Phann

News & អន្តរជាតិ
image_2026-01-26_13-00-18
ឥណ្ឌូណេស៊ីពង្រឹងឧស្សាហកម្មផលិតជី តាមរយៈចាប់ដៃគូជាមួយអាល់ហ្សេរី
ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសអាល់ហ្សេរី ដើម្បីលើកកម្ពស់គុណភាពជី និងលទ្ធភាពទទួលបានជីសម្រាប់កសិករក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀង តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងអាល់ហ្សេរី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រវាងមេដឹកនាំនៃក្រុមហ៊ុនផលិតជីរបស់រដ្ឋ ឈ្មោះ ភីធី ពូពុក ឥណ្ឌណេស៊ី (PT Pupuk Indonesia) និងក្រុមហ៊ុនរុករករ៉ែផូស្វាត អាល់ហ្សេរី ឈ្មោះ សូមីផុស (Somiphos)។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ូដារីយ៉ូណូ (Sudaryono) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី ដែលបានធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការផូស្វាត ដែលគាំទ្រដោយអាល់ហ្សេរីនេះ គឺជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងផ្នែកឧស្សាហកម្មផលិតជីសម្រាប់ប្រទេសជាតិ ដើម្បីធ្វើឱ្យជីកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានផូស្វាតរបស់ប្រទេសអាល់ហ្សេរី ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតជី។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះ ប្រទេសទាំងពីរក៏បានបើកឱកាសវិនិយោគលើការជីកយករ៉ែ និងការកែច្នៃផូស្វាតផងដែរ។ លោក ស៊ូដារីយ៉ូណូ បានឱ្យដឹងទៀតដូច្នេះថា « តាមរយៈការពង្រីកលទ្ធភាពទទួលបានប្រភពវត្ថុធាតុដើម និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានផ្តល់ផលប្រយោជន៍ទៅវិញទៅមក យើងមិនត្រឹមតែគាំទ្រនិរន្តរភាពនៃឧស្សាហកម្មផលិតជីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីណែនាំរបស់លោកប្រធានាធិបតី […]
News & ជាតិ
photo_2026-01-26_11-07-38
សាកលវិទ្យាល័យជាតិបាត់ដំបង ចុះកិច្ចព្រមព្រៀងវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​ ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក​ ណុប នុន​ ប្រធានក្រុមប្រឹក្សាភិបាល​ តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ​ ក័បានកំណត់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ  ដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ ផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងកសិដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសុខុមាលភាពសហគមន៍ ស្របតាមគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព៕
News & អន្តរជាតិ
image_2026-01-26_09-23-28
ការនាំចេញផ្លែក្រូចឃ្វិចរបស់ប៉ាគីស្ថានរកចំណូលបាន៤០លានដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃ
ការ៉ាជី៖ ការនាំចេញផ្លែក្រូចឃ្វិចរបស់ប្រទេសប៉ាគីស្ថានបានបន្តកើនឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអាហ្វហ្គានីស្ថានបានបិទក៏ដោយ ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ៤០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ដែលគ្របដណ្ដប់លើរយៈពេលនាំចេញខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន បានលើកឡើងថា ទោះបីជាមានការរំខានខ្លះចំពោះគោលដៅនាំចេញមួយចំនួនក៏ដោយ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន ក្រសួងបានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីជួយសម្រួលដល់អ្នកនាំចេញ និងបង្វែរទំនិញទៅកាន់គោលដៅទីផ្សារផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាបាននូវនិរន្តរភាពក្នុងការដឹកជញ្ជូន ព្រមទាំងការពារអ្នកដាំដុះ និងអ្នកនាំចេញឱ្យរួចផុតពីការខាតបង់។ យោងតាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញបានរក្សាល្បឿនថេរពេញមួយខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកមានសន្ទុះថេរក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមករា​ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ខាន់ (Jam Kamal Khan) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថាននៅបរទេស អ្នកនាំចេញ អ្នកដាំដុះ និងដៃគូផ្នែកដឹកជញ្ជូន ដោយទទួលស្គាល់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការយកឈ្នះលើផលប៉ះពាល់នៃការបិទទីផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តម្រូវឱ្យមានដំណោះស្រាយរួមរបស់រដ្ឋាភិបាល និងគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ហើយបានកោតសរសើរចំពោះការលះបង់របស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សាច្រកនាំចេញឱ្យបើកចំហ និងប្រកបដោយការប្រកួតប្រជែង។ មន្ត្រីរបស់ប៉ាគីស្ថានបានសន្មតថា ការអនុវត្តនេះ គឺផ្តោតលើការផ្សព្វផ្សាយទីផ្សារ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម […]
