដោយរលូន។ សូមបញ្ជាក់ថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បច្ចុប្បន្នកំពុងមានការការដាំបន្លែស្លឹក និងបន្លែផ្លែ មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជើងទា […]
News & អន្តរជាតិ

ឃ្លាំងស្តុកទំនិញត្រជាក់របស់ហ្វីលីពីន ជួយកសិករក្នុងស្រុកបានជាងពីរសែននាក់
ម៉ានីល៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្មប្រចាំតំបន់របស់ប្រទេសហ្វីលីពីន បានឱ្យដឹងថា កសិករហ្វីលីពីនជាងពីរសែននាក់នឹងទទួលបានអត្ថប្រយោជន៍ពីឃ្លាំងស្តុកត្រជាក់ថ្មីមួយនៅសម្រាប់រក្សាទុកផលិតផលរបស់ខ្លួនឱ្យបានយូរ។ នាយកប្រតិបត្តិប្រចាំតំបន់ បាននិយាយថា ឃ្លាំងត្រជាក់ ដែលផ្តល់មូលនិធិដោយក្រសួងកសិកម្ម និងការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន នឹងជួយកសិករសរុបចំនួន២០៤ ០៨៩នាក់ នៅក្នុងតំបន់ភាគកណ្តាលប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ថា ការខាតបង់នៅក្រោយពេលប្រមូលផលរបស់កសិករម្នាក់ក៏នឹងត្រូវកាត់បន្ថយប្រហែល៣៥០ដុល្លារក្នុងមួយឆ្នាំ ហើយកសិករនឹងមិនត្រូវបង្ខំចិត្តលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃទាបបំផុត នារដូវប្រមូលផលខ្ពធំ ព្រោះកសិផលមានបរិមាណច្រើនលើសតម្រូវការ ប៉ុន្តែចាប់ពីពេលនេះតទៅ ពួកគាត់នឹងមានឃ្លាំងស្តុកទុកផលិតផលរបស់ពួកគាត់ឱ្យនៅបានយូរ។ ឃ្លាំងស្តុកកសិផលនេះ មានទីតាំងនៅលើផ្ទៃដីទំហំ២ ៣០០ម៉ែត្រការ៉េ និងជាគម្រោងសាងសង់ចប់សព្វគ្រប់ជាលើកដំបូងក្រោមកម្មវិធីពង្រីកឃ្លាំងស្តុកទុកត្រជាក់របស់ក្រសួងកសិកម្ម ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel)។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណេន ម៉ាកូស (Ferdinand Marcos) បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងត្រជាក់នេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ឃ្លាំងនេះរួមមានបន្ទប់គ្រប់គ្រងសីតុណ្ហភាពចំនួនប្រាំមួយ សម្រាប់រក្សាទុកសាច់ជ្រូក សាច់គោ សាច់មាន់ ត្រី បន្លែ និងផ្លែឈើព្រមទាំងមានទូបង្កករហ័ស កន្លែងវេចខ្ចប់ និងកន្លែងកែច្នៃ រោងចក្រទឹកកក រថយន្តដឹកជញ្ជូនទូរទឹកកក និកំពង់លើកដាក់ទំនិញផងដែរ។ នៅឱកាសនោះ លោកប្រធានបានមានប្រសាសន៍ថា […]