News & ជាតិ
616380035_1341949161296403_1028050424500917689_n
គម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត មានសមាជិកកាន់តែច្រើន
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជា​បានឱ្យដឹងថា រហូតមក តាមរយៈគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល ចាប់តាំងពីឆ្នាំ២០២១សមាជិកបានកើនឡើងពី៤១គ្រួសារ ឬមានផ្ទៃដីដាំដុះ៣៥ហិកតា ហើយមកដល់ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់១៤១គ្រួសារ និងមានផ្ទៃដីទំហំ១៨៥ហិកតា។ ក្រៅពីនេះកសិករក៏បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ​ស្ថិតនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គួរបញ្ជក់ថា គម្រោងស្រូវមិត្តក្រៀល ក្នុងខេត្តកំពត បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ រួមទាំងសត្វក្រៀលផងដែរ។ គម្រោងស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ និងដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមរយៈរបាយការណ៍ បានបង្ហាញថា ៩៧ភាគរយនៃកសិករជាសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឱ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែ ដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។  ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានដើរល្បាតសរុបចំនួន ១៧៤លើក ប៉ុន្តែមិនឃើញមានករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀលឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ចំពោះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាអតិបរមារហូតដល់៨៧ក្បាល ត្រូវបានកត់ត្រា ក្នុងនេះលទ្ធផលជំរឿន កាលថ្ងៃទី៣១ […]
News & អន្តរជាតិ
0192-16
បារាំងរឹតបន្តឹងច្បាប់ស្តីពីសំណល់ថ្នាំពុល តែអ្នកនាំចូលថាស្របតាមអនុលោមភាព
ប៉ារីស៖ ការចេញបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ មានសំណល់សារធាតុថ្នាំគីមីលើសកម្រិតមួយចំនួន បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំងនៅដើមឆ្នាំ២០២៦នេះ។ បទប្បញ្ញត្តិថ្មី ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរដ្ឋកិច្ចផ្លូវការរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី៥ ខែមករា និងចូលជាធរមាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់កម្រិតសំណល់អតិបរមាសម្រាប់សារធាតុថ្នាំគីមីពុល មានឈ្មោះដូច កាបង់ដាហ្សីម (Carbendazim) ត្យូផាណាត-មេទីល  (Thiophanate-methyl) គ្លុយហ្វូស៊ីណាត (Glufosinate) និងសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប (Mancozeb) ដែលប្រើធ្វើឱ្យផ្លែឈើស្រស់ៗ និងសម្រាប់កែច្នៃបន្លែជាច្រើនប្រភេទ។ ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុប ឈ្មោះ ម៉ុងតូសា (Montosa) បាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។ ចំណែកសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប ត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នាយកផ្នែកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនម៉ុងតូសា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៧ មន្ទីរពិសោធន៍មីក្រូជីវសាស្រ្តបានអនុញ្ញាតឱ្យប្រើលើផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួន ហើយត្រូវបានអនុញ្ញាតឱ្យប្រើ ដើម្បីអនុវត្តការវិភាគសំណល់សារធាតុគីមីផងដែរ។ លោកស្រីបាននិយាយថា សារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប គឺស្ថិតក្នុងចំណោមសារធាតុសកម្ម ដែលត្រូវបានវិភាគជាផ្នែកមួយនៃផែនការត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយផលិតផលបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនមិនមានសំណល់នៃសារធាតុនេះទេ។ ស្ត្រីតំណាងក្រុមហ៊ុន […]
News & ជាតិ
photo_2026-01-23_09-22-10 (4)
ខេត្តភូមិភាគឦសានកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័កសិកម្ម ក្នុងទឹកប្រាក់៤០០លានដុល្លារ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បណ្តាខេត្តនៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទញគម្រោងវិនិយោគចំនួន២២ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ ១៦០កន្លែង។ កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំធ្វើនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ បើតាមកិច្ចប្រជុំ ក្នុងចំណោមគម្រោងទាំង២២ មានគម្រោងប្រាំ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ពីរនៅខេត្តរតនគិរី និងប្រាំនៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពហុព្យាបាល សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌ កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។ បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានស្នើសុំការសម្របសម្រួលនីតិវិធី […]
News & ជាតិ
photo_2026-01-22_08-21-06 (5)
កម្ពុជា-អង្គការសហប្រជាជាតិ ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សាវយ៉ាន ឈាន (Xiaoyan Qian) នាយិកាអង្គការពលកម្មអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជានេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ […]
News & អន្តរជាតិ
image_2026-01-22_13-30-34
ហ្វីលីពីន និងអេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជំរុញការនាំចេញបន្លែផ្លែឈើ
មានីល៖ ប្រទេសហ្វីលីពីន និងអេមីរ៉ាត់អារាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការទីផ្សារទំនិញ និងសេវាកម្ម ព្រមទាំងផលិតផលកសិកម្មផងដែរ។ ប្រធានាធិបតីហ្វីលីពីន និងប្រធានាធិបតីអេមីរ៉ាត់អារាប់រួម បានធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ នៅខាងក្រៅនៃពិធីសប្តាហ៍និរន្តរភាពនៃទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) សម្រាប់ឆ្នាំ២០២៦ នៅក្នុងមជ្ឃមណ្ឌលតាំងពិព័រណ៍ជាតិ អាប៊ូ ដាប៊ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ម៉ា គ្រីស្ទីណា រូហ្គេ (Ma. Cristina Roque) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសរបស់អេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អះម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណេន ម៉ាកុស (Ferdinand Marcos) ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ យោងតាមមន្រ្តីទំនាក់ទំនងសាធារណៈរបស់លោកប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះក៏បានកាត់បន្ថយពន្ធនាំចូល និងធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការទីផ្សារសម្រាប់ទំនិញ និង សេវាកម្មរបស់ប្រទេសហ្វីលីពីន […]
News & អន្តរជាតិ
image_2026-01-22_13-25-37
ដោយសារបញ្ហាអាកាសធាតុ និងការផ្គត់ផ្គង់មិនគ្រប់ធ្វើឱ្យតម្លៃប៉េងប៉ោះឡើងខ្លាំង ក្នុងឱកាសចូលឆ្នាំចិន
ប៉េកាំង៖ យោងតាមអ្នកវិភាគទីផ្សារបន្លែ ផ្លែឈើ បានឱ្យដឹងថា តម្លៃផ្លែប៉េងប៉ោះនៅប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល នៅដើមរដូវប្រមូលផល និងធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលទីផ្សារមានតម្រូវការខ្ពស់។ តម្លៃផ្លែប៉េងប៉ោះបានចាប់ផ្តើមធ្លាក់ចុះបន្តិច នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ហើយត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះតាមរដូវកាល និងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ តម្លៃផ្លែប៉េងប៉ោះរបស់ចិនលក់រាយនៅក្នុងផ្សារទំនើបមួយចំនួន នៅទីក្រុងប៉េកាំង មានតម្លៃជិត២០យន់ ស្មើនឹង២,៨៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយផ្លែប៉េងប៉ោះពូជខ្លះមានតម្លៃខ្ពស់ជាង។ ចំណែកទិន្នន័យពីទីផ្សារលក់ដុំ បានបង្ហាញថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះមួយប្រអប់ ជាមធ្យមមានតម្លៃដល់៦,៧យន់ ឬប្រហែលនឹង០,៩៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី២,៥យន់ ឬប្រហែលនឹង០,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីមួយឆ្នាំមុន។ ចំណែកនៅទូទាំងប្រទេសចិនវិញ បើយោងតាមទិន្នន័យតាមដានរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ចិន បានឱ្យដឹងថា កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះលក់ដុំជាមធ្យម បានឡើងថ្លៃដល់៨,៥៩យន់ ឬប្រហែល១.២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺខ្ពស់ជាងកាលពីខែមុនចំនួន២៣,៤ភាគរយ និងខ្ពស់ជាងឆ្នាំមុនចំនួន៧៦,៤ភាគរយ។ តម្លៃផ្លែប៉េងប៉ោះបានឡើងខ្ពស់បំផុត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ […]
News & អន្តរជាតិ
4KE18Y6_Media_jpg
នូវែលសេឡង់បង្កើនការឃ្លាំមើល បន្ទាប់ពីរកឃើញសត្វរុយទិចផ្លែ ក្នុងទីក្រុងអូក្លែន
វែលីងតោន៖ អាជ្ញាធរនូវែលសេឡង់កំពុងតែចាតវិធានការការពារសន្តិសុខជីវសាស្រ្ត បន្ទាប់ពីរកឃើញសត្វរុយឈ្មោលទិចផ្លែមួយក្បាល នៅទីក្រុងអូក្លែន​(Auckland) រួមទាំងបង្កើនការត្រួតពិនិត្យអន្ទាក់ឱ្យបានញឹកញាប់ និងត្រួតពិនិត្យផ្លែដំណាំដាំដុះក្នុងស្រុកឱ្យបានជាប្រចាំ។ លោក ម៉ៃ អីងគ្លីស (Mike Inglis) ប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកកំពុងខិតខំប្រឹងប្រែងតាមដាន ព្រមទាំងដំឡើងអន្ទាក់បន្ថែមទៀត និងធ្វើតេស្តលើផ្លែដំណាំ។ លោកបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែមមាញឹក ដើម្បីបញ្ចប់ការដំឡើងផ្លាកសញ្ញា និងដាក់អន្ទាក់បន្ថែមទៀត ព្រមទាំងរៀបចំធុងដាក់បន្លែផ្លែឈើ និងចែករំលែកព័ត៌មានជាមួយសហគមន៍នៅតាមទីផ្សារក្នុងមូលដ្ឋាន។ វិធានការត្រួតពិនិត្យគ្រប់គ្រងការបោះចោលកាកសំណល់បន្លែផ្លែឈើ ត្រូវបានអនុវត្តនៅក្នុងតំបន់រងផលប៉ះពាល់​ ដោយដាក់ពង្រាយធុងសំរាមពិសេស ដើម្បីគ្រប់គ្រងការចោលកាកសំណល់បន្លៃ និងផ្លែឈើ។ សម្រាប់គ្រួសារនីមួយៗនៅក្នុងតំបន់ A ទទួលបានធុងសំរាមពិសេសមួយ ហើយធុងសំរាមអាចរកបានជាសាធារណៈនៅទូទាំងតំបន់ B។ ចំណែកក្រុមជំនាញកំពុងប្រើមន្ទីរពិសោធន៍ចល័តនៅក្នុងតំបន់នោះ ដើម្បីពិនិត្យលើបន្លែ និងផ្លែឈើ រកមុខសញ្ញាសត្វរុយទិចផ្លែ ដែលមានប្រភពពីរដ្ឋឃ្វីនឡែន (Queensland) ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី។ លោកប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ដូច្នេះថា ក្រុមជំនាញធ្វើការនៅក្នុងមន្ទីរពិសោធន៍ចល័ត នៅក្នុងតំបន់នេះ ដោយប្រមូល និងត្រួតពិនិត្យមើលបន្លែផ្លែឈើ ដើម្បីរកមេរោគសត្វរុយទិចផ្លែ។ ពួកគេបានចិតបន្លែផ្លែឈើជាចំណិតៗ និងពិនិត្យមើលបន្លែផ្លែឈើជិត៥៥គីឡូក្រាម ប៉ុន្តែពួកគេរកមិនទាន់ឃើញពងកូនសត្វល្អិតចង្រៃនេះនៅលើបន្លែផ្លែឈើនៅឡើយ។ ចំណែកការត្រួតពិនិត្យតាមផ្លូវច្បាប់វិញ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីរឹតត្បិតការដឹកជញ្ជូនបន្លែ និងផ្លែឈើនៅក្នុង និងទៅក្រៅតំបន់គ្រប់គ្រង ដោយមានគោលបំណងការពារការរីករាលដាលនៃរុយទិចផ្លែ។ […]
News & ជាតិ
photo_2026-01-22_11-05-45
ក្រុមហ៊ុនកសិកម្មមួយ កៀរគរទុនបានជិត៥០លានដុល្លារពីការចុះបញ្ជីលក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ជាក្រុមហ៊ុនកសិកម្មដំបូងគេមួយបានសម្រេចចិត្តចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយទទួលបានទុនប្រមាណជិត៥០លានដុល្លារ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។ ឯកឧត្តម  ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ៤៩លានដុល្លារ ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង៥,២៥ភាគរយ ជាមួយឥណប្រតិទាន៨ឆ្នាំ និង មានការធានាពីក្រុមហ៊ុន GuaraCo។ ទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីកផ្ទៃដីដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និង វិនិយោគលើគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និងរោងចក្រកែច្នៃជាដើម»។ ចំណែកឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា​ ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព […]
News & ជាតិ
photo_2026-01-22_11-04-55 (4)
ក្រុមហ៊ុន Fourth Construction​សម្លឹងឃើញកម្ពុជាធ្វើជាមូលដ្ឋាន​​​ពង្រីកឧស្សាហកម្មផលិតជីសម្រាប់បម្រើដល់​វិស័យកសិកម្ម​
ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖​ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន​ Fourth Construction​ ដែលជា​​បុត្រសម្ព័ន្ធ​យុទ្ធសាស្ត្ររបស់​សហគ្រាសរដ្ឋខ្នាតធំ​ចិន CNCEC-FCCបានស្វែងរក​កាលានុវត្តភាពវិនិយោគ​នៅកម្ពុជា​ ពោលបានមើលឃើញ​កម្ពុជា ជាមូលដ្ឋាន​ពង្រីកឧស្សាហកម្ម​ផលិតជី​សម្រាប់វិស័យកសិកម្ម​នៅកម្ពុជា​។​ ​នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ​ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី​១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ ជាមួយក្រុមប្រតិភូនៃក្រុមហ៊ុន Fourth Construction​ កាលថ្មីៗនេះ​​ លោក  ​ Zhou Hong បានលើកឡើង​ថា ​ក្រុមហ៊ុន CNCEC-FCC ​ជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមីឥន្ធនៈ កម្រិតខ្ពស់នៅលើសកលលោក។​ លោក​ Zhou Hong​ បានបញ្ជាក់ថា គោល​បំណងក្នុងការសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។ ការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ​​បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។ គួរបញ្ជាក់ដែរផងដែរថា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា […]
កាលវិភាគផ្សព្វផ្សាយ